គ្រាន់តែពន្យាពេលកាត់ទងផ្ចិតទារក ៦០ វិនាទី មានប្រយោជន៍អស្ចារ្យមិននឹកស្មានដល់ – Popular Magazine

ជីវិត&សុខភាព

គ្រាន់តែពន្យាពេលកាត់ទងផ្ចិតទារក ៦០ វិនាទី មានប្រយោជន៍អស្ចារ្យមិននឹកស្មានដល់

Published

on

ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ជិត​ដល់ពេល​សម្រាលកូន និង គ្រូពេទ្យ​ឆ្មប​មួយចំនួន​គួរឈ្វេងយល់​ដែរ​ថា រយៈពេល​កាត់​ទងផ្ចិត​របស់​ទារ​ក​គួរតែ​ពន្យា​ពេល​ឱ្យបាន ១ នាទី ព្រោះ​បើ​យោងតាម​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ការធ្វើ​បែបនេះ​អាច​កាត់បន្ថយ​អត្រា​ស្លាប់​របស់​ទារក​មិន​គ្រប់​ខែ​បាន​រាប់ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ ។​

​កាលពី​ឆ្នាំ ២០១៥ បើតាម​គោលការណ៍​ណែនាំ​បានឱ្យដឹងថា រយៈពេល​នៃ​ការ​កាត់​ទងផ្ចិត​គួរ​ស្ថិតក្នុង​ចន្លោះ​ពី ៣០ ទៅ ៦០ វិនាទី ជាពិសេស​ចំពោះ​ទារក​ដែល​កើតមុន​កំណត់ ។ ប៉ុន្តែ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​សិក្សា​ និង ​ណែនាំ​ថ្មីៗ​នេះ​ថា ការ​កាត់​ទងផ្ចិត​គួរ​ស្ថិតក្នុង​រយៈពេល ៦០ វិនាទី​ទើប​ប្រសើរ ។

​យោងតាម​ការសិក្សា​ពីមុន​បានឱ្យដឹងថា មូលហេតុ​ចម្បង​នៃ​ការពន្យារ​ពេលនេះ​ គឺ​ដោយសារ​វា​ត្រូវ​ការឱ្យ​ចរន្តឈាម​ហូរ​ចេញពី​ទងសុក​ឱ្យបាន​គ្រប់គ្រាន់ ដើម្បីឱ្យ​ទារក​ដែល​បាន​កើតមកមាន​រយៈពេល​សម្រប​ខ្លួន​ទៅនឹង​ចលនា​ដកដង្ហើម​ក្នុង​បរិយាកាស​ខាងក្រៅ ។

​ជាទូទៅ​នៅ​ទូទាំង​ពិភពលោក ទារក​ប្រមាណ ១៥ លាន​នាក់​បាន​កើតមុន​កំណត់ គឺ​មុន​សប្តាហ៍​ទី ៣៧ ជា​រៀងរាល់ឆ្នាំ ក្នុងនោះ​មាន​ទារក​ចំនួន ១ ​លាន​នាក់​បាន​ស្លាប់ ។ ហើយ​ការសិក្សា​បានបង្ហាញ​ឱ្យដឹងថា ការពន្យា​ពេល​កាត់​ទងផ្ចិត​រហូតដល់ ១ នាទី គឺអាច​ជួយសង្គ្រោះ​ជីវិត​កុមារ​បាន​ច្រើន គឺ​បាន​ប្រមាណ​ជា ១ ភាគ ៣ ឯណោះ ។

​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​បានចេញ​ផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Journal of Obstetrics and Gynaecology នៅ​សហរដ្ឋអាមេរិក ដោយ ក្រុម​សិក្សា​បានធ្វើ​តេស្ត​ទៅលើ​អត្រា​ស្លាប់ និង អត្រា​ឈឺ​របស់​កុមារ​ចំនួន ១៨ ​លើក ក្នុងចំណោម​ទារក​ជាង ៣០០០ នាក់ ដែល​បាន​កើតមុន​សប្តាហ៍​ទី ៣៧ ។

