មហាហង្ស មានស្នាដៃ ២ រឿង ត្រៀមជម្រុះចូលវគ្គផ្តាច់ព្រ័ត្រក្នុងការប្រលងមហោស្របភាពយន្តលើកទី ៥ – Popular Magazine

កម្សាន្ត

មហាហង្ស មានស្នាដៃ ២ រឿង ត្រៀមជម្រុះចូលវគ្គផ្តាច់ព្រ័ត្រក្នុងការប្រលងមហោស្របភាពយន្តលើកទី ៥

Published

on

​ឆ្នាំនេះ​ការប្រលង​មហោស្រប​ភាពយន្ត​លើក​នទី ៥ គឺមាន​ភាពយន្ត​ជាច្រើន​ចូល​ប្រកួតប្រជែង តែ​សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព័​ត្រ​នេះ​មានតែ​ភាពយន្ត​ចំនួន ៨ រឿង​ប៉ុណ្ណោះ ដែល​ត្រៀម​នឹង​ជម្រុះ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ ។ សម្រាប់​ផលិតកម្ម មហាហង្ស បាន​ជាប់​ដល់​ទៅ ២ រឿង​ឯណោះ​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នេះ ។​

​ម្សិលមិញ​នេះ​មានការ​បើកសម្ពោធ​ព្រឹត្តិការណ៍​មហោស្រប​ភាពយន្ត​លើក​ទី ៥ នៅ​សាលចតុមុខ ក្រោយពី​ខកខាន​អស់​ពេល ២ ឆ្នាំ​មកនេះ ដោយមាន​វត្តមាន​តារា​ល្បីៗ​និង​សិល្បករ​សិល្បការី​នី រួមទាំង​ផលិតករ​ជាច្រើន​ចូលរួម​អបអរសាទរ ។

​សម្រាប់​ភាពយន្ត​ដែល​ឆ្លង​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​គឺ​មានតែ​ភាពយន្ត​ចំនួន ៨ រឿង​ដែល​ត្រៀម​នឹង​ជម្រុះ​ដើម្បី​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​រៀបចំឡើង​នៅ​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៧ ខាងមុខ ដែល​គេ​ជ្រើសរើស​យកតែ​ភាពយន្ត​ឆ្នើម​ត្រឹមតែ ៣ រឿង​ប៉ុណ្ណោះ ។ ពេលនេះ​ភាពយន្ត​ទាំង ៨ រឿងនេះ​កំពុង​ដាក់​បញ្ចាំង​ឡើងវិញ​នៅ​គ្រប់​រោងភាពយន្ត​ទៅតាម​ពេលវេលា​ដែល​បាន​កំណើត និង សូមឱ្យ​អ្នកចូលរួម​ទស្សនា​វាយតម្លៃ ។

​សម្រាប់​ផលិតកម្ម មហាហង្ស វិញ គឺ​បាន​ជាប់​ចំនួន ២ រឿង​ដែរ​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ដោយ​រឿង​ទី ១ មាន​ចំណងជើង​ថា « Super Mom » និង​រឿង​ទី ២ គឺ រឿង​« ព្រ​នាង​ម្ចាស់​ឡឺ​កឺ » ។

​ក អ៊ិន សុ​ភិន ដែលជា​ម្ចាស់​ផលិតកម្ម មហាហង្ស បានឱ្យដឹង​នៅក្នុង​ថ្ងៃ​បើកសម្ពោធ​មហោស្រប​ភាពយន្ត​នោះ​ថា លោក​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​ខាង​ផលិតកម្ម​លោក​បាន​ចូលរួម​ប្រលង​ក្នុង​កម្មវិធី​មហោស្រប​ភាពយន្ត​លើក​ទី ៥ នេះ មិន​ថា​លទ្ធផល​យ៉ាងណា លោក​រីករាយ​និង​ទទួលយក​ទាំងអស់ ។ ប៉ុន្តែ​ក្នុង​ចិត្ត​លោក​សង្ឃឹមថា​ភាពយន្ត​ទាំង​២​រឿង​របស់លោក នឹង​បានទទួល​ជោគជ័យ ។

​ស្រប​ពេលដែល​បើកសម្ពោធ​មហោស្រប​ភាពយន្ត​នេះ​ផងដែរ ក៏មាន​ការរិះគន់​ខ្លះៗ​ដោយសារ​មាន​ស្នាដៃ​បរទេស​ចូលរួម​ប្រកួតប្រជែង​ផងដែរ ៕ អា​លី​ណា

