ក្នុងឱកាស « ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ» ឆ្នាំនេះ កូកា-កូឡា បន្តចូលរួមលើកកម្ពស់ និង ថែរក្សាវប្បធម៌ជាតិ
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨ ៖ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ កាន់តែកៀកកិតជិតឈានចូលមកដល់ក្នុងរយៈពេលប្រមាណតែ ២ ខែ ខាងមុខទៀតប៉ុណ្ណោះ ក្រុមហ៊ុន កូកា-កូឡា បានបញ្ចេញការរចនាកំប៉ុងថ្មី សម្រាប់ជូនជាកាដូដ៏មានតម្លៃ និង មានអត្ថន័យដល់អតិថិជនក្នុងការចែករំលែកពេលវេលាល្អៗ ភាពសប្បាយរីករាយ និង សុភមង្គលក្នុងឱកាសដ៏វិសេសវិសាលនេះ ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវបានប្រារព្ធឡើងចំពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានបញ្ចប់រដូវកាលនៃការប្រមូលផល ហើយក៏ជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរទាំងអស់ សប្បាយរីករាយក្នុងការទទួលបានភោគផលពីការប្រឹងប្រែងរបស់ខ្លួនផងដែរ ។ វាជាពេលមួយដែលប្រជាពលរដ្ឋបានសម្រាកពីកិច្ចការងារទាំងឡាយ មុននឹងរដូវវស្សាឈានចូលមកដល់ ។ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរតែងតែជូនពរក្រុមគ្រួសារ មិត្តភក្តិ និង ញាតិមិត្តឲ្យទទួលបានពរជ័យសិរីមង្គល ក្តីស្រឡាញ់ សំណាងល្អ សុខភាពល្អ និង ភាពចម្រុងចម្រើនរុងរឿង ។ ការជូនពរទាំងអស់នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា ហើយក្រុមហ៊ុន កូកា-កូឡា ក៏សូមជូនពរអតិថិជនរបស់ខ្លួននូវពរជ័យសិរីមង្គលវិបុលសុខដូចគ្នានេះដែរ ។
ក្រុមហ៊ុន កូកា-កូឡា មានការជឿជាក់យ៉ាងខ្លាំងលើសមត្ថភាព និង ភាពច្នៃប្រឌិតរបស់យុវជនខ្មែរដូច្នេះហើយទើបក្រុមហ៊ុនបានសហការជាមួយសិល្បករខ្មែរ ៤ រូប ដ៏មានទេពកោសល្យ និង ជំនាញដើម្បីរចនាកំប៉ុង កូកា-កូឡា ។ ស្នាដៃសិល្បៈនេះបង្ហាញពីនិមិត្តសញ្ញា រចនាប័ទ្ម (ស្ទីល) និង អត្ថន័យខុសៗគ្នា ។ ស្នាដៃនេះក៏មានបំណងក្នុងការរំលេចឡើង និង លើកកម្ពស់វប្បធម៌ដ៏ល្អផូរផង់ និង សម្បូរបែបរបស់ខ្មែរ និង ជាការជំរុញឲ្យអតិថិជនបានចែករំលែកពេលវេលានៃភាពសប្បាយរីករាយជាមួយគ្នាក្នុងឱកាសឆ្នាំថ្មី ។
ការរចនាកំប៉ុងទាំង ៣ ម៉ូដនេះ បង្ហាញពីនិមិត្តសញ្ញា រចនាប័ទ្ម (ស្ទីល) និង អត្ថន័យ ៣ ផ្សេងគ្នា ដែលបានរចនាឡើងយ៉ាងសម្រិតសម្រាំង ផ្ចិតផ្ចង់ និង យកចិត្តទុកដាក់ជាទីបំផុតពីសិល្បករខ្មែរ ៤ រូប ។ ស្នាដៃសិល្បៈ ទាំងនោះរួមមាន ៖ បេះដូង គោមផ្កាយ និង ផ្កាម្លិះ ។
លោកស្រី គង់ កុសល នាយកប្រចាំប្រទេសផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា «ជារៀងរាល់ឆ្នាំ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កូកា-កូឡា តែងតែបានយកចិត្តទុកដាក់ និង តែងតែចូលរួមអបអរឆ្នាំថ្មីជាមួយ និង បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ។ ក្នុងនាមជាក្រុមហ៊ុនដែលមានឈ្មោះល្បីទូទាំងពិភពលោក ហើយមានការទទួលស្គាល់ក្នុងស្រុក យើងតែងតែខិតខំចូលរួមលើកកម្ពស់វប្បធម៌ខ្មែរ ចែករំលែកក្តីស្រឡាញ់ និង សុភមង្គលជាមួយសហគមន៍ដែលយើងកំពុងតែប្រតិបត្តិការ ។ ដើម្បីលើកកម្ពស់ និង ថែរក្សាភាពសម្បូរបែបនៃវប្បធម៌ខ្មែរ យើងសង្ឃឹមថា ការរចនាថ្មីលើកំប៉ុងនេះនឹងធ្វើឲ្យអតិថិជនរីករាយក្នុងការប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្ហាញពីការជូនពររបស់យើងទៅដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស» ។
