ម្តាយ ភីងគី សាវិកា ទ្រាំលែងបាន ចេញមុខទម្លាយមុខមាត់ពិតរបស់អតីតកូនប្រសា – Popular Magazine
Connect with us

កម្សាន្ត

ម្តាយ ភីងគី សាវិកា ទ្រាំលែងបាន ចេញមុខទម្លាយមុខមាត់ពិតរបស់អតីតកូនប្រសា

on

Advertisement

ទស្សនិកជន​ប្រហែលជា​នៅចាំ​បាន​ថា គ្រាន់​តែមាន​ពាក្យ​ចចាមអារ៉ាម​ដោយ តារា​ស្រី ភីង​គី សាវិកា (Pinky Savika) និង ស្វាមី​បាន​ចែកផ្លូវ​គ្នា​ភ្លាម អ្នកសារព័ត៌មាន​បាន​ព្យាយាម​ទាក់ទង​ទៅសុំ​កិច្ច​សម្ភាស​ពី​ម្តាយ​របស់ ភីង​គី សាវិកា តែ​ត្រូវ​ម្តាយ​នាង​បដិសេធ សុំឱ្យ​រងចាំ​សម្ភាស​ជាមួយ​កូនស្រី ឬ កូនប្រសា​ជា​អ្នក​ឆ្លើយតប​វិញ ។​



​ការ​លែងលះ​របស់​តារា​ស្រី ភីង​គី សាវិកា បាន​កន្លងផុត​មួយរយៈ តែ​រឿងរ៉ាវ​ដែល​ធ្វើឱ្យ​ជីវិត​អាពាហ៍ពិពាហ៍​មួយ​នេះ​មិនអាច​ទទួលបាន​សុភមង្គល កាន់តែ​ទម្លាយ​ចេញ​ជា​បន្តិច​ម្តងៗ ដោយ​ខាង​អតីត​ស្វាមី​របស់​តារា​ស្រី ភីង​គី សាវិកា បាន​បង្ហើប​ព័ត៌មាន​មិន​ឈប់​ទាក់ទង​នឹង​គុណវិបត្តិ​របស់​តារា​ស្រី ភីង​គី សាវិកា ។​


​ដោយ​ក្នុងនេះ លោក ផេ​ត អិ​ថៈ​ធិ ដែលជា​អតីត​ស្វាមី​របស់​តារា​ស្រី ភីង​គី សាវិកា បាន​និយាយថា នាង​ជាម​នុស្ស​ដែល​មិន​ទទួលខុសត្រូវ ផ្តល់​ការសន្យា​រួចហើយ​តែ​បែរជា​ធ្វើ​មិនបាន បើ​ក្រឡេក​មក​មើល​ចរិត​វិញ​គឺ​នៅ​ក្មេងខ្ចី​ណាស់ ថែមទាំង​បង្ហើប​ចុងក្រោយ​ថា រូបលោក​មានគុណ​ដ៏​លើសលប់​ចំពោះ​ក្រុមគ្រួសារ​របស់​តារា​ស្រី ភីង​គី សាវិកា យ៉ាងខ្លាំង ព្រោះ​មាន​គ្រាមួយ​ឪពុក​របស់​តារា​ស្រី ភីង​គី សាវិកា មាន​ជំងឺ​ធ្ងន់ ហើយ​លោក​ត្រូវ​ជួយ​ចេញថ្លៃ​ព្យាបាល​ដល់​ទៅ ៧ លាន​បាត (​ប្រហែល ២២ ម៉ឺន​ដុល្លារ​) ។​


​ក្រោយពី​ម្តាយ​របស់​តារា​ស្រី ភីង​គី សាវិកា បានឮ​ព័ត៌មាន​បែបនេះ រូបអ្នក​ស្រី​ពិតជា​មានការ​អាណិតអាសូ​រ​ចំពោះ​កូនស្រី​យ៉ាងខ្លាំង ដែល​ត្រូវ​អតីត​ស្វាមី ថា​នេះ​ថា​នោះ​មិន​ឈប់ ហើយ​ដែល​សំខាន់ រឿង​ដែល​ជួយ​ចេញថ្លៃ​ព្យាបាល​គឺជា​រឿង​កុហក ថ្លៃ​ព្យាបាល​ពិតប្រាកដ​គឺមាន​ប្រហែល ២ លាន​បាត​ប៉ុណ្ណោះ (​ប្រហែល ៦ ម៉ឺន​ដុល្លារ ) ហើយ​ចំនួន​ទឹកប្រាក់​នេះ​គឺ​ខាង​ដន្លង​ដែលជា​ឪពុកម្តាយ​របស់​អតីត​កូនប្រសា​ជា​អ្នក​ជួយ​ចេញ​ឱ្យ ព្រោះ​យល់ថា ក្លាយជា​គ្រួសារ​តែមួយ​ទៅហើយ ។​