មតិរបស់អ្នក

កម្សាន្ត

ពេជ្រ សោភា ត្រៀមបទថ្មី ស្វាគមន៍ពិធីចូលឆ្នាំខ្មែរខាងមុខនេះ !(មានវីដេអូ)

Published

on

​តារាចម្រៀង ពេជ្រ សោភា នៅ​ផលិតកម្ម រស្មី​ហង្ស​មាស មាន​បទចម្រៀង​ថ្មី​សម្រាប់​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះហើយ ។

​កន្លងទៅ​គឺ​ឱ្យតែ​ជិត​ដល់​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​គេ​តែង​ឃើញ ពេជ្រ សោភា មាន​ចេញ​បទ ចម្រៀង​ថ្មី​ដើម្បី​ជា​កាដូ​ដល់​អ្នក​ស្រឡាញ់​ចូលចិត្ត​និង​គាំទ្រ​បទ​ចម្រៀង​របស់​នាង​ហើយ​បទ​ចម្រៀង​នាង​តែងតែ​ល្បី​ទទួលបាន​ការចាប់អារម្មណ៍​និង​ចូលចិត្ត​ពី​មហាជន​ជាច្រើន ។​

​គេ​ចាំបាន​ថា​កាលពី​ឆ្នាំ ២០១៦ បទ​ចម្រៀង​របស់​ពេជ្រ​សោភា​ដែល​ល្បី​ខ្លាំង​គឺ​បទ «​ស្រឡាញ់​បង​ម៉ែ ឱ្យ​ជិះ​ឆ្កែ​» និង នៅ​ឆ្នាំ ២០១៧ បទ​ល្បី​ខ្លាំង​របស់​នាង​គឺ​បទ «​ឆ្កែ​រត់​បុក​ប៉ោត​» ចំណែក​នៅ​ឆ្នាំ ២០១៨ នេះ​នាង​មាន​បទ​​ថ្មី​ទៀតហើយគឺបទ «បីឆ្កែចូលរាំ» ​ដែលនាងសង្ឃឹម ថានឹង​ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ​ខ្លាំង​ពីមហាជនទៀតមិនខាន ។

​ស៊ូ សោភា​ហៅ​ពេជ្រ សោភា​ជា​អ្នកចម្រៀង​ម្នាក់​ដែលមាន​ប្រវត្តិ​ធ្លាប់​កំសត់កម្រ​មាន​ប្រភព​ឈាន​ចេញ ពី​អ្នកលក់​អំពៅ​សាង​ទម្រាំ​បាន​ក្លាយជា​អ្នកចម្រៀង​ល្បី​ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ​ច្រើន​ពី មហាជន​ដូច​ពេលនេះ ។ នាង​បាន​ប្រឡង​ច្រៀង​នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​ផាក​វ៉េ​កាលពី​ឆ្នាំ ២០០១ និង​បាន​ដើរ​ច្រៀង​តាម​ភោជនីយដ្ឋាន ។ ឆ្នាំ ២០០២ នាង​ច្រៀង​នៅ​ស្ប៉ា​ក ។ ឆ្នាំ ២០០៣ នាង​ត្រូវបាន ផលិតកម្ម​រស្មី​ហង្ស​មាស​ហៅចូល​ហាត់​ច្រៀង​និង​នៅ​ឆ្នាំ ២០០៤ វ៉ុល​ចម្រៀង​ដំបូង​របស់​នាង​ច្រៀង​ឲ្យ ផលិតកម្ម​រស្មី​ហង្ស​មាស​បានចេញ ៕ ដេវីត​

