ប្រជាពលរដ្ឋចំនួន ២០ ភូមិ ទទួលបានកិច្ចព្រមព្រៀងមូលនិធិអភិវឌ្ឍន៍សហគមន៍ គម្រោងរេដបូកនៃដែនជម្រកសត្វព្រៃកែវសីមា ! – Popular Magazine
Connect with us

សង្គម

ប្រជាពលរដ្ឋចំនួន ២០ ភូមិ ទទួលបានកិច្ចព្រមព្រៀងមូលនិធិអភិវឌ្ឍន៍សហគមន៍ គម្រោងរេដបូកនៃដែនជម្រកសត្វព្រៃកែវសីមា !

Published

on

Advertisement

សហគមន៍ប្រជាពលរដ្ឋចំនួន​២០ភូមិនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានទទួលកិច្ចព្រមព្រៀងមូលនិធិអភិវឌ្ឍន៍សហគមន៍របស់គម្រោងរេដបូកពីក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និង អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ដែលជាគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ បណ្តាលមកពីការបាត់បង់ព្រៃឈើ និង ការរេចរិលព្រៃឈើ នៃដែនជម្រកសត្វព្រៃកែវសីមា ។ តាមរយៈកិច្ចព្រមព្រៀងនេះ សហគមន៍ នឹង ទទួលបានថវិកាពីការលក់ឥណទានកាបូននៃដែនជម្រកសត្វព្រៃកែវសីមា សម្រាប់ការងារអភិវឌ្ឍន៍សហគមន៍ជាអាទិភាពរបស់ប្រជាសហគមន៍នៅទីនោះ ដូចជាការទទួលបានទឹកស្អាត និង ការសាងសង់ទីស្នាក់ការសហគមន៍សម្រាប់ប្រជុំជាដើម ។

គម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីម៉ា ត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច ជាង១៤លានតោនសម្រាប់រយៈពេល១០ឆ្នាំ ចន្លោះឆ្នាំ២០១០ ដល់ ២០១៩។ នៅឆ្នាំ២០១៦កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន សហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងក្នុងដែនជម្រកសត្វព្រៃ កែវសីមាទៅឱ្យក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក ។ លោក នុត នុ ប្រធានសហគមន៍ជនជាតិដើមភាគតិចភូមិចក់ចារ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាបាននិយាយថា ឥឡូវនេះ យើងអាចប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូនដើម្បីអភិវឌ្ឍន៍សហគមន៍របស់យើង ហើយយើងនឹងប្រើប្រាស់ថវិកានេះឱ្យបានត្រឹមត្រូវតាមកិច្ចព្រមព្រៀង។ យើងបានឃើញដោយផ្ទាល់នូវអត្ថប្រយោជន៍ថវិកា ចេញពីការការពារព្រៃឈើ និង សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ សមាជិកសហគមន៍ នឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បី ការពារព្រៃឈើ និង សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃនេះ សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។

ដែនជម្រកសត្វព្រៃកែវសីមា (អតីតព្រៃការពារសីមា) ផ្តល់ជាទីជម្រក ដល់សត្វព្រៃ និង រុក្ខជាតិប្រមាណជាង៦០ប្រភេទដែលស្ថិតនៅក្នុងបញ្ជីក្រហម របស់អង្គការIUCNជាប្រភេទរងការគំរាមកំហែងជាសាកល។ ដែនជម្រកសត្វព្រៃនេះ ក៏មានសារះសំខាន់ជាសាកលសម្រាប់ការអភិរក្សប្រភេទសត្វពានរ ដូចជាស្វាកន្ទុយស និង ទោចថ្ពាល់លឿង ពពួកខ្លា ដំរីអាស៊ី ក្រុមគោសាទិស និង សត្វស្លាបជាច្រើនប្រភេទផ្សេងទៀត។ ករណីដែនជម្រកសត្វព្រៃកែវសីមាជាលទ្ធផលមួយ ក្នុងចំណោមកិច្ចការធំៗជាច្រើន ដែលរាជរដ្ឋាភិបាលបានខិតខំ ប្រឹងប្រែង និង សហការជាមួយដៃគូអភិវឌ្ឍន៍ និង អ្នកពាក់ព័ន្ធក្នុងការការពារ និង អភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។

