អ្នកណាមិនកោត បើបងស្រី ដេននី ក្វាន់ លេងពាក់មាសទាំងដុលឡើងជ្រែកខ្លួនបែបនេះ ! – Popular Magazine
Connect with us

កម្សាន្ត

អ្នកណាមិនកោត បើបងស្រី ដេននី ក្វាន់ លេងពាក់មាសទាំងដុលឡើងជ្រែកខ្លួនបែបនេះ !

Published

on

អ្នកនាង ចោម ច័ន្ទ ដែល​ប្រិយមិត្ត​ស្គាល់​យ៉ាងច្បាស់​ថា​ជា​បងស្រី​របស់​តារា​សម្តែង​ស្រី​សិច​ស៊ី ដេ​ន​នី ក្វាន់ បានធ្វើឱ្យ​មហាជន និង អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់​ផ្ញើ​ល​ជាខ្លាំង ក្រោយពី​អ្នកនាង​បង្ហាញ​គ្រឿងអលង្ការ​មាស​សុទ្ធ​ទាំង​ដុំ និង បាន​ពាក់​វាយ៉ាងស្រស់ស្អាត​បែបនេះ ។​

​ប្រិយមិត្ត​ប្រហែលជា​បានដឹង​រួច​ដែរ​មកហើយ​ថា គ្រួសារ​តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ជា​គ្រួសារ​មួយ​រស់នៅក្នុង​ភាពសម្បូរ​បែបណា​ស់ ពោលគឺ​គ្រួសារ​មួយ​នេះ​មាន​គ្រប់សព្វ​បែបយ៉ាង ទាំង​ផ្ទះ​វីឡា​ធំ​ទ្រនំ​ខ្ពស់ រថយន្ត​ទំនើបៗ ប្រាក់​ចាយ​ពេញៗ​ដៃ របរ​រកស៊ី និង អ្វីដែល​សំខាន់​នោះ​របស់​ប្រើប្រាស់​ពាក់​នឹង​ខ្លួន​ក៏​សុទ្ធតែ​មានតម្លៃ​ថ្លៃ​កប់​ពពក​ផងដែរ ។ ជាក់ស្តែង​ក្រ​ឡែក​មើល​តែ​បងស្រី​របស់​តារា​សម្តែង ដេ​ន​នី ក្វាន់ គឺ​អ្នកនាង ចោម ច័ន្ទ ដែល​ថ្មីៗ​នេះ​បានបង្ហាញ​គ្រឿងអលង្ការ​មាស​សុទ្ធ​ជា​ឈុតៗ​របស់ខ្លួន​ប្រកបទៅដោយ​ពណ៌​ក្រហមឆ្អិនឆ្អៅ​ឡើង​ផ្ញើ​ល​ពេញ​ហ្វេ​ស​ប៊ុ​ក ។​

​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺ​ម៉ូដ​មាស​សុទ្ធ​ដ៏​ក្រហមឆ្អិនឆ្អៅ​របស់​អ្នកនាង ចោម ច័ន្ទ សុទ្ធ​តែមាន​ម៉ូដ​ស្រស់ស្អាត រីឯ​ទំហំ​ក៏​ធំៗ​គួរឱ្យ​ជាទី​ចេតនា​ពេក​ក្រៃ ដែល​ស្របទៅនឹង​ការលើកឡើង​របស់​អ្នកនាង​ផ្ទាល់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា «​ខំ​ធ្វើ​មាស​ពាក់​សុទ្ធតែ​ម៉ូដ​ពិសេសៗ​ច្រើន​ឈុត​ដល់​ទ្បូ​វ​កា​ទ្បៃ​ធ្វើ​ម៉ូដ​តាម​ពេញ​ទឹក​ពេញ​ដី​ហ៊ឺ​ម​…​ម៉ូដ​ក្រោយ​ចាំមើល​មាន​អ្នក​លួច​ម៉ូដ​តាម​អត់​?? កា​ទ្បៃ​ឱ្យដឹងថា​កា​ទ្បៃ មាសទឹកដប់​នៅតែ​មាស​ដប់​ខំ​លួច​ម៉ូដ​តាម​តួឯក ឥណ្ឌា​ទ្បូ​វ​ចង់​សាំ​នឹង​អ្នក​តាម​យក​ម៉ូដ​ហ្នឹង​តែម្តង​» ៕ សាកល​








មតិរបស់អ្នក

កម្សាន្ត

មាស សុខសោភា អួតរាងស្រឡូនក្នុងឈុតហែលទឹក សិចស៊ីកប់ !

