ដល់ពេលអាស៊ានរួមគ្នា គិតគូរពីគុណភាពសេវាមគ្គុទ្ទេសក៍ទេសចរណ៍  ! – Popular Magazine
Connect with us

សង្គម

 ដល់ពេលអាស៊ានរួមគ្នា គិតគូរពីគុណភាពសេវាមគ្គុទ្ទេសក៍ទេសចរណ៍  !

Published

on

Advertisement

សន្និសីទអាស៊ានបូកបី ស្តីពីការបកស្រាយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ឆ្ពោះទៅកាន់មគ្គុទ្ទេសក៍ប្រកបដោយគុណភាព និង ធ្វើឱ្យទេសចរពេញចិត្ត និងកិច្ចប្រជុំពិសេសអាស៊ាន-រុស្សី ស្តីពីការបូកសរុបវគ្គបណ្តុះបណ្តាលភាសារុស្សីសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍អាស៊ាន និងការកំណត់យុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សទេសចរណ៍អាស៊ាន នាពេលអនាគត បានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប ដោយ មានការចូលរួមពីអ្នកជំនាញទេសចរណ៍ទាំង១០ប្រទេស និង វាគ្មិនល្បីៗមកពីពិភពលោកជាច្រើននាក់ទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ឥឡូវនេះ គឺដល់ពេលដែលយើងគួររួមគ្នាពិនិត្យវិធីសាស្រ្ត និង កាតាលីករទ្រទ្រង់ដល់គុណភាពសេវាមគ្គុទេ្ទសក៍ទេសចរណ៍ ដើម្បីទ្រទ្រង់កំណើនទេសចរប្រកបដោយចីរភាព ។ នៅពេលដែលអ្នកជំនាញឯកទេសអន្តរជាតិតម្រូវឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្នែកសេវាកម្មមគ្គុទេ្ទសក៍​ទេសចរណ៍ គឺតម្រូវឱ្យមានការយកចិត្តទុកដាក់ដល់គុណភាព ដោយត្រូវឱ្យនាំគ្នាយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលឱ្យបានល្អ នៅតាមតំបន់គោលដៅ។ សេវាកម្មមគ្គុទ្ទេសក៍ និង​ ការបកស្រាយពន្យល់បានផ្តល់នូវគោលបំណងយ៉ាងច្បាស់លាស់ (Raison d’être) សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាគោលដៅនោះ។ បើមគ្គុទ្ទេសក៍ទេសចរណ៍គ្មានគុណភាពទេ មានន័យថា យើងបានទុកភ្ញៀវរបស់យើងនៅគោលដៅទេសចរណ៍នានា ដោយទុកឱ្យពួកគេមិនបានយល់ដឹងពីគុណតម្លៃ និង គ្មានការបកស្រាយពន្យល់ ។ ដោយអាស៊ាន ក៏ដូចកម្ពុជាយើងកំពុងតែអភិវឌ្ឍខ្លួនឱ្យក្លាយជាគោលដៅទេសចរណ៍ពិសេស បើមិនដូច្នោះទេ យើងមិនអាចធ្វើឱ្យតំបន់របស់យើងក្លាយជាគោលដៅលំដាប់ពិភពលោកបានទេ។

ឯកឧត្តមថោង ខុន បានបញ្ជាក់ថា ដល់ពេលវេលាសម្រាប់យើងទាំងអស់គ្នាពិនិត្យវិធីសាស្រ្ត និងកាតាលីករ ដើម្បីទ្រទ្រង់ដល់កំណើនភ្ញៀវទេសចរប្រកបដោយចីរភាព និង ទទួលខុសត្រូវ សំដៅរក្សាបាននូវស្ថានភាព ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។ ឆ្លើយតបទៅនឹងប្រធានបទអាស៊ានបូកបី “គោលដៅទេសចរណ៍ណាដែលគ្មានមគ្គុទ្ទេសក៍ទេសចរណ៍ពន្យល់បកស្រាយប្រកបដោយគុណភាពប្រៀបដូចជាអញ្ជើញភ្ញៀវមកលេងផ្ទះនៅពេលដែលអ្នកមិននៅផ្ទះ”។ ដូច្នេះ យើងមិនអាចទាក់ទាញ និង បង្កើនភ្ញៀវ ទេសចរមកទស្សនាម្តងហើយម្តងទៀតបានទេ។ ជាមួយគ្នានេះដែរ យើងត្រូវទាក់ទាញការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងឡើង ក្នុងការផ្តល់គុណភាពសេវាកម្មប្រកបដោយគុណភាព រួមទាំងមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់ភ្ញៀវទេសចរ។

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅឆ្នាំ២០១៧ តំបន់អាស៊ានទទួលបានទេសចរអន្តរជាតិប្រមាណជា ១២៥លាននាក់ ក្នុងនោះជាង ៤២% ជាទេសចរក្នុងតំបន់អាស៊ានខ្លួនឯង មានការកើនឡើង ៨,៤% ជាមួយនឹងការទទួលបានប្រាក់ចំណូលចំនួន ៩៣ពាន់លានដុល្លារអាមេរិក។ សម្រាប់ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និង កូរ៉េ) ក្នុងឆ្នាំ២០១៧ ក៏ទទួលបានទេសចរអន្តរជាតិចំនួន ១៧៥លាននាក់ កើនឡើង ៦,៧%៕  ឧត្តម