លោក កែន សេរីរដ្ឋា ប្រធានអង្គការWCS ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ប្រជាសហគមន៍ ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រៃឈើ និង សត្វព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមាឱ្យនៅគង់វង្សជាច្រើនជំនាន់មកហើយ។ ពួកគាត់ សហការជាមួយ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និង ស្ថាប័នពាក់ព័ន្ធនានា បាន និង កំពុងលះបង់ពេលវេលា និង ប្រឈមគ្រោះថ្នាក់ក្នុងការទប់ស្កាត់ និង បង្ក្រាបបទល្មើសកាប់បំផ្លាញព្រៃឈើ និង បរបាញ់សត្វព្រៃ។ ការចូលរួមរបស់ប្រជាសហគមន៍ និង ការគាំទ្រពីស្ថាប័នរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាម្ចាស់ជំនួយនានា ជាកត្តាសំខាន់ និង ចាំបាច់ក្នុងការថែរក្សាធនធានព្រៃឈើ និង សត្វព្រៃក្នុងដែនជម្រក សត្វព្រៃកែវសីមាឱ្យបានគង់វង្ស។ ជាមួយតួនាទីយ៉ាងសកម្ម និង ការចូលរួមក្នុងកិច្ចការងារការពារ និង អភិរក្សជីវចម្រុះរបស់ប្រជាសហគមន៍មូលដ្ឋាន ពួកគាត់សាកសមនឹងទទួលបានផលប្រយោជន៍ ពីការងារនេះ និង ការសាទរសម្រាប់កិច្ចខិតខំប្រឹងប្រែងកន្លងមក និង ពេលអនាគត។ ការលក់ឥណទានកាបូន ស្ថិតនៅក្នុងចំណោម សកម្មភាពសំខាន់ៗ ដែលក្រសួងបរិស្ថាន និង អង្គការWCS កំពុងអនុវត្តរួមគ្នាបង្កើតនូវយន្តការហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដើម្បីអភិរក្សធនធានធម្មជាតិ និង លើកកម្ពស់ជីវភាពសហគមន៍នៅក្នុងដែនជម្រក សត្វព្រៃនេះ។

ឥណទានកាបូននេះ ស្ថិតនៅលើទីផ្សារកាបូនស្ម័គ្រចិត្តនៅឡើយដែលអាចឱ្យក្រុមហ៊ុន ឯកជន អង្គការ និងបុគ្គលម្នាក់ៗ ធ្វើការបង់ប្រាក់ សម្រាប់សកម្មភាពជាច្រើន ដែលរួមកាត់បន្ថយការបញ្ចេញឧស្ម័នពុល ។ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា បរិមាណ និង គុណភាពនៃឥណទានកាបូន ត្រូវបានផ្ទៀងផ្ទាត់ដោយប្រព័ន្ធត្រួតពិនិត្យ ឈានមុខគេចំនួន២ គឺស្តង់ដារផ្ទៀងផ្ទាត់កាបូននិងអាកាសធាតុ និង ស្តង់ដារសហគមន៍ និងជីវចម្រុះ។

ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីជម្រុញការការពារ ព្រៃឈើ និង សត្វព្រៃ និង ជាប្រភពផ្តល់ប្រាក់ចំណូលសម្រាប់ជីវភាព រស់នៅរបស់ប្រជាសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ។ ឥឡូវនេះ ប្រជាសហគមន៍អាចប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូន នៃដែនជម្រកសត្វព្រៃកែវសីមា សម្រាប់អភិវឌ្ឍន៍សហគមន៍របស់ពួកគាត់ ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការជីកជាអណ្តូងទឹកឬរៀបចំសហគ្រាស សហគមន៍ជាដើម។ ក្រសួងបរិស្ថាន និង អង្គការ WCS នឹងធ្វើការជាមួយពួកគាត់ដើម្បីថែរក្សាដែនជម្រកសត្វព្រៃកែវសីមានេះឱ្យនៅគង់វង្ស និង ដើម្បីឱ្យស្របតាមគោលបំណង និង យុទ្ធសាស្ត្ររបស់គម្រោងរេដបូក ក៏ដូចជាគោលនយោបាយ និងយុទ្ធសាស្ត្រនៃរាជរដ្ឋាភិបាលអាណត្តិទី០៥ និង អាណត្តិខាងមុខៗទៀត ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់អង្គការ WCS ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០១៨ នេះ ៕ ចំណូល

 

មតិរបស់អ្នក

Advertisement
Advertisement

ថ្មីៗ

អត្ថបទក្រុមហ៊ុន15 hours ago

«​បេសកកម្ម​អស្ចារ្យ​» របស់ Comzone Group Commandos ឆ្នាំ ២០១៨ បញ្ចប់​ដោយ​ភាពជោគជ័យ​

