កូកា កូឡា លើកកម្ពស់វប្បធម៌ខ្មែរ តាមរយៈស្នាដៃសិល្បៈលើកំប៉ុង កូកា កូឡា
រាជធានីភ្នំពេញ ៖ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរកាន់តែកៀកកិតជិតឈានចូលមកដល់ ក្រុមហ៊ុន កូកា-កូឡា កាលពីពេលថ្មីៗនេះ បានបញ្ចេញការរចនាកំប៉ុងថ្មីសម្រាប់ទុកជូនជាកាដូដ៏មានតម្លៃ និង មានអត្ថន័យដល់អតិថិជនក្នុងការចែករំលែកពេលវេលាល្អៗ ភាពសប្បាយរីករាយសេចក្តីសុខចម្រុងចម្រើន និង សុភមង្គលក្នុងឱកាសដ៏វិសេសវិសាលនេះ ។
ការរចនាស្នាដៃសិល្បៈលើកំប៉ុងថ្មីទាំងអស់មាន ៣ ម៉ូដ ដោយការរចនានីមួយៗបង្ហាញពីនិមិត្តសញ្ញារចនាបថ (ស្ទីល) និង អត្ថន័យ ៣ ផ្សេងៗគ្នា ដែលបានរចនាឡើងយ៉ាងសម្រិតសម្រាំង ផ្ចិតផ្ចង់ និង យកចិត្តទុកដាក់ជាទីបំផុតពីសិល្បករខ្មែរ ៤ រូប ។ ស្នាដៃសិល្បៈ ទាំងនោះរួមមាន ៖ បេះដូង គោមផ្កាយ និង ផ្កាម្លិះ ។
លោកស្រី គង់ កុសល នាយកប្រចាំប្រទេសផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា កម្ពុជាបានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កូកា-កូឡា តែងតែបានយកចិត្តទុកដាក់ និង តែងតែចូលរួមអបអរឆ្នាំថ្មីជាមួយនឹងបងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ។
ដើម្បីបានដឹងកាន់តែច្បាស់អំពីគោលបំណងនៃការរចនាស្នាដៃសិល្បៈ និង អត្ថន័យរបស់រូបនីមួយៗនៅលើកំប៉ុងរបស់កូកា-កូឡា សូមអានកិច្ចសម្ភាសន៍រវាងអ្នកសារព័ត៌មានជាមួយនឹងលោកស្រី គង់កុសល នាយកប្រចាំប្រទេសផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា កម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖
សំណួរ ៖ តើលោកស្រីអាចប្រាប់យើងអំពីប្រវត្តិ និង បេសកកម្មរបស់ កូកា កូឡា កម្ពុជា បានទេ ?
- ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (CBC) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលទទួលទុនវិនិយោគ ១០០% ពីក្រុមហ៊ុនវិនិយោគ កូកា-កូឡា Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១00% របស់ក្រុមហ៊ុន កូកា-កូឡា ។ CBC បានចាប់ផ្តើមប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ ១៩៩៣ ហើយបច្ចុប្បន្នមានបុគ្គលិកក្នុងស្រុកសរុបជាង ៨០០ នាក់ ។
- គោលដៅរបស់យើងគឺឆ្ពោះទៅមុខជាមួយនឹងចក្ខុវិស័យនៃការក្លាយជាក្រុមហ៊ុនភេសជ្ជៈនាំមុខគេគ្រប់ភេសជ្ជៈគ្មានជាតិស្រវឹង (Total Beverage Company) ។ ភស្តុតាងមួយក្នុងចំណោមភស្តុតាងដែលលេចធ្លោបំផុត គឺយើងកំពុងណែនាំនូវផលិតផលថ្មីជាច្រើនដើម្បីផ្តល់ជូនអតិថិជននូវជម្រើសជាច្រើនបន្ថែមទៀត។
- យើងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីភាពរីកចម្រើន និង ការឆ្លើយតបន្ថែមទៀតទៅនឹងតម្រូវការរបស់អតិថិជន និង អ្នកប្រើប្រាស់ក្នុងស្រុកដោយផ្តល់ជូននូវផលិតផលជា ច្រើនជម្រើសដែលប្រកបដោយភាពច្នៃប្រឌិត រសជាតិឆ្ងាញ់ និង គុណភាពខ្ពស់ ។
- ក្រុមហ៊ុន កូកា កូឡា កម្ពុជា ប្តេជ្ញាកសាងសហគមន៍ប្រកបដោយនិរន្តរភាព និង ផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើគំនិតផ្តួចផ្តើមក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន និង ផលប៉ះពាល់ដល់បរិស្ថាន បង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាពសម្រាប់បុគ្គលិក និង លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍។
សំណួរ ៖ ហេតុអ្វីបានជា កូកា កូឡា ជួយគាំទ្រ និង លើកកម្ពស់វប្បធម៌ខ្មែរ ?
