ព្រោះតែមិនគោរពភ្លើងសញ្ញាចរាចរ បណ្តាលឱ្យរថយន្តក្រុង បុករថយន្តតាកូមានៅសន្ធរមុក – Popular Magazine
Connect with us

សង្គម

ព្រោះតែមិនគោរពភ្លើងសញ្ញាចរាចរ បណ្តាលឱ្យរថយន្តក្រុង បុករថយន្តតាកូមានៅសន្ធរមុក

on

Advertisement

​ការបើកបរ​ខ្វះ​ការ​អ​ទ្យា​ស្រ័យ និង ខ្វះ​ការយោគយល់​គ្នា​រវាង​អ្នកបើកបរ​រថយន្ត​តា​កូ​ម៉ា និង រថយន្តក្រុង រិ​ទ្ធ​មុនី បណ្តាលឱ្យ​រថយន្តទាំងពីរនេះបុកគ្នា ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​បណ្ដាល ​ឱ្យ​រង​ការខូចខាត​ទាំងសងខាង​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​ ៥ និង ៣០ នាទី​ព្រឹក ថ្ងៃទី ​១៣ ខែមីនា ឆ្នាំ ២០១៨ ត្រង់ចំណុច​ស្តុ​ប​សន្ធរ​មុក តាម​បណ្តោយ​ផ្លូវ​កម្ពុជា ក្រោមកែង​ផ្លូវ​មៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​




អ្នកឃើញ​ហេតុការណ៍​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ រថយន្ត​មួយគ្រឿង​ម៉ាក តូ​យូ​តា តា​កូ​ម៉ា ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-0823 ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់ ស្តុ​ប​ភ្លើងពណ៌​បៃតង រថយន្ត​ខាងលើ ក៏បាន​បើក​ឆ្លងកាត់​ឆ្ពោះទៅមុខ ស្រប​នៅពេលនោះ ស្រាប់​តែមាន​រថយន្តក្រុង របស់​ក្រុមហ៊ុន រិ​ទ្ធ​មុនី ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7837 ដែល​បើក តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ជ្រុល​ទៅបុក​រថយន្ត​តា​កូ​ម៉ា​ចំពាក់​កណ្តាល​ពេញទំហឹង បណ្ដាលឱ្យ​រថយន្ត​តា​កូ​ម៉ា​រង​ការខូចខាត​ក្រពឹត​ផ្នែក​ខាងស្តាំ​យ៉ាងដំណំ ចំណែកឯ​រថយន្តក្រុង រង​ការខូចខាត​បែក​កាង និង​បែក​កញ្ចក់​ខាងមុខ ។​

ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​អ្នកឃើញ​ហេតុការណ៍​នី​យាយ​ថា វា​កើតឡើង​ដោយ​ការបើកបរ​មិន​គោរព​ភ្លើង​សញ្ញា និង​មិនចេះ​យោគយល់​គ្នា​៕ សុថា​ត់


 

មតិរបស់អ្នក

Advertisement
Advertisement
Advertisement

ថ្មីៗ

អត្ថបទក្រុមហ៊ុន18 hours ago

តារាចម្រៀងថៃ ជេម រឿងសាក់ ប្រកាសរកតំណាងចែកចាយផលិតផល MOJO Golden Mask 24K ទូទាំងខេត្តក្រុង (វីដេអូ)

ភ្នំពេញ​៖ ក្រុមហ៊ុន​ជំនាញ​ផ្នែក​អាហារ​បំប៉ន​ និង ​សម្រស់ លំដាប់ថ្នាក់​លេខ​ ១ អា​ម៉ា​ដូ ចំកាត់ នៅ​ប្រទេស​ថៃ បាន​នាំយក​ផលិតផល​ថ្មី មកកាន់​ទីផ្សារ​កម្ពុជា ដោយ​ធ្វើការ​សម្ពោធ​ជា​ផ្លូវការកាលពី​ល្ងាច​ថ្ងៃទី ២១ កញ្ញា ២០១៨ នៅ​ភោជនីយដ្ឋាន Bottom Up ក្នុង​កម្មវិធី Golden...

អត្ថបទក្រុមហ៊ុន1 day ago

ថ្វីត្បិត កុល ដាវី ដើរតួចិត្តអាក្រក់មែន តែបែរជាត្រូវមហាជនសរសើរគ្រប់គ្នា !