​រីឯ​អតីត​កូនប្រសា​មិនបាន​យកប្រាក់​ផ្ទាល់ខ្លួន​មកជួយ​ចេញថ្លៃ​ព្យាបាល​ឡើយ តើ​ហេតុអ្វី​បានជា​អតីត​កូនប្រសារ​បែរជា​ប្រកាស​ក្តែ​ងៗ​ថា ខ្លួន​ជា​អ្នក​ជួយ​ចេញថ្លៃ​ព្យាបាល ហើយ​ថែមទាំង​បំផ្លើស​តម្លៃ​ព្យាបាល​ពី ២ លាន​បាត ទៅជា ៧ លាន វិញ ហើយ​បើ​មិន​ជឿ អាច​ទៅ​ស្រាវជ្រាវ​ទិន្នន័យ​ពី​ខាង​មន្ទីរពេទ្យ​ក៏បាន ។​


​អ្នក​ម្តាយ​របស់​តារា​ស្រី ភីង​គី សាវិកា បាន​បន្ថែមទៀតថា កន្លងមកនេះ​ទោះជា​ផ្តល់​កិច្ច​សម្ភាស​ទាក់ទង​នឹង​អតីត​ស្វាមី​ពេលណា​ក៏ដោយ ក៏ ភីង​គី សាវិកា មិនដែល​និយាយ​អ្វី​ឱ្យ​ប៉ះពាល់​ឡើយ ទោះជា​ឮ​សម្តី​រិះគន់​ពី​ខាង​អតីត​ស្វាមី​ជាច្រើនលើក​ច្រើនសារ ។​


​មានការ​វាយតម្លៃ​ពី​មតិ​អ្នក​ជុំវិញ​ថា អតីត​ស្វាមី​របស់​តារា​ស្រី ភីង​គី សាវិកា ជា​បុរស​ដែលមាន​ទ្រព្យសម្បត្តិ​មហាសាល មានមុខ​របរ​អចលនទ្រព្យ​ដ៏​ធំ​នៅ​ផា​តថៈ​យ៉ា ដូចនេះ​បើ​នាង​បានរស់នៅ​លើ​គំនរ​មាសប្រាក់​ហើយ រឿង​អី​នាង​ត្រូវ​ជ្រើស​រើសយក​ផ្លូវ​លែងលះ ហើយ​មក​ខំប្រឹង​ធ្វើ​ការរក​ពេល​សម្រាក​គ្មាន​ពី​ព្រឹក​ទល់​យប់​បែបនេះ នេះ​ក៏​ព្រោះតែ ភីង​គី សាវិកា មិន​បានទទួល​សុភមង្គល​ពី​ជីវិត​អាពាហ៍ពិពាហ៍​មួយ​នេះ ៕ ខេ​រី (​ប្រភព​៖ gossipstar)
​អរគុណ​រូបថត​មួយចំនួន​ពី IG @pinkysavika

មតិរបស់អ្នក

Advertisement
Advertisement
Advertisement

ថ្មីៗ

អត្ថបទក្រុមហ៊ុន18 hours ago

តារាចម្រៀងថៃ ជេម រឿងសាក់ ប្រកាសរកតំណាងចែកចាយផលិតផល MOJO Golden Mask 24K ទូទាំងខេត្តក្រុង (វីដេអូ)

ភ្នំពេញ​៖ ក្រុមហ៊ុន​ជំនាញ​ផ្នែក​អាហារ​បំប៉ន​ និង ​សម្រស់ លំដាប់ថ្នាក់​លេខ​ ១ អា​ម៉ា​ដូ ចំកាត់ នៅ​ប្រទេស​ថៃ បាន​នាំយក​ផលិតផល​ថ្មី មកកាន់​ទីផ្សារ​កម្ពុជា ដោយ​ធ្វើការ​សម្ពោធ​ជា​ផ្លូវការកាលពី​ល្ងាច​ថ្ងៃទី ២១ កញ្ញា ២០១៨ នៅ​ភោជនីយដ្ឋាន Bottom Up ក្នុង​កម្មវិធី Golden...

អត្ថបទក្រុមហ៊ុន1 day ago

ថ្វីត្បិត កុល ដាវី ដើរតួចិត្តអាក្រក់មែន តែបែរជាត្រូវមហាជនសរសើរគ្រប់គ្នា !