​លើសពីនេះ​ក៏មាន​ការសិក្សា​មួយ​ផ្សេងទៀត​ដែល​បាន​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ New England Journal of Medicine ក៏បាន​សិក្សា​ទៅលើ​ទារក​ចំនួន ១៥៦៦ នាក់ ដែល​បានកើត​ក្នុង​រយៈពេល​លើសពី ១០ សប្តាហ៍​ឡើងទៅ នៅតាម​មន្ទីរពេទ្យ​ចំនួន ២៥ ក្នុង ៧ ប្រទេស ដោយ​រកឃើញថា លទ្ធផល​នៃ​ការស្លាប់​បាន​ថយចុះ​ចំនួន ២,៦ ភាគរយ ប្រសិនបើ​ពន្យា​ពេល​កាត់​ទងផ្ចិត ៕ សុផល (​ប្រភព​៖ Zeenews.com)

 

មតិរបស់អ្នក

ជីវិត&សុខភាព

ព្រីបាយអូទីក នៅក្នុងទឹកដោះគោម្សៅអាចជួយពង្រឹងការចងចាំរបស់ទារក

Published

on

By

ទឹកដោះ​ម្តាយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រភព​ដ៏​ល្អ​បំផុត​សម្រាប់​បំបៅកូន និង ជួយ​ឱ្យ​កុមារ​លូតលាស់​ទាំង​រាងកាយ និង ពង្រឹង​សុខភាព​របស់​ពួកគេ ដោយឡែក​ចំពោះ​ម្តាយ​មួយចំនួន​ដែលមាន​ការលំបាក និង មិនមាន​ទឹកដោះ​បំបៅ​ទារក​គ្រប់គ្រាន់​តែង​ជ្រើស​ទឹកដោះគោ​ម្សៅ​ជំនួស ។ ប៉ុន្តែ​បើតាម​ការស្រាវជ្រាវ​ការប្រើ​ទឹកដោះគោ​ម្សៅ​ក៏​មិន​អន់​នោះដែរ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ ព្រី​បាយ​អូ​ទីក (prebiotics) ដែលមាន​រូបមន្ត​ផ្សំ​ពិសេស​ជួយ​បង្កើន​ការចងចាំ និង ការរៀនសូត្រ​របស់​ទា​រក​នៅពេល​ធំ​បានល្អ​ប្រសើរ ។

​គួរ​បញ្ជាក់ថា​ផលប្រយោជន៍​មួយចំនួន​របស់​ទឹកដោះ​ម្តាយ​គឺមាន​ប្រភព​ធម្មជាតិ​នៃ​សារធាតុ prebiotics អាហារ​កាក​សរសៃ និង សារធាតុ​ចាំបាច់​មួយចំនួន​អាចជួយ​ជំរុញ​ការលូតលាស់ និង កម្ចាត់​បាក់តេរី​អាក្រក់ បង្កើត​បាក់តេរី​ល្អ​នៅក្នុង​ពោះវៀន​របស់​ទារក​ដែល​មិនមាន​នៅក្នុង​ទឹកដោះគោ​រូបមន្ត​ធម្មតា ។​

​ប៉ុន្តែ​តាម​ការស្រាវជ្រាវ​ថ្មី​នៃ​សារធាតុ ព្រី​បាយ​អូ​ទីក ​នៅក្នុង​ទឹកដោះគោ​ម្សៅ​ត្រូវបាន​គេ​ជឿថា​អាចជួយ​បង្កើន​កម្រិត​ការចងចាំ​របស់​ទារក​បាន​ប្រសើរ ពីព្រោះ​គេ​បាន​សិក្សា​ទៅលើ​កូនជ្រូក​ទើប​កើត ដោយ​ផ្តល់​សារធាតុ prebiotics នេះ និង សិក្សា​ទៅរក​ឃើញថា​វា​ពិតជា​ជួយ​បង្កើន​កម្រិត​សតិ​ប្រាជ្ញា​ពិតមែន​។ បើទោះជា​យ៉ាងនេះ​ក្តី គេ​នៅ​មិនទាន់បាន​សិក្សា​ទៅលើ​ទារក​ផ្ទាល់​នៅឡើយ ដូច្នេះ​អ្នក​ម្តាយ​គួរតែ​បន្ត​បំបៅ​ដោះ​ដល់​ទារក​ឱ្យបាន​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ៕ សុផល (​ប្រភព​៖ zeenews.com)


