រថយន្ត Range Rover SV Coupe លាយ​បញ្ចូល​ភាព​ប្រណីត​បំផុត​ជាមួយនឹង​សមត្ថភាព SUV (មានវីដេអូ) – Popular Magazine
Connect with us

បច្ចេកវិទ្យា

រថយន្ត Range Rover SV Coupe លាយ​បញ្ចូល​ភាព​ប្រណីត​បំផុត​ជាមួយនឹង​សមត្ថភាព SUV (មានវីដេអូ)

on

Advertisement

​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅឯ​ពិព័រណ៍​រថយន្ត​ហ្សឺ​ណែវ ឆ្នាំ ២០១៨ របស់​រថយន្ត​ស៊េរី​ថ្មី Range Rover SV Coupe ត្រូវបាន​គេ​ពណ៌ នា​ថា​ជា​រថយន្ត​ប្រណីត​ប្រភេទ SUV ដំបូង​គេ​បង្អស់​នៅលើ​ពិភព លោក ។ Range Rover បាន​ដក​ទ្វារ​ខាងក្រោយ​ទាំងពីរ​ចេញ និង ដាក់​ម៉ាស៊ីន V8 ហើយ​ផ្តល់ឱ្យ​វា​នូវផ្ទៃ​ខាងក្នុង​ធំ​ទូលាយ​ទំនើប​ដែល​យន្ដហោះ​ឯកជន​សុំ​ខ្មាស ។​


​រថយន្ត Range Rover SV Coupe មានតែ​ចំនួន ៩៩៩ គ្រឿង​ប៉ុណ្ណោះ​ដែល​នឹងត្រូវ​ដាក់លក់​នៅ​ទូទាំងពិភពលោក ដូច្នេះ​វា​មិនមាន​តម្លៃ ថោក​នោះទេ ។ ការកំណត់​តម្លៃ​នៅ​សហរដ្ឋអាមេរិក គឺ​តម្លៃ​ចាប់ពី ២៩៥.០០០ ដុល្លារ​អាមេរិក ។

​រថយន្ត​នេះ​មាន​កញ្ចក់​បន្ថែមទៀត​នៅលើ​ដំបូល​ដែល​ភ្ជាប់​មក​ជាមួយនឹង​ទេសភាព​ព្រះអាទិត្យ​បែប Panoramic ។ ផ្ទៃ​ខាងក្នុង​គឺជា​កន្លែង​ដែល​គួរឱ្យ​ចាប់អារម្មណ៍ ព្រោះ​មានកៅអី​សម្រាប់​មនុស្ស​បួន​នាក់ដោយ​ភ្ជាប់​មក​ជាមួយនឹង​ឧបករណ៍​កំដៅ និង ត្រជាក់​នៅក្នុង​កៅអី ។ ស្បែក​កៅអី​ដែលមាន​គុណភាពខ្ពស់​ត្រូវបាន​រចនា​ម៉ូដ​មើលទៅ​ដូចជា​គ្រាប់ពេជ្រ ។ វា​មាន​ជម្រើស​ពណ៌​កៅអី​ចំនួន​បួន​ពណ៌​ដែលមាន ចាប់ពី​ពណ៌​ស្លេក​រហូតដល់​ជម្រើស​ពណ៌​ងងឹត ។​

Land Rover InControl Touch Pro ត្រូវបាន​បំពាក់​ឱ្យ​វា​ដែលមាន​លក្ខណៈ​ស្តង់ដារ​ជាមួយនឹង​អេក្រង់​ទំហំ ១០ អ៊ីង និង មាន​ឧបករណ៍​ឌីជីថល​ទំហំ ១២ អ៊ីង ។ ដោយឡែក​ប្រព័ន្ធ​អូ​ឌី​យូ ១៧០០ វ៉ា​ត់របស់ Meridian ទទួលបាន​ឧបករណ៍​បំពង​សំឡេង​ដល់​ទៅ ២៣ គ្រាប់ ។  ​វា​ជា​ម៉ាស៊ីន V8 Supercharged 5.0 លីត្រ​ដែលមាន​កម្លាំង ៥៥៧ សេះ និង 516 lb-ft នៃ​កម្លាំង​បង្វិល​ជុំ ។

