តើរវាងកំពូលតារាស្រីថៃដ៏ល្បីទាំង ១០ ដួង នរណាទទួលបានពានរង្វាន់ច្រើនជាងគេ? – Popular Magazine
Connect with us

កម្សាន្ត

តើរវាងកំពូលតារាស្រីថៃដ៏ល្បីទាំង ១០ ដួង នរណាទទួលបានពានរង្វាន់ច្រើនជាងគេ?

Published

on

Advertisement

ក្នុងថ្ងៃនេះ យើង​មក​មើល​ទាំងអស់គ្នា​ថា តើ​តារា​ស្រី​ថៃ​ទាំង​ជំនាន់​ចាស់ និង ជំនាន់​ថ្មី នរណា​ខ្លះ​ដែលមាន​សមត្ថភាព​ដណ្តើម​បាន​ពានរង្វាន់​ច្រើនជាង ។ ទោះបីជា​តារា​ស្រី​ទាំង​ប៉ុន្មាន​រូបនេះ មាន​សម្រស់​ស្អាត​លេចធ្លោ តែ​គ្រប់គ្នា​មិនបាន​ប្រើ​វា​មក​ធ្វើជា​អាវុធ​ដណ្តើមពាន​រង្វាន់​នោះទេ តែ​ម្នាក់ៗ​គឺ​ប្រឹងប្រែង​ពង្រឹង​ការសម្តែង​របស់ខ្លួន មក​បង្ហាញ​ឱ្យ​ទស្សនិកជន​ឈ្លក់​វង្វេង​គ្រប់​ឆាក​របស់​សាច់រឿង ។

តោះ​មក​មើលថា តារា​ស្រី​ណាខ្លះ​ដែលមាន​សមត្ថភាព​ទទួល​បាន​ពានរង្វាន់​ច្រើនជាងគេ ។​

១០ តែ​វ ណៈ​ថៈ​ផន​តួឯក​ស្រី​ក្នុង​រឿង «​រា​ជនី​ស្តេច​នាគ​» (Nakee) តែ​វ ណៈ​ថៈ​ផន (Taew Natapohn) បាន​ក៏​សាង​ប្រជាប្រិយភាព​យ៉ាងខ្លាំង​តាមរយៈ​រឿង​មួយ​នេះ​។ អស់​រយៈពេល ១១ ឆ្នាំ​មកនេះ ស្នាដៃ​ក្នុង​ពិភព​សិល្បៈ​របស់​តារា​ស្រី​វ័យ ២៨ រូបនេះ ទទួលបាន​ពានរង្វាន់​ចំនួន ១៥ ។​

៩ ផ្ល​យ ឆឺ​ម៉ាន​

​ទោះជា​មួយរយៈ​នេះ តារា​ឯក​ស្រី​ក្នុង​រឿង «​ស្វាមី​រក្សា​សិទ្ធិ​» (Samee Tee Tra 2014) ផ្ល​យ ឆឺ​ម៉ាន (Ploy Chermarn) ហាក់​មិនសូវមាន​ខ្សែភាពយន្ត​ថ្មីៗ​មក​កំដរ​អារម្មណ៍​ទស្សនិកជន តែ​ងា​កមក​មើល​ពានរង្វាន់​ដែល​នាង​ទទួលបាន​ក្នុង​រយៈពេល ២៣ ឆ្នាំ​មកនេះ គឺមាន​ចំនួន ១៨ រង្វាន់ ។​

៨ ម៉ៃ ដាវី​កា

​សម្រាប់​តារា​ស្រី ម៉ៃ ដាវី​កា (Mai Davika) ធ្វើឱ្យ​ទស្សនិកជន​លង់​នឹង​ការសម្តែង​របស់​នាង​មិន​ស្ទើរ​តាមរយៈ​រឿង «​វ​ង្វ​ង់​ស្នេហ៍​ពីរ​ភព​» (Buang Banjathorn) ដែលជា​សាច់រឿង​ទី ២ ដែល​នាង​រួម​សម្តែង​ជាមួយ​តួឯក​ប្រុស ម៉ា​រី​អូ ម៉ូ​រឺ (Mario Muarer) ។ រយៈពេល​ត្រឹមតែ ៨ ឆ្នាំ​សោះ តារា​ស្រី​វ័យ ២៥ ឆ្នាំ​រូបនេះ បាន​ដណ្តើម​ពានរង្វាន់​ដល់​ទៅ ២២ រង្វាន់ ។​

