តោះ ! ទៅលេង Aeon Mall ថ្ងៃនេះ ដើម្បី​ឈ្នះរ​ង្វាន់​ ! – Popular Magazine

អត្ថបទក្រុមហ៊ុន

តោះ ! ទៅលេង Aeon Mall ថ្ងៃនេះ ដើម្បី​ឈ្នះរ​ង្វាន់​ !

Published

on

​ថ្ងៃនេះ​មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ EVA Air Ticket to Love រៀបចំឡើង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ EVA Air នៅ Aeon Mall ដែល​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​សកម្មភាព​​សប្បាយៗ​ជាច្រើន រួមមាន​៖

•​ ​ការបង្ហាញ​ព័ត៌មាន​ទាក់ទង​នឹង​ក្រុមហ៊ុន​អាកាសចរណ៍ EVA Air ។​

•​ ​ការលេង​ហ្គេម​សប្បាយៗ ដើម្បី​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ពី​ក្រុមហ៊ុន​អាកាសចរណ៍ EVA Air ។​

•​ ​ការចាប់​ឆ្នោត​ផ្សងសំណាង​ដើម្បី​ឈ្នះ​រង្វាន់​ធំ ទូរស័ព្ទ iPhone 8, នាឡិកា Apple Watch Series 3, ឧបករណ៍​បំពង​សំឡេង JBL Charge 3 និង រង្វាន់​អនុស្សាវរីយ៍​
​ស្រស់ស្អាត​ជាច្រើន​ទៀត​ពី​ក្រុមហ៊ុន​អាកាសចរណ៍ EVA Air ដោយ​គ្រាន់តែ​អនុវត្តតាម​លក្ខខណ្ឌ​ងាយៗ ។​

•​ ​ការចូលរួម​ទទួលយក​នូវ​បទពិសោធន៍​បច្ចេកវិទ្យា​វីដេអូ 360° ដែល​នឹង​នាំ​
​លោកអ្នក​ទៅកាន់​ទីកន្លែង​កម្សាន្ត​ល្បីៗ​ជា​គោលដៅ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ EVA Air ។​

•​ ​ការចាក់​បញ្ចាំង​ភាគ​បញ្ចប់​នៃ​រឿង កក់​សំបុត្រ កក់​បេះដូង (Ticket to Love) ដែល​លោកអ្នក​ទន្ទឹងរង់ចាំ ។​

•​ ​ជូ​ប​ជាមួយ​តារាចម្រៀង​ដ៏​ល្បី លោក Jimmy Kiss ម្ចាស់​បទ​ចម្រៀង​ក្នុង​រឿង កក់​សំបុត្រ កក់​បេះដូង (Ticket to Love)​។​

•​ ​ជូ​ប​ជាមួយ​វត្តមាន​របស់​តារា​សម្តែង​ទាំង ៣ រូប ក្នុង​រឿង កក់​សំបុត្រ កក់​បេះដូង (Ticket to Love) និង កម្ម​វី​ធី​ប្លែកៗ​ជាច្រើន​ទៀត ។​

​ចង់ដឹងថា​សប្បាយ​ប៉ុណ្ណា តោះ​! ទៅ​មើល​ទិដ្ឋភាព និង សកម្មភាព​អស្ចារ្យ​ទាំងនេះ​នៅ Aeon Mall ថ្ងៃនេះ​ទាំងអស់គ្នា ។​

​   

​អំពី​ក្រុមហ៊ុន​អាកាសចរណ៍ EVA Air

EVA Air គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​តៃវ៉ាន់​ធំជាងគេ​លំដាប់​ទី ២ ដែល​ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ ១៩៨៩ មាន​មូលដ្ឋាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Taoyuan កោះ​តៃវ៉ាន់ ជិត​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ។ បច្ចុប្បន្ន EVA Air ធ្វើ​ប្រតិបត្តិការ​សេវាកម្ម​ដឹក​អ្នកដំណើរ និង ជញ្ជូន​ទំនិញ​ទិសដៅ​អន្តរជាតិ​ជាង ៦០ ប្រទេស​ទូទាំង​តំបន់​អាស៊ី អូស្ត្រាលី អឺរ៉ុប និង អាមេរិក​ខាងជើង ។​