Published

on

By

កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បីល្បាញ មាស សុខ​សោភា បាន​បង្អួតរាង​យ៉ាង​ស៊ី​អារម្មណ៍ ជាមួយ​ឈុត​ប៊ី​គី​នី​យ៉ាង​សិច​ស៊ីក្នុង​អាងទឹក បង្ក​ឱ្យ​អ្នកគាំទ្រ​ជាច្រើន ពិសេស​បុរសៗ​ជ្រួលច្របល់​មិន​ស្ទើរ​ឡើយ ។​

​ភាព​សិច​ស៊ី​របស់​កំពូល​តារាចម្រៀង មាស សុខ​សោភា បាន​ប្រទាក់​ក្រសែភ្នែក​មហាជន​ជាច្រើន​តាម​សន្លឹង​មើល​នាង ។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ តារា​ស្រី​ដួង​នេះ ហាក់​លែង​ញញើត​នឹង​ការ​ស្លៀកពាក់​បែប​បញ្ចេញ​សាច់​បង្ហាញ​ដល់​អ្នកគាំទ្រ ។​

​យ៉ាងណា​ក៏មាន​ការលើកសរសើរ​ពី​បណ្ដា​អ្នកគាំទ្រ​ថា ម្ចាស់​បទ «​ម្នាក់ឯង​មិន​ស្លាប់​ទេ​» រូបនេះ ពិត​ជាមាន​រូបរាង​ស្រ​ឡូ​ន​ស្អាត​គួរឱ្យ​ក្នាញ់​មែនទែន ។ ខាងក្រោម​នេះ​ជា​រូបថត​ច្រើន​សន្លឹក​របស់ មាស សុខ​សោភា កំពុង​ដុត​អារម្មណ៍​អ្នកគាំទ្រ​ជាមួយ​ឈុត​ហែល​ទឹក​យ៉ាង​សិច​ស៊ី​របស់​នាង ៖ BeBe

​រូបភាព​៖ FB & IG មាស សុខ​សោភា

ចុចអានអត្ថបទបន្ត

កម្សាន្ត

ឱក សុគន្ធកញ្ញា ស្កាត់ទៅកម្សាន្តនៅ «ដីដុះរលុះធំ» ដែលគេទើបរកឃើញថ្មីៗ ក្នុងខេត្តឧត្តរមានជ័យ !

Published

on

By

នៅមុននេះ កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​រូបថត​ស្អាតៗ​ជាច្រើន​សន្លឹក​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​ទិដ្ឋភាព​ស្អាត​ប្លែក​ភ្នែក​ដែល​គេ​ទើប​រកឃើញ​ថ្មីៗ មាន​ទីតាំង​ស្ថិតនៅក្នុង​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

​តារាចម្រៀង ឱក សុគន្ធ​កញ្ញា បាន​ទៅដល់​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ធ្វើការ​ប្រគំ​តន្ត្រី​មួយ កាលពីពេល​ថ្មីៗ​នេះ ។ ឆ្លៀត​ក្នុងឱកាស​នោះ ម្ចាស់​បទ «​ស្រឡាញ់​គឺ​លះបង់​» រូបនេះ បាននាំគ្នា​ទៅ​កម្សាន្ត​នៅ​កន្លែង​មួយ​ឈ្មោះថា «​ដីដុះ​រលុះ​ធំ​» ដែលជា​កន្លែង​មួយ​ប្រកបដោយ​ទេសភាព​ដ៏​ស្រស់ស្អាត ប្លែក​ភ្នែក​កម្រ​មាន​គួរឱ្យ​ចង់​គយគន់​មែនទែន ។​

