ទិដ្ឋភាពរូបថត Pre-Wedding នៅប្រាសាទបាពួន ពិតជាស្រស់ស្អាត និង ពេញនិយម – Popular Magazine

សង្គម&ទេសចរណ៍

ទិដ្ឋភាពរូបថត Pre-Wedding នៅប្រាសាទបាពួន ពិតជាស្រស់ស្អាត និង ពេញនិយម

Published

on

ក្រៅពី​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​ល្បីល្បាញ​នៅ​ក្រុង​អង្គរ ពេលនេះប្រាសាទ បាពួន បានក្លាយ​ទៅជា​ស្ទូ​ឌី​យោដ៏​ពេញនិយម​មួយទៀត​សម្រាប់​អ្នកមាន​គម្រោង​រៀប​មង្គលការ​ទៅ​ថត Pre-Wedding ​នៅទីនោះ ។ មាន​រូបថត Pre-Wedding ​ ជាច្រើន​ដែល​បាន​បង្ហោះ​នៅលើបណ្តាញ​សង្គមហ្វេសប៊ុកដោយ​ក្រុម​អ្នក​ថតរូបល្បីៗបាន​បង្ហោះរូបថត Pre-Wedding ​ ដែលបានថតនៅ ប្រាសាទបាពួន ។ ក្រុម​អ្នកថតរូប Pre-Wedding ​ ដ៏​ល្បីៗ​ដែលបាន​ផ្តិត​យកទិដ្ឋ​ភាពដ៏​ប្រណីត​នៅប្រា​សាទ​បា​ពួន​ រួមមាន ៖ ក្រុម Bong Joy ក្រុម To Chhun ក្រុម FAST films&photography ជាដើម ដែលរូបថត​ទាំងនោះ​បានបង្ហាញ​នូវភាព​ទាក់ទាញ និង ជាទី​ចាប់អារម្មណ៍​ក្រៃលែង ពិសេសចំពោះអ្នកដែលមានគម្រោងរៀបការ ។


​ ​

លោក​សាស្ត្រាចារ្យ គឹម​ឆៃ​ហ៊ាង អតីតមន្ត្រីរ​អាជ្ញា​ធរ​អប្សរា និង ជា​អតីត​អភិបាលរង ខេត្តសៀមរាប បានឱ្យដឹងថា ប្រាសាទបាពួន ​បើ​មើល​ពី​ខាងក្រៅ​មួយ​ភ្លែតមិនសូវ​មាន ការចាប់អារម្មណ៍​ប៉ុន្មាន​ឡើយ ប៉ុន្តែ​បើ​យើង​បាន​ចូលទៅ​ផុត​បរិវេណ​ខាងក្រៅ​នោះ យើង​នឹង​បានឃើញ​នៅ​ភាពលេច​ធ្លោ​របស់​ប្រាសាទ​ដែល​រំលេច​ទៅដោយ​ស្រះ​ទឹក និង ស្ពាន​ហាល​ដើរ ទៅកាន់​តួ​ប្រាសាទ​ដ៏​ខ្ពស់​ និង ​លេចធ្លោ​ដែលមាន​ទេសភាព​គួរ​ជាទី​ចាប់អារម្មណ៍​ក្រៃលែង ដែល​ទេសភាព​នៅ​ទីនោះ​កម្រ​រក​កន្លែង​ណា​មក​ប្រដូច​បានឡើយ ។​