៧ ខ្វាន់ ឧសា​មៈនី​

​តារា​ស្រី​របស់​ប៉ុស្តិ៍​លេខ ៧ ដែល​សម្រេចចិត្ត​ប្តូរផ្តាច់​ជាមួយ​ទ្រនំ​មួយ​នេះ​ក៏​មិនធម្មតា​ផងដែរ ដោយ​លំដាប់​លេខ ៧ ត្រូវបាន​ធ្លាក់​មកលើ​តួឯក​ស្រី​ក្នុង​រឿង «​បង្ក្រាប​ម្ចាស់​បេះដូង​» (Meu Brap Jao Hua Jai) ។ ស្នាដៃ​ក្នុង​ពិភព​សិល្បៈ​រយៈពេល ២៣ ឆ្នាំ​មកនេះ តារា​ស្រី ខ្វាន់ ឧសា​មៈនី (Kwan Usamanee) បានទទួល​បាន ៤១ រង្វាន់ ។​

៦ ប៉ុក​ឡុ​ក ហ្វុ​ន​ធីប​

នេះ​ក៏​ជា​តារា​ស្រី​មួយ​ដួង​ទៀត​របស់​ប៉ុស្តិ៍​លេខ ៧ ដែល​ទស្សនិកជន​ភាគ​ច្រើន​ស្គាល​រូបនាង​តាមរយៈ​រឿង «​ដំបៅ​បេះដូង​» (Roy Ruk Raeng Kaen) ។ តារា​ស្រី ប៉ុក​ឡុ​ក ហ្វុ​ន​ធីប​ (Pooklook Fonthip) វ័យ ២៧ ឆ្នាំ បានទទួល​ពានរង្វាន់​ដល់​ទៅ ៤៣ ខណៈ​រូបនាង​បាន​សាង​ស្នាដៃ​ត្រឹមតែ ៨ ឆ្នាំ​ប៉ុណ្ណោះ ។​

៥ នុ​ន វៈរៈ​នុត​

​រឿង «​ល្បែង​ស្នេហ៍​អណ្តាតភ្លើង​» (Ra Raerng Fai 2017) ដែល​សម្តែង​ដោយ​តារា​ស្រី នុ​ន វៈរៈ​នុត (Noon Woranuch) និង តារា​ប្រុស ខេន ធារ៉ា​ដេ​ត (Ken Theeradeth) កំពុងតែ​ធ្វើឱ្យ​ទស្សនិកជន​ឈ្លក់​វង្វេង​ជាប់ចិត្ត​តាមដាន​យ៉ាងខ្លាំង ។ ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ១៩ ឆ្នាំ តារា​ស្រី ៣៧ ឆ្នាំ រូបនេះ បាន​ប្រមូលបាន​ពានរង្វាន់​ដល់​ទៅ ៤៦ ។​

៤ ឈុំ​ភូ អា​រៈយ៉ា​

​អ្នក​ម្តាយកូន​ពីរ តែមាន​ដងខ្លួន​ធ្វើឱ្យ​ក្រមុំៗ​ប្រៀប​មិន​ដល់ ព្រមទាំង​ជាតា​រា​ស្រី​ដ៏​សិច​ស៊ី​របស់​ប៉ុស្តិ៍​លេខ ៣ ប្រាកដជា​មិនអាច​មើលរំលង ឈុំ​ភូ អា​រៈយ៉ា (Chompoo Araya) បានឡើយ ។ ចំណាយពេល​ក្នុង​វិថី​សិល្បៈ​ជាង ១៩ ឆ្នាំ ប្រហាក់ប្រហែល​នឹង​តារា​ស្រី នុ​ន វៈរៈ​នុត តែ​ចំនួន​ពានរង្វាន់​ដែល ឈុំ​ភូ អា​រៈយ៉ា ទទួលបាន​គឺមាន​ដល់​ទៅ ៥០ រង្វាន់ ។​