​ដោយ​កិច្ចខិតខំ​ប្រឹងប្រែង និង ការប្ដេជ្ញា​ខ្ពស់​ក្នុងការ​ផ្ដល់ជូន​នូវ​សេវាកម្ម​ប្រកបដោយ​​គុណភាព និង សុវត្ថិភាព អស់​រយៈពេល​ជាង ២៥ ឆ្នាំ​មកនេះ EVA Air ត្រូវបាន​ទទួលស្គាល់​ជា ក្រុមហ៊ុន​អាកាសចរណ៍​ថ្នាក់​កំពូល​លំដាប់​ផ្កាយ ៥ ដោយ​ស្ថាប័ន​វាយតម្លៃ​គុណភាព​អន្តរជាតិ SKYTRAX ដែល​មានតែ​ក្រុមហ៊ុន​ចំនួន ៨ ប៉ុណ្ណោះ រួមទាំង EVA Air ។​ EVA Air ក៏​ជា​សមាជិក Star Alliance ដែល​ផ្ដល់ជូន អ្នកដំណើរ​ទាំងអស់​នូ​វ​ភាព ងាយស្រួល​ក្នុង​ការេ​ធ្វើដំណើ​រេ​ទៅកាន់​ទិ​សេ​ដៅ​អន្តរជាតិ​ជាង ១.៣៣០ កន្លែង ក្នុង​​បណា្ដ​ប្រទេស​ជាង ១៩២ ប្រទេស​ទូទាំង​ពិ​ភ​ពេលា​ក ៕

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន

តោះប្រញាប់ឡើង ! Huawei ផ្តល់ជូនប្រូម៉ូសិនកាដូពិសេសៗ សម្រាប់កុម៉្មង់ទុកមុនជាមួយ ស្មាតហ្វូនស៊េរីថ្មី Huawei Prague តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ ១១៥ ដុល្លារ !

Published

on

By

ភ្នំពេញ  ៖  ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ឈានមុខ​លំដាប់​ពិភពលោក  Huawei  ប្រចាំ​កម្ពុជា ប្រកាស​ទទួល​កុម្ម៉ង់​ទុក​មុន សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពីរ​ម៉ូ​ដែល​គឺ HuaweiPrague ( ប្រាក់ ) តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ ១១៥ ដុល្លារ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ៥ ឬ ៧ ខែមីនា ឆ្នាំ ២០១៨   ។

​អតិថិជន​អាច​កុម្ម៉ង់​ទុក​មុន សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី HuaweiPrague ( 189$ ) ឬ Huawei Y5 2017 ( 115$ ) ដោយ​គ្រាន់តែ​អញ្ជើញ​ទៅកាន់​ហាង​លក់​ទូរស័ព្ទ​ដែលមាន​បុគ្គលិក​លក់ ឬ ស្លាក​យីហោ Huawei ទូទាំងប្រទេស​ដែល​នៅ​ជិត​លោកអ្នក​ជាងគេ ។

 

​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Prague ( ប្រាក់ )​គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ប្រចាំឆ្នាំ ២០១៨ ដែល​តួរ​ត្រូវបាន​ក្រាល​ដោយ​កញ្ចក់​រលើបរលោង ស្តើង​ស្រាល ជាមួយនឹង​អេក្រង់ 5.2” FHD ( 1920 x 1080 ) ប្រើ CPU: Octa Core 2.1 Ghz, Kirin 655 មាន RAM 3GB និង ROM 16GB ស៊ីម​ពីរ ទ្រទ្រង់ 4G Network ។

Huawei Prague បំពាក់​ដោយ​កាមេរ៉ា​មុខ 8PM មាន​សមត្ថភាព​ផ្តិត​យក​រូបភាព Selfie ច្បាស់​ស្អាត​ហើយ និង មាន​កាមេរ៉ា​ក្រោយ 12PM អាច​ផ្តិត​យក​រូបភាព​បាន​ច្បាស់​ស្រស់ស្អាត​ល្អ មិន​ថា​នៅ​កន្លែង​ណា ទីណា និង ពេលណា ។ Huawei Prague ( ប្រាក់ ) ភ្ជាប់​ជាមួយនឹង Finger Print សម្រាប់​ដោយ​សោរ​ទូរស័ព្ទ ទំនើប រហ័ស​ទាន់​ចិត្ត​ជាមួយនឹង​កម្លាំង​ថាមពល​ថ្ម​ធំ​រហូតដល់ 3000mAh ប្រើ​អស់ចិត្ត តែ​មិន​អស់​ថ្ម ។