​ក្រៅពី​បង្ហោះ​រូបថត​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឱក សុគន្ធ​កញ្ញា មិន​ភ្លេច​ណែ​នាំឱ្យ​អ្នកគាំទ្រ ក៏ដូចជា​ភ្ញៀវទេសចរ​ទាំងអស់ នាំគ្នា​ទៅ​កម្សាន្ត​នៅ​ទីនោះ ព្រោះ​មាន​ទេសភាព​ស្រស់ស្អាត​ប្លែក ។ «​ដីដុះ​រលុះ​ធំ ខេត្ត​ឧ​ត្ត​រ​មានជ័យ ពិតជា​ស្រស់ស្អាត​ប្លែក​ភ្នែក គួរឱ្យ​ចាប់អារម្មណ៍​.! បងប្អូន​កុំ​ភ្លេច​មក​ទស្សនា និង​ថតរូប​ស្អាតៗ​ទុកជា​អនុស្សាវរីយ៍ ទាំងអស់គ្នា ណា​…!»

​ឱក សុគន្ធ​កញ្ញា ជា​កំពូល​តារាចម្រៀង​លំដាប់​ប្រទេស​ដែល​ក្ដោប​បាន​ប្រជាប្រិយភាព​ពី​មហាជន​មិន​ស្រក់ស្រុត​ឡើយ ៕ BeBe

​រូបភាព​៖ FB ឱក សុគន្ធ​កញ្ញា​

ចុចអានអត្ថបទបន្ត
Advertisement
Advertisement

SPONSORED CONTENT

អត្ថបទក្រុមហ៊ុន1 day ago

Nokia 7 plus និង Nokia 6 ស៊េរី 2018 មានលក់នៅកម្ពុជាហើយ ព្រមជាមួយតម្លៃត្រឹមតែ…

​រាជធានី​ភ្នំពេញ​៖ HMD Global ដែលជា​ក្រុមហ៊ុន​ផលិត និង ចែកចាយ​ទូរ​សព្ទ Nokia បាន​នាំមក​ជូន​នូវ​ម៉ូ​ដែល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Nokia 7 plus និង Nokia 6 ស៊េរី 2018 ថ្មី​មាន​លក់​នៅ​ទូទាំងប្រទេស​កម្ពុជា​ហើយ ដោយ Nokia 7...

អត្ថបទក្រុមហ៊ុន4 days ago

ទូរស័ព្ទ OPPO F7 មានតម្លៃ​សមរម្យ និង មាន​លក្ខណៈពិសេស​ច្រើន​បែបនេះ នរណា​មិន​ចង់បាន !

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៨ ក្រុមហ៊ុន OPPO នៅ​ប្រទេស​កម្ពុជា​បាន​សម្ពោធ​នូវ​ផលិតផល​ថ្មី គឺ OPPO F7 នៅ​សណ្ឋា គារ​សុខា​ភ្នំពេញ ហើយក៏​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស និង ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ផងដែរ ។...

អត្ថបទក្រុមហ៊ុន4 days ago

ចាំអីទៀត ឱកាសឈ្នះរង្វាន់ឡេបថប់តម្លៃ ១៥៦៨ ដុល្លារ ដោយគ្រាន់តែជាវ Huawei nova 2i ($299) Huawei nova 3e ($329) ឬ Huawei Y9 2018 ($249)

​ភ្នំពេញ​៖ ក្រុមហ៊ុនស្មា​ត​ហ្វូ​នឈានមុខ​លំដាប់​ពិភពលោក Huawei ប្រចាំ​កម្ពុជា ប្រកាស​ផ្តល់រ​ង្វាន់​ធំ «​ឡេ​ប​ថប់ Huawei MatebookX សរុប ៤ គ្រឿង និង នាឡិការ Huawei Band 0 សរុប ២៤០ គ្រឿង ដែល​មួយ​សប្តាហ៍ៗ​អតិថិជន​នឹង​អាច​ឈ្នះ​ឡេ​ប​ថប់...

អត្ថបទក្រុមហ៊ុន6 days ago

ថ្នាំពន្យារកំណើត ការពារស្ត្រីពីមហារីកសាហាវៗ !

មហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​មិន​ចង់​ជួប​ព្រោះ​ឱកាស​ដែល​ព្យាបាល​បានជោគជ័យ​មាន​កម្រិត​ទាប បើ​ងា​កមក​មើល​មហារីក​ប្រដាប់បន្តពូជ​បុរស​មានការ​បារម្ភ​ចំពោះ​មហារីកក្រពេញ​ប្រូ​ស្តា​ត រីឯ​ស្ត្រី​ក៏មាន​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​មហារីក​អូវែរ និង មហារីក​ស្បូន​ផងដែរ ។​ ជាទូទៅ​មហារីក​អូវែរ​មិនសូវ​ឲ្យ​សញ្ញា​ដំបូង​អ្វី​ឡើយ​លុះត្រាតែ​វា​បាន​រាលដាល​ពេញ​តំបន់​អាង​ត្រគាត​ និង បរិវេណ​ពោះ​ទើប​លេចចេញ​ជា​សញ្ញា​ដូចនេះ​អត្រា​មរណៈ​មាន​កម្រិត​ខ្ពស់ រោគសញ្ញា​ជំងឺមហារីកអូវែរ​ដែល​អ្នក​គួរ​ចាប់អារម្មណ៍​រួមមាន​៖ ហើមពោះ ឆាប់​ឆ្អែត​ក្រោយពេល​ទទួលទាន​អាហារ ស្រក​ទម្ងន់​ឈឺ​ចុកចាប់​នៅ​តំបន់​អាង​ត្រគាត ទល់លាមក និង នោម​ញឹក ។ ចំណែកឯ​មហារីក​ស្បូន​វិញ អាច​ចេញ​អាការរោគ​តាំងពី​ដំណាក់កាល​ដំបូង​ជាពិសេស​៖ ការធ្លាក់​ឈាមតាម​ទ្វារមាស​ច្រើន​ក្នុងពេល​មក​រដូវ...

ព័ត៌មានថ្មីៗ

សង្គម&ទេសចរណ៍3 hours ago

ក្រសួងសុខាភិបាលបានដាក់ចេញយុទ្ធសាស្ត្រ កាត់បន្ថយជំងឺរបេងឱ្យបាន៤% និង អត្រាអ្នកស្លាប់ឱ្យបាន៥% នៅឆ្នាំ២០២០

ក្រសួង​សុខាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បី​កាត់បន្ថយ​អត្រា​អាំង​ស៊ី​ដង់ របស់​អ្នកជំងឺ​របេង​ឱ្យបាន​៤​% និង​ អត្រា​អ្នកស្លាប់​ដោយសារជំងឺនេះឱ្យបាន​៥​% ឆ្នាំ​២០២០​ខាងមុខនេះ ។ ហើយនៅឆ្នាំ២០១៧កន្លងមកនេះ កម្មវិធីថ្នាក់​ជាតិ​បាន​ស្រាវជ្រាវ​រក​ករណី​ជំងឺរបេងបានជាង​៣​ម៉ឺន​ករណី ។ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាលបានមានប្រសាសន៍នៅក្នុងសន្និបាទបូកសរុបការងារកម្ចាត់ជំងឺរបេងទូទាំងប្រទេសលើកទី២៣ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៨នេះថា កម្មវិធី​ជាតិ​កម្ចាត់​រោគរបេង ត្រូវ​ធ្វើ​ការចុះ​ស្រាវជ្រាវ​រក​ករណី​របេង​ថ្មី នៅ​តាម​ទីតាំង​ដែល​មាន​មនុស្ស​រស់​នៅ​កកកុញ​ច្រើន​ដូចជា...

សង្គម&ទេសចរណ៍4 hours ago

ចូលឆ្នាំចប់ បន្សល់ទុកសុទ្ធតែគំនរសំរាមតាមផ្លូវសាធារណៈនៅក្រុងបាត់ដំបង

តាំងពី​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខែរ​រួចមក នៅ​ក្រុង​បាត់ដំបង មាន​កន្លែង​ទីសាធារណៈជាច្រើន​កន្លែង​ពោរពេញ​ទៅដោយ​សំរាម​ពេញប្រៀប ដែល​បញ្ហា​នេះ​ប្រជាពលរដ្ឋ បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អាជ្ញាធរ និង មន្ត្រី​ជំនាញ​ដែល​មិន​យក​ចឹ​ត្ត​ទុកដាក់​បញ្ហា​គំនរ​សំរាម​ពាសវាលពាសកាល នៅតាម​ដងផ្លូវ​សា​ធា​រណះនេះ ។​​ជាក់​ស្តែ​នៅ​ព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៨ នេះនៅផ្លូវ​ទីសាធារណៈ​ជាច្រើន នៅក្នុង​ក្រុង​បាត់ដំបង ពិសេស​នៅ​ចំណុច​ខាងកើត​ភោជនីយដ្ឋាន​អ​ប្សា​រា ស្ថិតក្នុង ភូមិ​រំចេក​៤ សង្កាត់​រត​នះ...

