Lamborghini Urus ជា​ប្រភេទ​រថយន្ត SUV ថ្មី​មាន​តម្លៃ​ចាប់ពី ២០ ម៉ឺន​ដុល្លារ​ (មានវីដេអូ) – Popular Magazine

បច្ចេកវិទ្យា

Lamborghini Urus ជា​ប្រភេទ​រថយន្ត SUV ថ្មី​មាន​តម្លៃ​ចាប់ពី ២០ ម៉ឺន​ដុល្លារ​ (មានវីដេអូ)

Published

on

​ក្រុមហ៊ុន Lamborghini បានបង្ហាញ​រថយន្ត​លក្ខណៈ​គ្រួសារ​ប្រភេទ SUV ឈ្មោះ Lamborghini Urus ដើម្បី​ចូលទៅ​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​រថយន្ត Bentley Bentayga រថយន្ត Porsche Cayenne ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Volkswagen Group ដ៏​ធំ ព្រមទាំងរថយន្ត Mercedes -Benz G -Wagen និង Land Rover Range Rover ។​

គ្មានអ្វី​គួរឱ្យភ្ញាក់ផ្អើល​ទេ បើ​យោងតាម​ក្រុមហ៊ុន Lamborghini បានឱ្យដឹងថា Urus គឺជា​ឈ្មោះ​ដែលមាន​ដើមកំណើត​មកពី​សត្វពាហនៈ​ក្នុងស្រុក ។ វា​មាន​រចនាបទ​គ្របដណ្ដប់​យ៉ាងខ្លាំង​ទៅលើ​ប្រភេទរថយន្ត​ស្ព័​រ​របស់​ក្រុមហ៊ុន ដូចជា​រថយន្ត Gallardo និង Aventador ។ Lamborghini Urus បាន​បន្ថែម​ទ្វារ ដែល​វា​មាន​ទ្វារ ៤ និង បន្ថែម​កៅអី​ខាងក្រោយ ហើយ​រូបរាង​ខាងក្នុង​ក៏មាន​លក្ខណៈ​ដូច​រថយន្ត​ស្ព័​ររបស់​ក្រុមហ៊ុន Lamborghini ដែរ ។​

Urus មាន​ប្រភេទ​ម៉ាស៊ីន V8 4.0 លីត្រ កម្លាំង ៦៥០ សេះ វា​អាច​បើកបរ​ក្នុង​ល្បឿន​ចាប់ពី ០ ទៅ ៦២ គីឡូម៉ែត្រ​ក្នុង​រយៈពេល​ត្រឹមតែ ៣.៦ វិនាទី និង មាន​ល្បឿន​អតិបរមា ១៩០ ម៉ាយ​ក្នុង​មួយ​ម៉ោង ។ រថយន្ត Lamborghini Urus នឹងដាក់​លក់​នៅ​និ​ទាឃ​រដូវ​ជាមួយនឹង​តម្លៃ​ចាប់ពី ២០ ម៉ឺន ដុល្លារ​អាមេរិក ឡើងទៅ​នៅ​សហរដ្ឋអាមេរិក ៕ យ៉ា​នុ (​ប្រភពៈ theverge)


មតិរបស់អ្នក

បច្ចេកវិទ្យា

រថយន្ត Mercedes-Maybach ឆ្នាំ ២០១៩ ទទួលបាន​គំរូ​ធ្វើឱ្យ​ទាន់សម័យបំផុត​

Published

on

By

​ម៉ូ​ដែល​រថយន្ត​ប្រណីត​បំផុត​របស់​ក្រុមហ៊ុន Mercedes ត្រូវបាន​គេ​កែលម្អ គឺ​រថយន្ត​ស៊េរី Mercedes-Maybach S-Class ឆ្នាំ ២០១៩ ។ រថយន្ត Mercedes-Maybach ជា​រថយន្ត​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​របស់​ក្រុម ហ៊ុន Mercedes ។ ប្រទេស​អាល្លឺម៉ង់​បាន​ផ្តល់ឱ្យ​រថយន្ត​ធុន S-Class នូវ​ការតុបតែង​ខ្ពស់​ដើម្បី​កុំឱ្យ​អា​ម៉ាស់មុខ​ជាមួយ​គូប្រជែង​របស់​ក្រុមហ៊ុន Bentley និង Rolls-Royce នៅក្នុង​ចំណតរថយន្ត ។​

