វ៉ា​វ ! ទៅដល់​ណា​ក៏​ឃើញ​សុទ្ធតែ OPPO ដែរ​ឥឡូវ​ – Popular Magazine
Connect with us

អត្ថបទក្រុមហ៊ុន

វ៉ា​វ ! ទៅដល់​ណា​ក៏​ឃើញ​សុទ្ធតែ OPPO ដែរ​ឥឡូវ​

on

Advertisement

​បន្ទាប់ពី​ជោគជ័យ​ខ្លាំង​ជាមួយនឹង​ទូរស័ព្ទ​ស៊េរី​ថ្មី​ជា​បន្តបន្ទាប់​ក្នុងប្រទេស​កម្ពុជា​មក ក្រុមហ៊ុន OPPO ទទួលបាន​ដៃគូ​សហកា​រ​កាន់តែច្រើន​នៅក្នុង​ប្រទេស​កម្ពុជា មិន​ថា​នៅ​ក្រុងភ្នំពេញ និង តាម​បណ្តា​ខេត្ត​ផ្សេងៗ ។​

​គេ​សង្កេតឃើញថា​មាន​ហាង​ទូរស័ព្ទ​ជាច្រើន​ដែល​ផ្ទាំង​បៃតង​ហើយ​មាន​អក្សរ OPPO នៅ​ពីមុខ​ហាង ចំណែក​នៅ​ខាងក្នុង​វិញ​មានការ​រៀបចំ​លម្អ​ដោយ​ភ្លើង​ភ្លឺ​ស្រស់ស្អាត​ជាមួយ​ការដាក់​តាំង​លក់​ទូរស័ព្ទ​គ្រប់​ស៊េរី​ដែល​កំពុង​ពេញនិយម​ដូចជា ៖ OPPO F5, OPPO F5 Youth, OPPO F5 6GB និង OPPO A83 ។​

​បើ​យោងតាម​ការសាកសួរ​ជាមួយ​ម្ចាស់​ហាង​ទូរស័ព្ទ​ទាំងនោះ​ភាគច្រើន​បាន​ឲ្យ​ដឹង​ដូចគ្នា​ថា បច្ចុប្បន្ននេះ​ទូរស័ព្ទដៃ​របស់​ក្រុមហ៊ុន OPPO កំពុង​ទទួល​បានការ​ពេញនិយម​ខ្លាំង​ពី​សំណាក់​អ្នកទិញ ដោយសារ​តែមាន​កាមេរ៉ា​ថតរូប​បាន​ស្អាត មាន​អេក្រង់​ពេញ និង មានតម្លៃ​សមរម្យ ។ ហេតុដូច្នេះ​ហើយ​ទើប​ម្ចាស់​ហាង​ទាំងនោះ​សម្រេចចិត្ត​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន OPPO តែម្តងទៅ ។​

​កាលពី​ឆ្នាំ ២០១៧ វិញ ក្រុមហ៊ុន OPPO ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ទី ១ ដែលមាន​ចំណែក​ទីផ្សារ​ធំជាងគេ​ក្នុង​តំបន់​អាស៊ាន ។​
​ទោះបីជា​ទើបតែ​មកដល់​ប្រទេស​កម្ពុជា​ត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០១៦ ប៉ុណ្ណោះ ក្រុមហ៊ុន OPPO មាន​ដៃគូ​សហការ​ជាច្រើន​នៅក្នុង​ទីតាំង​សំខាន់ៗ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​សេដ្ឋកិច្ច​ខ្ពស់ ហើយ​ចំនួន​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​មាន​ច្រើន​ដូចជា​នៅ​ភ្នំពេញ បាត់ដំបង សៀមរាប កំពង់ចាម កំពង់សោម និង ក្រុង​តាខ្មៅ​ជាដើម ។​