​ចំណែកឯ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y5 2017 វិញ​មាន មិន​ត្រឹមតែ​មានតម្លៃ​ល្អ ១១៥ ដុល្លារ នោះទេ ថែមទាំង​មាន​រូបរាង​ស្អាត​ស្រាលស្តើង ជាមួយនឹង​អេក្រង់ 5.0 inch HD Display ប្រើ CPU: 1.4GHz quad-cord​មាន RAM 2GB និង ROM 16GB ស៊ីម​ពីរ ទ្រទ្រង់ 4G Network និង ថាមពល​ថ្ម 3000mAh ។ Huawei Y5 2017 បំពាក់​ដោយ​កាមេរ៉ា​មុខ 5PM មាន​សមត្ថភាព​ផ្តិត​យក​រូបភាព Selfie ច្បាស់​ស្អាត​ហើយ និង មាន​កាមេរ៉ា​ក្រោយ 8PM អាច​ផ្តិត​យក រូបភាព​បាន​ច្បាស់​ស្រស់ស្អាត​ល្អ ។​

​សម្រាប់​ការ​កក់​ទុក​មុន​ឥឡូវនេះ Huawei Prague តម្លៃ ១៨៩ ដុល្លារ មាន​បន្ថែម Bluetooth Speaker ស្គ្រី​ន​ការពារ និង Free កញ្ចប់​ស្មា​ត​ធំ​ហ្មង ១២ សប្តាហ៍ ។ ចំណែកឯ សម្រាប់​កា​រក​ម្ម៉​ង់​ទុក​មុន Huawei Y5 2017 តម្លៃ ១១៥ ដុល្លារ មាន​បន្ថែម ចានស្រាក់ ស្គ្រី​ន​ការពារ និង Free កញ្ចប់​ស្មា​ត​ធំ​ហ្មង ៤ សប្តាហ៍​។​

​ព័ត៌មាន​អំពី Huawei ទទួលបាន​ចំណាត់ថ្នាក់​លេខ​រៀង​ទី ២៥ ជា​ម៉ាក​មានតម្លៃ​បំផុត​លំដាប់​ពិភព​ប្រចាំឆ្នាំ ២០១៨ (Most Valuable Global Brands 2018)

 

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ http://consumer.huawei.com
​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei នៅ​កម្ពុជា​សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ​៖
Youtube link: www.youtube.com/c/HuaweiMobileKH

អ្នកតំណាង​៖ ង៉ោ ម៉េង​ហ៊ួ​ង​

Instagram link: www.instagram.com/huaweimobilekh

លេខ​ទូរស័ព្ទ​៖ 010 44 99 06 / 092 47 69 75

Facebook: www.facebook.com/huaweimobilekh អ៊ីមែល​៖ ngo.menghourng2@huawei.com

ចុចអានអត្ថបទបន្ត

អត្ថបទក្រុមហ៊ុន

ស្មាតហ្វូន OPPO ទំនើបទាំង ៤ ស៊េរី កំពុងវាយលុកទីផ្សារយ៉ាងគគ្រឹកគគ្រេង

Published

on

By

បន្ទាប់ពីទទួលបានភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងស្មាតហ្វូនស៊េរី F5 F5 Youth និង F5 6GB ក្រុមហ៊ុន OPPO បាននាំមកនូវស្មាតហ្វូនស៊េរីថ្មី OPPO A83 ដែលមាននូវអេក្រង់ពេញអាចឲ្យអ្នកប្រើប្រាស់មើលនូវរូបភាពកាន់តែធំនិងច្បាស់ជាងមុន។

លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖ “យើងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីអតិថិជន នៅទីនេះនាពេលកន្លង ដូច្នេះហើយទើបយើងសម្រេចចិត្តយកមកនូវទូរស័ព្ទស៊េរីថ្មីដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យ។”

ស្មាតហ្វូន OPPO A83 ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ជាមួយផ្ទៃអេក្រង់ខាងក្រៅរាងកោង និងធំទំហំ 5.7 អ៊ីញ ហើយមានកម្រិតភាពច្បាស់ 1440 X 720 ភិចស៊ែល។ ទូរស័ព្ទដៃនេះ ក៏មានភ្ជាប់មកនូវបច្ចេកវិទ្យាជួយចាប់យកភាពស្រស់ស្អាតនៃសម្រស់ធម្មជាតិ ក៏ដូចជាកាម៉េរ៉ាមុខទំហំ 8 មេហ្គាភិចស៊ែល និងកាម៉េរ៉ាក្រោយ 13 មេហ្គាភិចស៊ែល ដែលមានមុខងារ Ultra-HD។

