អីយ៉ាកូនភ្លោះ ស្រី​លាភ និង នាយ​ក្រឹម​មានមុខមាត់​គួរឱ្យ​ស្រឡាញ់ណាស់តើ ​! – Popular Magazine
Connect with us

កម្សាន្ត

អីយ៉ាកូនភ្លោះ ស្រី​លាភ និង នាយ​ក្រឹម​មានមុខមាត់​គួរឱ្យ​ស្រឡាញ់ណាស់តើ ​!

Published

on

Advertisement

​គិត​មកដល់ពេលនេះរ​យៈ​ពេល​ជិត​ពីរ​ខែ​ហើយ​ដែល​តារា​កំប្លែង ស្រី​លាភ បាន​សម្រាល​កូនភ្លោះ​ជា​តំណក់ឈាម​របស់ នាយ​ក្រឹម ។ ក្រោយ​រឿងរ៉ាវ​ស្ងប់ស្ងាត់ ស្រី​លាភ ចាប់ផ្តើម​បង្ហាញមុខ​កូនភ្លោះ​ទាំងពីរ​របស់​នាង ។ គេ​មើល ឃើញថា​កូនភ្លោះ​ទាំងពីរ​របស់​នាង​ពិតជាមានមុខមាត់​ស្រស់ស្អាត​គួរឱ្យ​ស្រឡាញ់ ។

​ទោះបីជា​ទទួលរង​ការ​រិៈ​គន់​ពី​សំណាក់​មហាជន​ជាច្រើន​ក៏ពិតមែន​តែ​តារា​កំប្លែង ស្រី​លាភ ហាក់​មិន​ខ្វាយខ្វល់​ និង​ ចេញមុខ​បកស្រាយអ្វី​ឡើយ ។ ថ្មីៗ​នេះ​នាង​ថែមទាំង​បានបង្ហាញ​មុខ​កូនភ្លោះ​ស្រី​ទាំងពី​របស់​នាង​ដល់​មហាជន​ថែម​ទៀតផង ។ មានការ​សរសើរ​ថាកូនភ្លោះនេះ​ពិតជា​ឃ្យូ​ត​ខ្លាំងណាស់ នាយ​ក្រឹម ពិតជា​ពូកែ​មែន ។ ឆាប់ៗ​ខាងមុខនេះ ស្រី​លាភ និង​ចូលប្រលូក​ក្នុង​សិល្បៈ​វិញ​ព្រោះ​ពេលនេះ​នាងក៏មាន​សុខភាព​ល្អជា​ធម្មតា​ទេ ។​

​មានការ​បង្ហើប​ពី​សំណាក់​ប្រភព​ជិតស្និទ្ធ​ជាមួយ ស្រី​លាភ ថា​សព្វថ្ងៃ ស្រី​លាភ សប្បាយចិត្ត​ណាស់​មិនមាន​អ្វី​ខ្វាយខ្វល់​ទេ​ជាពិសេស​នាងទទួល​បានការ​ថ្នាក់ថ្នម​ពី​សំណាក់​ឪពុក​កូនភ្លោះ​គឺ នាយ​ក្រឹម យ៉ាង​ពេញចិត្ត​តែម្តង ។ ទោះជា​មានកូន​ភ្លោះ​ដល់​ទៅ​ពីរ​ក៏ពិតមែន​តែ ស្រី​លាភ នៅតែមាន​សម្រស់​ស្រស់ស្អាត និង រឹងមាំ ។ ជាក់ស្តែង​កាលពី​អំឡុង​ចូលឆ្នាំ​សកល​កន្លងទៅ​នាង​បាន​ទៅលេង​នៅ​កំពង​សោមជាមួយ នាយ​ក្រឹម និង ក្រុម​កំប្លែង​យ៉ាង​រីករាយ ។ ប្រភព​នោះបាន​បន្ថែមថា​ឆាប់ៗ​នេះ ស្រី​លាភ មាន​គម្រោង​ទៅ​ប្រទេស​កូរ៉េថែមទៀត ។ ​តែ​គេ​មិនច្បាស់​ថា​នាង​ទៅធ្វើ​អ្វី​ទេ ៕  ចេ​នី