ចុចអានអត្ថបទបន្ត

កម្សាន្ត

តារាស្រី ១២ ដួង ប្រែសម្រស់ទាក់ភ្នែក ពេលតែងឈុតពាក់ម្កុដ

Published

on

By

សុទ្ធតែជា​តារា​ឯក​ស្រី ដែលមាន​ប្រជាប្រិយ​ខ្លាំង​ក្នុង​ពិភព​សិល្បៈ និង សម្រេស់​លេចធ្លោ តែ​អ្វីដែល​ពិសេស​បំផុត នៅពេលដែល​តារា​ស្រី​ម្នាក់ៗ​ប្រែកាយ​មក​តែងខ្លួន​ជា​ព្រះ​នាង និង បវរកញ្ញា​តាម​សាច់រឿង​ដែល​សម្តែង​គឺ​កាន់តែ​ធ្វើឱ្យ​ពួកនាង​ទទួលបាន​ភាពលេច​ធ្លោ​ជាពិសេស​។​
​ចុះ​អ្នក​វិញ​យល់​យ៉ាងណាដែរ តើ​តារា​ស្រី​រូប​ណា​ដែល​ពាក់​មកុដ​ពោរពេញ​ដោយ​ភាពលេច​ធ្លោ និង ស្រស់ស្អាត​ជាងគេ​បំផុត​?

១​ ​ខ្វាន់ អុសា​មៈនី (Kwan Usamanee)

២​ ​យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា (Yaya Urassaya)

៣​ ​បេឡា វ៉ា​នី​តា (Bella Vanita)

៤​ ​ភីង​គី សា​វី​កា (Pinky Savika)

៥​ ​ផេ​ន​ខេ​ក ខេ​ម៉ា​នី​ត​ (Pancake Khemanit)

៦​ ​មី​វ នី​ត​ថា (Mew Nittha)

៧​ ​ម៉ៃ ដាវី​កា (Mai Davika)

៨​ ​អុំ ភី​យៈ​ដា (Aom Phiyada)

៩​ ​ឈុំ​ផូ អា​រ៉ា​យ៉ា (Chompoo Araya)

១០​ ​ពូ ប្រៃ​យ៉ា​ ​(Poo Praiya)

១១​ ​មីន ភី​ឆៈ​យ៉ា (Min Peechaya)

១២​ ​មីន ឆា​លីដា (Mint Chalida)


ចុចអានអត្ថបទបន្ត
Advertisement
Advertisement logo

SPONSORED CONTENT

អត្ថបទក្រុមហ៊ុន11 mins ago

តោះប្រញាប់ឡើង ! Huawei ផ្តល់ជូនប្រូម៉ូសិនកាដូពិសេសៗ សម្រាប់កុម៉្មង់ទុកមុនជាមួយ ស្មាតហ្វូនស៊េរីថ្មី Huawei Prague តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ ១១៥ ដុល្លារ !

ភ្នំពេញ  ៖  ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ឈានមុខ​លំដាប់​ពិភពលោក  Huawei  ប្រចាំ​កម្ពុជា ប្រកាស​ទទួល​កុម្ម៉ង់​ទុក​មុន សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពីរ​ម៉ូ​ដែល​គឺ HuaweiPrague ( ប្រាក់ ) តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ...

អត្ថបទក្រុមហ៊ុន2 days ago

ស្មាតហ្វូន OPPO ទំនើបទាំង ៤ ស៊េរី កំពុងវាយលុកទីផ្សារយ៉ាងគគ្រឹកគគ្រេង

បន្ទាប់ពីទទួលបានភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងស្មាតហ្វូនស៊េរី F5 F5 Youth និង F5 6GB ក្រុមហ៊ុន OPPO បាននាំមកនូវស្មាតហ្វូនស៊េរីថ្មី OPPO A83 ដែលមាននូវអេក្រង់ពេញអាចឲ្យអ្នកប្រើប្រាស់មើលនូវរូបភាពកាន់តែធំនិងច្បាស់ជាងមុន។ លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖...

អត្ថបទក្រុមហ៊ុន2 days ago

អបអរសាទរ ! ទីបំផុត Huawei រកឃើញម្ចាស់ជ័យលាភី « ប្រកួតរូបថតនៃក្តីស្រឡាញ់ » ដែលទទួលបាន Emoji ច្រើនជាងគេហើយ !

ភ្នំពេញ​៖ ទីបំផុត​ក្រុមហ៊ុន ដែល​កំពុង​បំបែក​ឯក​ត្ត​កម្ម​លើ​ការលក់​ចេញ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា ៤ Huawei nova 2i & Huawei Mate 10 Pro ហើយ​និង​កំពុង​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី ២៥ ជា​ម៉ាក​មានតម្លៃ​បំផុត​លំដាប់​ពិភព​ប្រចាំឆ្នាំ ២០១៨ ( Most Valuable Global...