បើ​និយាយ​ពី​រឿង​ភាគ​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ គឺថា​គ្មាន​នរណា​ដែលថា​មិន​ស្គាល់​រឿង «ផ្កាថ្ម» របស់​ស្ថានីយទូរទស្សន៍ហង្ស​មាស ​ឡើយ​​ ។ រឿង «ផ្កាថ្ម» ត្រូវបាន​មហាជន​ទូទាំងប្រទេស​ទទួលស្គាល់​ថា​ជា​រឿង​ភាគ​ខ្មែរ​ដ៏​មាន​គុណភាព​មួយ​មិន​ចាញ់​រឿង​ភាគ​បរទេសឡើយ​ដោ យមាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​ចំពោះ​រឿង​ភាគ​ខ្មែរ​មួយ​នេះ ។​ ដោយសារតែ​ភាព​ល្បី​រន្ទឺ​នេះ តួអង្គ​នីមួយៗ នៅក្នុង​រឿងនេះ​ផ្ទាល់​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ទៅតាម​ហ្នឹង​ដែរ ដោយ​ក្នុងនោះ​តួអង្គ​ចិត្តអាក្រក់​ឈ្នានីស​ដែលសម្តែង​ដោយ​អ្នកនាង កុល ដាវី ត្រូវបាន​មហាជន​ស្ញើ​ច​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ទេពកោសល្យ​សម្តែង​របស់​នាង ទាំង​កាច ទាំង​ពិសពុល...

អត្ថបទក្រុមហ៊ុន1 day ago

មិនធម្មតា! ធ្លាក់ខ្ទេចខ្ទី អស់មិនចេះតិចក្នុងវគ្គ Judge Cut Down កាលពីយប់ម្សិលមិញ !

កម្មវិធី Cambodia’s Got Talent បានចូលមកដល់វគ្គ Judge Cut Down ហើយកាលពីយប់ម្សិលមិញនេះដោយបានទម្លាក់បេក្ខជនអស់ជាច្រើនដោយចម្រាញ់យកតែបេក្ខជនដែលមានសមត្ថភាពកំពូលៗប៉ុណ្ណោះ ។ ក្នុងចំណោមបេក្ខជនជាច្រើនដែលមានជាក្រុម និង ទោលបានមកបង្ហាញមុខចំពោះគណកម្មការទាំងបួនដើម្បីទទួលយកលទ្ធផលថាតើអាចមានសិទ្ធបន្តទៅវគ្គ Live Show បាន ឬយ៉ាងណា ? បេក្ខជនដែលមានសំណាងបន្តទៅវគ្គបន្ទាប់គឺមានចំនួនតែ ៣១...

អត្ថបទក្រុមហ៊ុន2 days ago

អស្ចារ្យណាស់! បេក្ខជនម្នាក់នេះធ្វើឱ្យ Coach ទាំងបីដណ្តើមគ្នារញ៉ៃតែម្តង (វីដេអូ)

កាលពី​យ​បើ​មិញ​នេះ កម្មវិធី The Voice Kids Cambodia បាន​មកដល់​សប្តាហ៍​ទី​ ៦ ដែលជា​សប្តាហ៍​ចុងក្រោយ​នៃ​វគ្គ The Blind Audition ក្នុង​រដូវ​កាល​ទី​ ២ នេះ ​។​ ​ក្នុងចំណោម​បេក្ខជន​ជាច្រើន​កាលពី​យប់មិញ មាន​បេក្ខជន​ម្នាក់​ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​ទាំងបី​នៅ​មិន​ហ្នឹង នាំគ្នា​ជជែក​ដណ្តើម​គ្នា ដើម្បី​យក​ធ្វើជា​កូនក្រុម​ខ្លួន​ដោយសារតែ​សម្លេង​ដ៏​ពីរោះ​របស់​ប្អូន...

អត្ថបទក្រុមហ៊ុន2 days ago

ចប់ហ្មង! ទស្សនាបេក្ខជន Killer Karaoke ម្នាក់នេះហើយ ចង់ដាច់ផ្ងា​ (វីដេអូ)

កម្មវិធី Killer Karaoke Cambodia បាន​មកដល់​សប្តាហ៍​ទី​ ៥ ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដោយមាន​បេក្ខជន ជាច្រើន​ចេញមក​ទទួល​វិញ្ញាសារ​រន្ធត់​ព្រឺព្រួច​ដោយ​ទក់​សាច់​ស្ទើរ​គ្រប់គ្នា ​។​ ​បេក្ខជន​ម្នាក់​ឈ្មោះ ឃុន វាសនា បាន​ចេញមុខ​ក្នុង​សប្តាហ៍​ទី​ ៥ ​នេះ ដោយ​បានទទួល​វិញ្ញាសារ «​រាំ​មិន​ខ្ចី​ខ្វល់​» ដោយ​លោក​គឺ ពិតជា​មិន​ខ្វល់​មែន​គឺថា​ជួប​ឧបសគ្គ​យ៉ាងណា​ក៏​លោក​មិន​ខ្វល់​ដែរ...