 

មតិរបស់អ្នក

Advertisement
Advertisement

ថ្មីៗ

អត្ថបទក្រុមហ៊ុន6 hours ago

ដើម្បីបន្តជួយយុវជនក្នុងការបញ្ចេញសក្តានុពល និង សមត្ថភាព ក្រុមហ៊ុនសាមសុង បានបើកវគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី ៥

ភ្នំពេញ ​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ ២០១៨៖ វគ្គ​បណ្ដុះ​បណ្ដាល Samsung Tech Institute ជំនាន់​ទី ៥ ត្រូវ​បាន​បើក​ជា​ផ្លូវ​ការ​នៅ​វិទ្យា​ស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា ដោយ​មាន​សិក្ខាកាម​ចូល​រួម​ចំនួន​៨០ នាក់ ។ វគ្គ​បណ្ដុះ​បណ្ដាល​នេះ ផ្ដួចផ្ដើម​ដោយ​ក្រុម​ហ៊ុន​សាមសុង ដោយសហការ​ជា​មួយ​វិទ្យា​ស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា ​ដើម្បី​​ផ្ដល់​ឱកាស​ឲ្យ​យុវជន​កម្ពុជា​ក្នុង​ការបញ្ចេញ​សក្តានុពល​ផ្នែក​បច្ចេក​វិទ្យា...

អត្ថបទក្រុមហ៊ុន1 day ago

កម្មវិធីបង្ហាញសម្រស់នារីខ្មែរតាមយុគ្គសម័យរៀបចំឡើងដោយរ៉េវឡន (វីដេអូ)

ពិតជា​រំភើប​ខ្លាំងណាស់ ​ដែល​ឃើញ​យុវ​តីខ្មែរ​យើង​ពិតជា​មានការ​ចាប់អារម្មណ៍​ និង ចង់​ស្វែងយល់​ចង់ដឹង​ចង់ឃើញ​ពី​វប្បធម៌ អ​រិយ​ធម៌ ប្រពៃណី​ជាតិខ្មែរ ក្នុងការ​ស្លៀកពាក់ និង តុបតែង​របស់​នារី​ខ្មែរ ទៅតាម​យុគ្គ​សម័យកាល​នីមួយៗ​ដែល​នឹងមាន​ភាពខុសប្លែក​គ្នា​ពី​នារី​ខ្មែរ​បច្ចុប្បន្ន​យ៉ាងណា​។​ ​ចំណែក ​រ៉េវ​ឡ​ន​ ក៏មាន​មោទកភាព​យ៉ាងខ្លាំង​ដែលមាន​ឱកាស​ចូលរួម​ក្នុងការ​រៀបចំ​បង្ហាញ​នូវ​សម្រស់​នារី​ខ្មែរ​តាម​យុគ្គសម័យ តាមរយៈ​ការរៀបចំ​កម្មវិធី​ប្រារព្ធ​ខួប​ទី​១៥ ​ឆ្នាំ​នៃ​កំណើត បញ្ជរ​គ្រឿងសម្អាង​រ៉េវ​ឡ​ន នៅ​ផ្សារ​ទំនើប​សូរិយា​ដោយមាន​ការចូល​រួមសហកា​រ​ជាមួយ​សាលា​សិ​ល្បះ​ហ្វូណន ផ្សារ​ទំនើប​សូរិយា សេន​ធ័​រ​ភ័​ញ (...

អត្ថបទក្រុមហ៊ុន1 day ago

មិនធម្មតាទេ! បេក្ខ​នារី Got Talent ម្នាក់​ដេញព្យាណូ​ឱ្យ​ឆ្កែ​ច្រៀង​តាម បង្កការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ (វីដេអូ)

មាន​បេក្ខជន បេក្ខ​នារី ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​​បាន​មក​បង្ហាញ​ទេពកោសល្យ​របស់​ខ្លូន​នៅ​លើឆាក America’s Got Talent ឆ្នាំ ២០១៨ ដ៏​អស្ចារ្យ​នេះ​ដោយ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទស្សនា​ជា​ច្រើន​ពី​ទស្សនីយភាព​សម្ដែង​ប្លែកៗ ។ ដោយ​ឡែកបេក្ខ​នារី​ដ៏​អស្ចារ្យម្នាក់​ឈ្មោះ Pam បាន​ដឹក​ឆ្កែសំណព្វ​ចិត្ត​របស់​នាង​ឈ្មោះ Oscar មក​ឡើង​ច្រៀង​លើឆាក America’s Got Talent ដែល​បាន​បង្កភាព​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ។...