បើ​និយាយ​ពី​រឿង​ភាគ​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ គឺថា​គ្មាន​នរណា​ដែលថា​មិន​ស្គាល់​រឿង «ផ្កាថ្ម» របស់​ស្ថានីយទូរទស្សន៍ហង្ស​មាស ​ឡើយ​​ ។ រឿង «ផ្កាថ្ម» ត្រូវបាន​មហាជន​ទូទាំងប្រទេស​ទទួលស្គាល់​ថា​ជា​រឿង​ភាគ​ខ្មែរ​ដ៏​មាន​គុណភាព​មួយ​មិន​ចាញ់​រឿង​ភាគ​បរទេសឡើយ​ដោ យមាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​ចំពោះ​រឿង​ភាគ​ខ្មែរ​មួយ​នេះ ។​ ដោយសារតែ​ភាព​ល្បី​រន្ទឺ​នេះ តួអង្គ​នីមួយៗ នៅក្នុង​រឿងនេះ​ផ្ទាល់​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ទៅតាម​ហ្នឹង​ដែរ ដោយ​ក្នុងនោះ​តួអង្គ​ចិត្តអាក្រក់​ឈ្នានីស​ដែលសម្តែង​ដោយ​អ្នកនាង កុល ដាវី ត្រូវបាន​មហាជន​ស្ញើ​ច​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ទេពកោសល្យ​សម្តែង​របស់​នាង ទាំង​កាច ទាំង​ពិសពុល...

អត្ថបទក្រុមហ៊ុន1 day ago

មិនធម្មតា! ធ្លាក់ខ្ទេចខ្ទី អស់មិនចេះតិចក្នុងវគ្គ Judge Cut Down កាលពីយប់ម្សិលមិញ !

កម្មវិធី Cambodia’s Got Talent បានចូលមកដល់វគ្គ Judge Cut Down ហើយកាលពីយប់ម្សិលមិញនេះដោយបានទម្លាក់បេក្ខជនអស់ជាច្រើនដោយចម្រាញ់យកតែបេក្ខជនដែលមានសមត្ថភាពកំពូលៗប៉ុណ្ណោះ ។ ក្នុងចំណោមបេក្ខជនជាច្រើនដែលមានជាក្រុម និង ទោលបានមកបង្ហាញមុខចំពោះគណកម្មការទាំងបួនដើម្បីទទួលយកលទ្ធផលថាតើអាចមានសិទ្ធបន្តទៅវគ្គ Live Show បាន ឬយ៉ាងណា ? បេក្ខជនដែលមានសំណាងបន្តទៅវគ្គបន្ទាប់គឺមានចំនួនតែ ៣១...

អត្ថបទក្រុមហ៊ុន2 days ago

អស្ចារ្យណាស់! បេក្ខជនម្នាក់នេះធ្វើឱ្យ Coach ទាំងបីដណ្តើមគ្នារញ៉ៃតែម្តង (វីដេអូ)

កាលពី​យ​បើ​មិញ​នេះ កម្មវិធី The Voice Kids Cambodia បាន​មកដល់​សប្តាហ៍​ទី​ ៦ ដែលជា​សប្តាហ៍​ចុងក្រោយ​នៃ​វគ្គ The Blind Audition ក្នុង​រដូវ​កាល​ទី​ ២ នេះ ​។​ ​ក្នុងចំណោម​បេក្ខជន​ជាច្រើន​កាលពី​យប់មិញ មាន​បេក្ខជន​ម្នាក់​ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​ទាំងបី​នៅ​មិន​ហ្នឹង នាំគ្នា​ជជែក​ដណ្តើម​គ្នា ដើម្បី​យក​ធ្វើជា​កូនក្រុម​ខ្លួន​ដោយសារតែ​សម្លេង​ដ៏​ពីរោះ​របស់​ប្អូន...

អត្ថបទក្រុមហ៊ុន2 days ago

ចប់ហ្មង! ទស្សនាបេក្ខជន Killer Karaoke ម្នាក់នេះហើយ ចង់ដាច់ផ្ងា​ (វីដេអូ)

កម្មវិធី Killer Karaoke Cambodia បាន​មកដល់​សប្តាហ៍​ទី​ ៥ ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដោយមាន​បេក្ខជន ជាច្រើន​ចេញមក​ទទួល​វិញ្ញាសារ​រន្ធត់​ព្រឺព្រួច​ដោយ​ទក់​សាច់​ស្ទើរ​គ្រប់គ្នា ​។​ ​បេក្ខជន​ម្នាក់​ឈ្មោះ ឃុន វាសនា បាន​ចេញមុខ​ក្នុង​សប្តាហ៍​ទី​ ៥ ​នេះ ដោយ​បានទទួល​វិញ្ញាសារ «​រាំ​មិន​ខ្ចី​ខ្វល់​» ដោយ​លោក​គឺ ពិតជា​មិន​ខ្វល់​មែន​គឺថា​ជួប​ឧបសគ្គ​យ៉ាងណា​ក៏​លោក​មិន​ខ្វល់​ដែរ...