​ប្រាសាទបាពួន ​បាន​កសាងឡើង​គឺ​សម្រាប់​តំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ មាន​កំពែង​ប្រវែង ៤២៥ ម៉ែត្រ​គុណ​នឹង ១២៥ ម៉ែត្រ ព័ទ្ធជុំវិញ និង​ លក្ខណៈ​ដ៏​ពិសេស​មួយទៀត​របស់ប្រាសាទបាពួន​គឺមានស្ពានចូល​ប្រវែង ២០០ ម៉ែត្រ​ នៅ​ទិសខាងកើត​មាន​លក្ខណៈ ជា​ស្ពាន​ទ្រ​ដោយ​សសរ​មូល​បី​ជួរ ហើយ​នៅ​ជាន់​ទី​ ១ ​ទី​ ២ ​និង ​ទី​ ៣ ​នៃ​ប្រាសាទ​មាន​ថែវ​ធ្វើ​អំពី​ភក់ ។  ប្រាសាទ​នេះ​មាន​ ៥ ថ្នាក់​ធ្វើ​អំពី​ថ្មភក់ ​និង​ ថ្មបាយក្រៀម និង ឈើ​មានគោ​បុ​រៈ​នៅ​ទាំង​បួន​ទិស និង​មាន​ចម្លាក់ក្បាច់រចនា​ល្អឆើត​ទាក់ទង​នឹង​រឿង​រាមកេរ្តិ៍​ខ្មែរ​ និង ​មាន​ក្បាច់ចម្លាក់ផ្សេងៗ​ទៀត​ទាក់ ទង​នឹង​ល្បែង​កីឡា ។​

ប្រាសាទបាពួន ​មានទីតាំង​ស្ថិតនៅ​ខាងលិច​ផ្លូវ​ចូលទៅ​ទ្វារ​ដី​ឆ្នាំង ​បន្ទាប់ពី​ប្រាសាទបាយ័ន និង ព្រះ​លានជល់​ដំរី ដែល​ប្រាសាទ​មួយ​នេះ​ត្រូវបាន កសាងឡើង​នៅ​សតវត្សរ៍​ទី​ ១១ រវាង​ឆ្នាំ ១០៦០ ដោយ​ព្រះបាទ​ឧ​ទាយ​ទិ​ត្យ​វ​រ័​ន្ម ទី​២ (១០៥០-១០៦៦) ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​
​ព្រហ្មញ្ញសាសនា ៕​ ​សុថា​ត់

​រូបថតFAST films&photography​

​រូបថត To Chhun

 

រូបថត Bong Joy

ទិដ្ឋភាពភ្ញៀវ​ទេស​ចរ​ចូល​ទស្សនាប្រា​សាទ​

មតិរបស់អ្នក

សង្គម&ទេសចរណ៍

ចេតិយ ឃុនឆាង ឃុនផែន ក្លាយជារមណីយដ្ឋានទេសរចរណ៍វប្បធម៌ដ៏ពេញនិយម

Published

on

By

ភ្ញៀវទេសចរ​ទាំងឡាយ កាលបើ​បាន​ចូលទៅ​ទស្សនា ទីក្រុង​ខេមរៈ​ភូមិ​ន្ន​នៃ​ខេត្តកោះកុង​ហើយ​នោះ ពួកគាត់​ក៏​មិន​ភ្លេច ក្នុងការ​ចូលទៅ​ទស្សនា​ចេតិយ ឃុន​ឆាង ឃុន​ផែន នោះដែរ ។ ពីព្រោះ ចេតិយ ដែល​ស្ថិត​នៅក្បែរ​ឆ្នេរ​នៃ​ដៃ​ស​មុ​ទ្រនោះ ជាប់ទាក់ទង ទៅនឹង​រឿងរ៉ាវ​បែប​ប្រវត្តិសាស្ត្រ​ បានធ្វើ​ឱ្យ​ភ្ញៀវទេសចរ​ទាំងឡាយ​ចង់​ទស្សនា និង ចង់ដឹង​ពី​រឿង​រ៉ា​វប្រ​ត្តិ​សាស្ត្រ​ខ្លះៗ​ទាក់ទង​ ជាមួយចេតេយនោះ ។​

