កម្រងរូបថតស៊ីអារម្មណ៍រវាងតារាស្រី បេឡា និង វៀរ បិទទំព័រចុងឆ្នាំ ២០១៧ – Popular Magazine
Connect with us

កម្សាន្ត

កម្រងរូបថតស៊ីអារម្មណ៍រវាងតារាស្រី បេឡា និង វៀរ បិទទំព័រចុងឆ្នាំ ២០១៧

on

Advertisement

នេះ​បាន​ចំ​ជា​គូស្នេហ៍​តារា​ដែល​មិន​ងាយ​ថត​បង្អួត​ភាព​ផ្អែមល្ហែម តែ​ដល់ពេល​ព្រម​ថត​វិញ សុំ​ធានាថា ពិតជា​មិនឱ្យ​ចាញ់​គូស្នេហ៍​តារា​ផ្សេង​ទៀតឡើយ ។ ជាពិសេស​នៅ​ចុងឆ្នាំ ២០១៧ នេះ តារា​ស្រី​ប៉ុស្តិ៍​លេខ ៣ ប៊េ​ន​ឡា រ៉ានី (Bella Ranee) និង តារា​ប្រុស​ប៉ុស្តិ៍​លេខ ៧ លោក វៀរ សុក​នលៈ​វ័ត (Weir Sukollawat) បាន​ដឹក​ដៃ​គ្នា​ថត​ម៉ូដ​ឱ្យ​ទស្សនា​វ​ដ្តី​ក្នុងស្រុក​មួយ​ឈ្មោះថា «​ឌិ​ឆ័ន​» ។​



​ក្រោយពី​ឈរជើង​នៅ​ប្រទេស​ថៃ​អស់​រយៈពេល ៤០ ឆ្នាំ ទីបំផុត​ទស្សនា​វ​ដ្តី​ដ៏​មានឈ្មោះ​ល្បី​មួយ​នេះ បានប្រកាស​បិទ​ការចេញផ្សាយ​នៅ​ចុងឆ្នាំ ២០១៧ នេះ តែ​ដើម្បី​រក្សា​អនុស្សាវរីយ៍​ចុងក្រោយ​ជាមួយ​មិត្ត​អ្នកអាន ក្រុមហ៊ុន​ទស្សនា​វ​ដ្តី​ដ៏​ល្បី​មួយ​នេះ បាន​អញ្ជើញ​គូស្នេហ៍​តារា​ប្រុស​ស្រី​នៅ​ទ្រនំ​ខុសគ្នា មក​ថត​បង្ហាញ​ម៉ូដ​ដាក់​គ្រប​ទស្សនា​វ​ដ្តី​ជា​ចុងក្រោយ ។​


​សម្រាប់​តារា​ស្រី ប៊េ​ន​ឡា និង សង្សារ​ប​ណ្តូ​រ​ចិត្ត​លោក វៀរ ព្រម​សហការគ្នា​យ៉ាង​ពេញទំហឹង​ដើម្បី​រំលេច​នៅ​ទិដ្ឋភាព​ដ៏​សិច​ស៊ី និង រូបថត​ដ៏​ក្តៅ​សាច់ សម្រាប់​ជា​កាដូ​ចុងក្រោយ​សម្រាប់​ទស្សនា​វ​ដ្តី​មួយ​នេះ និង ផ្តល់ជូន​ជា​ចំណី​ចក្ខុ​ដ៏​ថ្មីស្រឡាង​សម្រាប់​មិត្ត​អ្នកគាំទ្រ ៕ ខេ​រី (​ប្រភព​៖ gossipstar)

មតិរបស់អ្នក

Advertisement
Advertisement
Advertisement

ថ្មីៗ

អត្ថបទក្រុមហ៊ុន18 hours ago

តារាចម្រៀងថៃ ជេម រឿងសាក់ ប្រកាសរកតំណាងចែកចាយផលិតផល MOJO Golden Mask 24K ទូទាំងខេត្តក្រុង (វីដេអូ)

ភ្នំពេញ​៖ ក្រុមហ៊ុន​ជំនាញ​ផ្នែក​អាហារ​បំប៉ន​ និង ​សម្រស់ លំដាប់ថ្នាក់​លេខ​ ១ អា​ម៉ា​ដូ ចំកាត់ នៅ​ប្រទេស​ថៃ បាន​នាំយក​ផលិតផល​ថ្មី មកកាន់​ទីផ្សារ​កម្ពុជា ដោយ​ធ្វើការ​សម្ពោធ​ជា​ផ្លូវការកាលពី​ល្ងាច​ថ្ងៃទី ២១ កញ្ញា ២០១៨ នៅ​ភោជនីយដ្ឋាន Bottom Up ក្នុង​កម្មវិធី Golden...

