ភ្ញោចប្រព័ន្ធភាពស៊ាំស្រ្តីមានផ្ទៃពោះ ជួយពង្រឹងសមត្ថភាពខួរក្បាលកុមារ
តាមការស្រាវជ្រាវថ្មីមួយបានរកឃើញថាការភ្ញោចប្រព័ន្ធភាពស៊ាំរបស់ស្ត្រីមានផ្ទៃពោះ អាចជួយអភិវឌ្ឍសមត្ថភាពខួរក្បាលរបស់ទារកបាន ដោយក្រុមអ្នកស្រាវជ្រាវបានរកឃើញថាខួរក្បាលរបស់ទារកនឹងបង្កើនមុខងារចងចាំបានល្អទាំងរយៈពេលយូរផង និង ខ្លីផង ជាពិសេសក្នុងអំឡុងពេលត្រីមាសទី៣ ។
ការស្រាវជ្រាវនេះបានជ្រើសរើសស្ត្រីវ័យក្មេងពីចន្លោះអាយុ ១៤ ឆ្នាំ ទៅ ១៩ ឆ្នាំនៅត្រីមាសទី ២ ដោយធ្វើការពិនិត្យឈាម និង តាមដានចលនាចង្វាក់បេះដូងនៅត្រីមាសទី ៣ និង ធ្វើការស្កេនខួរក្បាលរបស់ទារកដើម្បីសិក្សា ។
លទ្ធផលស្រាវជ្រាវនេះត្រូវបានដឹកនាំដោយលោក Bradley Peterson នាយកប្រតិបត្តិនៃវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍគំនិតនៅនាយកដ្ឋាននៃមន្ទីរពេទ្យ Children’s Hospital Los Angeles ៕ សុផល (ប្រភព៖ sciencedaily.com)