​បើ​យើង​ធ្វើដំណើរ​ចេញពី​ទីក្រុង​ខេមរៈ​ភូមិ​ន្ន ឆ្ពោះទៅ​ច្រក​អន្តរជាតិ​ខ្មែរ​ថៃ ចាំ​យាម ដោយ​ឆ្លងកាត់ ស្ពាន​កោះកុង ឆ្លង​ដៃសមុទ្រ​នោះ ពេលទៅដល់​ពាក់កណ្តាល​ស្ពាន ក្រឡេកមើល​ទៅខាង​ឆ្វេង​ដៃ យើង​នឹង​បានឃើញ​ចេតិយ ដែលមាន​កំពូល​ស្រួច​ផុស​ចេញពី​កណ្តាល​ដៃសមុទ្រ ធ្វើ​ឱ្យ​អ្នកដំណើរ​ទាំងឡាយ​មាន​ចម្ងល់ និង ចង់ទៅ​ទស្សនា​នៅ​ទីនោះ​តែម្តង ។ អ្នក​ខ្លះទៅ​ទីនោះ ចង់ដឹង​ពី​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ពី​អតីតកាល និង អ្នក​ខ្លះទៀត ទៅក្នុង​នាម​ជា​អ្នកទេសចរ ។​

​ចេតិយ ឃុន​ឆាង ឃុន​ផែននេះ ស្ថិតនៅក្នុងស្រុក​មណ្ឌលសីមា គឺជា​ចេតិយ​មួយដែល​ស្ថិតនៅលើ​ផ្ទាំង​ថ្មដុះ​កណ្តាល​ដៃសមុទ្រ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំ​ពីមុខ​ក្រុង​ខេ​រៈ​ភូមិន្ទ ខេត្តកោះកុង ចម្ងាយ ១ ​គីឡូម៉ែត្រ​ពី​ទីក្រុង ។ ផ្ទាំងសិលា ដែល​គេ​សាងសង់​ចេតិយ ពីលើ​នោះ មាន​បណ្តោយ​ប្រហែល ២០ ម៉ែត្រ និង ទទឹង​ប្រហែល ១០ ម៉ែត្រ និង មាន​សភាព​ជា​ផែនៗ​ខ្ពស់​ទាប​ត្រួត​លើ​គ្នា និង មាន​ទ្រនាប់​ខ្សាច់​នៃ​បាត​ចេតិយ កំពស់​ ៣ ម៉ែត្រ ឯ​តួ​ចេតិយ ចាប់ពីចង្កេះ​ឡើងទៅ​លើ​ មាន​រាង​មូល​ស្រួច មាន​ក្បាច់​ព័ទ្ធជុំវិញ​ជា​ថ្នាក់ៗ​បួន​ជាន់ និង មាន​កម្ពស់​ប្រហែល ៥ ម៉ែត្រ ។

តួ​ចេតិយ​ទាំងមូល​កសាង​អំពី​ឥដ្ឋ កំពូល​បំផុត​នៃ​ចេតិយ​កសាង​អំពី​ឈើ  ហើយ​ទំហំ​ឥដ្ឋ សម្រាប់​យកទៅ​កសាង​នោះ មាន​បណ្តោយ​ប្រហែល ០,៣០ ម៉ែត្រ និង ទទឹង​ប្រហែល ០,១៥ ម៉ែត្រ ខាងក្រៅ​មាន​បូក​កំបោរ​ពណ៌​ស កំបោរ​នោះមាន​ឃើញ​កម្ទេច​សម្បក​លៀស គ្រំ ដែល​អាចឱ្យ​យល់បាន​ថា គេ​យក​សម្បក​លៀស គ្រំ​ទៅ​ដុត​ធ្វើជា​កំបោរ ដូចជា កំពែង ស្រះ នៅ​ឧដុង្គ​ដែរ ចេតិយ​នេះ ក៏មាន​រឿងរ៉ាវ ទាក់ទង​នឹង​ប្រវត្តិ ឃុន​ឆាង ឃុន​ផែន ផងដែរ ។​