- ប្រជាជនកម្ពុជាយើងស្រឡាញ់វប្បធម៌ខ្លាំងណាស់ ។ ដូនតាខ្មែរយើងបានបន្សល់ទុកនូវកេរដំណែលវប្បធម៌ ទំនៀមទម្លាប់ និង ប្រពៃណីដ៏ច្រើនសម្រាប់ក្មេងជំនាន់ក្រោយតាំងតែពីដើមរៀងមក ។
- ក្នុងនាមជាពាណិជ្ជសញ្ញាសកលជាមួយនឹងជំហរក្នុងស្រុក កូកា កូឡា តែងតែខិតខំចូលរួមលើកកម្ពស់ និង ថែរក្សាវប្បធម៌ចែក រំលែកក្តីស្រឡាញ់ និង សុភមង្គលជាមួយសហគមន៍ដែលកូកា កូឡា កំពុងធ្វើប្រតិបត្តិការ ។
សំណួរ ៖ តើលោកស្រីយល់យ៉ាងណាចំពោះវប្បធម៌ខ្មែរនាពេលបច្ចុប្បន្ន ? តើវាបានផ្លាស់ប្តូរច្រើនដែរឬទេ ?
- វប្បធម៌ខ្មែរ ពិតជាមានសារសំខាន់ខ្លាំងណាស់ចំពោះប្រជាជនកម្ពុជាយើងតាំងពីអតីតកាលនាពេលបច្ចុប្បន្ន និង ទៅអនាគត ។
- ប្រជាជនកម្ពុជាយើងតែងតែរក្សាបាននូវវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីយ៉ាងល្អផូរផង់ ហើយប្រកាន់ខ្ជាប់ជានិច្ចនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ ។
- ប្រជាជនខ្មែរយើង មានវប្បធម៌នៃការចែករំលែក ការចេះជួយយកអាសាគ្នា និង ជូនពរគ្នាទៅវិញទៅមកតាំងពីសម័យមុនមកម្លេះ ហើយលក្ខណៈពិសេសដែលរកអ្វីមកប្រៀបផ្ទឹមគ្មានទាំងនោះនៅតែបន្តធ្វើពីសម័យកាលមួយទៅសម័យកាលមួយ និង បន្តរហូតដល់សព្វថ្ងៃនេះ ។
- ជាមួយនឹងកេរដំណែលដ៏យូរលង់នៃប្រជាជនខ្មែរ កូកា-កូឡា បានបង្កើតគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់ ថែរក្សាវប្បធម៌ដ៏សម្បូរបែប និង ភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនខ្មែរយើងតាមរយៈស្នាដៃសិល្បៈខ្មែរ ដោយមានជំនឿយ៉ាងមុតមាំចំពោះទេពកោសល្យរបស់សិល្បករខ្មែរដែលពោរពេញដោយសមត្ថភាព និង ភាពច្នៃប្រឌិត ។
សំណួរ ៖ ហេតុអ្វីបានជា កូកា កូឡា សម្រេចចិត្តជ្រើសយកសិល្បករខ្មែរដើម្បីរចនាស្នាដៃសិល្បៈទាំងនេះ ហើយថាតើជ្រើសរើសយ៉ាងដូចម្តេច ?