​ដើម្បី​អបអរ​ដំណើរ​កម្សាន្ត​វិស្សមកាល​ពាក់កណ្តាល​ឆ្នាំ ២០១៨ ថ្នាក់ដឹកនាំ និង បុគ្គលិក​ក្រុមហ៊ុន ComZone Group (CZG) បានធ្វើ​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​ទៅកាន់​ទឹកដី​ខេត្តសៀមរាប ដែលជា​ដែនដី​អច្ឆរិយ​ក្រោម​ពាក្យស្លោក​ដ៏​មាន​អត្ថន័យ​ថា «​តស៊ូ – សាមគ្គី – សម្រេច​ជោគជ័យ​» អមដោយ​បដា​រចនា​នូវ​រូប​ប្រាសាទអង្គរវត្ត និង​ទិដ្ឋភាព​ទីក្រុង​ដ៏​ស្រស់ស្អាត​ពី​ខាងក្រោយ ដែល​ពិតជា​សាក​សម​ទៅនឹង​គោលបំណង​នៃ​ដំណើរ​កម្សាន្ត​ប្រចាំ​ឆ្នាំនេះ ហើយ​វា​ក៏បាន​បំផុស​នូវ​គំនិត និង...

អត្ថបទក្រុមហ៊ុន1 day ago

រកឯណាបាន ! ទូរស័ព្ទ Huawei Y9 2018 កាមេរ៉ា ៤ តម្លៃតែ ២២៩ ដុល្លារ ហើយថែមកាដូដ៏គាប់ចិត្ត

ភ្នំពេញ៖ ដោយសំឡឹងឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់ស្មាតហ្វូន ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 កាមេរ៉ា ៤ (មុខពីរ ក្រោយពីរ) មានកម្លាំងថ្មធំរហូតដល់ទៅ 4000 mAh តម្លៃត្រឹមតែ $229 ថែមកាដូកក្រើក ។ លោក...

អត្ថបទក្រុមហ៊ុន1 day ago

គ្រាន់តែចេញ Poster ផ្លូវការដំបូងភ្លាម រឿង «កូនពស់កេងកង» ទទួលការចាប់អារម្មណ៍ខ្លាំងហួសពីការស្មាន

មិនធម្មតាមែន! ទើបបញ្ចេញ និង បញ្ជាក់ពីពេលវេលាចាក់ភាពយន្តភាគខ្មែរថ្មីរឿង «ផ្កាថ្ម» មិនបានប៉ុន្មានផង ពេលនេះ ហង្សមាស បានបញ្ចេញពេលវេលាចាក់ផ្សាយនូវរឿងភាគខ្មែរមួយទៀតដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ គឺរឿង «កូនពស់កេង កង» ។ គ្រាន់តែបញ្ចេញ Poster ដំបូងភ្លាមក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីរឿងភាគខ្មែរបុរាណដំបូង របស់ស្ថានីយ៍ទូរទស្សន៍ដ៏ពេញនិយមមួយនេះ ។ មិនមែនលំៗឯណា ទាំងតួអង្គ...

អត្ថបទក្រុមហ៊ុន1 day ago

រូបរាងទាក់ភ្នែកហើយ OPPO Find X ថែមទាំងជាកំពូលស្មាតហ្វូនដែលមានអេក្រង់ពេញទៀត !

អ្វីដែល​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ទីក្រុង​ប៉ារីស​ក៏​ដូច​នៅ​ជុំវិញ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ផលិតផល​នៃ​ក្រុមហ៊ុន OPPO នោះ គឺ OPPO Find X ដែល​បានធ្វើ​ការសម្ពោធ​កាលពី​ថ្ងៃទី ១៩ មិថុនា​មកនេះ ។ ម៉ូ​ដែល​ថ្មី​របស់ OPPO មួយ​នេះវា​ប្រើប្រាស់​នូវ​ការ​រចនា​តួខ្លួន​ជា​លក្ខណៈ Gradient Design (​ប្រដេញ​ពណ៌​) ហើយ​វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ដែល​ធ្វើ​ឲ្យ​អេក្រង់​របស់​វា​នៅ​លាត​ពេញ​លើ​ផ្ទៃ​ទូរស័ព្ទ​ទាំងមូល សឹងតែ​គ្មាន​សល់​គែម ចំណែក​កាមេរ៉ា​របស់​វា​ទាំង​ខាងមុខ...