Range Rover SV Coupe មាន​ល្បឿន​លឿន​បំផុត​គឺ​ចាប់ពី ០-៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើ​រយៈ ពេល​តែ ៥ វិនាទី​ប៉ុណ្ណោះ​ខណៈពេលដែល​ល្បឿន​អតិបរមា ២៦៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។​ ​និយាយ​ជារួម​ទៅ Range Rover SV Coupe មាន​ភាព​ប្រណីត​ខ្លាំងណាស់ ហើយ​វា​ត្រូវដាក់​លក់​នៅត្រីមាស​ទី ៤ ឆ្នាំ ២០១៨ នេះ ៕ យ៉ា​នុ (​ប្រភពៈ slashgear)


មតិរបស់អ្នក

Advertisement
Advertisement
Advertisement

ថ្មីៗ

អត្ថបទក្រុមហ៊ុន18 hours ago

តារាចម្រៀងថៃ ជេម រឿងសាក់ ប្រកាសរកតំណាងចែកចាយផលិតផល MOJO Golden Mask 24K ទូទាំងខេត្តក្រុង (វីដេអូ)

ភ្នំពេញ​៖ ក្រុមហ៊ុន​ជំនាញ​ផ្នែក​អាហារ​បំប៉ន​ និង ​សម្រស់ លំដាប់ថ្នាក់​លេខ​ ១ អា​ម៉ា​ដូ ចំកាត់ នៅ​ប្រទេស​ថៃ បាន​នាំយក​ផលិតផល​ថ្មី មកកាន់​ទីផ្សារ​កម្ពុជា ដោយ​ធ្វើការ​សម្ពោធ​ជា​ផ្លូវការកាលពី​ល្ងាច​ថ្ងៃទី ២១ កញ្ញា ២០១៨ នៅ​ភោជនីយដ្ឋាន Bottom Up ក្នុង​កម្មវិធី Golden...

អត្ថបទក្រុមហ៊ុន1 day ago

ថ្វីត្បិត កុល ដាវី ដើរតួចិត្តអាក្រក់មែន តែបែរជាត្រូវមហាជនសរសើរគ្រប់គ្នា !

បើ​និយាយ​ពី​រឿង​ភាគ​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ គឺថា​គ្មាន​នរណា​ដែលថា​មិន​ស្គាល់​រឿង «ផ្កាថ្ម» របស់​ស្ថានីយទូរទស្សន៍ហង្ស​មាស ​ឡើយ​​ ។ រឿង «ផ្កាថ្ម» ត្រូវបាន​មហាជន​ទូទាំងប្រទេស​ទទួលស្គាល់​ថា​ជា​រឿង​ភាគ​ខ្មែរ​ដ៏​មាន​គុណភាព​មួយ​មិន​ចាញ់​រឿង​ភាគ​បរទេសឡើយ​ដោ យមាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​ចំពោះ​រឿង​ភាគ​ខ្មែរ​មួយ​នេះ ។​ ដោយសារតែ​ភាព​ល្បី​រន្ទឺ​នេះ តួអង្គ​នីមួយៗ នៅក្នុង​រឿងនេះ​ផ្ទាល់​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ទៅតាម​ហ្នឹង​ដែរ ដោយ​ក្នុងនោះ​តួអង្គ​ចិត្តអាក្រក់​ឈ្នានីស​ដែលសម្តែង​ដោយ​អ្នកនាង កុល ដាវី ត្រូវបាន​មហាជន​ស្ញើ​ច​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ទេពកោសល្យ​សម្តែង​របស់​នាង ទាំង​កាច ទាំង​ពិសពុល...