​តាម​ឯកសារ​ដែល​ចងក្រង​ដោយ​មន្ទីរ​ទេសចរណ៍ ខេត្តកោះកុង បាន​បង្ហាញថា មានរឿង​ព្រេង​មួយ​តំណាល​ពី​រឿង ឃុន​ឆាង ឃុន​ផែន នេះ​ថា តាំងពី​យូរលង់​ណាស់​មកហើយ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង ធឹ​ម ជា​កូន​អ្នកភូមិ​ត្រូវបាន​បុរស​ម្នាក់​ឈ្មោះ ឃុន ឆាង ស្រឡាញ់ ។ ឃុន ឆាង មាន​រូបរាង​មិន​ស្អាត​នោះទេ គឺ​គាត់​ក្បាលទំពែក ប៉ុន្តែ​ជា​កូនអ្នកមាន គាត់​ក៏បាន​ទៅ​ចូល​ស្តីដណ្តឹង​យក​នាង ធឹ​ម មក​ធ្វើជា​ប្រពន្ធ ។ ប៉ុន្តែ​នាង ធឹ​ម បាន​ផិតក្បត់​ប្តី​ទៅ​ស្រលាញ់​ជាមួយ​បុរស​មេទ័ព​ម្នាក់ទៀត​ឈ្មោះ ឃុន ផែន ។ ឃុន ឆាង ដឹង​ក៏បាន​យក​រឿងនេះ ទៅប្តឹងដល់​ស្តេច ពេលនោះ​ស្តេច​បាន​កាត់ក្តី​ឱ្យ​ពុះ​នាង ធឹ​ម ជា​ពីរ​ចំណែក​ចែកគ្នា ។

ក្រោម​មក ឃុន ឆាង បាន​យក​សាកសព​នាង ធឹ​ម ទៅ​កប់​នៅ​ទីកន្លែង​នោះ ដោយ​ស្អប់ និង ខឹង​នាង​ខ្លាំងពេក ព្រោះថា នាង​ជា​ស្រី​ផិតក្បត់​ប្តី ។ ប៉ុន្តែ​គាត់​ក៏​ចង់​ឱ្យនាង​ឆាប់​ចាប់កំណើត​ជាថ្មី ក៏​យក​ទង់ព្រលឹង​មក​ចង​នៅ​ត្រើយ​ខាងកើត​នៃ​ដងព្រែក​នោះ ឱ្យទល់មុខ​គ្នា​នឹង​កន្លែង​បញ្ចុះសព  ហើយ​បានក​សាងចេតិយ​មួយ​ទុកជា​អនុស្សាវរីយ៍​នៃ​សេចក្តីស្នេហា​រវាង ឃុន ឆាង និង នាង​ធឹ​ម ។ ក្រោយមក នៅ​ត្រើយ​ខាងលិច ក៏មាន​ឈ្មោះថា ភូមិ​ចេតិយ និង ត្រើយ​ខាងកើត ក៏មាន​ឈ្មោះថា​ ភូមិ​ដងទង់ រហូតដល់​បច្ចុប្បន្ននេះ ។ នៅទីនេះ អ្នកស្រុក​ខេត្តកោះកុង គេ​តែងតែ​ទៅ​ជួបជុំគ្នានៅពេល​មាន​ពិធីបុណ្យ​ទាន​របស់​ជន​ជាតិ​ដើម ដែល​រស់នៅ​ទីនោះ ហើ​សព្វ​ថ្ងៃះពិធីបុណ្យ​នេះ​បានក្លាយ​ទៅជាបុណ្យប្រពៃណី​ប្រចាំ​ស្រុក​រហូតមក ។​

សព្វថ្ងៃនេះ​ចេតិយ ឃុន ឆាង ឃុន ផែន បាន​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍ វប្បធម៌ ដ៏​ពេញនិយម​មួយ​នៅក្នុង ខេត្តកោះកុង ទាំងមូល ហើយ​នៅ​ទីនោះ ក៏បាន​ក្លាយជា​រមណីយ​ដ្ឋា​ន​មួយ សម្រាប់​លំហែកាយ ដោយមាន​ខ្យល់អាកាស​ដ៏​បរិសុទ្ធ អាច​ឱ្យភ្ញៀវទេសចរ ស្រូបយក​ខ្យល់អាកាសដ៏​បរិសុទ្ធ​ដើម្បី​បំបាត់​នូវ​ទុក្ខ​កង្វល់ ដោយ​នាំមក​នូវ​ភាពស្រស់​ស្រា​យមក​ជំនួស​វិញ ៕ សុថា​ត់​