គំរូ​រថយន្ត​នេះ​មិនត្រូវ​បានបង្ហាញ​ពីស​ញ្ញា​នៃ​ការ​ឈានដល់​ផលិតកម្ម​ទេ តែ​សម្រាប់​ម៉ូ​ដែល Mercedes-Maybach ឆ្នាំ ២០១៩ នឹង​ផ្តល់ ជូន​នូវ​រថយន្ត​ស៊េរី​ថ្មី​ដែលមាន​ចំនួន ៩ ពណ៌​ខុសគ្នា ។ ផ្ទៃ​ខាង​ក្នុងនៃរថយន្ត Mercedes-Maybach នឹង​ផ្តល់ជូន​ការរួមបញ្ចូល​គ្នា​នូវ​ពណ៌​ថ្មី​ចំនួន​ពីរ​ពណ៌ គឺ​ពណ៌ Armagnac Brown / Black និង ពណ៌ Savanna Beige / Black ព្រមទាំង​ចូលរួម​ក្នុង​បញ្ជី​ជម្រើស​ជាមួយនឹង​កៅអីស្បែក​ពណ៌​ខ្មៅ​ងងឹត ។​

ការផ្លាស់ប្តូរ​សម្រាប់​ម៉ូ​ដែល​ឆ្នាំ​ថ្មី គឺ​ជម្រើស​ម៉ាស៊ីន និង ទំហំ​ទូទៅ​នៃ​ឡាន ។ នៅ​សហរដ្ឋអាមេរិករថយន្ត Mercedes-Maybach នឹង​ផ្តល់ ជូន​នូវ​កំណែ​ពីរ គឺ Maybach S 5650 4MATIC 2019 ជាមួយនឹង​ម៉ា ស៊ីន V8 4.0 លីត្រ​សម្រាប់​កម្លាំង 463 HP និង កម្លាំង​បង្វិល 516 lb-ft និង Maybach S 650 2019 ជាមួយ ម៉ាស៊ីន V6 6.0 លីត្រ 621 HP និង កម្លាំង​បង្វិល​បង្វិល 738 lb-ft ។​

​រថយន្ត​នីមួយៗ​មាន​ប្រវែង​ជាង ៥ ម៉ែត្រ ហើយ​វា​អាច​បង្កើនល្បឿន​ចាប់ពី ០ ទៅ ៦០ គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង​ដោយ​ប្រើ​រយៈពេល​ក្រោម ៥ វិនាទី ។ ចំពោះ​តម្លៃ​វិញ​នោះ គឺ​នៅក្នុង​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​រំពឹងថា​នឹង​បានដឹង​នៅ​រដូវក្តៅ​នេះ ៕ យ៉ា​នុ (​ប្រភពៈ slashgear)

ចុចអានអត្ថបទបន្ត

បច្ចេកវិទ្យា

ក្រុមហ៊ុន Philips ប្រកាសថា នឹងមានសមិទ្ធិផលថ្មីនាពេលខាងមុខនេះ

Published

on

By

ក្រុមហ៊ុន Hue Entertainment ណែនាំ Hue Sync ជា​កម្មវិធី​មួយ​ដែល​ដំណើរការ​លើ​ប្រព័ន្ធ​កុំព្យូទ័រ Windows 10 ឬ MacOS High Sierra ក្នុង​ត្រីមាស​ទី ២ ឆ្នាំ ២០១៨ ។ Philips Hue Sync បង្កើតជា​អក្សរ ភ្លឺ​ស្រាលៗ​សម្រាប់​ហ្គេម​ណាមួយ ឬ​លេង​តន្ត្រី និង ចាក់​ភាពយន្ត​នៅលើ​កុំព្យូទ័រ ។