អត្ថបទក្រុមហ៊ុន6 days ago

ឡូយម្ល៉េះ ! ទិញ Nokia 8 ភ្លាម បញ្ចុះតម្លៃ $50 ភ្លាម ហើយនៅថែមជូនកាដូផ្ទួនៗទៀត ! (មានវីដេអូ)

​ដើម្បី​អបអរសាទរ​ទិវា​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង ទិវា​នៃ​ក្តី​ស្រឡាញ់ ក្រុមហ៊ុន Nokia បាន​ត្រៀម​ប្រូ​ម៉ូ​សិន​ផ្ទួនៗ​សម្រាប់​ការ​ជាវ​ទូរស័ព្ទ Nokia 8 ភ្លាម និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដល់​ទៅ 50 ដុល្លារ ព្រមទាំង​ថែម​ជូន​ស្រោម​ទូរស័ព្ទ និង កញ្ចក់​ការពារ​ទូរស័ព្ទ ។ ហើយ​មាន​ដឹង​អត់ មានតែ​ទូរស័ព្ទ Nokia 8...

ព័ត៌មានថ្មីៗ

កម្សាន្ត37 mins ago

ពេជ្រ សោភា ត្រៀមបទថ្មី ស្វាគមន៍ពិធីចូលឆ្នាំខ្មែរខាងមុខនេះ !(មានវីដេអូ)

​តារាចម្រៀង ពេជ្រ សោភា នៅ​ផលិតកម្ម រស្មី​ហង្ស​មាស មាន​បទចម្រៀង​ថ្មី​សម្រាប់​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះហើយ ។ ​កន្លងទៅ​គឺ​ឱ្យតែ​ជិត​ដល់​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​គេ​តែង​ឃើញ ពេជ្រ សោភា មាន​ចេញ​បទ ចម្រៀង​ថ្មី​ដើម្បី​ជា​កាដូ​ដល់​អ្នក​ស្រឡាញ់​ចូលចិត្ត​និង​គាំទ្រ​បទ​ចម្រៀង​របស់​នាង​ហើយ​បទ​ចម្រៀង​នាង​តែងតែ​ល្បី​ទទួលបាន​ការចាប់អារម្មណ៍​និង​ចូលចិត្ត​ពី​មហាជន​ជាច្រើន ។​ ​គេ​ចាំបាន​ថា​កាលពី​ឆ្នាំ ២០១៦ បទ​ចម្រៀង​របស់​ពេជ្រ​សោភា​ដែល​ល្បី​ខ្លាំង​គឺ​បទ «​ស្រឡាញ់​បង​ម៉ែ ឱ្យ​ជិះ​ឆ្កែ​» និង នៅ​ឆ្នាំ...

កម្សាន្ត2 hours ago

តារាស្រី ១២ ដួង ប្រែសម្រស់ទាក់ភ្នែក ពេលតែងឈុតពាក់ម្កុដ

សុទ្ធតែជា​តារា​ឯក​ស្រី ដែលមាន​ប្រជាប្រិយ​ខ្លាំង​ក្នុង​ពិភព​សិល្បៈ និង សម្រេស់​លេចធ្លោ តែ​អ្វីដែល​ពិសេស​បំផុត នៅពេលដែល​តារា​ស្រី​ម្នាក់ៗ​ប្រែកាយ​មក​តែងខ្លួន​ជា​ព្រះ​នាង និង បវរកញ្ញា​តាម​សាច់រឿង​ដែល​សម្តែង​គឺ​កាន់តែ​ធ្វើឱ្យ​ពួកនាង​ទទួលបាន​ភាពលេច​ធ្លោ​ជាពិសេស​។​ ​ចុះ​អ្នក​វិញ​យល់​យ៉ាងណាដែរ តើ​តារា​ស្រី​រូប​ណា​ដែល​ពាក់​មកុដ​ពោរពេញ​ដោយ​ភាពលេច​ធ្លោ និង ស្រស់ស្អាត​ជាងគេ​បំផុត​? ១​ ​ខ្វាន់ អុសា​មៈនី (Kwan Usamanee) ២​ ​យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា...