អត្ថបទក្រុមហ៊ុន1 day ago

ស្ត្រី​គួរ​យល់​ដឹង ៣ ចំណុច​ដ៏​សំខាន់ មុន​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​

ស្រ្តី​មួយ​ចំនួន​នៅ​តែ​មាន​ក្តី​កង្វល់​ពីការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ជា​ពិសេស​ពីប្រសិទ្ធិ​ភាព​របស់​វា​ដោយ​មាន​មន្ទិលថា តើស្រ្តី​ក្នុង​វ័យ​ណា​ខ្លះ​គួរ​ប្រើ​​ដើម្បី​​សុខភាពផង និង អាច​ការពារ​ដោយ​មាន​សុវត្ថិភាព​ផង? ។ ខាង​ក្រោម​នេះ​គឺជា​ចំណុច​សំខាន់​ធំ ៣ ដែល​ស្រ្តី​គួរ​ឈ្វេង​យល់៖ ១. តើថ្នាំ​លេប​មាន​ប្រសិទ្ធភាព​បាន​កម្រិត​ណា​ដែរ? ក្នុង​ចំណោម​ស្វាមី​ភរិយា ១០០ គូ ដែល​បាន​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អស់​រយៈ​ពេល ១ ឆ្នាំ គឺ​មាន ៩ គូ...

អត្ថបទក្រុមហ៊ុន2 days ago

អបអរសាទរ! ក្រុមហ៊ុនអាកាសចរណ៍ EVA Air រកឃើញអ្នកមានសំណាងឈ្នះសំបុត្រយន្តហោះ និងដំណើរទេសចរណ៍ក្រៅប្រទេស

រាជធានី​ភ្នំពេញ៖ កាល​ពីរាត្រី​ថ្ងៃ​ទី ១៥ ខែ​កក្កដា កន្លង​ទៅ​នេះ ក្រុម​ហ៊ុន​អាកាស​ចរណ៍ EVA Air បាន​រៀបចំ​កម្មវិធី​​ជួប​ជុំ​ដើម្បី​​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​វគ្គ​ផ្តាច់​ព្រ័ត្រ​កីឡា​បាល់ទាត់​ពិភព​លោក​ឆ្នាំ ២០១៨ នៅ​ភោជនីយដ្ឋាន Urban Beer House សាខា​បឹង​កេងកង ដើម្បី​​អបអរសាទរ​ព្រឹត្តិការណ៍​ពិភព​លោក​​ដ៏​អស្ចារ្យ​មួយ​នេះ ។ ដើម្បី​បង្កបរិយាកាស​ឲ្យ​កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ ក្រុម​ហ៊ុន​អាកាស​ចរណ៍ EVA...

តោះមើល

តោះមើល2 days ago

តោះ ! ទស្សនាទស្សនីយភាពថ្មីរបស់បទ «Come Home For Dinner» ដោយ នីគី នីគី (វីដេអូ)

កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ទស្សនិកជន​ប្រហែលជា​ទទួល​បទពិសោធ​មួយចំនួន​ដែល​តារាចម្រៀង​ស្រី នី​គី នី​គី បាន​ចែករំលែក​ទាក់ទង​នឹង​ដំណោះស្រាយ​ជំងឺ​បាក់​ទឹកចិត្ត ព្រោះ​រូបនាង​ធ្លាប់​ប្រឈម​ជាមួយនឹង​ស្ថានភាព​ដ៏​លំបាក​នេះ ដូចនេះ​សង្ឃឹមថា សម្រាប់​ទស្សនិកជន​ក៏ដូចជា​មិត្ត​អ្នកគាំទ្រ ដែល​កំពុង​ប្រឈម​ជាមួយ​ជំងឺ​បាក់​ទឹកចិត្ត អាច​ប្រើ​បទពិសោធ​ទាំងនោះ ធ្វើឱ្យ​ជីវិត​ពោរពេញ​ដោយ​ភាព​រីករាយ និង សុភមង្គល ។ ​ជាថ្មី​ម្តងទៀត នី​គី នី​គី បាន​នាំមក​នូវ​ទស្សនីយភាព​ថ្មី​របស់​បទ «Come Home...

