ដឹងទេ មុនពេល Messi សម្រេចបន្តនៅ Barcelona រូបគេត្រូវក្លឹប Manchester City ហ៊ានទិញក្នុងតម្លៃកប់ក្តោង – Popular Magazine

កីឡា

ដឹងទេ មុនពេល Messi សម្រេចបន្តនៅ Barcelona រូបគេត្រូវក្លឹប Manchester City ហ៊ានទិញក្នុងតម្លៃកប់ក្តោង

Published

on

ទីបំផុត កីឡាករ​ដ៏​ឆ្នើម Lionel Messi បានសម្រេច​បន្ត​កុងត្រា​ជាមួយ​ក្លឹប Barcelona ហើយ​គេ​ជឿថា ចំពោះ​ការសម្រេចចិត្ត​មួយ​នេះ គឺ​បង្ហាញថា​កីឡាករ​រូបនេះ​អាច​នឹង​បញ្ចប់​អាជីព​បាលទាត់​របស់ខ្លួន​នៅ​ទឹកដី Camp Nou ហើយ ។​

​មុននឹង​ការសម្រេចចិត្ត​នេះ គេ​ឃើញ​កើតមាន​ការសង្ស័យ​ជាច្រើន​ទៅលើ​អនាគត​របស់​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ ហើយ​ពេលនេះ អ្នកគាំទ្រ Barcelona ជាច្រើន​បាន​ធូរចិត្ត ចំពោះ​អ្វីដែល Messi បានធ្វើ ។ យោងតាម​សារព័ត៌មាន Givemesport គេ​បានដឹង​ដែរ​ថា ស្រប​ពេលដែល​កុងត្រា Messi ជិត​ចប់​នោះ រូបគេ​ក៏បាន​ទទួល​ការផ្តល់​តម្លៃ​ពី​ក្លឹប​ល្បីៗ​ជាច្រើន ហើយ​អ្វីដែល​ធ្វើឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​តម្លៃ​ដែល​ក្លឹប Manchester City ហ៊ាន​ផ្តល់​ដល់​គេ ។ តាមរយៈ​ការចុះផ្សាយ​របស់​សារព័ត៌មាន​ប្រទេស​អេ​ស្ប៉ា​ញ​មួយ គេ​បានដឹងថា ក្លឹប Manchester City ហ៊ាន​ផ្តល់ប្រាក់​ទិញ Messi ដល់​ទៅ ១០០ លាន​អឺរ៉ូ និង មាន​ប្រាក់​ប្រចាំឆ្នាំ​ដល់​រូបគេ​ដល់ ៥០ លាន​អឺរ៉ូ ដូច្នេះ​បានន័យថា ប្រសិនបើ Messi សម្រេចចិត្ត​លេង​ឱ្យ Manchester City ត្រឹម​រយៈពេល ១២ ខែ គេ​នឹង​អាច​រកប្រាក់​បាន​ដល់​ទៅ ១៥០ លាន​អឺរ៉ូ ។​

​ត្បិត​ថា​មានការ​ផ្តល់ប្រាក់​ដ៏​ច្រើន​បែបនេះ​ក្តី Messi សុខចិត្ត​មិន​ចាក​ចេញពី​ក្លឹប Barcelona នោះទេ ដោយ​រូបគេ​សុខចិត្ត​នៅ​បន្ត​ជាមួយ​ក្លឹប ទោះបី​ទទួលបាន​ប្រាក់​ប្រចាំឆ្នាំ​ត្រឹម ៣០ លាន​អឺរ៉ូ​ដ៏​ដោយ ៕ រិទ្ធី (​ប្រភព ៖ Givemesport)


មតិរបស់អ្នក

កីឡា

កីឡាករ UFC ៥ រូបដែលរកចំណូលបានច្រើនដាច់គេនៅឆ្នាំ ២០១៧

Published

on

ការប្រកួត​វាយ​ក្នុង​ទ្រុង UFC មានការ​តាមដាន​ទស្សនា​ជាច្រើន​ពី​មហាជន​ជុំវិញ​ពិភពលោក ហើយ​ព្រោះតែ​ភាព​ល្បី​នេះ បានធ្វើឱ្យ​កីឡាករ​វាយ​ក្នុង​ទ្រុង​អាច​រកចំណូលបាន​យ៉ាងច្រើន និង ត្រូវគេ​ស្គាល់​ច្រើន​ផងដែរ ។​