​ ​

ចុចអានអត្ថបទបន្ត

សង្គម&ទេសចរណ៍

តំបន់តេទឹកពុះ នឹងអាចក្លាយជារមណីយដ្ឋានព្យាបាលជម្ងឺ ប្រសិនបើ…

Published

on

By

ទីបំផុត​តំបន់​រមណីយដ្ឋាន​តេ​ទឹក​ពុះ ក្នុងស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ ត្រូវបាន​មន្ត្រី​ក្រសួងទេសចរណ៍​ណែ​នាំឱ្យ​អាជ្ញាធរ​មូលដ្ឋានសហ​ការ​ជាមួយ​មន្ត្រី​ជំនាញ​ទេសចរណ៍​រៀបចំ​ឱ្យ​សហគមន៍​ទេសចរណ៍​គ្រប់គ្រង​វិញ បន្ទាប់ពី​បរាជ័យ​ជិត​១៥​ ឆ្នាំ​របស់​ក្រុមហ៊ុន​ចិន​មួយ បានមក​វិនិយោគ​ក្នុង​កុងត្រារយៈពេល ​៧០ ​ឆ្នាំ ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុញ្ញាត​ឱ្យ​តាំងពី​ឆ្នាំ ​២០០៣ – ២០០៤ ​មក​ម្ល៉េះ ។

​លោក កេ​ត សុខុម ប្រធាន​ន​មន្តីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ បាន​ឱ្យ​ដឹងថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​លុប​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ញូ ខ​សម៉​ស (NEW COSMOS) របស់​ចិន មិនឱ្យ​ធ្វើការ​វិនិយោគ តំបន់​រមណីយដ្ឋាន​តេទ​ទឹក​ពុះ​នេះ​ទៀត​ទេ តំបន់​រមណីយដ្ឋាន​តេ​ទឹក​ពុះ​នេះ មាន​ទំហំ​ផ្ទៃដី​ព្រៃ ៩០០​ ហិកតា ហើយ​ត្រូវ​ទុកចោលគ្មាន​ការអភិវឌ្ឍន៍​អ្វី​ទាំងអស់ អស់​រយៈពេល​ជិត ១៥​ ឆ្នាំ​មកហើយ ។

​ពេលនេះ​ដោយមាន​ការណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឱ្យ​រៀបចំ​បង្កើត​សហគមន៍​ទេសចរណ៍​គ្រប់គ្រង តេ​ទឹក​ពុះ ​ដោយ​រៀនសូត្រ​ពីសហគមន៍​ទេសចរណ៍​នៅ​ជី​ផាត់ ខេត្តកោះកុង សហគមន៍​អូរ​ចំបក់នោះថា ​តើ​គេ​រៀបចំយ៉ាង​ម៉េច​ទទួលបាន​ជោគជ័យ ? ពីព្រោះ​តំបន់​តេ​ទឹក​ពុះ​នេះ ស្ថិតនៅក្នុង​ឃុំ ៣ គឺ ឃុំ​តា​សាល ឃុំ​ត្រពាំង​ជោរ និង ឃុំ​សង្កែ​សាគរ ស្រុកឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ ។

​គួរបញ្ជាក់​ផងដែរ​ថា តំបន់​តេ​ទឹក​ពុះ​នេះ គឺជា​កន្លែង​មួយ​ ដែលមាន​ទឹក​ក្តៅ​ផុស​ចេញពី​ក្នុង​ដី​ធម្មជាតិ​របស់​វា អ្នកជំនាញ​ជប៉ុន​បាន​យក​ទឹក​ក្តៅ​នេះ ទៅ​ពិសោធន៍​នៅ​ជប៉ុន​រួចហើយ ដោយ​វាយតម្លៃថា ​ជា​ទឹក​ក្តៅ​ ដែលផ្តល់នូវការព្យាបាល​ជំងឺ​មួយ​​ចំនួនយ៉ាង​មានប្រសិទ្ធភាព​ដល់​សុខភាព​មនុស្ស​យ៉ាង​ខ្លាំងក្លា ។ ពេលនោះ ជប៉ុន​ចង់​ចែចូវ​វិនិយោគ​នៅ​តំបន់​នេះ ឱ្យ​ក្លាយទៅជា​រមណីយដ្ឋាន​មួយ​ខាង​ព្យាបាល​ជម្ងឺ ក៏ប៉ុន្តែ​ដោយសារ​តំបន់​នេះ បាន​ប្រគល់ឱ្យ​ក្រុមហ៊ុន​ចិន​ទៅហើយ ជប៉ុន​ក៏​ដកខ្លួន​ចេញវិញ ៕ ​សុថា​ត់​