៣ អែន​ថង ប្រា​ស៊ុម​

ទោះជា​ពេលនេះ តារា​ស្រី អែន​ថង ប្រា​ស៊ុម (Anne Thongprasom) លែង​ខ្វល់ខ្វាយ​ជាមួយ​អាជីព​សម្តែង ដោយ​ងាក​មក​ពង្រឹង​ការងារ​ជា​អ្នកដឹកនាំ​រឿង តែ​រឿង​ចុងក្រោយ​របស់​នាង​ដែលមាន​ចំណងជើង​ថា «​លួច​ស្នេហ៍​តាម​អន​ឡាញ​» (Ab Ruk Online) នៅតែ​ដិត​ជាប់​ក្នុង​អារម្មណ៍​របស់​មិត្ត​អ្នកគាំទ្រ​ជានិច្ច ។ អស់​រយៈពេល ២៥ ឆ្នាំ ប្រឹង​យ៉ាង​ពេញទំហឹង​ក្នុង​អាជីព​ជា​អ្នក​សម្តែង តារា​ស្រី​វ័យ ៤០ ឆ្នាំ រូបនេះ បានទទួល​ពានរង្វាន់​រហូតដល់ ៨៥ រង្វាន់ ។


២ អាំ ផាត​ឆៈ​រ៉ា​ផា

បើ​និយាយ​ពី​តារា​ស្រី​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​កប់​ព​ពត​របស់​ប្រទេស​ថៃ គឺ​នរណា​ក៏​ដឹង​ដែរ​ថា មកទល់ពេលនេះ អាំ ផាត​ឆៈ​រ៉ា​ផា (Aum Patcharapa) នៅតែ​ឈរជើង​ក្នុង​លំដាប់​លេខ ១ ។ តួឯក​ស្រី​ក្នុង​រឿង «​ភ្លើងកំហឹង​ព្រះ​នាង​»​ (Plerng Pranang) បាន​សាង​ស្នាដៃ​ក្នុង​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ ព្រមជាមួយ​ពានរង្វាន់​ដែល​ទទួលបាន​គឺមាន​ចំនួន ៨៧ រង្វាន់ ។​

១ យ៉ា​យ៉ា ឧ​រ៉ា​ត​សៈ​យ៉ា​

​ទើបតែ​មាន​អាយុ ២៤ ឆ្នាំ​សោះ តែ​តួឯក​ស្រី​ក្នុង​រឿង «​ល្បិច​ស្នេហ៍​ប្រែ​រូប​» (Leh Lub Salub Rarng) ដែលជា​ម្ចាស់​បេះដូង​របស់​តារា​ប្រុស ណៈ​ដេ​ត គូ​គិ​មិ​យៈ (Nadech Kugimiya) បែរជា​ឈរជើង​ក្នុង​លំដាប់​ទី ១ ទៅវិញ ។ ជាក់ស្តែង តារា​ស្រី យ៉ា​យ៉ា ឧ​រ៉ា​ត​សៈ​យ៉ា (Yaya Urassaya) ចំណាយពេល​ក្នុង​វិថី​សិល្បៈ​ត្រឹមតែ ៦ ឆ្នាំ​ប៉ុណ្ណោះ តែ​ចំនួន​ពានរង្វាន់​ដែល​នាង​ទទួលបាន​គឺមាន​ដល់​ទៅ ៦៧ រង្វាន់ នេះ​បើ​ប្រៀបធៀប​ជាមួយ​តារា​ស្រី​ជើងចាស់​ឯទៀត គឺ​នាង​ពិត​ជាមាន​សមត្ថ​ភាពខ្លាំង​ណាស់ ៕ ខេ​រី (​ប្រភព​៖ armasecret)

មតិរបស់អ្នក

Advertisement
Advertisement

ថ្មីៗ

អត្ថបទក្រុមហ៊ុន15 hours ago

«​បេសកកម្ម​អស្ចារ្យ​» របស់ Comzone Group Commandos ឆ្នាំ ២០១៨ បញ្ចប់​ដោយ​ភាពជោគជ័យ​

​ដើម្បី​អបអរ​ដំណើរ​កម្សាន្ត​វិស្សមកាល​ពាក់កណ្តាល​ឆ្នាំ ២០១៨ ថ្នាក់ដឹកនាំ និង បុគ្គលិក​ក្រុមហ៊ុន ComZone Group (CZG) បានធ្វើ​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​ទៅកាន់​ទឹកដី​ខេត្តសៀមរាប ដែលជា​ដែនដី​អច្ឆរិយ​ក្រោម​ពាក្យស្លោក​ដ៏​មាន​អត្ថន័យ​ថា «​តស៊ូ – សាមគ្គី – សម្រេច​ជោគជ័យ​» អមដោយ​បដា​រចនា​នូវ​រូប​ប្រាសាទអង្គរវត្ត និង​ទិដ្ឋភាព​ទីក្រុង​ដ៏​ស្រស់ស្អាត​ពី​ខាងក្រោយ ដែល​ពិតជា​សាក​សម​ទៅនឹង​គោលបំណង​នៃ​ដំណើរ​កម្សាន្ត​ប្រចាំ​ឆ្នាំនេះ ហើយ​វា​ក៏បាន​បំផុស​នូវ​គំនិត និង...

