វីដេអូហ្គេម ពិតជាទម្រង់កម្សាន្តមួយដែលគេនិយមលេងនៅទូទាំងពិភពលោក ទាំងក្នុងចំណោមកុមារ និង មនុស្សពេញវ័យ ដើម្បីបន្ថយភាពតានតឹង និង បង្កបរិយាកាសសប្បាយរីករាយ ។ ដោយឡែកហ្គេមខ្លះ ក៏អាចបង្កផលប៉ះពាល់ដល់សុខភាពផងដែរ ប្រសិនបើគេលេងច្រើនម៉ោងពេក ។
តាមការសិក្សាថ្មីមួយបានរកឃើញថា កុមារដែលលេងហ្គេមកម្សាន្តជាមួយឪពុកម្តាយ និង លេងឧកបករណ៍ Legos អាចជួយពង្រឹងសមត្ថភាពកុមារនូវជំនាញវិទ្យាសាស្រ្ត និង វិស្វកម្មនៅពេលពួកគេឈានដល់វ័យសិក្សានៅមហាវិទ្យាល័យ ។
បើតាមលទ្ធផលនៃការសិក្សាគេបានរកឃើញថា សិស្សប្រុសច្រើនទទួលបានលទ្ធផលប្រសើរជាងសិស្សស្រីនៅលើការធ្វើតេស្តកម្រិតយល់ដឹងជំនាញវិទ្យាសាស្រ្ត និង វិស្វកម្ម ។ លទ្ធផលស្រាវជ្រាវនេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Geosphere បានធ្វើការស្ទាបស្ទង់លើនិស្សិតថ្នាក់បរិញ្ញារាប់រយនាក់ និង បានរកឃើញថាពិតជាមានការកើនឡើងនូវកម្រិតប្រាជ្ញារបស់ពួកគេពិតមែន ៕
ប្រភព៖ Zeenews.com