ចុចអានអត្ថបទបន្ត

ជីវិត&សុខភាព

បំបៅកូនដោយទឹកដោះម្តាយ ជួយកាត់បន្ថយជំងឺទឹកនោមផ្អែមបានពាក់កណ្តាល

Published

on

By

ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​គឺ​ពិតជា​មានគុណ​សម្បត្តិ​ហួសប្រមាណ ព្រោះ​វា​មិន​ត្រឹមតែ​ផ្តល់​អាហារូបត្ថម្ភ​ច្រើន​សម្រាប់​ទារក​នោះទេ តែ​អាចជួយ​កាត់បន្ថយ​កម្រិត​ស្ត្រេ​ស​របស់​ម្តាយ​ក៏ដូចជា​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ក្រោយ​ឆ្លងទន្លេ​ថែមទៀត​ផង ។ មិនតែប៉ុណ្ណោះ​តាម​ការស្រាវជ្រាវ​បានបង្ហាញ​ថា​វា​ក៏​អាចជួយ​កាត់បន្ថយ​អត្រា​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​ឈានទៅ​កើត​ជំងឺមហារីក​មួយចំនួន​បាន​ផងដែរ ។​

​ដោយឡែក​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​បានបង្ហាញ​ឱ្យដឹងថា ​ស្ត្រី​ដែល​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​បាន​រយៈពេល ៦ ខែ​ ឬ​យូរ​ជាង​នេះ​អាច​បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​កើត​ជំងឺ​ទឹកនោមផ្អែម​បាន​ពាក់កណ្តាល​ដល់​ទារក​នៅពេល​ពួកគេ​ឈានដល់​វ័យ​ចំណាស់ ។ ការរកឃើញ​ថ្មី​បាន​បន្ថែម​ទៅលើ​ភស្តុតាង​កាន់តែ​ច្រើនឡើង​ដែល​បង្ហាញថា​ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ពិតជា​មានគុណ​សម្បត្តិ​ច្រើន​សម្រាប់​ម្តាយ និង កូន​របស់​ពួកគេ ជាពិសេស​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ដោះ និង មហារីក​ស្បូន​បាន ។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទិន្នន័យ​ក្នុងកំឡុងពេល ៣០ ឆ្នាំ​តាមដាន​ពី​ការវិវត្ត​នៃ​ជំងឺ​ពី​មជ្ឈមណ្ឌល Coronary Artery Risk Development in Young Adults ដោយមាន​មនុស្ស​ចូលរួម​សិក្សា​ចំនួន ៥០០០ នាក់ ចន្លោះ​អាយុ ១៨ ទៅ ៣០ ឆ្នាំ ៕ សុផល (​ប្រភព​៖ zeenews.com)

ចុចអានអត្ថបទបន្ត
Advertisement
Advertisement logo

SPONSORED CONTENT

អត្ថបទក្រុមហ៊ុន17 mins ago

តោះប្រញាប់ឡើង ! Huawei ផ្តល់ជូនប្រូម៉ូសិនកាដូពិសេសៗ សម្រាប់កុម៉្មង់ទុកមុនជាមួយ ស្មាតហ្វូនស៊េរីថ្មី Huawei Prague តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ ១១៥ ដុល្លារ !

ភ្នំពេញ  ៖  ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ឈានមុខ​លំដាប់​ពិភពលោក  Huawei  ប្រចាំ​កម្ពុជា ប្រកាស​ទទួល​កុម្ម៉ង់​ទុក​មុន សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពីរ​ម៉ូ​ដែល​គឺ HuaweiPrague ( ប្រាក់ ) តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ...

អត្ថបទក្រុមហ៊ុន2 days ago

ស្មាតហ្វូន OPPO ទំនើបទាំង ៤ ស៊េរី កំពុងវាយលុកទីផ្សារយ៉ាងគគ្រឹកគគ្រេង

បន្ទាប់ពីទទួលបានភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងស្មាតហ្វូនស៊េរី F5 F5 Youth និង F5 6GB ក្រុមហ៊ុន OPPO បាននាំមកនូវស្មាតហ្វូនស៊េរីថ្មី OPPO A83 ដែលមាននូវអេក្រង់ពេញអាចឲ្យអ្នកប្រើប្រាស់មើលនូវរូបភាពកាន់តែធំនិងច្បាស់ជាងមុន។ លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖...

អត្ថបទក្រុមហ៊ុន2 days ago

អបអរសាទរ ! ទីបំផុត Huawei រកឃើញម្ចាស់ជ័យលាភី « ប្រកួតរូបថតនៃក្តីស្រឡាញ់ » ដែលទទួលបាន Emoji ច្រើនជាងគេហើយ !

