ទារកកើតមិនគ្រប់ខែ ប្រឈមនឹងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ
តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថាទារកដែលកើតមុនកំណត់ ប្រសិនបើមានឆ្លងមេរោគ rhinovirus ផងនោះវានឹងធ្វើឱ្យមានប្រតិកម្មខ្លាំង និង ប៉ះពាល់ដល់ចលនាដកដង្ហើម និង រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ។
លទ្ធផលនៃការស្រាវជ្រាវនេះបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រស្រាវជ្រាវ Pediatrics and Neonatology បង្ហាញឱ្យដឹងថែមទៀតថា វាពិតជាមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ និង កង្វះខ្យល់អុកហ្ស៊ីហ្សែននៅពេលទារកដកដង្ហើម ហើយភាគច្រើនគឺកើតមានចំពោះទារកដែលកើតមុន ៣២ សប្តាហ៍ ជាងទារកដែលកើតគ្រប់ខែ ឬខ្វះតិចតួច ។
លទ្ធផលស្រាវជ្រាវនេះ ចង់បង្ហាញជាព័ត៌មានសម្រាប់ឳពុយម្តាយដែលមានទារកកើតមិនគ្រប់ខែ ឱ្យមានការយកចិត្តទុកដាក់បន្ថែមនៅពេលកុមារឈឺ ឬមានបញ្ហាដកដង្ហើមពិបាកម្តងៗ គឺកុំធ្វេសប្រហែសឱ្យសោះ ៕ សុផល (ប្រភព៖ sciencedaily.com)