អត្ថបទក្រុមហ៊ុន1 day ago

រកឯណាបាន ! ទូរស័ព្ទ Huawei Y9 2018 កាមេរ៉ា ៤ តម្លៃតែ ២២៩ ដុល្លារ ហើយថែមកាដូដ៏គាប់ចិត្ត

ភ្នំពេញ៖ ដោយសំឡឹងឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់ស្មាតហ្វូន ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 កាមេរ៉ា ៤ (មុខពីរ ក្រោយពីរ) មានកម្លាំងថ្មធំរហូតដល់ទៅ 4000 mAh តម្លៃត្រឹមតែ $229 ថែមកាដូកក្រើក ។ លោក...

អត្ថបទក្រុមហ៊ុន1 day ago

គ្រាន់តែចេញ Poster ផ្លូវការដំបូងភ្លាម រឿង «កូនពស់កេងកង» ទទួលការចាប់អារម្មណ៍ខ្លាំងហួសពីការស្មាន

មិនធម្មតាមែន! ទើបបញ្ចេញ និង បញ្ជាក់ពីពេលវេលាចាក់ភាពយន្តភាគខ្មែរថ្មីរឿង «ផ្កាថ្ម» មិនបានប៉ុន្មានផង ពេលនេះ ហង្សមាស បានបញ្ចេញពេលវេលាចាក់ផ្សាយនូវរឿងភាគខ្មែរមួយទៀតដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ គឺរឿង «កូនពស់កេង កង» ។ គ្រាន់តែបញ្ចេញ Poster ដំបូងភ្លាមក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីរឿងភាគខ្មែរបុរាណដំបូង របស់ស្ថានីយ៍ទូរទស្សន៍ដ៏ពេញនិយមមួយនេះ ។ មិនមែនលំៗឯណា ទាំងតួអង្គ...

អត្ថបទក្រុមហ៊ុន1 day ago

រូបរាងទាក់ភ្នែកហើយ OPPO Find X ថែមទាំងជាកំពូលស្មាតហ្វូនដែលមានអេក្រង់ពេញទៀត !

អ្វីដែល​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ទីក្រុង​ប៉ារីស​ក៏​ដូច​នៅ​ជុំវិញ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ផលិតផល​នៃ​ក្រុមហ៊ុន OPPO នោះ គឺ OPPO Find X ដែល​បានធ្វើ​ការសម្ពោធ​កាលពី​ថ្ងៃទី ១៩ មិថុនា​មកនេះ ។ ម៉ូ​ដែល​ថ្មី​របស់ OPPO មួយ​នេះវា​ប្រើប្រាស់​នូវ​ការ​រចនា​តួខ្លួន​ជា​លក្ខណៈ Gradient Design (​ប្រដេញ​ពណ៌​) ហើយ​វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ដែល​ធ្វើ​ឲ្យ​អេក្រង់​របស់​វា​នៅ​លាត​ពេញ​លើ​ផ្ទៃ​ទូរស័ព្ទ​ទាំងមូល សឹងតែ​គ្មាន​សល់​គែម ចំណែក​កាមេរ៉ា​របស់​វា​ទាំង​ខាងមុខ...

អត្ថបទក្រុមហ៊ុន3 days ago

អស្ចារ្យណាស់ តែប៉ុន្មាននាទីសោះ អាចតុបតែងខ្លួនបានស្អាតដល់កម្រិតនេះ (វីដេអូ)