ភ្នំពេញ​៖ ទីបំផុត​ក្រុមហ៊ុន ដែល​កំពុង​បំបែក​ឯក​ត្ត​កម្ម​លើ​ការលក់​ចេញ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា ៤ Huawei nova 2i & Huawei Mate 10 Pro ហើយ​និង​កំពុង​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី ២៥ ជា​ម៉ាក​មានតម្លៃ​បំផុត​លំដាប់​ពិភព​ប្រចាំឆ្នាំ ២០១៨ ( Most Valuable Global...

អត្ថបទក្រុមហ៊ុន6 days ago

ឡូយម្ល៉េះ ! ទិញ Nokia 8 ភ្លាម បញ្ចុះតម្លៃ $50 ភ្លាម ហើយនៅថែមជូនកាដូផ្ទួនៗទៀត ! (មានវីដេអូ)

​ដើម្បី​អបអរសាទរ​ទិវា​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង ទិវា​នៃ​ក្តី​ស្រឡាញ់ ក្រុមហ៊ុន Nokia បាន​ត្រៀម​ប្រូ​ម៉ូ​សិន​ផ្ទួនៗ​សម្រាប់​ការ​ជាវ​ទូរស័ព្ទ Nokia 8 ភ្លាម និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដល់​ទៅ 50 ដុល្លារ ព្រមទាំង​ថែម​ជូន​ស្រោម​ទូរស័ព្ទ និង កញ្ចក់​ការពារ​ទូរស័ព្ទ ។ ហើយ​មាន​ដឹង​អត់ មានតែ​ទូរស័ព្ទ Nokia 8...

ព័ត៌មានថ្មីៗ

កម្សាន្ត44 mins ago

ពេជ្រ សោភា ត្រៀមបទថ្មី ស្វាគមន៍ពិធីចូលឆ្នាំខ្មែរខាងមុខនេះ !(មានវីដេអូ)

​តារាចម្រៀង ពេជ្រ សោភា នៅ​ផលិតកម្ម រស្មី​ហង្ស​មាស មាន​បទចម្រៀង​ថ្មី​សម្រាប់​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះហើយ ។ ​កន្លងទៅ​គឺ​ឱ្យតែ​ជិត​ដល់​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​គេ​តែង​ឃើញ ពេជ្រ សោភា មាន​ចេញ​បទ ចម្រៀង​ថ្មី​ដើម្បី​ជា​កាដូ​ដល់​អ្នក​ស្រឡាញ់​ចូលចិត្ត​និង​គាំទ្រ​បទ​ចម្រៀង​របស់​នាង​ហើយ​បទ​ចម្រៀង​នាង​តែងតែ​ល្បី​ទទួលបាន​ការចាប់អារម្មណ៍​និង​ចូលចិត្ត​ពី​មហាជន​ជាច្រើន ។​ ​គេ​ចាំបាន​ថា​កាលពី​ឆ្នាំ ២០១៦ បទ​ចម្រៀង​របស់​ពេជ្រ​សោភា​ដែល​ល្បី​ខ្លាំង​គឺ​បទ «​ស្រឡាញ់​បង​ម៉ែ ឱ្យ​ជិះ​ឆ្កែ​» និង នៅ​ឆ្នាំ...

កម្សាន្ត2 hours ago

តារាស្រី ១២ ដួង ប្រែសម្រស់ទាក់ភ្នែក ពេលតែងឈុតពាក់ម្កុដ

សុទ្ធតែជា​តារា​ឯក​ស្រី ដែលមាន​ប្រជាប្រិយ​ខ្លាំង​ក្នុង​ពិភព​សិល្បៈ និង សម្រេស់​លេចធ្លោ តែ​អ្វីដែល​ពិសេស​បំផុត នៅពេលដែល​តារា​ស្រី​ម្នាក់ៗ​ប្រែកាយ​មក​តែងខ្លួន​ជា​ព្រះ​នាង និង បវរកញ្ញា​តាម​សាច់រឿង​ដែល​សម្តែង​គឺ​កាន់តែ​ធ្វើឱ្យ​ពួកនាង​ទទួលបាន​ភាពលេច​ធ្លោ​ជាពិសេស​។​ ​ចុះ​អ្នក​វិញ​យល់​យ៉ាងណាដែរ តើ​តារា​ស្រី​រូប​ណា​ដែល​ពាក់​មកុដ​ពោរពេញ​ដោយ​ភាពលេច​ធ្លោ និង ស្រស់ស្អាត​ជាងគេ​បំផុត​? ១​ ​ខ្វាន់ អុសា​មៈនី (Kwan Usamanee) ២​ ​យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា...