ចុចអានអត្ថបទបន្ត
Advertisement
Advertisement logo

SPONSORED CONTENT

អត្ថបទក្រុមហ៊ុន36 mins ago

តោះប្រញាប់ឡើង ! Huawei ផ្តល់ជូនប្រូម៉ូសិនកាដូពិសេសៗ សម្រាប់កុម៉្មង់ទុកមុនជាមួយ ស្មាតហ្វូនស៊េរីថ្មី Huawei Prague តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ ១១៥ ដុល្លារ !

ភ្នំពេញ  ៖  ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ឈានមុខ​លំដាប់​ពិភពលោក  Huawei  ប្រចាំ​កម្ពុជា ប្រកាស​ទទួល​កុម្ម៉ង់​ទុក​មុន សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពីរ​ម៉ូ​ដែល​គឺ HuaweiPrague ( ប្រាក់ ) តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ...

អត្ថបទក្រុមហ៊ុន2 days ago

ស្មាតហ្វូន OPPO ទំនើបទាំង ៤ ស៊េរី កំពុងវាយលុកទីផ្សារយ៉ាងគគ្រឹកគគ្រេង

បន្ទាប់ពីទទួលបានភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងស្មាតហ្វូនស៊េរី F5 F5 Youth និង F5 6GB ក្រុមហ៊ុន OPPO បាននាំមកនូវស្មាតហ្វូនស៊េរីថ្មី OPPO A83 ដែលមាននូវអេក្រង់ពេញអាចឲ្យអ្នកប្រើប្រាស់មើលនូវរូបភាពកាន់តែធំនិងច្បាស់ជាងមុន។ លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖...

អត្ថបទក្រុមហ៊ុន2 days ago

អបអរសាទរ ! ទីបំផុត Huawei រកឃើញម្ចាស់ជ័យលាភី « ប្រកួតរូបថតនៃក្តីស្រឡាញ់ » ដែលទទួលបាន Emoji ច្រើនជាងគេហើយ !

ភ្នំពេញ​៖ ទីបំផុត​ក្រុមហ៊ុន ដែល​កំពុង​បំបែក​ឯក​ត្ត​កម្ម​លើ​ការលក់​ចេញ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា ៤ Huawei nova 2i & Huawei Mate 10 Pro ហើយ​និង​កំពុង​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី ២៥ ជា​ម៉ាក​មានតម្លៃ​បំផុត​លំដាប់​ពិភព​ប្រចាំឆ្នាំ ២០១៨ ( Most Valuable Global...

អត្ថបទក្រុមហ៊ុន6 days ago

ឡូយម្ល៉េះ ! ទិញ Nokia 8 ភ្លាម បញ្ចុះតម្លៃ $50 ភ្លាម ហើយនៅថែមជូនកាដូផ្ទួនៗទៀត ! (មានវីដេអូ)

​ដើម្បី​អបអរសាទរ​ទិវា​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង ទិវា​នៃ​ក្តី​ស្រឡាញ់ ក្រុមហ៊ុន Nokia បាន​ត្រៀម​ប្រូ​ម៉ូ​សិន​ផ្ទួនៗ​សម្រាប់​ការ​ជាវ​ទូរស័ព្ទ Nokia 8 ភ្លាម និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដល់​ទៅ 50 ដុល្លារ ព្រមទាំង​ថែម​ជូន​ស្រោម​ទូរស័ព្ទ និង កញ្ចក់​ការពារ​ទូរស័ព្ទ ។ ហើយ​មាន​ដឹង​អត់ មានតែ​ទូរស័ព្ទ Nokia 8...