មតិរបស់អ្នក

Advertisement
Advertisement

ថ្មីៗ

អត្ថបទក្រុមហ៊ុន15 hours ago

«​បេសកកម្ម​អស្ចារ្យ​» របស់ Comzone Group Commandos ឆ្នាំ ២០១៨ បញ្ចប់​ដោយ​ភាពជោគជ័យ​

​ដើម្បី​អបអរ​ដំណើរ​កម្សាន្ត​វិស្សមកាល​ពាក់កណ្តាល​ឆ្នាំ ២០១៨ ថ្នាក់ដឹកនាំ និង បុគ្គលិក​ក្រុមហ៊ុន ComZone Group (CZG) បានធ្វើ​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​ទៅកាន់​ទឹកដី​ខេត្តសៀមរាប ដែលជា​ដែនដី​អច្ឆរិយ​ក្រោម​ពាក្យស្លោក​ដ៏​មាន​អត្ថន័យ​ថា «​តស៊ូ – សាមគ្គី – សម្រេច​ជោគជ័យ​» អមដោយ​បដា​រចនា​នូវ​រូប​ប្រាសាទអង្គរវត្ត និង​ទិដ្ឋភាព​ទីក្រុង​ដ៏​ស្រស់ស្អាត​ពី​ខាងក្រោយ ដែល​ពិតជា​សាក​សម​ទៅនឹង​គោលបំណង​នៃ​ដំណើរ​កម្សាន្ត​ប្រចាំ​ឆ្នាំនេះ ហើយ​វា​ក៏បាន​បំផុស​នូវ​គំនិត និង...

អត្ថបទក្រុមហ៊ុន1 day ago

រកឯណាបាន ! ទូរស័ព្ទ Huawei Y9 2018 កាមេរ៉ា ៤ តម្លៃតែ ២២៩ ដុល្លារ ហើយថែមកាដូដ៏គាប់ចិត្ត

ភ្នំពេញ៖ ដោយសំឡឹងឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់ស្មាតហ្វូន ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 កាមេរ៉ា ៤ (មុខពីរ ក្រោយពីរ) មានកម្លាំងថ្មធំរហូតដល់ទៅ 4000 mAh តម្លៃត្រឹមតែ $229 ថែមកាដូកក្រើក ។ លោក...

អត្ថបទក្រុមហ៊ុន1 day ago

គ្រាន់តែចេញ Poster ផ្លូវការដំបូងភ្លាម រឿង «កូនពស់កេងកង» ទទួលការចាប់អារម្មណ៍ខ្លាំងហួសពីការស្មាន

មិនធម្មតាមែន! ទើបបញ្ចេញ និង បញ្ជាក់ពីពេលវេលាចាក់ភាពយន្តភាគខ្មែរថ្មីរឿង «ផ្កាថ្ម» មិនបានប៉ុន្មានផង ពេលនេះ ហង្សមាស បានបញ្ចេញពេលវេលាចាក់ផ្សាយនូវរឿងភាគខ្មែរមួយទៀតដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ គឺរឿង «កូនពស់កេង កង» ។ គ្រាន់តែបញ្ចេញ Poster ដំបូងភ្លាមក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីរឿងភាគខ្មែរបុរាណដំបូង របស់ស្ថានីយ៍ទូរទស្សន៍ដ៏ពេញនិយមមួយនេះ ។ មិនមែនលំៗឯណា ទាំងតួអង្គ...

អត្ថបទក្រុមហ៊ុន1 day ago

រូបរាងទាក់ភ្នែកហើយ OPPO Find X ថែមទាំងជាកំពូលស្មាតហ្វូនដែលមានអេក្រង់ពេញទៀត !

អ្វីដែល​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ទីក្រុង​ប៉ារីស​ក៏​ដូច​នៅ​ជុំវិញ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ផលិតផល​នៃ​ក្រុមហ៊ុន OPPO នោះ គឺ OPPO Find X ដែល​បានធ្វើ​ការសម្ពោធ​កាលពី​ថ្ងៃទី ១៩ មិថុនា​មកនេះ ។ ម៉ូ​ដែល​ថ្មី​របស់ OPPO មួយ​នេះវា​ប្រើប្រាស់​នូវ​ការ​រចនា​តួខ្លួន​ជា​លក្ខណៈ Gradient Design (​ប្រដេញ​ពណ៌​) ហើយ​វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ដែល​ធ្វើ​ឲ្យ​អេក្រង់​របស់​វា​នៅ​លាត​ពេញ​លើ​ផ្ទៃ​ទូរស័ព្ទ​ទាំងមូល សឹងតែ​គ្មាន​សល់​គែម ចំណែក​កាមេរ៉ា​របស់​វា​ទាំង​ខាងមុខ...