នាពេលកន្លងមកនេះគេសង្កេតឃើញថា ទូរស័ព្ទដៃរបស់ OPPO ក៏ទទួលការពេញនិយមយ៉ាងខ្លាំពីសំណាក់តារាល្បីៗក្នុងប្រទេសកម្ពុជា ដូចជា៖លោក ជា វណ្ណារិទ្ធ និងលោក ចន អាឡិចហ្សូរ៉ា ជាដើម។

ស្មាតហ្វូននេះត្រូវបានបំពាក់ដោយស៊ីភីយូប្រភេទ Octa-Core រត់ក្នុងល្បឿន 2.5GHz និង RAM ទំហំ 3GB, អង្គផ្ទុកទិន្នន័យខាងក្នុងមានទំហំ 32GB ដែលអាចឲ្យអ្នកប្រើបាស់លេងនិងប្រើកម្មវិធីច្រើនក្នុងពេលតែមួយ ដោយស៊ីថ្មតិចទៀតផង។ចំពោះថាមពលថ្មវិញមានទំហំរហូតដល់ទៅ 3,180 mAh ដែលអាចអោយប្រើប្រាស់បានរហូតដល់ទៅ១៣ម៉ោងកន្លះ ព្រមទាំងអាចសាកថ្មបានលឿនប្រកបដោយសុវត្ថិភាព។

ស្មាតហ្វូន OPPO A83 ក៏មានលក្ខណៈពិសេសនៃបច្ចេកវិទ្យាដោះសោរដោយសម្គាល់ផ្ទៃមុខផងដែរ ដែលក្រុមហ៊ុនអះអាងថា វាអាចដោះសោរទូរស័ព្ទប្រើរយៈពេលតែ 0.18 វិនាទីប៉ុណ្ណោះ។ OPPO A83 មានពីរពណ៌សម្រាប់ជ្រើសរើស គឺមានពណ៌ទឹកមាស និងពណ៌ខ្មៅ ហើយមានតម្លៃត្រឹមតែ 229 ដុល្លារ ក្នុងប្រទេសកម្ពុជា។

OPPO គឺជាក្រុមហ៊ុនតែមួយគត់ដែលផលិតនូវស្មាតហ្វូនមានអេក្រង់កោងធំច្រើនជាងគេរហូតដល់ទៅ៤ស៊េរី ងាយស្រួសសម្រាប់អតិថិជនជ្រើសរើស គឺ OPPO F5, OPPO F5 Youth, OPPO F5 6GB និង OPPO A83.

ចុចអានអត្ថបទបន្ត
Advertisement
Advertisement logo

SPONSORED CONTENT

អត្ថបទក្រុមហ៊ុន9 mins ago

តោះប្រញាប់ឡើង ! Huawei ផ្តល់ជូនប្រូម៉ូសិនកាដូពិសេសៗ សម្រាប់កុម៉្មង់ទុកមុនជាមួយ ស្មាតហ្វូនស៊េរីថ្មី Huawei Prague តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ ១១៥ ដុល្លារ !

ភ្នំពេញ  ៖  ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ឈានមុខ​លំដាប់​ពិភពលោក  Huawei  ប្រចាំ​កម្ពុជា ប្រកាស​ទទួល​កុម្ម៉ង់​ទុក​មុន សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពីរ​ម៉ូ​ដែល​គឺ HuaweiPrague ( ប្រាក់ ) តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ...

អត្ថបទក្រុមហ៊ុន2 days ago

ស្មាតហ្វូន OPPO ទំនើបទាំង ៤ ស៊េរី កំពុងវាយលុកទីផ្សារយ៉ាងគគ្រឹកគគ្រេង

បន្ទាប់ពីទទួលបានភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងស្មាតហ្វូនស៊េរី F5 F5 Youth និង F5 6GB ក្រុមហ៊ុន OPPO បាននាំមកនូវស្មាតហ្វូនស៊េរីថ្មី OPPO A83 ដែលមាននូវអេក្រង់ពេញអាចឲ្យអ្នកប្រើប្រាស់មើលនូវរូបភាពកាន់តែធំនិងច្បាស់ជាងមុន។ លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖...

អត្ថបទក្រុមហ៊ុន2 days ago

អបអរសាទរ ! ទីបំផុត Huawei រកឃើញម្ចាស់ជ័យលាភី « ប្រកួតរូបថតនៃក្តីស្រឡាញ់ » ដែលទទួលបាន Emoji ច្រើនជាងគេហើយ !