​លោក Chris Worp អ្នកដឹកនាំ​អាជីវកម្ម​ក្រុមហ៊ុន Philips Lighting បាន​និយាយថា យើង​កំពុង​យក​វា ទៅ​កម្រិត​បន្ទាប់​ជាមួយនឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រុមហ៊ុន Hue Entertainment ដែលជា​ដៃគូ ផ្សាយពាណិជ្ជកម្ម​ដំបូង​របស់​យើង និង ការសម្ពោធ​កម្មវិធី Hue Sync នាពេលខាងមុខ ។ ជំហាន​ដំបូង របស់​យើង​គឺ​ការលេង​ហ្គេម​ដែលជា​ផ្នែក​ធំ​បំផុត​ក្នុង​វិស័យ​កម្សាន្ត​បន្ទាប់មក​ខ្សែភាពយន្ត និង ការធ្វើ សមាហរណកម្ម​អូ​ឌី​យ៉ូ ។​

​ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត និង ដឹង​ពី​សក្តានុពល​ពេញលេញ​នៃ​ការរួមបញ្ចូល​គ្នា​នៃ​ពន្លឺ ព្រមទាំង​ការកម្សាន្ត​នោះ យើង​កំពុង​ផ្តល់ឱ្យ​អ្នក​អភិវឌ្ឍន៍​នូវ​លទ្ធភាព​ទទួលបាន API និង ឧបករណ៍ កម្សាន្ត​របស់​ក្រុមហ៊ុន Philips Hue Entertainment របស់​យើង ។

​រចនា​ឡើងវិញ​ដោយ​ផ្អែកលើ​មតិយោបល់ និង គំនិត​របស់​អ្នកប្រើប្រាស់ Philips Hue នឹង​បង្កើន​ទាំង លក្ខណៈពិសេស​ដែលមាន​ស្រាប់ និង ថ្មី​ដើម្បី​ជួយ​អតិថិជន​ឱ្យ​បំភ្លឺ​ផ្ទះ​របស់​ពួកគេ​ឱ្យ​កាន់តែ​ឆ្លាត​វៃ​ថែម ទៀត ។ កម្មវិធី​ថ្មី​នេះ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការប្រើប្រាស់​ប្រចាំថ្ងៃ និង ធានា​នូវ​ការដំឡើង ព្រមទាំង បញ្ចូល​នូវ​គ្រឿងផ្សំ​របស់​ក្រុមហ៊ុន Hue និង ការធ្វើសមាហរណកម្ម Philips Hue Entertainment ថ្មី ។

​ចំណុច​ប្រទាក់​ក៏​នឹង​ជួយ​ឱ្យ​អ្នកប្រើប្រាស់​អាច​ចូល​មើលរូប​ភាព​ដែល​បាន​ប្រើ​ចុងក្រោយ​របស់​ពួកគេ​ដើម្បី​បំភ្លឺ និង ជ្រើសរើស​សីតុណ្ហភាព ឬ​ពណ៌​ដែល​ចង់បាន ។ នៅ​ទីបំផុត​ការស្ថាបនា​លើ​ភាពជោគជ័យ របស់​វា​ជាមួយនឹង​ភ្លើង​បំភ្លឺ​ក្នុងផ្ទះ Philips មាន​គម្រោង​ចេញផ្សាយ​ផលិតផល Hue នៅ​រដូវក្តៅ​ឆ្នាំ ២០១៨ ។​