បច្ចេកវិទ្យា2 hours ago

រថយន្ត Mercedes-Maybach ឆ្នាំ ២០១៩ ទទួលបាន​គំរូ​ធ្វើឱ្យ​ទាន់សម័យបំផុត​

​ម៉ូ​ដែល​រថយន្ត​ប្រណីត​បំផុត​របស់​ក្រុមហ៊ុន Mercedes ត្រូវបាន​គេ​កែលម្អ គឺ​រថយន្ត​ស៊េរី Mercedes-Maybach S-Class ឆ្នាំ ២០១៩ ។ រថយន្ត Mercedes-Maybach ជា​រថយន្ត​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​របស់​ក្រុម ហ៊ុន Mercedes ។ ប្រទេស​អាល្លឺម៉ង់​បាន​ផ្តល់ឱ្យ​រថយន្ត​ធុន S-Class នូវ​ការតុបតែង​ខ្ពស់​ដើម្បី​កុំឱ្យ​អា​ម៉ាស់មុខ​ជាមួយ​គូប្រជែង​របស់​ក្រុមហ៊ុន Bentley និង...

កម្សាន្ត3 hours ago

ខំបង្អួតដើមទ្រូងដ៏សិចស៊ី ទីបំផុត សេង សូណា ត្រូវប៉ាន់ជាមួយការសម្តែងរឿងបរទេស

សេង សូ​ណា បានបង្ហាញ​ពី​ក្តី​ត្រេកអរ​ជាខ្លាំង​ក្នុងពេលដែល​រូបនាង​ត្រូវបាន​ជ្រើសរើស​ឲ្យ​សំដែង​រឿង បរទេស​ចំនួន ​២​ រឿង​ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ​ ព្រោះ​ឃើញថា​សមតា​ម​បំណងប្រាថ្នា​របស់​នាង​ហើយ ។​ ​មួយរយៈ​មុននេះ​តារា​សម្តែង​មាន​ដើមទ្រូង​សិច​ស៊ី សេង សូ​ណា ដែល​ហាក់​ស្ងប់ស្ងាត់​ក្នុង​ការថត​ភាពយន្ត​បាន​ឲ្យ​ដឹងថា​ពេលនេះ​នាង​សប្បាយចិត្ត​ជាខ្លាំង​ដែល​បានសម្រេច​បំណង​ព្រោះ​មានឱកាស​ក្នុង ការសំដែង​ភាពយន្ត​វិញ​ហើយដោយ​ក្នុង​នោះបាន​សំដែង​រឿង​បរទេស ។​ ​នា​ដើមខែ​កុម្ភៈ​ខាង​មុននេះ​នាង​នឹង​ទទួល​ថត​ភាពយន្ត​ពី​សហរដ្ឋអាមេរិក ២ រឿង ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ ហើយ​ភាពយន្ត​ទាំង ២...

សង្គម&ទេសចរណ៍3 hours ago

ចេតិយ ឃុនឆាង ឃុនផែន ក្លាយជារមណីយដ្ឋានទេសរចរណ៍វប្បធម៌ដ៏ពេញនិយម

ភ្ញៀវទេសចរ​ទាំងឡាយ កាលបើ​បាន​ចូលទៅ​ទស្សនា ទីក្រុង​ខេមរៈ​ភូមិ​ន្ន​នៃ​ខេត្តកោះកុង​ហើយ​នោះ ពួកគាត់​ក៏​មិន​ភ្លេច ក្នុងការ​ចូលទៅ​ទស្សនា​ចេតិយ ឃុន​ឆាង ឃុន​ផែន នោះដែរ ។ ពីព្រោះ ចេតិយ ដែល​ស្ថិត​នៅក្បែរ​ឆ្នេរ​នៃ​ដៃ​ស​មុ​ទ្រនោះ ជាប់ទាក់ទង ទៅនឹង​រឿងរ៉ាវ​បែប​ប្រវត្តិសាស្ត្រ​ បានធ្វើ​ឱ្យ​ភ្ញៀវទេសចរ​ទាំងឡាយ​ចង់​ទស្សនា និង ចង់ដឹង​ពី​រឿង​រ៉ា​វប្រ​ត្តិ​សាស្ត្រ​ខ្លះៗ​ទាក់ទង​ ជាមួយចេតេយនោះ ។​ ​បើ​យើង​ធ្វើដំណើរ​ចេញពី​ទីក្រុង​ខេមរៈ​ភូមិ​ន្ន...

ពេញនិយម