រូបបេះដូង នៅលើកំប៉ុង កូកា-កូឡា ជាគំនិតរបស់សិល្បករវ័យ ៣១ ឆ្នាំ នោះគឺ លោក ចាន់ សំអន ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជំនាញគំនូរ ។ លោក សំអន ជឿជាក់ថារូបបេះដូងតំណាងឲ្យសេចក្តីស្រឡាញ់ និង ជាសកម្មភាពក្នុងការចែករំលែកសេចក្តីស្រឡាញ់ទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និង សាច់ញាតិ ។ ការរចនារបស់លោកពិពណ៌នាពីការបង្ហាញសេចក្តីស្រឡាញ់ជាមួយចលនារបស់អ្នករបាំប្រពៃណី ។ ការរចនានេះមានបំណងបំផុសស្មារតីរបស់ប្រជាជនកម្ពុជាឲ្យបង្ហាញសេចក្តីស្រឡាញ់ទៅកាន់មនុស្សជាទីស្រឡាញ់របស់ពួកគេ ។
ចំពោះការរចនាទី ២ គឺរូបគោមផ្កាយ ក្រុមហ៊ុន កូកា-កូឡា បានងៀកទៅរកលោក សន ករុណា អាយុ ២៣ ឆ្នាំ ។ លោកទើបតែបញ្ចប់ការសិក្សាផ្នែក Interior Design នៅសកលវិទ្យាល័យវិចិត្រសិល្បៈ ។ លោកមានជំនាញខាងគំនូរប្រពៃណីខ្មែរ និង គំនូរ doodle ។ លោក ករុណា បានរចនារូបគោមផ្កាយ និង រូបដៃជាកាយវិការនៃការប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខ និង ជើងពានផ្កាម្លិះ ។ ការរចនានេះមានបំណងឲ្យប្រជាជនកម្ពុជាចែករំលែកការជូនពរដល់ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ ។ ស្នាដៃសិល្បៈរបស់លោក ករុណា ដែលបានដាក់តាំងនៅតាមជញ្ជាំងហាងកាហ្វេ ហាងទំនិញ ការិយាល័យ និង ភោជនីយដ្ឋាននានា បានលើកទឹកចិត្តមនុស្សជាច្រើនទូទាំងប្រទេស ។ ដូចនេះស្នាដៃការរចនាជារូបផ្កាយនេះ ប្រាកដជាជំរុញឲ្យអតិថិជនរបស់ កូកា-កូឡា ចេះចែករំលែកឲ្យគ្នាទៅវិញទៅមកក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
សម្រាប់ការរចនាទី ៣ និង ចុងក្រោយផងដែរនោះ ផ្តោតលើរូបផ្កាម្លិះ ដែលជាប្រភពនៃសម្រស់ដ៏ស្រស់ត្រកាល និង ជារូបតំណាងនាំឲ្យមានសំណាងល្អ និង ភាពរុងរឿងដល់ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ ។ ការរចនានេះធ្វើឡើងដោយសិល្បការីដំបូងគេដែលគូររូបតាមដងផ្លូវ (urban street) គឺ កញ្ញា ម៉ម លីសា និង សិល្បករ ហ្គ្រាហ្វីទី (Graffiti) និង Urban Art Movement visionary Peap Tarr។ រូបផ្កាម្លិះរីក ដែលបង្កើតជាវណ្ឌដប កូកា-កូឡា តំណាងឲ្យការចែករំលែកសំណាង និងភាពរីករាយ។ ការរចនានេះមានបំណងឲ្យប្រជាជនកម្ពុជាជូនពរសំណាងល្អដល់មនុស្សដែលពួកគេស្រឡាញ់ និងជ្រើសយកកូកា-កូឡាជាផ្នែកមួយក្នុងការជូនពរសំណាងល្អ និងភាពរុងរឿងដល់គ្នាទៅវិញទៅមក។
សិល្បករ និងសិល្បការីទាំង ៤ រូបនេះ ពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា និង មានមោទភាព ចំពោះស្នាដៃរបស់ពួកគេ និងឱកាសដែលបានប្រើទេពកោសល្យផ្ទាល់ខ្លួនក្នុងការបញ្ចូនសារនៃក្តីសង្ឃឹម ការស្រឡាញ់ សុភមង្គល ភាពរីករាយ និង សំណាងល្អដល់ប្រជាជនកម្ពុជាទាំងអស់តាមរយៈក្រុមហ៊ុន កូកា-កូឡា នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ។ លើសពីនេះទៀត ពួកគេមានកកិត្តិយសក្នុងការចូលរួមលើកកម្ពស់ និង ថែរក្សាសិល្បៈ និង វប្បធម៌ខ្មែរ ក៏ដូចជាការបង្ហាញពីការច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា ទៅកាន់ពិភពលោកទាំងមូល ។ កំប៉ុងដែលរចនាថ្មីមានតាំងលក់ទូទាំងប្រទេស ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។