បច្ចេកវិទ្យា2 hours ago

រថយន្ត Mercedes-Maybach ឆ្នាំ ២០១៩ ទទួលបាន​គំរូ​ធ្វើឱ្យ​ទាន់សម័យបំផុត​

​ម៉ូ​ដែល​រថយន្ត​ប្រណីត​បំផុត​របស់​ក្រុមហ៊ុន Mercedes ត្រូវបាន​គេ​កែលម្អ គឺ​រថយន្ត​ស៊េរី Mercedes-Maybach S-Class ឆ្នាំ ២០១៩ ។ រថយន្ត Mercedes-Maybach ជា​រថយន្ត​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​របស់​ក្រុម ហ៊ុន Mercedes ។ ប្រទេស​អាល្លឺម៉ង់​បាន​ផ្តល់ឱ្យ​រថយន្ត​ធុន S-Class នូវ​ការតុបតែង​ខ្ពស់​ដើម្បី​កុំឱ្យ​អា​ម៉ាស់មុខ​ជាមួយ​គូប្រជែង​របស់​ក្រុមហ៊ុន Bentley និង...

កម្សាន្ត3 hours ago

ខំបង្អួតដើមទ្រូងដ៏សិចស៊ី ទីបំផុត សេង សូណា ត្រូវប៉ាន់ជាមួយការសម្តែងរឿងបរទេស

សេង សូ​ណា បានបង្ហាញ​ពី​ក្តី​ត្រេកអរ​ជាខ្លាំង​ក្នុងពេលដែល​រូបនាង​ត្រូវបាន​ជ្រើសរើស​ឲ្យ​សំដែង​រឿង បរទេស​ចំនួន ​២​ រឿង​ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ​ ព្រោះ​ឃើញថា​សមតា​ម​បំណងប្រាថ្នា​របស់​នាង​ហើយ ។​ ​មួយរយៈ​មុននេះ​តារា​សម្តែង​មាន​ដើមទ្រូង​សិច​ស៊ី សេង សូ​ណា ដែល​ហាក់​ស្ងប់ស្ងាត់​ក្នុង​ការថត​ភាពយន្ត​បាន​ឲ្យ​ដឹងថា​ពេលនេះ​នាង​សប្បាយចិត្ត​ជាខ្លាំង​ដែល​បានសម្រេច​បំណង​ព្រោះ​មានឱកាស​ក្នុង ការសំដែង​ភាពយន្ត​វិញ​ហើយដោយ​ក្នុង​នោះបាន​សំដែង​រឿង​បរទេស ។​ ​នា​ដើមខែ​កុម្ភៈ​ខាង​មុននេះ​នាង​នឹង​ទទួល​ថត​ភាពយន្ត​ពី​សហរដ្ឋអាមេរិក ២ រឿង ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ ហើយ​ភាពយន្ត​ទាំង ២...

សង្គម&ទេសចរណ៍3 hours ago

ចេតិយ ឃុនឆាង ឃុនផែន ក្លាយជារមណីយដ្ឋានទេសរចរណ៍វប្បធម៌ដ៏ពេញនិយម

ភ្ញៀវទេសចរ​ទាំងឡាយ កាលបើ​បាន​ចូលទៅ​ទស្សនា ទីក្រុង​ខេមរៈ​ភូមិ​ន្ន​នៃ​ខេត្តកោះកុង​ហើយ​នោះ ពួកគាត់​ក៏​មិន​ភ្លេច ក្នុងការ​ចូលទៅ​ទស្សនា​ចេតិយ ឃុន​ឆាង ឃុន​ផែន នោះដែរ ។ ពីព្រោះ ចេតិយ ដែល​ស្ថិត​នៅក្បែរ​ឆ្នេរ​នៃ​ដៃ​ស​មុ​ទ្រនោះ ជាប់ទាក់ទង ទៅនឹង​រឿងរ៉ាវ​បែប​ប្រវត្តិសាស្ត្រ​ បានធ្វើ​ឱ្យ​ភ្ញៀវទេសចរ​ទាំងឡាយ​ចង់​ទស្សនា និង ចង់ដឹង​ពី​រឿង​រ៉ា​វប្រ​ត្តិ​សាស្ត្រ​ខ្លះៗ​ទាក់ទង​ ជាមួយចេតេយនោះ ។​ ​បើ​យើង​ធ្វើដំណើរ​ចេញពី​ទីក្រុង​ខេមរៈ​ភូមិ​ន្ន...

ពេញនិយម