​ផលិតផល​ថ្មី​នេះ នឹង​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ទទួលបាន​ភ្លើង​បំភ្លឺ​ផ្នែក​ខាងក្រៅ​ផ្ទះ​បន្ថែមទៀត​ដោយ​​អនុញ្ញាតឱ្យ​ពួកគេ​ធ្វើ​បដិរូបកម្ម​ខ្លួន​របស់​ពួកគេ​សម្រាប់​ពេលណា​មួយ​នៅ​ខាងក្រៅ​មិន​ថា​គ្រាន់តែ​ស​​ម្រាក​កម្សាន្ត​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ​នោះទេ ។ វា​ក៏​នឹង​បង្កើន​ភាពស្ងប់ស្ងាត់​នៃ​ចិត្ត​របស់​ពួកគេ​ផងដែរ នៅពេល​ទៅដល់​ផ្ទះ ឬ​នៅ​ឆ្ងាយ​ពី​ផ្ទះ ៕ យ៉ា​នុ (​ប្រភពៈ iclarified)

ចុចអានអត្ថបទបន្ត
Advertisement
Advertisement logo

SPONSORED CONTENT

អត្ថបទក្រុមហ៊ុន15 mins ago

តោះប្រញាប់ឡើង ! Huawei ផ្តល់ជូនប្រូម៉ូសិនកាដូពិសេសៗ សម្រាប់កុម៉្មង់ទុកមុនជាមួយ ស្មាតហ្វូនស៊េរីថ្មី Huawei Prague តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ ១១៥ ដុល្លារ !

ភ្នំពេញ  ៖  ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ឈានមុខ​លំដាប់​ពិភពលោក  Huawei  ប្រចាំ​កម្ពុជា ប្រកាស​ទទួល​កុម្ម៉ង់​ទុក​មុន សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពីរ​ម៉ូ​ដែល​គឺ HuaweiPrague ( ប្រាក់ ) តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ...

អត្ថបទក្រុមហ៊ុន2 days ago

ស្មាតហ្វូន OPPO ទំនើបទាំង ៤ ស៊េរី កំពុងវាយលុកទីផ្សារយ៉ាងគគ្រឹកគគ្រេង

បន្ទាប់ពីទទួលបានភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងស្មាតហ្វូនស៊េរី F5 F5 Youth និង F5 6GB ក្រុមហ៊ុន OPPO បាននាំមកនូវស្មាតហ្វូនស៊េរីថ្មី OPPO A83 ដែលមាននូវអេក្រង់ពេញអាចឲ្យអ្នកប្រើប្រាស់មើលនូវរូបភាពកាន់តែធំនិងច្បាស់ជាងមុន។ លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖...

អត្ថបទក្រុមហ៊ុន2 days ago

អបអរសាទរ ! ទីបំផុត Huawei រកឃើញម្ចាស់ជ័យលាភី « ប្រកួតរូបថតនៃក្តីស្រឡាញ់ » ដែលទទួលបាន Emoji ច្រើនជាងគេហើយ !

ភ្នំពេញ​៖ ទីបំផុត​ក្រុមហ៊ុន ដែល​កំពុង​បំបែក​ឯក​ត្ត​កម្ម​លើ​ការលក់​ចេញ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា ៤ Huawei nova 2i & Huawei Mate 10 Pro ហើយ​និង​កំពុង​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី ២៥ ជា​ម៉ាក​មានតម្លៃ​បំផុត​លំដាប់​ពិភព​ប្រចាំឆ្នាំ ២០១៨ ( Most Valuable Global...

អត្ថបទក្រុមហ៊ុន6 days ago

ឡូយម្ល៉េះ ! ទិញ Nokia 8 ភ្លាម បញ្ចុះតម្លៃ $50 ភ្លាម ហើយនៅថែមជូនកាដូផ្ទួនៗទៀត ! (មានវីដេអូ)

​ដើម្បី​អបអរសាទរ​ទិវា​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង ទិវា​នៃ​ក្តី​ស្រឡាញ់ ក្រុមហ៊ុន Nokia បាន​ត្រៀម​ប្រូ​ម៉ូ​សិន​ផ្ទួនៗ​សម្រាប់​ការ​ជាវ​ទូរស័ព្ទ Nokia 8 ភ្លាម និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដល់​ទៅ 50 ដុល្លារ ព្រមទាំង​ថែម​ជូន​ស្រោម​ទូរស័ព្ទ និង កញ្ចក់​ការពារ​ទូរស័ព្ទ ។ ហើយ​មាន​ដឹង​អត់ មានតែ​ទូរស័ព្ទ Nokia 8...