អត្ថបទក្រុមហ៊ុន1 day ago

ថ្វីត្បិត កុល ដាវី ដើរតួចិត្តអាក្រក់មែន តែបែរជាត្រូវមហាជនសរសើរគ្រប់គ្នា !

បើ​និយាយ​ពី​រឿង​ភាគ​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ គឺថា​គ្មាន​នរណា​ដែលថា​មិន​ស្គាល់​រឿង «ផ្កាថ្ម» របស់​ស្ថានីយទូរទស្សន៍ហង្ស​មាស ​ឡើយ​​ ។ រឿង «ផ្កាថ្ម» ត្រូវបាន​មហាជន​ទូទាំងប្រទេស​ទទួលស្គាល់​ថា​ជា​រឿង​ភាគ​ខ្មែរ​ដ៏​មាន​គុណភាព​មួយ​មិន​ចាញ់​រឿង​ភាគ​បរទេសឡើយ​ដោ យមាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​ចំពោះ​រឿង​ភាគ​ខ្មែរ​មួយ​នេះ ។​ ដោយសារតែ​ភាព​ល្បី​រន្ទឺ​នេះ តួអង្គ​នីមួយៗ នៅក្នុង​រឿងនេះ​ផ្ទាល់​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ទៅតាម​ហ្នឹង​ដែរ ដោយ​ក្នុងនោះ​តួអង្គ​ចិត្តអាក្រក់​ឈ្នានីស​ដែលសម្តែង​ដោយ​អ្នកនាង កុល ដាវី ត្រូវបាន​មហាជន​ស្ញើ​ច​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ទេពកោសល្យ​សម្តែង​របស់​នាង ទាំង​កាច ទាំង​ពិសពុល...

អត្ថបទក្រុមហ៊ុន1 day ago

មិនធម្មតា! ធ្លាក់ខ្ទេចខ្ទី អស់មិនចេះតិចក្នុងវគ្គ Judge Cut Down កាលពីយប់ម្សិលមិញ !

កម្មវិធី Cambodia’s Got Talent បានចូលមកដល់វគ្គ Judge Cut Down ហើយកាលពីយប់ម្សិលមិញនេះដោយបានទម្លាក់បេក្ខជនអស់ជាច្រើនដោយចម្រាញ់យកតែបេក្ខជនដែលមានសមត្ថភាពកំពូលៗប៉ុណ្ណោះ ។ ក្នុងចំណោមបេក្ខជនជាច្រើនដែលមានជាក្រុម និង ទោលបានមកបង្ហាញមុខចំពោះគណកម្មការទាំងបួនដើម្បីទទួលយកលទ្ធផលថាតើអាចមានសិទ្ធបន្តទៅវគ្គ Live Show បាន ឬយ៉ាងណា ? បេក្ខជនដែលមានសំណាងបន្តទៅវគ្គបន្ទាប់គឺមានចំនួនតែ ៣១...

អត្ថបទក្រុមហ៊ុន2 days ago

អស្ចារ្យណាស់! បេក្ខជនម្នាក់នេះធ្វើឱ្យ Coach ទាំងបីដណ្តើមគ្នារញ៉ៃតែម្តង (វីដេអូ)

កាលពី​យ​បើ​មិញ​នេះ កម្មវិធី The Voice Kids Cambodia បាន​មកដល់​សប្តាហ៍​ទី​ ៦ ដែលជា​សប្តាហ៍​ចុងក្រោយ​នៃ​វគ្គ The Blind Audition ក្នុង​រដូវ​កាល​ទី​ ២ នេះ ​។​ ​ក្នុងចំណោម​បេក្ខជន​ជាច្រើន​កាលពី​យប់មិញ មាន​បេក្ខជន​ម្នាក់​ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​ទាំងបី​នៅ​មិន​ហ្នឹង នាំគ្នា​ជជែក​ដណ្តើម​គ្នា ដើម្បី​យក​ធ្វើជា​កូនក្រុម​ខ្លួន​ដោយសារតែ​សម្លេង​ដ៏​ពីរោះ​របស់​ប្អូន...

អត្ថបទក្រុមហ៊ុន2 days ago

ចប់ហ្មង! ទស្សនាបេក្ខជន Killer Karaoke ម្នាក់នេះហើយ ចង់ដាច់ផ្ងា​ (វីដេអូ)

កម្មវិធី Killer Karaoke Cambodia បាន​មកដល់​សប្តាហ៍​ទី​ ៥ ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដោយមាន​បេក្ខជន ជាច្រើន​ចេញមក​ទទួល​វិញ្ញាសារ​រន្ធត់​ព្រឺព្រួច​ដោយ​ទក់​សាច់​ស្ទើរ​គ្រប់គ្នា ​។​ ​បេក្ខជន​ម្នាក់​ឈ្មោះ ឃុន វាសនា បាន​ចេញមុខ​ក្នុង​សប្តាហ៍​ទី​ ៥ ​នេះ ដោយ​បានទទួល​វិញ្ញាសារ «​រាំ​មិន​ខ្ចី​ខ្វល់​» ដោយ​លោក​គឺ ពិតជា​មិន​ខ្វល់​មែន​គឺថា​ជួប​ឧបសគ្គ​យ៉ាងណា​ក៏​លោក​មិន​ខ្វល់​ដែរ...

