អត្ថប្រយោជន៍​ហួសស្មាន​នៃ​ពងក្ងាន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ទាន់​បាន​ដឹង – Popular Magazine
Connect with us

ជីវិត&សុខភាព

អត្ថប្រយោជន៍​ហួសស្មាន​នៃ​ពងក្ងាន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ទាន់​បាន​ដឹង

Published

on

យោង​តាម​គំនិត​ដ៏​ពេញនិយម ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ញ៉ាំ​ពងក្ងាន​ដើម្បី​ឱ្យ​កូន​កើត​មក​ឆ្លាត រហ័សរហួន។ ដោយសារ​ជំនឿ​នេះ ម្តាយ​ជាច្រើន​បាន​ជ្រើស​យកពងក្ងាន ព្រោះ​ខ្លាច​រឿង​មិន​ល្អ​កើតឡើង។ ពង​ក្ងាន ជា​សាច់​ស៊ុត​ដ៏​កម្រ​ជាង​ស៊ុត​ដទៃ។ ប៉ុន្តែ​ពងក្ងាន​គ្មាន​តម្លៃ​ទេ ព្រោះ​បរិមាណ​សារធាតុចិញ្ចឹម​របស់​វា​មិន​ល្អជាង​ស៊ុត​មាន់ ស៊ុត​ទា​ទេ។

យោង​តាម​ការសិក្សា​បាន​ឱ្យ​ដឹង​ថា ស៊ុតក្ងាន​ផ្ទុក​ប្រូតេអ៊ីន 13.5% លីពីត 13.2% វីតាមីន A 0.33% វីតាមីន B1 0.10% វីតាមីន B2 0.30% ត្រង់​ចំណុច​នេះ​ធ្វើឱ្យ​ពងក្ងាន​ក៏​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​អាហារ​សម្បូរ​សារធាតុចិញ្ចឹម​ដែរ។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ បើ​ធៀបនឹង​ពងមាន់ វា​មាន​សារធាតុចិញ្ចឹម​សំខាន់ 2 គឺ ប្រូតេអ៊ីន និង​វីតាមីន A។ បរិមាណ​ប្រូតេអ៊ីន​អាច​ស្មើគ្នា តែ​ស៊ុតក្ងាន​មាន​ផ្ទុក​វីតាមីន A តិចជាង​ស៊ុត​ដទៃ។

ស៊ុតក្ងាន៖ ប្រូតេអ៊ីន (13.5%) វីតាមីន A (0.33%) ស៊ុត​មាន់ ស៊ុត​ទា៖ ប្រូតេអ៊ីន (12.5%) វីតាមីន A (0.70%)

មិន​តែប៉ុណ្ណោះ ស៊ុតក្ងាន​ក៏​មាន​ផ្ទុក​លីពីត​ច្រើន (13.2%) និង​កូឡេស្តេរ៉ុល ស្រប​ពេល​ដែល​បរិមាណ​លីពីត​ក្នុង​ពងមាន់​មាន​តែ 11.6% ហើយ​កម្រិត​កូឡេស្តេរ៉ុល​ទាប។ សារធាតុ 2មុខ​នេះ​ងាយ​ធ្វើឱ្យ​ឡើង​គីឡូ និង​លើស​ឈាម។ ដូចនេះ​ម្តាយ​គួរ​ទទួលទាន​ស៊ុតក្ងាន​ត្រឹមតែ 1 ក្នុង​មួយ​សប្តាហ៍៕

អត្ថប្រយោជន៍​ហួសស្មាន​នៃ​ពងក្ងាន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ទាន់​បាន​ដឹងអត្ថប្រយោជន៍​ហួសស្មាន​នៃ​ពងក្ងាន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ទាន់​បាន​ដឹង

មតិរបស់អ្នក

ជីវិត&សុខភាព

លេចថ្នាំជាតិដែកច្រើន អាចប្រឈមឱ្យកើតជំងឺមហារីកពោះវៀន

Published

on

By

ថ្នាំ​គ្រាប់​ជាតិ​ដែក​មួយចំនួន​អាចមាន​ឥទ្ធិពល និង វិ​វត្ត​កើត​ជំងឺមហារីក​ពោះវៀនធំ​បាន នេះ​បើ​យោងតាម​ការសិក្សា​ថ្មី​មួយ​ដែល​ដឹកនាំ​ស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Chalmers University of Technology ។​