អត្ថបទក្រុមហ៊ុន3 days ago

អស្ចារ្យណាស់ តែប៉ុន្មាននាទីសោះ អាចតុបតែងខ្លួនបានស្អាតដល់កម្រិតនេះ (វីដេអូ)

​មាន​មិត្តៗ​នារី​មិនតិច​នាក់​ទេ ដែល​ត្រូវ​ចំណាយពេល​យ៉ាងយូរ​តុបតែង​ខ្លួន ក៏ដូចជា​រើស​សម្លៀកបំពាក់​ឲ្យ​សម​ទៅតាម​កម្មវិធី​នីមួយៗ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ពួកគេ​ត្រូវ​ចំណាយពេល​បន្ថែមទៀត ដើម្បី​ជ្រើសរើស​ក្រែ​ម​បែបណា​ឲ្យ​សម​នឹង​ខោអាវ​ផងសមជា​មួយ​កម្មវិធី​ត្រូវ​ទៅ​ផង ។​ ​ឥឡូវនេះ​លោកអ្នក​លែង​ព្រួយបារម្ភ​រឿង​អស់ទាំងនោះ​ទៀតហើយ ដោយសារតែ​ថ្មីៗ​នេះ​ផេ​ក​ហ្វេ​ស​ប៊ុ​ករបស់ Lipice Cambodia ក៏​ទើបនឹង​បង្ហោះ​ពី​វីដេអូ​មួយ​បង្ហាញ​ពី​ការ​រើស​ក្រែ​ម​បែបណា​ឲ្យ​សម​នឹង​ការតុបតែង​ទៅ​រៀន ទៅ​ដើរលេង និង ទៅ​ចូលរួម​ពិធីជប់លៀង​ផ្សេងៗ ដោយ​លើកយក​ក្រែ​ម ៣ ប្រភេទ​មកបង្ហាញ ។...

តោះមើល

តោះមើល1 week ago

កម្ពុជា អាមេរិក និង ជប៉ុន រួមគ្នាបង្ហើបសំនៀងជាភាសាខ្មែរ អមភ្លេងដ៏ពីរោះរបស់ចាប៉ីដងវែង (វីដេអូ)

លើក​នេះ កម្មវិធី « តោះ​មើល​» បាន​នាំមក​នូវ​ទិដ្ឋភាព​ប្លែក​ភ្នែក ព្រមជាមួយ​អ្នកមាន​ទេពកោសល្យ​ខាង​ភ្លេង​ចាប៉ីដងវែង​ពី​ប្រទេស​ទាំង​៣ រួមមាន​កម្ពុជា អា​រិ​ក និង ជប៉ុន មក​បង្ហើប​សំនៀង​ជា​ភាសា​ខ្មែរ ។​លោក នូ សំណាង ជា​អ្នកលេង​ចាប៉ីដងវែង ដោយ​រូបលោក​បាន​សិក្សា​ផ្នែក​នេះ​តាំងពី​ឆ្នាំ ២០១២ នៅ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ កញ្ញា Emily...

តោះមើល2 weeks ago

ក្រុមតូច Smallworld Smallband ច្រៀងបទ «អច្ឆរិយៈកីឡាជាតិ» យ៉ាងពីរោះ និង ប្រើទូរស័ព្ទ Nokia ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យ (មានវីដេអូ)

«​ក្រោកឈរឡើង ក្រោកឈរឡើង ត​ម្តើ​ង​កីឡា​ខ្មែរ ស្មោះស្ម័គ្រ​មិន​ប្រែ គាំទ្រ​… (​អត្ថបទ​ចំរៀង​) » ។​ ​ទស្សនិកជន​រាប់ម៉ឺន​នាក់​បាន​ក្រោក ឈរឡើង​ដោយ​ទឹកចិត្ត​រំភើប នៅពេល​ក្រុម​តូច SmallWorld Smallband បាន​ច្រៀង​បទ​អច្ឆរិយៈ​កីឡា​ជាតិ ក្នុង​ពិធី​សម្ពោធ​កីឡា​ជាតិ​លើក​ទី ២ ដែល​ទើប​កន្លងផុតទៅ​ថ្មីៗ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។ អ្នកខ្លះ​និយាយថា​ពួកគាត់​ព្រឺ​សម្បុរ​ខ្ញាក​តែម្តង​ពេលឮ​សំឡេ...

តោះមើល3 weeks ago

ក្រុម Smallworld Smallband ទម្លាយមូលហេតុសប្បាយច្រើនជាងរំភើប ទាក់ទងនឹង… (មានវីដេអូ)

ទស្សនិកជន​ប្រហែលជា​ស្គាល់​ក្រុម​ចម្រៀង Smallworld Smallband ដែលមាន​សមាជិក​ទាំង​អស់ ៤ នាក់ តែដោយសារ​លោក រៀម សុ​ភិរម្យ មានការ​ងារ​រវល់​ជាប់​ចូលរួម​ប្រកួត​កីឡា​ជាតិ ដូចនេះ​មានតែ​សមាជិក ៣ រូប គឺ​លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ កញ្ញា រិទ្ធី លំអរ​កេសរ និង...