ផលិតផល​របស់ OPPO ដែល​កំពុង​ទទួល​ការពេញនិយម​ជាងគេ​នោះ គឺ OPPO F5, OPPO F5 Youth និង OPPO F5 6GB ។ អតិថិ ជន​ដែល​ក្រុមការងារ​យើង​បាន​ជួប​នៅតាម​ហាង​ទូរស័ព្ទ​មួយចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ភាគច្រើន​យុវវ័យ​មានការ​ពេញ​ចូលចិត្ត​ខ្លាំង​ចំពោះ​ទូរស័ព្ទ OPPO F5 ដែល​អាច​ឲ្យ​ពួកគាត់​ថតរូប​ស៊ែ​ល​ហ្វី​បាន​ស្អាត​ងាយ​ផុស​ចូលក្នុង​ហ្វេ​ស​ប៊ុ​ក ។​

​ហើយ​នាពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ក៏បាន​ណែនាំ​នូវ​ផល​ផលិត​ថ្មី​មួយទៀត OPPO A83 ដែលមាន​លក្ខណៈពិសេស​នៃ​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​សម្គាល់​ផ្ទៃមុខ​ផ​ដោយ​ប្រើ​រយៈពេល​តែ 0.18 វិនាទី​ប៉ុណ្ណោះ ។ OPPO A83 មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស គឺមាន​ពណ៌​ទឹកមាស និង ពណ៌​ខ្មៅ ហើយ​មានតម្លៃ​ត្រឹមតែ 229 ដុល្លារ ក្នុងប្រទេស​កម្ពុជា ។​

ក្រៅពី​មាន​ដៃគូរ​សហការ​ជា​ហាង​ទូរស័ព្ទ​ច្រើន​ហើយ គេ​ក៏​សង្កេតឃើញថា​ក្រុមហ៊ុន OPPO បាន​គាំទ្រ​ដល់​តារា​ល្បីៗ​ក្នុងប្រទេស​កម្ពុជា​ក្នុងការ​ផលិត​នូវ​វីដេអូ​ចម្រៀង​ថ្មី​ដូចជា ៖ អ្នកនាង ពេជ្រ សោភា ដោយ​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាង​គគ្រឹក​គ​គ្រែង​ពី​សំណាក់​យុ​វ័យ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ ៕



មតិរបស់អ្នក

Advertisement
Advertisement
Advertisement

ថ្មីៗ

អត្ថបទក្រុមហ៊ុន18 hours ago

តារាចម្រៀងថៃ ជេម រឿងសាក់ ប្រកាសរកតំណាងចែកចាយផលិតផល MOJO Golden Mask 24K ទូទាំងខេត្តក្រុង (វីដេអូ)

ភ្នំពេញ​៖ ក្រុមហ៊ុន​ជំនាញ​ផ្នែក​អាហារ​បំប៉ន​ និង ​សម្រស់ លំដាប់ថ្នាក់​លេខ​ ១ អា​ម៉ា​ដូ ចំកាត់ នៅ​ប្រទេស​ថៃ បាន​នាំយក​ផលិតផល​ថ្មី មកកាន់​ទីផ្សារ​កម្ពុជា ដោយ​ធ្វើការ​សម្ពោធ​ជា​ផ្លូវការកាលពី​ល្ងាច​ថ្ងៃទី ២១ កញ្ញា ២០១៨ នៅ​ភោជនីយដ្ឋាន Bottom Up ក្នុង​កម្មវិធី Golden...

អត្ថបទក្រុមហ៊ុន1 day ago

ថ្វីត្បិត កុល ដាវី ដើរតួចិត្តអាក្រក់មែន តែបែរជាត្រូវមហាជនសរសើរគ្រប់គ្នា !

បើ​និយាយ​ពី​រឿង​ភាគ​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ គឺថា​គ្មាន​នរណា​ដែលថា​មិន​ស្គាល់​រឿង «ផ្កាថ្ម» របស់​ស្ថានីយទូរទស្សន៍ហង្ស​មាស ​ឡើយ​​ ។ រឿង «ផ្កាថ្ម» ត្រូវបាន​មហាជន​ទូទាំងប្រទេស​ទទួលស្គាល់​ថា​ជា​រឿង​ភាគ​ខ្មែរ​ដ៏​មាន​គុណភាព​មួយ​មិន​ចាញ់​រឿង​ភាគ​បរទេសឡើយ​ដោ យមាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​ចំពោះ​រឿង​ភាគ​ខ្មែរ​មួយ​នេះ ។​ ដោយសារតែ​ភាព​ល្បី​រន្ទឺ​នេះ តួអង្គ​នីមួយៗ នៅក្នុង​រឿងនេះ​ផ្ទាល់​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ទៅតាម​ហ្នឹង​ដែរ ដោយ​ក្នុងនោះ​តួអង្គ​ចិត្តអាក្រក់​ឈ្នានីស​ដែលសម្តែង​ដោយ​អ្នកនាង កុល ដាវី ត្រូវបាន​មហាជន​ស្ញើ​ច​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ទេពកោសល្យ​សម្តែង​របស់​នាង ទាំង​កាច ទាំង​ពិសពុល...