ព័ត៌មានថ្មីៗ

កម្សាន្ត42 mins ago

ពេជ្រ សោភា ត្រៀមបទថ្មី ស្វាគមន៍ពិធីចូលឆ្នាំខ្មែរខាងមុខនេះ !(មានវីដេអូ)

​តារាចម្រៀង ពេជ្រ សោភា នៅ​ផលិតកម្ម រស្មី​ហង្ស​មាស មាន​បទចម្រៀង​ថ្មី​សម្រាប់​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះហើយ ។ ​កន្លងទៅ​គឺ​ឱ្យតែ​ជិត​ដល់​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​គេ​តែង​ឃើញ ពេជ្រ សោភា មាន​ចេញ​បទ ចម្រៀង​ថ្មី​ដើម្បី​ជា​កាដូ​ដល់​អ្នក​ស្រឡាញ់​ចូលចិត្ត​និង​គាំទ្រ​បទ​ចម្រៀង​របស់​នាង​ហើយ​បទ​ចម្រៀង​នាង​តែងតែ​ល្បី​ទទួលបាន​ការចាប់អារម្មណ៍​និង​ចូលចិត្ត​ពី​មហាជន​ជាច្រើន ។​ ​គេ​ចាំបាន​ថា​កាលពី​ឆ្នាំ ២០១៦ បទ​ចម្រៀង​របស់​ពេជ្រ​សោភា​ដែល​ល្បី​ខ្លាំង​គឺ​បទ «​ស្រឡាញ់​បង​ម៉ែ ឱ្យ​ជិះ​ឆ្កែ​» និង នៅ​ឆ្នាំ...

កម្សាន្ត2 hours ago

តារាស្រី ១២ ដួង ប្រែសម្រស់ទាក់ភ្នែក ពេលតែងឈុតពាក់ម្កុដ

សុទ្ធតែជា​តារា​ឯក​ស្រី ដែលមាន​ប្រជាប្រិយ​ខ្លាំង​ក្នុង​ពិភព​សិល្បៈ និង សម្រេស់​លេចធ្លោ តែ​អ្វីដែល​ពិសេស​បំផុត នៅពេលដែល​តារា​ស្រី​ម្នាក់ៗ​ប្រែកាយ​មក​តែងខ្លួន​ជា​ព្រះ​នាង និង បវរកញ្ញា​តាម​សាច់រឿង​ដែល​សម្តែង​គឺ​កាន់តែ​ធ្វើឱ្យ​ពួកនាង​ទទួលបាន​ភាពលេច​ធ្លោ​ជាពិសេស​។​ ​ចុះ​អ្នក​វិញ​យល់​យ៉ាងណាដែរ តើ​តារា​ស្រី​រូប​ណា​ដែល​ពាក់​មកុដ​ពោរពេញ​ដោយ​ភាពលេច​ធ្លោ និង ស្រស់ស្អាត​ជាងគេ​បំផុត​? ១​ ​ខ្វាន់ អុសា​មៈនី (Kwan Usamanee) ២​ ​យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា...