ព័ត៌មានថ្មីៗ

កម្សាន្ត2 mins ago

ទស្សនាផ្ទះទាន់សម័យដ៏សែនកក់ក្តៅរបស់តារាសិល្បៈ ១២ ដួង ដែលកម្រនឹងឃើញ

ជាការ​ពិតណាស់​តារា​ក្នុង​សិល្បៈ​មួយចំនួន​ទម្រាំ​តែ​ដើរ​ដល់​ភាពជោគជ័យ​មួយៗ ម្នាក់ៗ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​អាជីព​របស់ខ្លួន ដោយ​ត្រូវ​រៀបចំខ្លួន​យ៉ាងណា​ឱ្យមាន​ទីផ្សារការងារ​ក្នុង​សិល្បៈ​កាន់តែ​ច្រើនឡើង ដើម្បី​ទទួលបាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព និង មួយផ្នែក​សន្សំទុក​សម្រាប់​បំពេញ​ក្តី​ស្រមៃ ដូចជា ទិញ​សម្ភារ​ប្រើប្រាស់ គ្រឿង​លម្អ​ខ្លួន ឡាន ឬ ផ្ទះសម្បែង ជាដើម ។​ ​ជាក់ស្តែង​ដូចជា​តារា​ប្រុស​ស្រី​ល្បីៗ​ប៉ុន្មាន​រូប​ខាងក្រោម​នេះ គឺ​ពួកគេ​បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុង​អាជីព​ជា​អ្នកសិល្បៈ ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ទៅ​បំពេញ​ក្តី​ស្រមៃ​ដូចជា​ទិញ​ផ្ទះសម្បែង​សម្រាប់​រស់នៅ ។ នៅថ្ងៃនេះ យើង​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​អ្នកអាន​ទាំងឡាយ​ទៅ​ទស្សនា​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​របស់​តារា​ក្នុង​សិល្បៈ​មួយចំនួន...

កម្សាន្ត1 hour ago

ពេជ្រ សោភា ត្រៀមបទថ្មី ស្វាគមន៍ពិធីចូលឆ្នាំខ្មែរខាងមុខនេះ !(មានវីដេអូ)

​តារាចម្រៀង ពេជ្រ សោភា នៅ​ផលិតកម្ម រស្មី​ហង្ស​មាស មាន​បទចម្រៀង​ថ្មី​សម្រាប់​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះហើយ ។ ​កន្លងទៅ​គឺ​ឱ្យតែ​ជិត​ដល់​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​គេ​តែង​ឃើញ ពេជ្រ សោភា មាន​ចេញ​បទ ចម្រៀង​ថ្មី​ដើម្បី​ជា​កាដូ​ដល់​អ្នក​ស្រឡាញ់​ចូលចិត្ត​និង​គាំទ្រ​បទ​ចម្រៀង​របស់​នាង​ហើយ​បទ​ចម្រៀង​នាង​តែងតែ​ល្បី​ទទួលបាន​ការចាប់អារម្មណ៍​និង​ចូលចិត្ត​ពី​មហាជន​ជាច្រើន ។​ ​គេ​ចាំបាន​ថា​កាលពី​ឆ្នាំ ២០១៦ បទ​ចម្រៀង​របស់​ពេជ្រ​សោភា​ដែល​ល្បី​ខ្លាំង​គឺ​បទ «​ស្រឡាញ់​បង​ម៉ែ ឱ្យ​ជិះ​ឆ្កែ​» និង នៅ​ឆ្នាំ...