អត្ថបទក្រុមហ៊ុន1 day ago

មិនធម្មតា! ធ្លាក់ខ្ទេចខ្ទី អស់មិនចេះតិចក្នុងវគ្គ Judge Cut Down កាលពីយប់ម្សិលមិញ !

កម្មវិធី Cambodia’s Got Talent បានចូលមកដល់វគ្គ Judge Cut Down ហើយកាលពីយប់ម្សិលមិញនេះដោយបានទម្លាក់បេក្ខជនអស់ជាច្រើនដោយចម្រាញ់យកតែបេក្ខជនដែលមានសមត្ថភាពកំពូលៗប៉ុណ្ណោះ ។ ក្នុងចំណោមបេក្ខជនជាច្រើនដែលមានជាក្រុម និង ទោលបានមកបង្ហាញមុខចំពោះគណកម្មការទាំងបួនដើម្បីទទួលយកលទ្ធផលថាតើអាចមានសិទ្ធបន្តទៅវគ្គ Live Show បាន ឬយ៉ាងណា ? បេក្ខជនដែលមានសំណាងបន្តទៅវគ្គបន្ទាប់គឺមានចំនួនតែ ៣១...

អត្ថបទក្រុមហ៊ុន2 days ago

អស្ចារ្យណាស់! បេក្ខជនម្នាក់នេះធ្វើឱ្យ Coach ទាំងបីដណ្តើមគ្នារញ៉ៃតែម្តង (វីដេអូ)

កាលពី​យ​បើ​មិញ​នេះ កម្មវិធី The Voice Kids Cambodia បាន​មកដល់​សប្តាហ៍​ទី​ ៦ ដែលជា​សប្តាហ៍​ចុងក្រោយ​នៃ​វគ្គ The Blind Audition ក្នុង​រដូវ​កាល​ទី​ ២ នេះ ​។​ ​ក្នុងចំណោម​បេក្ខជន​ជាច្រើន​កាលពី​យប់មិញ មាន​បេក្ខជន​ម្នាក់​ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​ទាំងបី​នៅ​មិន​ហ្នឹង នាំគ្នា​ជជែក​ដណ្តើម​គ្នា ដើម្បី​យក​ធ្វើជា​កូនក្រុម​ខ្លួន​ដោយសារតែ​សម្លេង​ដ៏​ពីរោះ​របស់​ប្អូន...

អត្ថបទក្រុមហ៊ុន2 days ago

ចប់ហ្មង! ទស្សនាបេក្ខជន Killer Karaoke ម្នាក់នេះហើយ ចង់ដាច់ផ្ងា​ (វីដេអូ)

កម្មវិធី Killer Karaoke Cambodia បាន​មកដល់​សប្តាហ៍​ទី​ ៥ ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដោយមាន​បេក្ខជន ជាច្រើន​ចេញមក​ទទួល​វិញ្ញាសារ​រន្ធត់​ព្រឺព្រួច​ដោយ​ទក់​សាច់​ស្ទើរ​គ្រប់គ្នា ​។​ ​បេក្ខជន​ម្នាក់​ឈ្មោះ ឃុន វាសនា បាន​ចេញមុខ​ក្នុង​សប្តាហ៍​ទី​ ៥ ​នេះ ដោយ​បានទទួល​វិញ្ញាសារ «​រាំ​មិន​ខ្ចី​ខ្វល់​» ដោយ​លោក​គឺ ពិតជា​មិន​ខ្វល់​មែន​គឺថា​ជួប​ឧបសគ្គ​យ៉ាងណា​ក៏​លោក​មិន​ខ្វល់​ដែរ...