អត្ថបទក្រុមហ៊ុន1 day ago

មិនធម្មតា! ធ្លាក់ខ្ទេចខ្ទី អស់មិនចេះតិចក្នុងវគ្គ Judge Cut Down កាលពីយប់ម្សិលមិញ !

កម្មវិធី Cambodia’s Got Talent បានចូលមកដល់វគ្គ Judge Cut Down ហើយកាលពីយប់ម្សិលមិញនេះដោយបានទម្លាក់បេក្ខជនអស់ជាច្រើនដោយចម្រាញ់យកតែបេក្ខជនដែលមានសមត្ថភាពកំពូលៗប៉ុណ្ណោះ ។ ក្នុងចំណោមបេក្ខជនជាច្រើនដែលមានជាក្រុម និង ទោលបានមកបង្ហាញមុខចំពោះគណកម្មការទាំងបួនដើម្បីទទួលយកលទ្ធផលថាតើអាចមានសិទ្ធបន្តទៅវគ្គ Live Show បាន ឬយ៉ាងណា ? បេក្ខជនដែលមានសំណាងបន្តទៅវគ្គបន្ទាប់គឺមានចំនួនតែ ៣១...

អត្ថបទក្រុមហ៊ុន2 days ago

អស្ចារ្យណាស់! បេក្ខជនម្នាក់នេះធ្វើឱ្យ Coach ទាំងបីដណ្តើមគ្នារញ៉ៃតែម្តង (វីដេអូ)

កាលពី​យ​បើ​មិញ​នេះ កម្មវិធី The Voice Kids Cambodia បាន​មកដល់​សប្តាហ៍​ទី​ ៦ ដែលជា​សប្តាហ៍​ចុងក្រោយ​នៃ​វគ្គ The Blind Audition ក្នុង​រដូវ​កាល​ទី​ ២ នេះ ​។​ ​ក្នុងចំណោម​បេក្ខជន​ជាច្រើន​កាលពី​យប់មិញ មាន​បេក្ខជន​ម្នាក់​ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​ទាំងបី​នៅ​មិន​ហ្នឹង នាំគ្នា​ជជែក​ដណ្តើម​គ្នា ដើម្បី​យក​ធ្វើជា​កូនក្រុម​ខ្លួន​ដោយសារតែ​សម្លេង​ដ៏​ពីរោះ​របស់​ប្អូន...

អត្ថបទក្រុមហ៊ុន2 days ago

ចប់ហ្មង! ទស្សនាបេក្ខជន Killer Karaoke ម្នាក់នេះហើយ ចង់ដាច់ផ្ងា​ (វីដេអូ)

កម្មវិធី Killer Karaoke Cambodia បាន​មកដល់​សប្តាហ៍​ទី​ ៥ ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដោយមាន​បេក្ខជន ជាច្រើន​ចេញមក​ទទួល​វិញ្ញាសារ​រន្ធត់​ព្រឺព្រួច​ដោយ​ទក់​សាច់​ស្ទើរ​គ្រប់គ្នា ​។​ ​បេក្ខជន​ម្នាក់​ឈ្មោះ ឃុន វាសនា បាន​ចេញមុខ​ក្នុង​សប្តាហ៍​ទី​ ៥ ​នេះ ដោយ​បានទទួល​វិញ្ញាសារ «​រាំ​មិន​ខ្ចី​ខ្វល់​» ដោយ​លោក​គឺ ពិតជា​មិន​ខ្វល់​មែន​គឺថា​ជួប​ឧបសគ្គ​យ៉ាងណា​ក៏​លោក​មិន​ខ្វល់​ដែរ...