កម្សាន្ត2 hours ago

តារាស្រី ១២ ដួង ប្រែសម្រស់ទាក់ភ្នែក ពេលតែងឈុតពាក់ម្កុដ

សុទ្ធតែជា​តារា​ឯក​ស្រី ដែលមាន​ប្រជាប្រិយ​ខ្លាំង​ក្នុង​ពិភព​សិល្បៈ និង សម្រេស់​លេចធ្លោ តែ​អ្វីដែល​ពិសេស​បំផុត នៅពេលដែល​តារា​ស្រី​ម្នាក់ៗ​ប្រែកាយ​មក​តែងខ្លួន​ជា​ព្រះ​នាង និង បវរកញ្ញា​តាម​សាច់រឿង​ដែល​សម្តែង​គឺ​កាន់តែ​ធ្វើឱ្យ​ពួកនាង​ទទួលបាន​ភាពលេច​ធ្លោ​ជាពិសេស​។​ ​ចុះ​អ្នក​វិញ​យល់​យ៉ាងណាដែរ តើ​តារា​ស្រី​រូប​ណា​ដែល​ពាក់​មកុដ​ពោរពេញ​ដោយ​ភាពលេច​ធ្លោ និង ស្រស់ស្អាត​ជាងគេ​បំផុត​? ១​ ​ខ្វាន់ អុសា​មៈនី (Kwan Usamanee) ២​ ​យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា...

បច្ចេកវិទ្យា3 hours ago

រថយន្ត Mercedes-Maybach ឆ្នាំ ២០១៩ ទទួលបាន​គំរូ​ធ្វើឱ្យ​ទាន់សម័យបំផុត​

​ម៉ូ​ដែល​រថយន្ត​ប្រណីត​បំផុត​របស់​ក្រុមហ៊ុន Mercedes ត្រូវបាន​គេ​កែលម្អ គឺ​រថយន្ត​ស៊េរី Mercedes-Maybach S-Class ឆ្នាំ ២០១៩ ។ រថយន្ត Mercedes-Maybach ជា​រថយន្ត​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​របស់​ក្រុម ហ៊ុន Mercedes ។ ប្រទេស​អាល្លឺម៉ង់​បាន​ផ្តល់ឱ្យ​រថយន្ត​ធុន S-Class នូវ​ការតុបតែង​ខ្ពស់​ដើម្បី​កុំឱ្យ​អា​ម៉ាស់មុខ​ជាមួយ​គូប្រជែង​របស់​ក្រុមហ៊ុន Bentley និង...

កម្សាន្ត3 hours ago

ខំបង្អួតដើមទ្រូងដ៏សិចស៊ី ទីបំផុត សេង សូណា ត្រូវប៉ាន់ជាមួយការសម្តែងរឿងបរទេស

សេង សូ​ណា បានបង្ហាញ​ពី​ក្តី​ត្រេកអរ​ជាខ្លាំង​ក្នុងពេលដែល​រូបនាង​ត្រូវបាន​ជ្រើសរើស​ឲ្យ​សំដែង​រឿង បរទេស​ចំនួន ​២​ រឿង​ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ​ ព្រោះ​ឃើញថា​សមតា​ម​បំណងប្រាថ្នា​របស់​នាង​ហើយ ។​ ​មួយរយៈ​មុននេះ​តារា​សម្តែង​មាន​ដើមទ្រូង​សិច​ស៊ី សេង សូ​ណា ដែល​ហាក់​ស្ងប់ស្ងាត់​ក្នុង​ការថត​ភាពយន្ត​បាន​ឲ្យ​ដឹងថា​ពេលនេះ​នាង​សប្បាយចិត្ត​ជាខ្លាំង​ដែល​បានសម្រេច​បំណង​ព្រោះ​មានឱកាស​ក្នុង ការសំដែង​ភាពយន្ត​វិញ​ហើយដោយ​ក្នុង​នោះបាន​សំដែង​រឿង​បរទេស ។​ ​នា​ដើមខែ​កុម្ភៈ​ខាង​មុននេះ​នាង​នឹង​ទទួល​ថត​ភាពយន្ត​ពី​សហរដ្ឋអាមេរិក ២ រឿង ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ ហើយ​ភាពយន្ត​ទាំង ២...

ពេញនិយម