តោះមើល

តោះមើល5 days ago

អីយ៉ា ! តារាចម្រៀង អេដា រួមជាមួយក្រុមភ្លេង «ដីស» បង្ហើបសំនៀង ២ បទ យ៉ាងពីរោះរណ្តំ (វីដេអូ)

សម្រាប់​សប្តាហ៍​នេះ កម្មវិធី «​តោះ​មើល​» មាន​កិត្តិយស​នាំមក​នូវ​បទ​ចម្រៀង​«​គ្រាប់ពេជ្រ​» និង «​មាន​អ្នក​ថែ​ឬ​នៅ​» ដែល​បង្ហើប​សំនៀង​ដោយ​តារាចម្រៀង Original Song ដ៏​ល្បី​គឺ​កញ្ញា អេ​ដា រួម​ជា​ក្រុម​ភ្លេង «​ដីស​» ទស្សនា​កម្សាន្ត​អារម្មណ៍ ។​ ​ចង់ដឹងថា ទាំង​បទ​ភ្លេង និង សំនៀងពីរោះ​រណ្តំ​យ៉ាងណា សូម​ទស្សនា​វីដេអូ​ទាំងអស់គ្នា​៕​ដោយ...

តោះមើល2 weeks ago

រយៈពេល ១២ ឆ្នាំក្នុងវិថីសិល្បៈ តារាចម្រៀង អេដា ជួបឧបសគ្គធំមួយ ! (វីដេអូ)

តារាចម្រៀង Original Song អេ​ដា បាន​ទម្លាយ​ពី​ឧបសគ្គ​ធំ​មួយ មុន​ឈានដល់​ចំណុច​ជោគជ័យ​ត្រូវបាន​មហាជន​ទទួលស្គាល់ និង គាំទ្រ​បទ​ចម្រៀង​របស់ខ្លួន​ដូច​សព្វថ្ងៃ ។​ ​ស្ថិតក្នុង​កម្មវិធី «​តោះ​មើល​» តារា​ស្រី អេ​ដា បាន​បង្ហើប​ថា ដំបូង​ឡើយ​នាង​ចាប់ផ្ដើម​អាជីព​ជា​អ្នកចម្រៀង​រ៉េ​បម្នាក់ ហើយ​ចំពោះ​ឧបសគ្គ​ធំ​នោះ​គឺ​គេ​គិតថា នាង​ជា​ស្ត្រី ពេល​នាង​ច្រៀង​រ៉េ​ប​បែប​លេងសើច ក្រមិចក្រមើម គួរឱ្យ​ក្នាញ់​ខិលខូច​ច្រើនពេក...

តោះមើល3 weeks ago

អារម្មណ៍ក្រោយប្រឡងបាក់ឌុប អ្នកដឹងបានដឹង ! (វីដេអូ)

ម៉េច​ហើយ​ប្អូនៗ​ប្រឡង​បាក់​ឌុប​រួច​មាន​អារម្មណ៍​យ៉ាងណាដែរ​? ដល់ពេល​ប្រឡង​បាក់​ឌុប​រួចរាល់​ហើយ ម្នាក់ៗ​មាន​អារម្មណ៍​ខុសៗ​ពីគ្នា អ្នកខ្លះ​ធូរស្រាល​ក្នុង​ខ្លួន អ្នកខ្លះ​ធម្មតា តែ​អ្នកខ្លះ​ក៏​រំឭក​ព្រឹត្តិការណ៍​ពេល​ប្រឡង ។ ​ក្នុងខណៈពេល​លទ្ធផល​ប្រឡង​មិនទាន់​ចេញ សូម​អញ្ជើញ​ប្រិយមិត្ត ក៏ដូចជា​សិស្ស​ទាំងឡាយ​ដែល​ទើបតែ​ប្រឡង​បាក់​ឌុប​រួច មក​ស្តាប់​កម្សាន្ត​លម្ហែចិត្ត​ជាមួយ​បទ​ចម្រៀង «​រង់ចាំ​លទ្ធផល​» ដែល​ច្រៀង និង ទំនុកភ្លេង​ដោយ «​ក្រុម​ដីស​» ៕​​​