តោះមើល

តោះមើល5 days ago

អីយ៉ា ! តារាចម្រៀង អេដា រួមជាមួយក្រុមភ្លេង «ដីស» បង្ហើបសំនៀង ២ បទ យ៉ាងពីរោះរណ្តំ (វីដេអូ)

សម្រាប់​សប្តាហ៍​នេះ កម្មវិធី «​តោះ​មើល​» មាន​កិត្តិយស​នាំមក​នូវ​បទ​ចម្រៀង​«​គ្រាប់ពេជ្រ​» និង «​មាន​អ្នក​ថែ​ឬ​នៅ​» ដែល​បង្ហើប​សំនៀង​ដោយ​តារាចម្រៀង Original Song ដ៏​ល្បី​គឺ​កញ្ញា អេ​ដា រួម​ជា​ក្រុម​ភ្លេង «​ដីស​» ទស្សនា​កម្សាន្ត​អារម្មណ៍ ។​ ​ចង់ដឹងថា ទាំង​បទ​ភ្លេង និង សំនៀងពីរោះ​រណ្តំ​យ៉ាងណា សូម​ទស្សនា​វីដេអូ​ទាំងអស់គ្នា​៕​ដោយ...

តោះមើល2 weeks ago

រយៈពេល ១២ ឆ្នាំក្នុងវិថីសិល្បៈ តារាចម្រៀង អេដា ជួបឧបសគ្គធំមួយ ! (វីដេអូ)

តារាចម្រៀង Original Song អេ​ដា បាន​ទម្លាយ​ពី​ឧបសគ្គ​ធំ​មួយ មុន​ឈានដល់​ចំណុច​ជោគជ័យ​ត្រូវបាន​មហាជន​ទទួលស្គាល់ និង គាំទ្រ​បទ​ចម្រៀង​របស់ខ្លួន​ដូច​សព្វថ្ងៃ ។​ ​ស្ថិតក្នុង​កម្មវិធី «​តោះ​មើល​» តារា​ស្រី អេ​ដា បាន​បង្ហើប​ថា ដំបូង​ឡើយ​នាង​ចាប់ផ្ដើម​អាជីព​ជា​អ្នកចម្រៀង​រ៉េ​បម្នាក់ ហើយ​ចំពោះ​ឧបសគ្គ​ធំ​នោះ​គឺ​គេ​គិតថា នាង​ជា​ស្ត្រី ពេល​នាង​ច្រៀង​រ៉េ​ប​បែប​លេងសើច ក្រមិចក្រមើម គួរឱ្យ​ក្នាញ់​ខិលខូច​ច្រើនពេក...

តោះមើល3 weeks ago

អារម្មណ៍ក្រោយប្រឡងបាក់ឌុប អ្នកដឹងបានដឹង ! (វីដេអូ)

ម៉េច​ហើយ​ប្អូនៗ​ប្រឡង​បាក់​ឌុប​រួច​មាន​អារម្មណ៍​យ៉ាងណាដែរ​? ដល់ពេល​ប្រឡង​បាក់​ឌុប​រួចរាល់​ហើយ ម្នាក់ៗ​មាន​អារម្មណ៍​ខុសៗ​ពីគ្នា អ្នកខ្លះ​ធូរស្រាល​ក្នុង​ខ្លួន អ្នកខ្លះ​ធម្មតា តែ​អ្នកខ្លះ​ក៏​រំឭក​ព្រឹត្តិការណ៍​ពេល​ប្រឡង ។ ​ក្នុងខណៈពេល​លទ្ធផល​ប្រឡង​មិនទាន់​ចេញ សូម​អញ្ជើញ​ប្រិយមិត្ត ក៏ដូចជា​សិស្ស​ទាំងឡាយ​ដែល​ទើបតែ​ប្រឡង​បាក់​ឌុប​រួច មក​ស្តាប់​កម្សាន្ត​លម្ហែចិត្ត​ជាមួយ​បទ​ចម្រៀង «​រង់ចាំ​លទ្ធផល​» ដែល​ច្រៀង និង ទំនុកភ្លេង​ដោយ «​ក្រុម​ដីស​» ៕​​​