តោះមើល

តោះមើល5 days ago

អីយ៉ា ! តារាចម្រៀង អេដា រួមជាមួយក្រុមភ្លេង «ដីស» បង្ហើបសំនៀង ២ បទ យ៉ាងពីរោះរណ្តំ (វីដេអូ)

សម្រាប់​សប្តាហ៍​នេះ កម្មវិធី «​តោះ​មើល​» មាន​កិត្តិយស​នាំមក​នូវ​បទ​ចម្រៀង​«​គ្រាប់ពេជ្រ​» និង «​មាន​អ្នក​ថែ​ឬ​នៅ​» ដែល​បង្ហើប​សំនៀង​ដោយ​តារាចម្រៀង Original Song ដ៏​ល្បី​គឺ​កញ្ញា អេ​ដា រួម​ជា​ក្រុម​ភ្លេង «​ដីស​» ទស្សនា​កម្សាន្ត​អារម្មណ៍ ។​ ​ចង់ដឹងថា ទាំង​បទ​ភ្លេង និង សំនៀងពីរោះ​រណ្តំ​យ៉ាងណា សូម​ទស្សនា​វីដេអូ​ទាំងអស់គ្នា​៕​ដោយ...

តោះមើល2 weeks ago

រយៈពេល ១២ ឆ្នាំក្នុងវិថីសិល្បៈ តារាចម្រៀង អេដា ជួបឧបសគ្គធំមួយ ! (វីដេអូ)

តារាចម្រៀង Original Song អេ​ដា បាន​ទម្លាយ​ពី​ឧបសគ្គ​ធំ​មួយ មុន​ឈានដល់​ចំណុច​ជោគជ័យ​ត្រូវបាន​មហាជន​ទទួលស្គាល់ និង គាំទ្រ​បទ​ចម្រៀង​របស់ខ្លួន​ដូច​សព្វថ្ងៃ ។​ ​ស្ថិតក្នុង​កម្មវិធី «​តោះ​មើល​» តារា​ស្រី អេ​ដា បាន​បង្ហើប​ថា ដំបូង​ឡើយ​នាង​ចាប់ផ្ដើម​អាជីព​ជា​អ្នកចម្រៀង​រ៉េ​បម្នាក់ ហើយ​ចំពោះ​ឧបសគ្គ​ធំ​នោះ​គឺ​គេ​គិតថា នាង​ជា​ស្ត្រី ពេល​នាង​ច្រៀង​រ៉េ​ប​បែប​លេងសើច ក្រមិចក្រមើម គួរឱ្យ​ក្នាញ់​ខិលខូច​ច្រើនពេក...

តោះមើល3 weeks ago

អារម្មណ៍ក្រោយប្រឡងបាក់ឌុប អ្នកដឹងបានដឹង ! (វីដេអូ)

ម៉េច​ហើយ​ប្អូនៗ​ប្រឡង​បាក់​ឌុប​រួច​មាន​អារម្មណ៍​យ៉ាងណាដែរ​? ដល់ពេល​ប្រឡង​បាក់​ឌុប​រួចរាល់​ហើយ ម្នាក់ៗ​មាន​អារម្មណ៍​ខុសៗ​ពីគ្នា អ្នកខ្លះ​ធូរស្រាល​ក្នុង​ខ្លួន អ្នកខ្លះ​ធម្មតា តែ​អ្នកខ្លះ​ក៏​រំឭក​ព្រឹត្តិការណ៍​ពេល​ប្រឡង ។ ​ក្នុងខណៈពេល​លទ្ធផល​ប្រឡង​មិនទាន់​ចេញ សូម​អញ្ជើញ​ប្រិយមិត្ត ក៏ដូចជា​សិស្ស​ទាំងឡាយ​ដែល​ទើបតែ​ប្រឡង​បាក់​ឌុប​រួច មក​ស្តាប់​កម្សាន្ត​លម្ហែចិត្ត​ជាមួយ​បទ​ចម្រៀង «​រង់ចាំ​លទ្ធផល​» ដែល​ច្រៀង និង ទំនុកភ្លេង​ដោយ «​ក្រុម​ដីស​» ៕​​​