អត្ថបទក្រុមហ៊ុន3 days ago

អស្ចារ្យណាស់ តែប៉ុន្មាននាទីសោះ អាចតុបតែងខ្លួនបានស្អាតដល់កម្រិតនេះ (វីដេអូ)

​មាន​មិត្តៗ​នារី​មិនតិច​នាក់​ទេ ដែល​ត្រូវ​ចំណាយពេល​យ៉ាងយូរ​តុបតែង​ខ្លួន ក៏ដូចជា​រើស​សម្លៀកបំពាក់​ឲ្យ​សម​ទៅតាម​កម្មវិធី​នីមួយៗ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ពួកគេ​ត្រូវ​ចំណាយពេល​បន្ថែមទៀត ដើម្បី​ជ្រើសរើស​ក្រែ​ម​បែបណា​ឲ្យ​សម​នឹង​ខោអាវ​ផងសមជា​មួយ​កម្មវិធី​ត្រូវ​ទៅ​ផង ។​ ​ឥឡូវនេះ​លោកអ្នក​លែង​ព្រួយបារម្ភ​រឿង​អស់ទាំងនោះ​ទៀតហើយ ដោយសារតែ​ថ្មីៗ​នេះ​ផេ​ក​ហ្វេ​ស​ប៊ុ​ករបស់ Lipice Cambodia ក៏​ទើបនឹង​បង្ហោះ​ពី​វីដេអូ​មួយ​បង្ហាញ​ពី​ការ​រើស​ក្រែ​ម​បែបណា​ឲ្យ​សម​នឹង​ការតុបតែង​ទៅ​រៀន ទៅ​ដើរលេង និង ទៅ​ចូលរួម​ពិធីជប់លៀង​ផ្សេងៗ ដោយ​លើកយក​ក្រែ​ម ៣ ប្រភេទ​មកបង្ហាញ ។...

តោះមើល

តោះមើល1 week ago

កម្ពុជា អាមេរិក និង ជប៉ុន រួមគ្នាបង្ហើបសំនៀងជាភាសាខ្មែរ អមភ្លេងដ៏ពីរោះរបស់ចាប៉ីដងវែង (វីដេអូ)

លើក​នេះ កម្មវិធី « តោះ​មើល​» បាន​នាំមក​នូវ​ទិដ្ឋភាព​ប្លែក​ភ្នែក ព្រមជាមួយ​អ្នកមាន​ទេពកោសល្យ​ខាង​ភ្លេង​ចាប៉ីដងវែង​ពី​ប្រទេស​ទាំង​៣ រួមមាន​កម្ពុជា អា​រិ​ក និង ជប៉ុន មក​បង្ហើប​សំនៀង​ជា​ភាសា​ខ្មែរ ។​លោក នូ សំណាង ជា​អ្នកលេង​ចាប៉ីដងវែង ដោយ​រូបលោក​បាន​សិក្សា​ផ្នែក​នេះ​តាំងពី​ឆ្នាំ ២០១២ នៅ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ កញ្ញា Emily...

តោះមើល2 weeks ago

ក្រុមតូច Smallworld Smallband ច្រៀងបទ «អច្ឆរិយៈកីឡាជាតិ» យ៉ាងពីរោះ និង ប្រើទូរស័ព្ទ Nokia ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យ (មានវីដេអូ)

«​ក្រោកឈរឡើង ក្រោកឈរឡើង ត​ម្តើ​ង​កីឡា​ខ្មែរ ស្មោះស្ម័គ្រ​មិន​ប្រែ គាំទ្រ​… (​អត្ថបទ​ចំរៀង​) » ។​ ​ទស្សនិកជន​រាប់ម៉ឺន​នាក់​បាន​ក្រោក ឈរឡើង​ដោយ​ទឹកចិត្ត​រំភើប នៅពេល​ក្រុម​តូច SmallWorld Smallband បាន​ច្រៀង​បទ​អច្ឆរិយៈ​កីឡា​ជាតិ ក្នុង​ពិធី​សម្ពោធ​កីឡា​ជាតិ​លើក​ទី ២ ដែល​ទើប​កន្លងផុតទៅ​ថ្មីៗ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។ អ្នកខ្លះ​និយាយថា​ពួកគាត់​ព្រឺ​សម្បុរ​ខ្ញាក​តែម្តង​ពេលឮ​សំឡេ...

តោះមើល3 weeks ago

ក្រុម Smallworld Smallband ទម្លាយមូលហេតុសប្បាយច្រើនជាងរំភើប ទាក់ទងនឹង… (មានវីដេអូ)

ទស្សនិកជន​ប្រហែលជា​ស្គាល់​ក្រុម​ចម្រៀង Smallworld Smallband ដែលមាន​សមាជិក​ទាំង​អស់ ៤ នាក់ តែដោយសារ​លោក រៀម សុ​ភិរម្យ មានការ​ងារ​រវល់​ជាប់​ចូលរួម​ប្រកួត​កីឡា​ជាតិ ដូចនេះ​មានតែ​សមាជិក ៣ រូប គឺ​លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ កញ្ញា រិទ្ធី លំអរ​កេសរ និង...