បញ្ហាខូចខួរក្បាលកុមារ អាចនឹងមិនបានដឹង ដោយសារវីរុស្សហ្សីកា
ជាទូទៅស្រីមានផ្ទៃពោះដែលឆ្លងវីរុស្សហ្សីកា អាចប្រឈមនឹងបញ្ហាទារកកើតមកមានទំហំក្បាលតូច និង ប៉ះពាល់ដល់សមត្ថភាពខួរក្បាលរបស់កុមារ ។ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញឱ្យដឹងថា សូម្បីតែទារកកើតមកមានទំហំក្បាលធម្មតាក្តីតែបើត្រូវបានមូសខាំចម្លងមេរោគហ្សីកា ក៏អាចប៉ះពាល់ខ្លាំងដល់សមត្ថភាពខួរក្បាល ជំងឺផ្លូវចិត្ត និង ជំងឺវង្វេងរង្វាន់ផងដែរ ។
បញ្ហាខូចខាតខួរក្បាលត្រូវបានរកឃើញនៅក្នុងបរិវេណដែលបង្កើតកោសិកាខួរក្បាលថ្មី ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានូវការចងចាំ និង រួមចំណែកដល់សុខភាពខួរក្បាលទាំងមូល ។
អ្នកស្រាវជ្រាវបាននិយាយថាបញ្ហាឆ្លងវីរុស្សនេះគឺអាចកើតមានចំពោះកុមារក្នុងអំឡុងពេលកុមារភាព និង វ័យជំទង់ក៏មានប្រសិនបើពួកគេត្រូវបានមូសដែលមានផ្ទុកវីរុស្សហ្សីកាខាំ ។ លទ្ធផលស្រាវជ្រាវនេះត្រូវបានចេញផ្សាយក្នុងទស្សនាវដ្តី Nature Medicine ៕ សុផល (ប្រភព៖ zeenews.com)