​កាលពីពេល​ថ្មីៗ​នេះដែរ Forbes បានបង្ហាញ​ចំណូល​របស់​កីឡាករ​វាយ​ក្នុង​ទ្រុង UFC ដែល​រកបាន​ច្រើនជាងគេ​នៅ​ឆ្នាំ ២០១៧ ហើយ​ចង់ដឹងថា នរណា​រកបាន​ច្រើនជាងគេ​សូម​ទស្សនា​រូបថត​ខាងក្រោម​នេះ ៖

៥/ Anderson “Spider” Silva រកបាន ៦ លាន​ដុល្លារ​

៤/ Jon “Bones” Jones រកបាន ៧ លាន​ដុល្លារ​

៣/ “Rowdy” Ronda Rousey រកបាន ១៥ លាន​ដុល្លារ​

២/ Georges “Rush” St-Pierre រកបាន ២០ លាន​ដុល្លារ

១/ “The Notorious” Conor McGregor រកបាន ១០០ លាន​ដុល្លារ ៕ រិទ្ធី (​ប្រភព ៖ Businessinsider)

ចុចអានអត្ថបទបន្ត

កីឡា

កីឡាករ ៣ រូបដែល Lionel Messi ជឿថា នឹងអាចប្រជែងខ្លួន និង Ronaldo សម្រាប់ពាន…

Published

on

ថ្មីៗ​នេះ កំពូល​កីឡាករ Lionel Messi បាន​លើកឡើងថា Neymar, Kylian Mbappe និង Luis Suarez ជា​បេក្ខភាព​ដែល​អាច​ប្រជែង​ខ្លួន និង Cristiano Ronaldo បានក្នុង​ការលើក​ពាន Ballon d’Or ឆ្នាំ ២០១៨ នេះ ។​

​កីឡាករ Barcelona ខាងលើ​យល់ថា ត្បិតតែ​ខ្លួន​ជោគជ័យ​ច្រើន​ឆ្នាំ​កន្លងទៅ តែ​សម្រាប់​ឆ្នាំនេះ​នឹង​អាចមាន​គូប្រជែង​ច្រើន ហើយ​នេះ​ជា​សម្ដី​របស់ Messi «​សព្វថ្ងៃ​មាន​កីឡាករ​ខ្លាំងៗ ជាច្រើន ដែល​អាច​ឈ្នះ Ballon d’Or ដូចជា Neymar, Kylian Mbappe និង Luis Suarez សុទ្ធតែ​អាច​ប្រជែង​» ។

​គួរ​បញ្ជាក់ដែរថា សម្រាប់​ពាន Ballon d’Or ឆ្នាំ ២០១៧ គឺមាន​តែ​កីឡាករ​ពីររូប​ប៉ុណ្ណោះ​ដែលមាន​សំណាង​បាន​កាន់កាប់ ក្នុងនោះ​គឺ Lionel Messi និង Cristiano Ronaldo ៕ ម៉ា​នី (​ប្រភព​៖ Dailymail )


ចុចអានអត្ថបទបន្ត
Advertisement
Advertisement logo

SPONSORED CONTENT

អត្ថបទក្រុមហ៊ុន5 mins ago

តោះប្រញាប់ឡើង ! Huawei ផ្តល់ជូនប្រូម៉ូសិនកាដូពិសេសៗ សម្រាប់កុម៉្មង់ទុកមុនជាមួយ ស្មាតហ្វូនស៊េរីថ្មី Huawei Prague តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ ១១៥ ដុល្លារ !

ភ្នំពេញ  ៖  ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ឈានមុខ​លំដាប់​ពិភពលោក  Huawei  ប្រចាំ​កម្ពុជា ប្រកាស​ទទួល​កុម្ម៉ង់​ទុក​មុន សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពីរ​ម៉ូ​ដែល​គឺ HuaweiPrague ( ប្រាក់ ) តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ...

អត្ថបទក្រុមហ៊ុន2 days ago

ស្មាតហ្វូន OPPO ទំនើបទាំង ៤ ស៊េរី កំពុងវាយលុកទីផ្សារយ៉ាងគគ្រឹកគគ្រេង

បន្ទាប់ពីទទួលបានភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងស្មាតហ្វូនស៊េរី F5 F5 Youth និង F5 6GB ក្រុមហ៊ុន OPPO បាននាំមកនូវស្មាតហ្វូនស៊េរីថ្មី OPPO A83 ដែលមាននូវអេក្រង់ពេញអាចឲ្យអ្នកប្រើប្រាស់មើលនូវរូបភាពកាន់តែធំនិងច្បាស់ជាងមុន។ លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖...

អត្ថបទក្រុមហ៊ុន2 days ago

អបអរសាទរ ! ទីបំផុត Huawei រកឃើញម្ចាស់ជ័យលាភី « ប្រកួតរូបថតនៃក្តីស្រឡាញ់ » ដែលទទួលបាន Emoji ច្រើនជាងគេហើយ !