តោះមើល1 week ago

ឱ្យតែជិតដល់ថ្ងៃប្រឡងបាក់ឌុប សិស្សៗលេងនាំគ្នាប្រើស្នៀតនេះហ្មង ! (វីដេអូ)

តើ​មាន​អ្នកណាខ្លះ ធ្លាប់ធ្វើ​រឿង​ដូច​សិស្ស​មួយក្រុម​នេះ​ទេ ខណៈពេលដែល​ថ្ងៃ​ប្រឡង​ជិត​ខិតចូល​មកដល់ ពួកគេ​បែរជា​នឹកឃើញ​ទៅ​បន់ស្រន់​អា​រុក្ខ​អារក្ស ទេវតា អ្នកតា ឱ្យជួយ​។​ ​លើក​នេះ កម្មវិធី «​តោះ​មើល​» បាន​នាំមក​នូវ​ទស្សនីយភាព​បែប​កំប្លែង ក៏ដូចជា​ការ​ដាស់​ស្មារតី មិន​ថា​សិស្សានុសិស្ស និង មនុស្ស​ទូទៅ​ទាក់ទង​នឹង​ការជឿ​លើ​ជំនឿ ក៏​គួរតែ​ព្យាយាម​ស្វះស្វែង​ពង្រឹងសមត្ថភាព​ខ្លួនឯង​ផងដែរ ។​​ចង់ដឹងថា តើ​មានរឿង​អ្វី​ចម្លែក​កើតឡើង​ខ្លះ​នៅពេល​ពួកគេ​កំពុង​បន់ស្រន់ សូម​ទស្សនា​វិ​ដេ​អូ​ទាំងអស់គ្នា​!៕​ដោយ ៖...

តោះមើល2 weeks ago

ចាន់​ គង្ការ ចែករំលែកគន្លឹះដើរម៉ូដដែលឱ្យនាងក្លាយជាម៉ូដែលអាជីព

តារា​ម៉ូ​ដែល​រាង​ខ្ពស់ស្រឡះ កញ្ញា ចាន់​ គង្ការ បច្ចុប្បន្នកំពុង​ទទួល​បានការ​ចាប់អារម្មណ៍ ខ្លាំង​គួរឱ្យកត់សម្គាល់​ពី​សំណាក់​មហាជន ហើយ​ពេលនេះ​កញ្ញា បានបង្ហាញ​វត្តមាន​ចែករំលែក​បទ​ពិសោធ​ផ្ទាល់ខ្លួន​ខ្លះៗ​ទាក់ទង​ទៅនឹង​ការដើរ​ម៉ូដ​ធ្វើឱ្យ​នាង​ក្លាយជា​ម៉ូ​ដែល​អាជីព​មួយរូប ។​ ​តាម​បទពិសោធ​ផ្ទាល់ខ្លួន​ដែល​ជំរុញ​ឱ្យ​តារា​ស្រី ចាន់​ គង្ការ បានក្លាយជា​អ្នកដើរ​ម៉ូដ​អាជីព​ នោះ​ត្រូវមាន​គន្លឹះ​សំខាន់​ៗមួយចំនួន​ដូចជា មាន​ភាពជឿជាក់​លើ​សម្រស់​ខ្លួនឯង​ខ្ពស់ ត្រូវ​ស្វែងយល់​ឱ្យ​ច្បាស់ពីគោល​បំណងរបស់​​អ្នកច្នៃ​ម៉ូដ​ថា​ សម្លៀក​បំពាក់​របស់គាត់គឺបែបឡូយឆាយ ស៊ីវីល័យ ឬ សម្រាប់ដើរកម្សាន្ត ...