- សិល្បៈខ្មែរតំណាងឲ្យវប្បធម៌ និង ប្រពៃណីខ្មែរ ។
- កូកា កូឡា មានជំនឿជាក់យ៉ាងមុតមាំលើសមត្ថភាព និង ភាពច្នៃប្រឌិតរបស់ប្រជាជនវ័យក្មេងរបស់កម្ពុជាយើង ថាពួកគេ ពូកែ និង មានទេពកោសល្យ ។
- យើងសង្ឃឹមថា តាមរយៈយុវជនខ្មែរដែលមានទេពកោសល្យ និង ពូកែច្នៃប្រឌិតនេះ វាគឺជាមេរៀន និង បទពិសោធន៍ដ៏ល្អអស្ចារ្យមួយសម្រាប់មនុស្សជំនាន់ក្រោយ និង ជួយជំរុញឱ្យយុវជនជំនាន់ក្រោយឱ្យស្រឡាញ់ ថែរក្សា និង បន្តផ្សព្វផ្សាយវប្បធម៌ និង ប្រពៃណីខ្មែរ ។
- យើងជឿជាក់ថា យុវជនខ្មែរពិតជាមានសមត្ថភាពដើម្បីអភិវឌ្ឍចំណេះដឹងរបស់ពួកគេ ហើយអាចផ្សព្វផ្សាយទំនៀមទម្លាប់ វប្បធម៌ និង ប្រពៃណីរបស់យើងដល់ពិភពលោកតាមរយៈស្នាដៃដ៏ល្អឯករបស់ពួកគេ ។
- រូបបេះដូង នៅលើកំប៉ុង កូកា-កូឡា ជាគំនិតរបស់សិល្បករវ័យ ៣១ឆ្នាំ នោះគឺ លោក ចាន់ សំអន ។ សំអន បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ជំនាញគំនូរ ។ ការងាររបស់គាត់ភាគច្រើនត្រូវបានប្រើនៅក្នុងវិស័យផ្សាយពាណិជ្ជកម្ម និង ទំនាក់ទំនងដូចជា ៖ ប្រក្រតិទិន ខិត្តប័ណ្ណ ផ្ទាំងរូបភាព និង ផ្ទាំងប៉ាណូ ជាដើម ។
- ចំពោះការរចនាទី ២ គឺរូបគោមផ្កាយ ក្រុមហ៊ុន កូកា-កូឡា បានងាកទៅរកលោក សន ករុណា អាយុ ២៣ ឆ្នាំ។ ជាមួយនឹងជំនាញគូរគំនូរបែបប្រពៃណីខ្មែរ និង ស្ទីលប្លែកៗ (doodle)ស្នាដៃសិល្បៈរបស់ សន ករុណា ដែលភាគច្រើនត្រូវបានគេមើលឃើញមាននៅលើជញ្ជាំងនៃហាងកាហ្វេហាងលក់ដូរផ្សេងៗ និង ការិយាល័យជា ច្រើនបានលើក និង ជំរុញទឹកចិត្តមនុស្សជាច្រើននៅទូទាំងប្រទេសកម្ពុជា ។
- សម្រាប់ការរចនាទី ៣ និង ចុងក្រោយផងដែរនោះ ផ្តោតលើរូបផ្កាម្លិះដែលត្រូវបានរចនាឡើង កញ្ញា ម៉ម លីសា និង សិល្បក រPeap Tarr ។ ម៉ម លីសា គឺជាស្ត្រីខ្មែរដំបូងគេបង្អស់ដែលមានជំនាញជាអ្នករចនាគំនូរលើជញ្ជាំងដ៏មានប្រជាប្រិយភាពបំផុតនៅកម្ពុជា ដែលបានបង្ហាញស្នាដៃរបស់ខ្លួនទាំងក្នុងនឹងក្រៅប្រទេសហើយ និង Peap Tarr បានបង្កើតស្នាដៃបែបសិល្បៈឲ្យ Black Grace Dance Theatre ក្នុងប្រទេសនូវែលសេឡង់សម្រាប់ការសម្តែងនៅក្នុងកម្មវិធីគម្រប់ខួប ២០ ឆ្នាំរបស់ Black Grace ដែលមានចំណងជើងថា SIVA ។
សំណួរ ៖ តើនរណាជាអ្នកសម្រេចចិត្តលើការងារសិល្បៈទាំង ៣ នេះ ? តើការចូលរួមរបស់ កូកា កូឡា លើការងារច្នៃប្រឌិតនេះ មានកម្រិតណាដែរ ឬក៏ចេញពីសិល្បករ ១០០% ?
- ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន កូកា កូឡា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចូលរួមអបអរ និង ចែករំលែកសេចក្តីសប្បាយរីករាយនាឱកាសពិសេសៗជាមួយប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ។
- យើងបានសម្រេចចិត្តបញ្ចេញនូវកំប៉ុងកូកាកូឡាដែលមានលក្ខណៈពិសេសដោយបានរចនានូវស្នាដៃសិល្បៈចំនួន ៣ ព្រោះយើងបានមើលឃើញពីគុណតម្លៃ និង សេចក្តីថ្លៃថ្នូររបស់វប្បធម៌ខ្មែរតាមរយៈស្នាដៃសិល្បៈទាំង ៣ នេះ ។
- ដំបូងឡើយយើងបាននឹកឃើញដល់រូបភាពនៃស្នាដៃសិល្បៈចំនួន ៣ ក្នុងនោះរួមមាន ៖ (គោម ផ្កាយ បេះដូង និង ផ្កាម្លិះ) ។ បន្ទាប់មកទៀត ស្នាដៃសិល្បៈទាំង ៣ នោះក៏ត្រូវបានពិនិត្យ ពិច័យយ៉ាងប្រុងប្រយ័ត្ន និង គូរយ៉ាងយកចិត្តទុកដាក់ជាទីបំផុតដោយវិចិត្រករកម្ពុជា ទាំងបួន រូប របស់យើងរហូតឈានដល់ការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នេះជាស្ថាពរ ។
- បេះដូង តំណាងឱ្យសេចក្តីស្រឡាញ់ ក៏ដូចជាទង្វើនៃការចែករំលែកសេចក្ដីស្រឡាញ់ដល់មិត្តភក្តិ ក្រុមគ្រួសារ និង សាច់ញាតិ ។
- គោមផ្កាយ មានន័យដល់ការជំរុញឱ្យប្រជាជនកម្ពុជាយើងជូនពរជ័យសិរីមង្គលដល់ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិរបស់ពួកគេ ។
- ផ្កាម្លិះ គឺជានិមិត្តរូបនៃលាភសំណាង និង ការចែករំលែកសុភមង្គល សេចក្តីសុខចម្រុងចម្រើនដល់មិត្តភក្តិ ក្រុមគ្រួសារ និង សាច់ញាតិ ។
- ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រជាជនខ្មែរយើងតែងតែប្រាថ្នាចង់ឱ្យក្រុមគ្រួសារ មិត្តភក្តិ និង សាច់ញាតិរបស់ពួកគេទទួលបានពរជ័យសិរីមង្គល ក្ដីស្រឡាញ់ លាភសំណាង និង សេចក្តី សុខ ចម្រុងចម្រើន ។ បំណងប្រាថ្នាទាំងនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជន កម្ពុជាយើង ហើយក្រុមហ៊ុន កូកា កូឡា ក៏សូមជូនពរជ័យសិរីមង្គលវិបុលសុខដូចគ្នានេះដែរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់តាមរយៈស្នាដៃសិល្បៈក្នុងឱកាសដ៏វិសេសវិសាលនេះ ។
- ស្នាដៃសិល្បៈនេះ មានគោលបំណងដើម្បីបង្ហាញ លើកកម្ពស់ និង ថែរក្សាវប្បធម៌ខ្មែរក៏ដូចជាជំរុញអតិថិជនឱ្យចេះចែករំលែកភាពសប្បាយរីករាយជាមួយគ្នា ។
សំណួរ ៖ តើយើងអាចរំពឹងថា កូកា កូឡា នឹងមានកិច្ចសហការផ្សេងៗទៀតទេក្នុងពេលអនាគត ?