តោះមើល

តោះមើល5 days ago

អីយ៉ា ! តារាចម្រៀង អេដា រួមជាមួយក្រុមភ្លេង «ដីស» បង្ហើបសំនៀង ២ បទ យ៉ាងពីរោះរណ្តំ (វីដេអូ)

សម្រាប់​សប្តាហ៍​នេះ កម្មវិធី «​តោះ​មើល​» មាន​កិត្តិយស​នាំមក​នូវ​បទ​ចម្រៀង​«​គ្រាប់ពេជ្រ​» និង «​មាន​អ្នក​ថែ​ឬ​នៅ​» ដែល​បង្ហើប​សំនៀង​ដោយ​តារាចម្រៀង Original Song ដ៏​ល្បី​គឺ​កញ្ញា អេ​ដា រួម​ជា​ក្រុម​ភ្លេង «​ដីស​» ទស្សនា​កម្សាន្ត​អារម្មណ៍ ។​ ​ចង់ដឹងថា ទាំង​បទ​ភ្លេង និង សំនៀងពីរោះ​រណ្តំ​យ៉ាងណា សូម​ទស្សនា​វីដេអូ​ទាំងអស់គ្នា​៕​ដោយ...

តោះមើល2 weeks ago

រយៈពេល ១២ ឆ្នាំក្នុងវិថីសិល្បៈ តារាចម្រៀង អេដា ជួបឧបសគ្គធំមួយ ! (វីដេអូ)

តារាចម្រៀង Original Song អេ​ដា បាន​ទម្លាយ​ពី​ឧបសគ្គ​ធំ​មួយ មុន​ឈានដល់​ចំណុច​ជោគជ័យ​ត្រូវបាន​មហាជន​ទទួលស្គាល់ និង គាំទ្រ​បទ​ចម្រៀង​របស់ខ្លួន​ដូច​សព្វថ្ងៃ ។​ ​ស្ថិតក្នុង​កម្មវិធី «​តោះ​មើល​» តារា​ស្រី អេ​ដា បាន​បង្ហើប​ថា ដំបូង​ឡើយ​នាង​ចាប់ផ្ដើម​អាជីព​ជា​អ្នកចម្រៀង​រ៉េ​បម្នាក់ ហើយ​ចំពោះ​ឧបសគ្គ​ធំ​នោះ​គឺ​គេ​គិតថា នាង​ជា​ស្ត្រី ពេល​នាង​ច្រៀង​រ៉េ​ប​បែប​លេងសើច ក្រមិចក្រមើម គួរឱ្យ​ក្នាញ់​ខិលខូច​ច្រើនពេក...

តោះមើល3 weeks ago

អារម្មណ៍ក្រោយប្រឡងបាក់ឌុប អ្នកដឹងបានដឹង ! (វីដេអូ)

ម៉េច​ហើយ​ប្អូនៗ​ប្រឡង​បាក់​ឌុប​រួច​មាន​អារម្មណ៍​យ៉ាងណាដែរ​? ដល់ពេល​ប្រឡង​បាក់​ឌុប​រួចរាល់​ហើយ ម្នាក់ៗ​មាន​អារម្មណ៍​ខុសៗ​ពីគ្នា អ្នកខ្លះ​ធូរស្រាល​ក្នុង​ខ្លួន អ្នកខ្លះ​ធម្មតា តែ​អ្នកខ្លះ​ក៏​រំឭក​ព្រឹត្តិការណ៍​ពេល​ប្រឡង ។ ​ក្នុងខណៈពេល​លទ្ធផល​ប្រឡង​មិនទាន់​ចេញ សូម​អញ្ជើញ​ប្រិយមិត្ត ក៏ដូចជា​សិស្ស​ទាំងឡាយ​ដែល​ទើបតែ​ប្រឡង​បាក់​ឌុប​រួច មក​ស្តាប់​កម្សាន្ត​លម្ហែចិត្ត​ជាមួយ​បទ​ចម្រៀង «​រង់ចាំ​លទ្ធផល​» ដែល​ច្រៀង និង ទំនុកភ្លេង​ដោយ «​ក្រុម​ដីស​» ៕​​​