ព័ត៌មានអំពីក្រុមហ៊ុន កូកា-កូឡា
ក្រុមហ៊ុន កូកា-កូឡា គឺជាក្រុមហ៊ុនភេសជ្ជៈដ៏ធំជាងគេនៅលើពិភពលោក ។ ក្រុមហ៊ុនបានផ្តល់ផលិតផលជាង ៥០០ ម៉ាក ដល់ប្រទេសជាង ២០០ ប្រទេស ។ ក្នុងចំណោមម៉ាកដែលមានតម្លៃ ២១ ពាន់លានដុល្លារអាមេរិក យើងមានភេសជ្ជៈចំនួន ១៩ មុខ ដែលមានជាតិស្ករទាប ឬគ្មានជាតិស្ករសោះ ដើម្បីកាត់បន្ថយការទទួលទានជាតិស្ករ ។ ក្រៅពីភេសជ្ជៈដែលមានឈ្មោះ កូកា កូឡា យើងមានភេសជ្ជៈឈ្មោះល្បីៗនៅលើពិភពលោក ដូចជា ៖ ភេសជ្ជៈដែលធ្វើពីសណ្តែកសៀងម៉ាក AdeS តែបៃតងម៉ាក Ayataka ទឹកបរិសុទ្ធម៉ាក Dasani ទឹកផ្លែឈើ និង ទឹក Nectar ម៉ាក Del Valle Fanta កាហ្វេម៉ាក Georgia តែ និង កាហ្វេម៉ាក Gold Peak Honest Tea ទឹកផ្លែឈើម៉ាក Minute Maid ភេសជ្ជៈកីឡាម៉ាក Powerade ទឹកផ្លែឈើម៉ាក Simply ទឹកម៉ាក Smartwater Sprite ទឹកម៉ាក Vitaminwater និង ទឹកដូងម៉ាក Zico ។
នៅក្រុមហ៊ុន កូកា-កូឡា យើងយកចិត្តទុកដាក់លើការចូលរួមចំណែកបែបវិជ្ជមានក្នុងពិភពលោក ។ សកម្មភាពនេះចាប់ផ្តើមពីការកាត់បន្ដយសារជាតិស្ករក្នុងភេសជ្ជៈ ហើយបន្តណែនាំភេសជ្ជៈថ្មីដែលមានប្រយោជន៍ ។ ក្រុមហ៊ុនយើងក៏ខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ផ្តល់ឱកាសការងារដល់សហការី និង ឱកាសសេដ្ឋកិច្ចដល់គ្រប់កន្លែងដែលក្រុមហ៊ុនយើងធ្វើប្រតិបត្តិការ ។ ក្រុមហ៊ុនយើងធ្វើការជាដៃគូជាមួយក្រុមហ៊ុនផលិតសំបកដប ហើយបានជ្រើសរើសបុគ្គលិកឲ្យបម្រើការក្នុងក្រុមហ៊ុនយើងចំនួនជាង 700,000 នាក់ ជុំវិញពិភពលោក ។
ព័ត៌មានបន្ថែមសូមចូលទៅកាន់ Coca-Cola Journey នៅ www.coca-colacompany.com និង follow ក្រុមហ៊ុន កូកា-កូឡា នៅលើ Twitter, Instagram, Facebook and LinkedIn.
ព័ត៌មានអំពីក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា កម្ពុជា
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (The Cambodia Beverage Company Limited) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលទទួលទុនវិនិយោគ ១០០% ពីក្រុមហ៊ុនវិនិយោគ កូកា-កូឡា Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ ក្រុមហ៊ុន កូកា-កូឡា ។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជាមានមោទកភាពដែលបានផ្តាច់មុខលើការផលិត និង ការចែកចាយផលិតផលរបស់ក្រុមហ៊ុន កូកា-កូឡា និង ក្រុមហ៊ុន Monster Energy នៅក្នុងប្រទេសកម្ពុជា ។ យើងក៏មានមោទកភាពចំពោះផលប្រ័តដ៏ល្អផ្តាច់គេលើម៉ាកផលិតផល ដែលយើង ផលិតវេចខ្ចប់ លក់ និងចែកចាយទៅកាន់អតិថិជនរបស់យើងជារៀងរាល់ថ្ងៃ ។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជាមានភេសជ្ជៈចំនួន ៨ មុខ ដូចជា៖ កូកា-កូឡា Fanta Sprite Schweppes Aquarius Samurai Minute Maid Refresh និង ទឹកពិសា Dasani ៕