ភ្នំពេញ​៖ ទីបំផុត​ក្រុមហ៊ុន ដែល​កំពុង​បំបែក​ឯក​ត្ត​កម្ម​លើ​ការលក់​ចេញ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា ៤ Huawei nova 2i & Huawei Mate 10 Pro ហើយ​និង​កំពុង​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី ២៥ ជា​ម៉ាក​មានតម្លៃ​បំផុត​លំដាប់​ពិភព​ប្រចាំឆ្នាំ ២០១៨ ( Most Valuable Global...

អត្ថបទក្រុមហ៊ុន6 days ago

ឡូយម្ល៉េះ ! ទិញ Nokia 8 ភ្លាម បញ្ចុះតម្លៃ $50 ភ្លាម ហើយនៅថែមជូនកាដូផ្ទួនៗទៀត ! (មានវីដេអូ)

​ដើម្បី​អបអរសាទរ​ទិវា​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង ទិវា​នៃ​ក្តី​ស្រឡាញ់ ក្រុមហ៊ុន Nokia បាន​ត្រៀម​ប្រូ​ម៉ូ​សិន​ផ្ទួនៗ​សម្រាប់​ការ​ជាវ​ទូរស័ព្ទ Nokia 8 ភ្លាម និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដល់​ទៅ 50 ដុល្លារ ព្រមទាំង​ថែម​ជូន​ស្រោម​ទូរស័ព្ទ និង កញ្ចក់​ការពារ​ទូរស័ព្ទ ។ ហើយ​មាន​ដឹង​អត់ មានតែ​ទូរស័ព្ទ Nokia 8...

ព័ត៌មានថ្មីៗ

កម្សាន្ត32 mins ago

ពេជ្រ សោភា ត្រៀមបទថ្មី ស្វាគមន៍ពិធីចូលឆ្នាំខ្មែរខាងមុខនេះ !(មានវីដេអូ)

​តារាចម្រៀង ពេជ្រ សោភា នៅ​ផលិតកម្ម រស្មី​ហង្ស​មាស មាន​បទចម្រៀង​ថ្មី​សម្រាប់​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះហើយ ។ ​កន្លងទៅ​គឺ​ឱ្យតែ​ជិត​ដល់​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​គេ​តែង​ឃើញ ពេជ្រ សោភា មាន​ចេញ​បទ ចម្រៀង​ថ្មី​ដើម្បី​ជា​កាដូ​ដល់​អ្នក​ស្រឡាញ់​ចូលចិត្ត​និង​គាំទ្រ​បទ​ចម្រៀង​របស់​នាង​ហើយ​បទ​ចម្រៀង​នាង​តែងតែ​ល្បី​ទទួលបាន​ការចាប់អារម្មណ៍​និង​ចូលចិត្ត​ពី​មហាជន​ជាច្រើន ។​ ​គេ​ចាំបាន​ថា​កាលពី​ឆ្នាំ ២០១៦ បទ​ចម្រៀង​របស់​ពេជ្រ​សោភា​ដែល​ល្បី​ខ្លាំង​គឺ​បទ «​ស្រឡាញ់​បង​ម៉ែ ឱ្យ​ជិះ​ឆ្កែ​» និង នៅ​ឆ្នាំ...

កម្សាន្ត2 hours ago

តារាស្រី ១២ ដួង ប្រែសម្រស់ទាក់ភ្នែក ពេលតែងឈុតពាក់ម្កុដ

សុទ្ធតែជា​តារា​ឯក​ស្រី ដែលមាន​ប្រជាប្រិយ​ខ្លាំង​ក្នុង​ពិភព​សិល្បៈ និង សម្រេស់​លេចធ្លោ តែ​អ្វីដែល​ពិសេស​បំផុត នៅពេលដែល​តារា​ស្រី​ម្នាក់ៗ​ប្រែកាយ​មក​តែងខ្លួន​ជា​ព្រះ​នាង និង បវរកញ្ញា​តាម​សាច់រឿង​ដែល​សម្តែង​គឺ​កាន់តែ​ធ្វើឱ្យ​ពួកនាង​ទទួលបាន​ភាពលេច​ធ្លោ​ជាពិសេស​។​ ​ចុះ​អ្នក​វិញ​យល់​យ៉ាងណាដែរ តើ​តារា​ស្រី​រូប​ណា​ដែល​ពាក់​មកុដ​ពោរពេញ​ដោយ​ភាពលេច​ធ្លោ និង ស្រស់ស្អាត​ជាងគេ​បំផុត​? ១​ ​ខ្វាន់ អុសា​មៈនី (Kwan Usamanee) ២​ ​យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា...