តោះមើល

តោះមើល5 days ago

អីយ៉ា ! តារាចម្រៀង អេដា រួមជាមួយក្រុមភ្លេង «ដីស» បង្ហើបសំនៀង ២ បទ យ៉ាងពីរោះរណ្តំ (វីដេអូ)

សម្រាប់​សប្តាហ៍​នេះ កម្មវិធី «​តោះ​មើល​» មាន​កិត្តិយស​នាំមក​នូវ​បទ​ចម្រៀង​«​គ្រាប់ពេជ្រ​» និង «​មាន​អ្នក​ថែ​ឬ​នៅ​» ដែល​បង្ហើប​សំនៀង​ដោយ​តារាចម្រៀង Original Song ដ៏​ល្បី​គឺ​កញ្ញា អេ​ដា រួម​ជា​ក្រុម​ភ្លេង «​ដីស​» ទស្សនា​កម្សាន្ត​អារម្មណ៍ ។​ ​ចង់ដឹងថា ទាំង​បទ​ភ្លេង និង សំនៀងពីរោះ​រណ្តំ​យ៉ាងណា សូម​ទស្សនា​វីដេអូ​ទាំងអស់គ្នា​៕​ដោយ...

តោះមើល2 weeks ago

រយៈពេល ១២ ឆ្នាំក្នុងវិថីសិល្បៈ តារាចម្រៀង អេដា ជួបឧបសគ្គធំមួយ ! (វីដេអូ)

តារាចម្រៀង Original Song អេ​ដា បាន​ទម្លាយ​ពី​ឧបសគ្គ​ធំ​មួយ មុន​ឈានដល់​ចំណុច​ជោគជ័យ​ត្រូវបាន​មហាជន​ទទួលស្គាល់ និង គាំទ្រ​បទ​ចម្រៀង​របស់ខ្លួន​ដូច​សព្វថ្ងៃ ។​ ​ស្ថិតក្នុង​កម្មវិធី «​តោះ​មើល​» តារា​ស្រី អេ​ដា បាន​បង្ហើប​ថា ដំបូង​ឡើយ​នាង​ចាប់ផ្ដើម​អាជីព​ជា​អ្នកចម្រៀង​រ៉េ​បម្នាក់ ហើយ​ចំពោះ​ឧបសគ្គ​ធំ​នោះ​គឺ​គេ​គិតថា នាង​ជា​ស្ត្រី ពេល​នាង​ច្រៀង​រ៉េ​ប​បែប​លេងសើច ក្រមិចក្រមើម គួរឱ្យ​ក្នាញ់​ខិលខូច​ច្រើនពេក...

តោះមើល3 weeks ago

អារម្មណ៍ក្រោយប្រឡងបាក់ឌុប អ្នកដឹងបានដឹង ! (វីដេអូ)

ម៉េច​ហើយ​ប្អូនៗ​ប្រឡង​បាក់​ឌុប​រួច​មាន​អារម្មណ៍​យ៉ាងណាដែរ​? ដល់ពេល​ប្រឡង​បាក់​ឌុប​រួចរាល់​ហើយ ម្នាក់ៗ​មាន​អារម្មណ៍​ខុសៗ​ពីគ្នា អ្នកខ្លះ​ធូរស្រាល​ក្នុង​ខ្លួន អ្នកខ្លះ​ធម្មតា តែ​អ្នកខ្លះ​ក៏​រំឭក​ព្រឹត្តិការណ៍​ពេល​ប្រឡង ។ ​ក្នុងខណៈពេល​លទ្ធផល​ប្រឡង​មិនទាន់​ចេញ សូម​អញ្ជើញ​ប្រិយមិត្ត ក៏ដូចជា​សិស្ស​ទាំងឡាយ​ដែល​ទើបតែ​ប្រឡង​បាក់​ឌុប​រួច មក​ស្តាប់​កម្សាន្ត​លម្ហែចិត្ត​ជាមួយ​បទ​ចម្រៀង «​រង់ចាំ​លទ្ធផល​» ដែល​ច្រៀង និង ទំនុកភ្លេង​ដោយ «​ក្រុម​ដីស​» ៕​​​