​មាន​មិត្តៗ​នារី​មិនតិច​នាក់​ទេ ដែល​ត្រូវ​ចំណាយពេល​យ៉ាងយូរ​តុបតែង​ខ្លួន ក៏ដូចជា​រើស​សម្លៀកបំពាក់​ឲ្យ​សម​ទៅតាម​កម្មវិធី​នីមួយៗ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ពួកគេ​ត្រូវ​ចំណាយពេល​បន្ថែមទៀត ដើម្បី​ជ្រើសរើស​ក្រែ​ម​បែបណា​ឲ្យ​សម​នឹង​ខោអាវ​ផងសមជា​មួយ​កម្មវិធី​ត្រូវ​ទៅ​ផង ។​ ​ឥឡូវនេះ​លោកអ្នក​លែង​ព្រួយបារម្ភ​រឿង​អស់ទាំងនោះ​ទៀតហើយ ដោយសារតែ​ថ្មីៗ​នេះ​ផេ​ក​ហ្វេ​ស​ប៊ុ​ករបស់ Lipice Cambodia ក៏​ទើបនឹង​បង្ហោះ​ពី​វីដេអូ​មួយ​បង្ហាញ​ពី​ការ​រើស​ក្រែ​ម​បែបណា​ឲ្យ​សម​នឹង​ការតុបតែង​ទៅ​រៀន ទៅ​ដើរលេង និង ទៅ​ចូលរួម​ពិធីជប់លៀង​ផ្សេងៗ ដោយ​លើកយក​ក្រែ​ម ៣ ប្រភេទ​មកបង្ហាញ ។...

តោះមើល

តោះមើល1 week ago

កម្ពុជា អាមេរិក និង ជប៉ុន រួមគ្នាបង្ហើបសំនៀងជាភាសាខ្មែរ អមភ្លេងដ៏ពីរោះរបស់ចាប៉ីដងវែង (វីដេអូ)

លើក​នេះ កម្មវិធី « តោះ​មើល​» បាន​នាំមក​នូវ​ទិដ្ឋភាព​ប្លែក​ភ្នែក ព្រមជាមួយ​អ្នកមាន​ទេពកោសល្យ​ខាង​ភ្លេង​ចាប៉ីដងវែង​ពី​ប្រទេស​ទាំង​៣ រួមមាន​កម្ពុជា អា​រិ​ក និង ជប៉ុន មក​បង្ហើប​សំនៀង​ជា​ភាសា​ខ្មែរ ។​លោក នូ សំណាង ជា​អ្នកលេង​ចាប៉ីដងវែង ដោយ​រូបលោក​បាន​សិក្សា​ផ្នែក​នេះ​តាំងពី​ឆ្នាំ ២០១២ នៅ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ កញ្ញា Emily...

តោះមើល2 weeks ago

ក្រុមតូច Smallworld Smallband ច្រៀងបទ «អច្ឆរិយៈកីឡាជាតិ» យ៉ាងពីរោះ និង ប្រើទូរស័ព្ទ Nokia ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យ (មានវីដេអូ)

«​ក្រោកឈរឡើង ក្រោកឈរឡើង ត​ម្តើ​ង​កីឡា​ខ្មែរ ស្មោះស្ម័គ្រ​មិន​ប្រែ គាំទ្រ​… (​អត្ថបទ​ចំរៀង​) » ។​ ​ទស្សនិកជន​រាប់ម៉ឺន​នាក់​បាន​ក្រោក ឈរឡើង​ដោយ​ទឹកចិត្ត​រំភើប នៅពេល​ក្រុម​តូច SmallWorld Smallband បាន​ច្រៀង​បទ​អច្ឆរិយៈ​កីឡា​ជាតិ ក្នុង​ពិធី​សម្ពោធ​កីឡា​ជាតិ​លើក​ទី ២ ដែល​ទើប​កន្លងផុតទៅ​ថ្មីៗ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។ អ្នកខ្លះ​និយាយថា​ពួកគាត់​ព្រឺ​សម្បុរ​ខ្ញាក​តែម្តង​ពេលឮ​សំឡេ...

តោះមើល3 weeks ago

ក្រុម Smallworld Smallband ទម្លាយមូលហេតុសប្បាយច្រើនជាងរំភើប ទាក់ទងនឹង… (មានវីដេអូ)

ទស្សនិកជន​ប្រហែលជា​ស្គាល់​ក្រុម​ចម្រៀង Smallworld Smallband ដែលមាន​សមាជិក​ទាំង​អស់ ៤ នាក់ តែដោយសារ​លោក រៀម សុ​ភិរម្យ មានការ​ងារ​រវល់​ជាប់​ចូលរួម​ប្រកួត​កីឡា​ជាតិ ដូចនេះ​មានតែ​សមាជិក ៣ រូប គឺ​លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ កញ្ញា រិទ្ធី លំអរ​កេសរ និង...