ភ្នំពេញ​៖ ទីបំផុត​ក្រុមហ៊ុន ដែល​កំពុង​បំបែក​ឯក​ត្ត​កម្ម​លើ​ការលក់​ចេញ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា ៤ Huawei nova 2i & Huawei Mate 10 Pro ហើយ​និង​កំពុង​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី ២៥ ជា​ម៉ាក​មានតម្លៃ​បំផុត​លំដាប់​ពិភព​ប្រចាំឆ្នាំ ២០១៨ ( Most Valuable Global...

អត្ថបទក្រុមហ៊ុន6 days ago

ឡូយម្ល៉េះ ! ទិញ Nokia 8 ភ្លាម បញ្ចុះតម្លៃ $50 ភ្លាម ហើយនៅថែមជូនកាដូផ្ទួនៗទៀត ! (មានវីដេអូ)

​ដើម្បី​អបអរសាទរ​ទិវា​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង ទិវា​នៃ​ក្តី​ស្រឡាញ់ ក្រុមហ៊ុន Nokia បាន​ត្រៀម​ប្រូ​ម៉ូ​សិន​ផ្ទួនៗ​សម្រាប់​ការ​ជាវ​ទូរស័ព្ទ Nokia 8 ភ្លាម និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដល់​ទៅ 50 ដុល្លារ ព្រមទាំង​ថែម​ជូន​ស្រោម​ទូរស័ព្ទ និង កញ្ចក់​ការពារ​ទូរស័ព្ទ ។ ហើយ​មាន​ដឹង​អត់ មានតែ​ទូរស័ព្ទ Nokia 8...

ព័ត៌មានថ្មីៗ

កម្សាន្ត36 mins ago

ពេជ្រ សោភា ត្រៀមបទថ្មី ស្វាគមន៍ពិធីចូលឆ្នាំខ្មែរខាងមុខនេះ !(មានវីដេអូ)

​តារាចម្រៀង ពេជ្រ សោភា នៅ​ផលិតកម្ម រស្មី​ហង្ស​មាស មាន​បទចម្រៀង​ថ្មី​សម្រាប់​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះហើយ ។ ​កន្លងទៅ​គឺ​ឱ្យតែ​ជិត​ដល់​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​គេ​តែង​ឃើញ ពេជ្រ សោភា មាន​ចេញ​បទ ចម្រៀង​ថ្មី​ដើម្បី​ជា​កាដូ​ដល់​អ្នក​ស្រឡាញ់​ចូលចិត្ត​និង​គាំទ្រ​បទ​ចម្រៀង​របស់​នាង​ហើយ​បទ​ចម្រៀង​នាង​តែងតែ​ល្បី​ទទួលបាន​ការចាប់អារម្មណ៍​និង​ចូលចិត្ត​ពី​មហាជន​ជាច្រើន ។​ ​គេ​ចាំបាន​ថា​កាលពី​ឆ្នាំ ២០១៦ បទ​ចម្រៀង​របស់​ពេជ្រ​សោភា​ដែល​ល្បី​ខ្លាំង​គឺ​បទ «​ស្រឡាញ់​បង​ម៉ែ ឱ្យ​ជិះ​ឆ្កែ​» និង នៅ​ឆ្នាំ...

កម្សាន្ត2 hours ago

តារាស្រី ១២ ដួង ប្រែសម្រស់ទាក់ភ្នែក ពេលតែងឈុតពាក់ម្កុដ

សុទ្ធតែជា​តារា​ឯក​ស្រី ដែលមាន​ប្រជាប្រិយ​ខ្លាំង​ក្នុង​ពិភព​សិល្បៈ និង សម្រេស់​លេចធ្លោ តែ​អ្វីដែល​ពិសេស​បំផុត នៅពេលដែល​តារា​ស្រី​ម្នាក់ៗ​ប្រែកាយ​មក​តែងខ្លួន​ជា​ព្រះ​នាង និង បវរកញ្ញា​តាម​សាច់រឿង​ដែល​សម្តែង​គឺ​កាន់តែ​ធ្វើឱ្យ​ពួកនាង​ទទួលបាន​ភាពលេច​ធ្លោ​ជាពិសេស​។​ ​ចុះ​អ្នក​វិញ​យល់​យ៉ាងណាដែរ តើ​តារា​ស្រី​រូប​ណា​ដែល​ពាក់​មកុដ​ពោរពេញ​ដោយ​ភាពលេច​ធ្លោ និង ស្រស់ស្អាត​ជាងគេ​បំផុត​? ១​ ​ខ្វាន់ អុសា​មៈនី (Kwan Usamanee) ២​ ​យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា...

