គ្រាប់ធញ្ញជាតិអ្វីខ្លះ រួមចំណែកកាត់បន្ថយជំងឺមហារីកពោះវៀនធំ
តាមការសិក្សាថ្មីមួយនៅវិទ្យាស្ថាន Dana-Farber Cancer Institute នៅរដ្ឋ Boston បានបង្ហាញថាអ្នកដែលមានជំងឺមហារីកពោះវៀនធំដែលបរិភោគគ្រាប់ធញ្ញជាតិច្រើនដូចជាគ្រាប់អាល់ម៉ុន វ៉លណាត់ សណ្តែកដី គ្រាប់ស្វាយចន្ទី អាចជួយបន្ថយអាការជំងឺធ្ងន់ធ្ងន់ និង អត្រាស្លាប់បាន ។
ការស្រាវជ្រាវនេះបានរកឃើញថា យ៉ាងហោចណាស់អ្នកគួរពិសាឱ្យបានពីរដងក្នុងមួយសប្តាហ៍ជារៀងរាល់សប្តាហ៍ នោះអត្រាបន្ថយហានិភ័យមានភាពប្រសើរឡើង ៤២ ភាគរយ និង ជួយការពារជំងឺផ្សេងៗបាន ៥៧ ភាគរយ ។ ចំពោះអ្នកជំងឺដែលមានជំងឺមហារីកពោះវៀនធំក្នុងដំណាក់កាលទី ៣ អាចជួយកាត់បន្ថយបានជិត ៥០ ភាគរយឯណោះ ។
អ្នកដឹកនាំការស្រាវជ្រាវលោក Temendo Fadelu បាននិយាយថាលទ្ធផលស្រាវជ្រាវនេះក៏បានបង្ហាញឱ្យដឹងនូវឥរិយាបថនៃការថែទាំសុខភាពដូចជាការធ្វើលំហាត់ប្រាណឱ្យបានច្រើន រក្សាទម្ងន់ខ្លួន និង ត្រូវទទួលទានកម្រិតជាតិស្ករ និង ភេសជ្ជៈតិចតួច អាចជួយកាត់បន្ថយអត្រាឈានទៅកើតជំងឺមហារីកពោះវៀនធំបាន ៕ សុផល (ប្រភព៖ Zeenews.com)