បច្ចេកវិទ្យា2 hours ago

រថយន្ត Mercedes-Maybach ឆ្នាំ ២០១៩ ទទួលបាន​គំរូ​ធ្វើឱ្យ​ទាន់សម័យបំផុត​

​ម៉ូ​ដែល​រថយន្ត​ប្រណីត​បំផុត​របស់​ក្រុមហ៊ុន Mercedes ត្រូវបាន​គេ​កែលម្អ គឺ​រថយន្ត​ស៊េរី Mercedes-Maybach S-Class ឆ្នាំ ២០១៩ ។ រថយន្ត Mercedes-Maybach ជា​រថយន្ត​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​របស់​ក្រុម ហ៊ុន Mercedes ។ ប្រទេស​អាល្លឺម៉ង់​បាន​ផ្តល់ឱ្យ​រថយន្ត​ធុន S-Class នូវ​ការតុបតែង​ខ្ពស់​ដើម្បី​កុំឱ្យ​អា​ម៉ាស់មុខ​ជាមួយ​គូប្រជែង​របស់​ក្រុមហ៊ុន Bentley និង...

កម្សាន្ត3 hours ago

ខំបង្អួតដើមទ្រូងដ៏សិចស៊ី ទីបំផុត សេង សូណា ត្រូវប៉ាន់ជាមួយការសម្តែងរឿងបរទេស

សេង សូ​ណា បានបង្ហាញ​ពី​ក្តី​ត្រេកអរ​ជាខ្លាំង​ក្នុងពេលដែល​រូបនាង​ត្រូវបាន​ជ្រើសរើស​ឲ្យ​សំដែង​រឿង បរទេស​ចំនួន ​២​ រឿង​ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ​ ព្រោះ​ឃើញថា​សមតា​ម​បំណងប្រាថ្នា​របស់​នាង​ហើយ ។​ ​មួយរយៈ​មុននេះ​តារា​សម្តែង​មាន​ដើមទ្រូង​សិច​ស៊ី សេង សូ​ណា ដែល​ហាក់​ស្ងប់ស្ងាត់​ក្នុង​ការថត​ភាពយន្ត​បាន​ឲ្យ​ដឹងថា​ពេលនេះ​នាង​សប្បាយចិត្ត​ជាខ្លាំង​ដែល​បានសម្រេច​បំណង​ព្រោះ​មានឱកាស​ក្នុង ការសំដែង​ភាពយន្ត​វិញ​ហើយដោយ​ក្នុង​នោះបាន​សំដែង​រឿង​បរទេស ។​ ​នា​ដើមខែ​កុម្ភៈ​ខាង​មុននេះ​នាង​នឹង​ទទួល​ថត​ភាពយន្ត​ពី​សហរដ្ឋអាមេរិក ២ រឿង ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ ហើយ​ភាពយន្ត​ទាំង ២...

សង្គម&ទេសចរណ៍3 hours ago

ចេតិយ ឃុនឆាង ឃុនផែន ក្លាយជារមណីយដ្ឋានទេសរចរណ៍វប្បធម៌ដ៏ពេញនិយម

ភ្ញៀវទេសចរ​ទាំងឡាយ កាលបើ​បាន​ចូលទៅ​ទស្សនា ទីក្រុង​ខេមរៈ​ភូមិ​ន្ន​នៃ​ខេត្តកោះកុង​ហើយ​នោះ ពួកគាត់​ក៏​មិន​ភ្លេច ក្នុងការ​ចូលទៅ​ទស្សនា​ចេតិយ ឃុន​ឆាង ឃុន​ផែន នោះដែរ ។ ពីព្រោះ ចេតិយ ដែល​ស្ថិត​នៅក្បែរ​ឆ្នេរ​នៃ​ដៃ​ស​មុ​ទ្រនោះ ជាប់ទាក់ទង ទៅនឹង​រឿងរ៉ាវ​បែប​ប្រវត្តិសាស្ត្រ​ បានធ្វើ​ឱ្យ​ភ្ញៀវទេសចរ​ទាំងឡាយ​ចង់​ទស្សនា និង ចង់ដឹង​ពី​រឿង​រ៉ា​វប្រ​ត្តិ​សាស្ត្រ​ខ្លះៗ​ទាក់ទង​ ជាមួយចេតេយនោះ ។​ ​បើ​យើង​ធ្វើដំណើរ​ចេញពី​ទីក្រុង​ខេមរៈ​ភូមិ​ន្ន...

ពេញនិយម