ត្រូវមានវិធីការពារអ្វីខ្លះ ខណៈ «វីរុស្សផ្តាសាយ» អាចឆ្លងតាមខ្យល់ដកដង្ហើមបាន
ការឆ្លងវីរុស្សជំងឺផ្តាសាយ គឺងាយនឹងឆ្លងបំផុតជាងការគិតទុកពីមុន ។ មនុស្សទូទៅតែងគិតថាពួកគេអាចឆ្លងជំងឺគ្រុនផ្តាសាយដោយការប៉ះពាល់ទៅនឹងតំណក់ទឹកតូចៗ បន្សល់ពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ ឬដោយការប៉ះផ្ទាល់លើផ្ទៃដែលមានមេរោគ ។ ប៉ុន្តែតាមការសិក្សាថ្មីមួយបានឱ្យដឹងថាការឆ្លងមេរោគគ្រុនផ្តាសាយ គឺអាចចម្លងបានសូម្បីតែខ្យល់ដកដង្ហើម ។
ការស្រាវជ្រាវនេះបានចេញផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Proceedings of the National Academy of Science ។ លទ្ធផលនៃការស្រាវជ្រាវនេះអាចផ្តល់នូវភស្តុតាងថ្មីៗអំពីសារៈសំខាន់នៃការចម្លងតាមខ្យល់ដង្ហើមចេញពីមនុស្សដែលមានជំងឺផ្តាសាយ ។
ដូច្នេះអ្នកគួររក្សាអនាម័យ និង ត្រូវសម្អាតវត្ថុដែលចាប់កាន់ផ្សេងៗឱ្យបានស្អាតគ្រប់ពេល និង ត្រូវជៀសវាងឱ្យឆ្ងាយពីអ្នកមានជំងឺក្អក និង កណ្តាស ព្រោះវាងាយនឹងឆ្លងខ្លាំងណាស់ ហើយបើអាចត្រូវនៅជៀសឱ្យឆ្ងាយពីទីសាធារណៈនិង កន្លែងដែលមានមនុស្សច្រើនតាមតែអាចធ្វើទៅបាន ៕ សុផល (ប្រភព៖ sciencedaily.com)