​ក្នុង​ថ្នាំ​វីតាមីន​សារធាតុ​ដែក​នេះ​ច្រើន​មាន​ផ្ទុក​សារធាតុ​ចំនួន​ពីរ​គឺ ស៊ី​ត្រាត​ហ្វេ​រីក (citrate ferric) និង ហ្វេ​រេ​តា អ៊ី​ឌី​ធី​អេ (fereta EDTA) ត្រូវបាន​គេ​ប្រើ​ជា​ញឹកញាប់​នៅក្នុង​អាហារ​បំប៉ន និង អាហារ​មួយចំនួន​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​មាន​សហរដ្ឋអាមេរិក និង សហភាព​អឺរ៉ុប​ផងដែរ ដែល​សារធាតុ​នេះ​អាច​បង្ក​ជា​ជំងឺមហារីក​បាន ។

​អ្នកស្រាវជ្រាវ​អាច​សន្និដ្ឋានបានថា សារធាតុ Citrate Ferric និង Ferrit EDTA ពិតជា​អាច​បង្កឱ្យ​កើត​មហារីក​បាន ​ព្រោះ​វា​អាច​បង្កឱ្យ​កើត​សារធាតុ កាស៊ីណូ​ហ្សែ​ន (carcinogenic) និង សារធាតុ អា​ហ្វឺ​រ​ហ្គូ​លីន (amphiregulin) ដែល​អាច​បង្កជា​ជំងឺមហារីក​នៅពេល​ប្រើ​យូរអង្វែង ។​

​ភាគច្រើន​នៃ​ជាតិ​ដែក​ដែល​រាងកាយ​ត្រូវការ គឺ​ច្រើន​ទទួលបាន​មកពី​អាហារ​ដូចជា សាច់​ត្រី បន្លែ ផ្លែឈើ និង គ្រាប់​ធញ្ញជាតិ​មួយចំនួន ។ ដូច្នេះ​នៅពេល​ស្ត្រី​មាន​ផ្ទៃពោះ​ខ្វះ​ជាតិ​ដែក​នោះ ពួកគេ​គួរ​ជ្រើសរើស​ពិសា​របប​អាហារ​ឱ្យបាន​ទៀងទាត់ និង គួរប្រើ​ថ្នាំ​គ្រាប់​តិចតួច​ទើប​ជាការ​ប្រសើរ ។ លទ្ធផល​ស្រាវជ្រាវ​នេះ​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Oncotarget ៕ សុផល (​ប្រភព​៖ Zeenews.com)


ចុចអានអត្ថបទបន្ត

ជីវិត&សុខភាព

មេរោគ​ដំបៅ​រលួយ​ស៊ីសាច់ កំពុង​ផ្ទុះឡើង​ជាថ្មី​នៅក្នុង​ប្រទេស​អូស្ត្រាលី​

Published

on

By

អាជ្ញាធរ​សុខាភិបាល​ក្នុងប្រទេស​អូស្ត្រាលី​កាលពីដើម​សប្តាហ៍​នេះ​បានចេញ​សេចក្តី​ព្រមាន​មួ​​យ​ពី​មេរោគ​ម្យ៉ាង​ដែល​បង្កឱ្យ​កើតមាន​ដំបៅ​និង​ ស៊ី​​ខូង​សាច់ ដែល​ទៀមទារ​ឱ្យមាន​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​ជាបន្ទាន់​ចាំបាច់​មួយ ​។

​នៅក្នុង​របាយការណ៍​រួមមួយ​ធើ្វ​ឡើង​ដោយ​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ​និង ​ឧស្សាហកម្ម Commonwealth Scientific and Industrial Research (CSIRO) និង​ សេវា​ផ្តល់​ការថែទាំ​សុខភាព Barwon Health បានបង្ហាញ​ឱ្យដឹងថា​ដំបៅ​រលួយ​ឈ្មោះ Buruli ពិតជា​មានការ​កើនឡើង​គួរឱ្យ​បារម្ភ​ពិតមែន​នៅក្នុង​ប្រទេស​អូស្ត្រាលី ​។​

​ដំបៅ​នេះ​បណ្តាលឱ្យ​ជាលិកា​រលួយ ត្រូវបាន​គេ​រកឃើញ​ធ្លាប់​កើតមាន​ជាទូទៅ​នៅក្នុង​ទ្វីបអាហ្វ្រិក​តែប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ​វា​បាន​ឆ្លង​ចូលដល់​តំបន់​ខ្លះ​នៅ Victoria ក្នុងប្រទេស​អូស្ត្រាលី​ហើយ ។​

​គួរ​រំ​ឮ​ក​ដែរ​ថា​ក្នុង​ឆ្នាំ ២០១៦ នៅក្នុង​ប្រទេស​អូស្ត្រាលី​មាន​ករណី​ជំងឺ​នេះ​ចំនួន ១៨២ ករណី​ដែលជា​ចំនួន​ខ្ពស់បំផុត ​។ ប៉ុន្តែ​ករណីនេះ​បាន​កើនឡើង ៥១​ ភាគរយ​នៅ​ចុងឆ្នាំ ២០១៧ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៦ ៕ សុផល​