បច្ចេកវិទ្យា2 hours ago

រថយន្ត Mercedes-Maybach ឆ្នាំ ២០១៩ ទទួលបាន​គំរូ​ធ្វើឱ្យ​ទាន់សម័យបំផុត​

​ម៉ូ​ដែល​រថយន្ត​ប្រណីត​បំផុត​របស់​ក្រុមហ៊ុន Mercedes ត្រូវបាន​គេ​កែលម្អ គឺ​រថយន្ត​ស៊េរី Mercedes-Maybach S-Class ឆ្នាំ ២០១៩ ។ រថយន្ត Mercedes-Maybach ជា​រថយន្ត​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​របស់​ក្រុម ហ៊ុន Mercedes ។ ប្រទេស​អាល្លឺម៉ង់​បាន​ផ្តល់ឱ្យ​រថយន្ត​ធុន S-Class នូវ​ការតុបតែង​ខ្ពស់​ដើម្បី​កុំឱ្យ​អា​ម៉ាស់មុខ​ជាមួយ​គូប្រជែង​របស់​ក្រុមហ៊ុន Bentley និង...

កម្សាន្ត3 hours ago

ខំបង្អួតដើមទ្រូងដ៏សិចស៊ី ទីបំផុត សេង សូណា ត្រូវប៉ាន់ជាមួយការសម្តែងរឿងបរទេស

សេង សូ​ណា បានបង្ហាញ​ពី​ក្តី​ត្រេកអរ​ជាខ្លាំង​ក្នុងពេលដែល​រូបនាង​ត្រូវបាន​ជ្រើសរើស​ឲ្យ​សំដែង​រឿង បរទេស​ចំនួន ​២​ រឿង​ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ​ ព្រោះ​ឃើញថា​សមតា​ម​បំណងប្រាថ្នា​របស់​នាង​ហើយ ។​ ​មួយរយៈ​មុននេះ​តារា​សម្តែង​មាន​ដើមទ្រូង​សិច​ស៊ី សេង សូ​ណា ដែល​ហាក់​ស្ងប់ស្ងាត់​ក្នុង​ការថត​ភាពយន្ត​បាន​ឲ្យ​ដឹងថា​ពេលនេះ​នាង​សប្បាយចិត្ត​ជាខ្លាំង​ដែល​បានសម្រេច​បំណង​ព្រោះ​មានឱកាស​ក្នុង ការសំដែង​ភាពយន្ត​វិញ​ហើយដោយ​ក្នុង​នោះបាន​សំដែង​រឿង​បរទេស ។​ ​នា​ដើមខែ​កុម្ភៈ​ខាង​មុននេះ​នាង​នឹង​ទទួល​ថត​ភាពយន្ត​ពី​សហរដ្ឋអាមេរិក ២ រឿង ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ ហើយ​ភាពយន្ត​ទាំង ២...

សង្គម&ទេសចរណ៍3 hours ago

ចេតិយ ឃុនឆាង ឃុនផែន ក្លាយជារមណីយដ្ឋានទេសរចរណ៍វប្បធម៌ដ៏ពេញនិយម

ភ្ញៀវទេសចរ​ទាំងឡាយ កាលបើ​បាន​ចូលទៅ​ទស្សនា ទីក្រុង​ខេមរៈ​ភូមិ​ន្ន​នៃ​ខេត្តកោះកុង​ហើយ​នោះ ពួកគាត់​ក៏​មិន​ភ្លេច ក្នុងការ​ចូលទៅ​ទស្សនា​ចេតិយ ឃុន​ឆាង ឃុន​ផែន នោះដែរ ។ ពីព្រោះ ចេតិយ ដែល​ស្ថិត​នៅក្បែរ​ឆ្នេរ​នៃ​ដៃ​ស​មុ​ទ្រនោះ ជាប់ទាក់ទង ទៅនឹង​រឿងរ៉ាវ​បែប​ប្រវត្តិសាស្ត្រ​ បានធ្វើ​ឱ្យ​ភ្ញៀវទេសចរ​ទាំងឡាយ​ចង់​ទស្សនា និង ចង់ដឹង​ពី​រឿង​រ៉ា​វប្រ​ត្តិ​សាស្ត្រ​ខ្លះៗ​ទាក់ទង​ ជាមួយចេតេយនោះ ។​ ​បើ​យើង​ធ្វើដំណើរ​ចេញពី​ទីក្រុង​ខេមរៈ​ភូមិ​ន្ន...

ពេញនិយម