- យើងសង្ឃឹមថានឹងមានកិច្ចសហការបន្ថែមទៀតសម្រាប់អតិថិជនរបស់យើងនៅប្រទេសកម្ពុជា ។ បំណងប្រាថ្នានិងបេសកកម្មរបស់យើង គឺស្ថិតនៅជាមួយប្រជាជនខ្មែរហើយធ្វើឲ្យពួកគេមានមោទភាពជាមួយ កូកា កូឡា ចំពោះវប្បធម៌ដ៏សម្បូរបែប និង សមិទ្ធផលជាច្រើនរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា ។
សំណួរ ៖ តើលោកស្រីរំពឹងថាប្រជាជននឹងមានអារម្មណ៍បែបណានៅពេលដែលពួកគេមើលឃើញស្នាដៃសិល្បៈទាំងនេះ ?
- វាគឺជាមធ្យោបាយមួយដើម្បីលើកកម្ពស់ និង ថែរក្សាភាពសម្បូរបែបនៃវប្បធម៌ខ្មែរ យើងជាមួយប្រជាជនកម្ពុជារបស់យើង ។
- ពួកគេនឹងស្ងើចសរសើរដល់វប្បធម៌ខ្មែររបស់យើង ។
- វានឹងកាន់តែរីករាយជាមួយ កូកា កូឡា ក្នុងការចូលរួមអបអរ និង ការជួបជុំគ្នាក្នុងឱកាសឆ្នាំថ្មី ។
- យើងចង់ផ្តល់ជូនអតិថិជននូវកាដូដ៏មានអត្ថន័យជាមួយ និង ការចែករំលែកក្តីស្រឡាញ់ និង ភាពសប្បាយរីករាយជាមួយគ្នា ។
សំណួរ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ តើ កូកា កូឡា មានគម្រោងធ្វើអ្វីផ្សេងទៀតទេ ?
- ក្រៅពីដាក់ចេញនូវស្នាដៃសិល្បៈនៅលើកំប៉ុង កូកា កូឡា ហើយនោះ យុទ្ធនាការមួយផ្សេងទៀតដែលមានឈ្មោះថា «កូកា-កូឡា ជូនអ្នកទៅស្រុក» ។ យុទ្ធនាការនេះនឹងចាប់ផ្តើមឡើងពីសប្តាហ៍ទី ៤ ខែមីនា រហូតដល់សប្តាហ៍ទី ២ ខែមេសា ឆ្នាំ២០១៨ ។
- សំបុត្ររថយន្តក្រុងចំនួន ៥០០០ សន្លឹក នឹងផ្តល់ជូនដល់ប្រជាជនខ្មែរក្នុងអំឡុងពេលឆ្នាំថ្មីនេះ ។
- សំបុត្រទាំងនោះគឺសម្រាប់សាលារៀន សាកលវិទ្យាល័យចំនួន ១៦ កន្លែង និង ចំណតរថយន្ដក្រុងចំនួន ២ កន្លែង នៅក្នុងរាជធានីភ្នំពេញ ដែលរួមមាន ៖ ចំណតរថយន្ដក្រុងសូរិយា និង ចំណតរថយន្ដក្រុង មេគង្គ ។
ជាចុងក្រោយ ក្នុងនាមក្រុមហ៊ុនកូកា-កូឡា លោកស្រី គង់ កុសល សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និង អតិថិជនទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខនេះ សូមឲ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និង ជោគជ័យគ្រប់ភារកិច្ច ៕