​ប្រភព​៖ zeenews.com


ចុចអានអត្ថបទបន្ត
Advertisement
Advertisement

SPONSORED CONTENT

អត្ថបទក្រុមហ៊ុន1 day ago

Nokia 7 plus និង Nokia 6 ស៊េរី 2018 មានលក់នៅកម្ពុជាហើយ ព្រមជាមួយតម្លៃត្រឹមតែ…

​រាជធានី​ភ្នំពេញ​៖ HMD Global ដែលជា​ក្រុមហ៊ុន​ផលិត និង ចែកចាយ​ទូរ​សព្ទ Nokia បាន​នាំមក​ជូន​នូវ​ម៉ូ​ដែល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Nokia 7 plus និង Nokia 6 ស៊េរី 2018 ថ្មី​មាន​លក់​នៅ​ទូទាំងប្រទេស​កម្ពុជា​ហើយ ដោយ Nokia 7...

អត្ថបទក្រុមហ៊ុន4 days ago

ទូរស័ព្ទ OPPO F7 មានតម្លៃ​សមរម្យ និង មាន​លក្ខណៈពិសេស​ច្រើន​បែបនេះ នរណា​មិន​ចង់បាន !

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៨ ក្រុមហ៊ុន OPPO នៅ​ប្រទេស​កម្ពុជា​បាន​សម្ពោធ​នូវ​ផលិតផល​ថ្មី គឺ OPPO F7 នៅ​សណ្ឋា គារ​សុខា​ភ្នំពេញ ហើយក៏​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស និង ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ផងដែរ ។...

អត្ថបទក្រុមហ៊ុន4 days ago

ចាំអីទៀត ឱកាសឈ្នះរង្វាន់ឡេបថប់តម្លៃ ១៥៦៨ ដុល្លារ ដោយគ្រាន់តែជាវ Huawei nova 2i ($299) Huawei nova 3e ($329) ឬ Huawei Y9 2018 ($249)

​ភ្នំពេញ​៖ ក្រុមហ៊ុនស្មា​ត​ហ្វូ​នឈានមុខ​លំដាប់​ពិភពលោក Huawei ប្រចាំ​កម្ពុជា ប្រកាស​ផ្តល់រ​ង្វាន់​ធំ «​ឡេ​ប​ថប់ Huawei MatebookX សរុប ៤ គ្រឿង និង នាឡិការ Huawei Band 0 សរុប ២៤០ គ្រឿង ដែល​មួយ​សប្តាហ៍ៗ​អតិថិជន​នឹង​អាច​ឈ្នះ​ឡេ​ប​ថប់...

អត្ថបទក្រុមហ៊ុន6 days ago

ថ្នាំពន្យារកំណើត ការពារស្ត្រីពីមហារីកសាហាវៗ !

មហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​មិន​ចង់​ជួប​ព្រោះ​ឱកាស​ដែល​ព្យាបាល​បានជោគជ័យ​មាន​កម្រិត​ទាប បើ​ងា​កមក​មើល​មហារីក​ប្រដាប់បន្តពូជ​បុរស​មានការ​បារម្ភ​ចំពោះ​មហារីកក្រពេញ​ប្រូ​ស្តា​ត រីឯ​ស្ត្រី​ក៏មាន​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​មហារីក​អូវែរ និង មហារីក​ស្បូន​ផងដែរ ។​ ជាទូទៅ​មហារីក​អូវែរ​មិនសូវ​ឲ្យ​សញ្ញា​ដំបូង​អ្វី​ឡើយ​លុះត្រាតែ​វា​បាន​រាលដាល​ពេញ​តំបន់​អាង​ត្រគាត​ និង បរិវេណ​ពោះ​ទើប​លេចចេញ​ជា​សញ្ញា​ដូចនេះ​អត្រា​មរណៈ​មាន​កម្រិត​ខ្ពស់ រោគសញ្ញា​ជំងឺមហារីកអូវែរ​ដែល​អ្នក​គួរ​ចាប់អារម្មណ៍​រួមមាន​៖ ហើមពោះ ឆាប់​ឆ្អែត​ក្រោយពេល​ទទួលទាន​អាហារ ស្រក​ទម្ងន់​ឈឺ​ចុកចាប់​នៅ​តំបន់​អាង​ត្រគាត ទល់លាមក និង នោម​ញឹក ។ ចំណែកឯ​មហារីក​ស្បូន​វិញ អាច​ចេញ​អាការរោគ​តាំងពី​ដំណាក់កាល​ដំបូង​ជាពិសេស​៖ ការធ្លាក់​ឈាមតាម​ទ្វារមាស​ច្រើន​ក្នុងពេល​មក​រដូវ...