បច្ចេកវិទ្យា2 hours ago

រថយន្ត Mercedes-Maybach ឆ្នាំ ២០១៩ ទទួលបាន​គំរូ​ធ្វើឱ្យ​ទាន់សម័យបំផុត​

​ម៉ូ​ដែល​រថយន្ត​ប្រណីត​បំផុត​របស់​ក្រុមហ៊ុន Mercedes ត្រូវបាន​គេ​កែលម្អ គឺ​រថយន្ត​ស៊េរី Mercedes-Maybach S-Class ឆ្នាំ ២០១៩ ។ រថយន្ត Mercedes-Maybach ជា​រថយន្ត​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​របស់​ក្រុម ហ៊ុន Mercedes ។ ប្រទេស​អាល្លឺម៉ង់​បាន​ផ្តល់ឱ្យ​រថយន្ត​ធុន S-Class នូវ​ការតុបតែង​ខ្ពស់​ដើម្បី​កុំឱ្យ​អា​ម៉ាស់មុខ​ជាមួយ​គូប្រជែង​របស់​ក្រុមហ៊ុន Bentley និង...

កម្សាន្ត3 hours ago

ខំបង្អួតដើមទ្រូងដ៏សិចស៊ី ទីបំផុត សេង សូណា ត្រូវប៉ាន់ជាមួយការសម្តែងរឿងបរទេស

សេង សូ​ណា បានបង្ហាញ​ពី​ក្តី​ត្រេកអរ​ជាខ្លាំង​ក្នុងពេលដែល​រូបនាង​ត្រូវបាន​ជ្រើសរើស​ឲ្យ​សំដែង​រឿង បរទេស​ចំនួន ​២​ រឿង​ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ​ ព្រោះ​ឃើញថា​សមតា​ម​បំណងប្រាថ្នា​របស់​នាង​ហើយ ។​ ​មួយរយៈ​មុននេះ​តារា​សម្តែង​មាន​ដើមទ្រូង​សិច​ស៊ី សេង សូ​ណា ដែល​ហាក់​ស្ងប់ស្ងាត់​ក្នុង​ការថត​ភាពយន្ត​បាន​ឲ្យ​ដឹងថា​ពេលនេះ​នាង​សប្បាយចិត្ត​ជាខ្លាំង​ដែល​បានសម្រេច​បំណង​ព្រោះ​មានឱកាស​ក្នុង ការសំដែង​ភាពយន្ត​វិញ​ហើយដោយ​ក្នុង​នោះបាន​សំដែង​រឿង​បរទេស ។​ ​នា​ដើមខែ​កុម្ភៈ​ខាង​មុននេះ​នាង​នឹង​ទទួល​ថត​ភាពយន្ត​ពី​សហរដ្ឋអាមេរិក ២ រឿង ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ ហើយ​ភាពយន្ត​ទាំង ២...

សង្គម&ទេសចរណ៍3 hours ago

ចេតិយ ឃុនឆាង ឃុនផែន ក្លាយជារមណីយដ្ឋានទេសរចរណ៍វប្បធម៌ដ៏ពេញនិយម

ភ្ញៀវទេសចរ​ទាំងឡាយ កាលបើ​បាន​ចូលទៅ​ទស្សនា ទីក្រុង​ខេមរៈ​ភូមិ​ន្ន​នៃ​ខេត្តកោះកុង​ហើយ​នោះ ពួកគាត់​ក៏​មិន​ភ្លេច ក្នុងការ​ចូលទៅ​ទស្សនា​ចេតិយ ឃុន​ឆាង ឃុន​ផែន នោះដែរ ។ ពីព្រោះ ចេតិយ ដែល​ស្ថិត​នៅក្បែរ​ឆ្នេរ​នៃ​ដៃ​ស​មុ​ទ្រនោះ ជាប់ទាក់ទង ទៅនឹង​រឿងរ៉ាវ​បែប​ប្រវត្តិសាស្ត្រ​ បានធ្វើ​ឱ្យ​ភ្ញៀវទេសចរ​ទាំងឡាយ​ចង់​ទស្សនា និង ចង់ដឹង​ពី​រឿង​រ៉ា​វប្រ​ត្តិ​សាស្ត្រ​ខ្លះៗ​ទាក់ទង​ ជាមួយចេតេយនោះ ។​ ​បើ​យើង​ធ្វើដំណើរ​ចេញពី​ទីក្រុង​ខេមរៈ​ភូមិ​ន្ន...

ពេញនិយម