កីឡា4 hours ago

ក្លឹប Napoli ទៅស៊ី Juventus ដល់ក្នុងដី (មានវីដេអូ)

មួយ​គ្រាប់​ចុង​ម៉ោង​ពី​កីឡាករ Kalidou Koulibaly បាន​ជួយ​ឱ្យ​ក្លឹប Napoli យកឈ្នះ​ក្លឹប​សេះបង្កង់ Juventus ក្នុង​លទ្ធផល ០ ទល់នឹង ១ និង រក្សា​សម្ពាធ​លើ Juventus ក្នុងការ​ដណ្តើមពាន​លី​គ​កំពូល​អ៊ីតាលី ។​​ជ័យជម្នះ​លើ Juventus បានធ្វើឱ្យ Napoli មាន​គម្លាត​ពិន្ទុ​ពី...

វប្បធម៌5 hours ago

ក្រុម​អ្នក​ភិ​រក្ស​ក្រសួង​វប្ប​ធម៌​ ជួសជុល​ព្រះ​ពុទ្ធរូប​ប្រាសាទ​ចត​មុខ​

​ប្រជាជន និង អ្នក​ស្រឡាញ​វប្ប​ធ៌​ម​មានការ​ភ្ញាក់ផ្អើល និង កោតសរសើរ​យ៉ាងខ្លាំងដល់​ក្រុម អ្នក​ភិ​រក្ស របស់ នាយកដ្ឋាន​គាំពារ និង អភិរក្ស​សំណង់​បុរាណ នៃ ក្រសួង​វប្ប​ធ៌​ម​និង វិចិត្រសិ​ល្បះ នៅពេលដែល​ក្រុមការងារ​នេះ កំពង់ធ្វើការ​ជួសជុល​ប្រាសាទ​ចត​មុខ នៃ​ក្រុម​ប្រាសាទ បាកាណ ​(​ព្រះ​ខ័​ន្ធ​កំពង់ស្វាយ​) ​នៅ​ខេត្តព្រះវិហារ ហើយ​ពួក​អ្នកជំនាញ​បាន​កាយ​ចេញ​នូវ...

កម្សាន្ត5 hours ago

មាស សុខសោភា អួតរាងស្រឡូនក្នុងឈុតហែលទឹក សិចស៊ីកប់ !

កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បីល្បាញ មាស សុខ​សោភា បាន​បង្អួតរាង​យ៉ាង​ស៊ី​អារម្មណ៍ ជាមួយ​ឈុត​ប៊ី​គី​នី​យ៉ាង​សិច​ស៊ីក្នុង​អាងទឹក បង្ក​ឱ្យ​អ្នកគាំទ្រ​ជាច្រើន ពិសេស​បុរសៗ​ជ្រួលច្របល់​មិន​ស្ទើរ​ឡើយ ។​​ភាព​សិច​ស៊ី​របស់​កំពូល​តារាចម្រៀង មាស សុខ​សោភា បាន​ប្រទាក់​ក្រសែភ្នែក​មហាជន​ជាច្រើន​តាម​សន្លឹង​មើល​នាង ។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ តារា​ស្រី​ដួង​នេះ ហាក់​លែង​ញញើត​នឹង​ការ​ស្លៀកពាក់​បែប​បញ្ចេញ​សាច់​បង្ហាញ​ដល់​អ្នកគាំទ្រ ។​​យ៉ាងណា​ក៏មាន​ការលើកសរសើរ​ពី​បណ្ដា​អ្នកគាំទ្រ​ថា ម្ចាស់​បទ «​ម្នាក់ឯង​មិន​ស្លាប់​ទេ​» រូបនេះ ពិត​ជាមាន​រូបរាង​ស្រ​ឡូ​ន​ស្អាត​គួរឱ្យ​ក្នាញ់​មែនទែន...

ពេញនិយម