ព័ត៌មានថ្មីៗ

សង្គម&ទេសចរណ៍3 hours ago

ក្រសួងសុខាភិបាលបានដាក់ចេញយុទ្ធសាស្ត្រ កាត់បន្ថយជំងឺរបេងឱ្យបាន៤% និង អត្រាអ្នកស្លាប់ឱ្យបាន៥% នៅឆ្នាំ២០២០

ក្រសួង​សុខាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បី​កាត់បន្ថយ​អត្រា​អាំង​ស៊ី​ដង់ របស់​អ្នកជំងឺ​របេង​ឱ្យបាន​៤​% និង​ អត្រា​អ្នកស្លាប់​ដោយសារជំងឺនេះឱ្យបាន​៥​% ឆ្នាំ​២០២០​ខាងមុខនេះ ។ ហើយនៅឆ្នាំ២០១៧កន្លងមកនេះ កម្មវិធីថ្នាក់​ជាតិ​បាន​ស្រាវជ្រាវ​រក​ករណី​ជំងឺរបេងបានជាង​៣​ម៉ឺន​ករណី ។ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាលបានមានប្រសាសន៍នៅក្នុងសន្និបាទបូកសរុបការងារកម្ចាត់ជំងឺរបេងទូទាំងប្រទេសលើកទី២៣ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៨នេះថា កម្មវិធី​ជាតិ​កម្ចាត់​រោគរបេង ត្រូវ​ធ្វើ​ការចុះ​ស្រាវជ្រាវ​រក​ករណី​របេង​ថ្មី នៅ​តាម​ទីតាំង​ដែល​មាន​មនុស្ស​រស់​នៅ​កកកុញ​ច្រើន​ដូចជា...

សង្គម&ទេសចរណ៍4 hours ago

ចូលឆ្នាំចប់ បន្សល់ទុកសុទ្ធតែគំនរសំរាមតាមផ្លូវសាធារណៈនៅក្រុងបាត់ដំបង

តាំងពី​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខែរ​រួចមក នៅ​ក្រុង​បាត់ដំបង មាន​កន្លែង​ទីសាធារណៈជាច្រើន​កន្លែង​ពោរពេញ​ទៅដោយ​សំរាម​ពេញប្រៀប ដែល​បញ្ហា​នេះ​ប្រជាពលរដ្ឋ បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អាជ្ញាធរ និង មន្ត្រី​ជំនាញ​ដែល​មិន​យក​ចឹ​ត្ត​ទុកដាក់​បញ្ហា​គំនរ​សំរាម​ពាសវាលពាសកាល នៅតាម​ដងផ្លូវ​សា​ធា​រណះនេះ ។​​ជាក់​ស្តែ​នៅ​ព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៨ នេះនៅផ្លូវ​ទីសាធារណៈ​ជាច្រើន នៅក្នុង​ក្រុង​បាត់ដំបង ពិសេស​នៅ​ចំណុច​ខាងកើត​ភោជនីយដ្ឋាន​អ​ប្សា​រា ស្ថិតក្នុង ភូមិ​រំចេក​៤ សង្កាត់​រត​នះ...

កីឡា4 hours ago

ក្លឹប Napoli ទៅស៊ី Juventus ដល់ក្នុងដី (មានវីដេអូ)

មួយ​គ្រាប់​ចុង​ម៉ោង​ពី​កីឡាករ Kalidou Koulibaly បាន​ជួយ​ឱ្យ​ក្លឹប Napoli យកឈ្នះ​ក្លឹប​សេះបង្កង់ Juventus ក្នុង​លទ្ធផល ០ ទល់នឹង ១ និង រក្សា​សម្ពាធ​លើ Juventus ក្នុងការ​ដណ្តើមពាន​លី​គ​កំពូល​អ៊ីតាលី ។​​ជ័យជម្នះ​លើ Juventus បានធ្វើឱ្យ Napoli មាន​គម្លាត​ពិន្ទុ​ពី...

វប្បធម៌5 hours ago

ក្រុម​អ្នក​ភិ​រក្ស​ក្រសួង​វប្ប​ធម៌​ ជួសជុល​ព្រះ​ពុទ្ធរូប​ប្រាសាទ​ចត​មុខ​

​ប្រជាជន និង អ្នក​ស្រឡាញ​វប្ប​ធ៌​ម​មានការ​ភ្ញាក់ផ្អើល និង កោតសរសើរ​យ៉ាងខ្លាំងដល់​ក្រុម អ្នក​ភិ​រក្ស របស់ នាយកដ្ឋាន​គាំពារ និង អភិរក្ស​សំណង់​បុរាណ នៃ ក្រសួង​វប្ប​ធ៌​ម​និង វិចិត្រសិ​ល្បះ នៅពេលដែល​ក្រុមការងារ​នេះ កំពង់ធ្វើការ​ជួសជុល​ប្រាសាទ​ចត​មុខ នៃ​ក្រុម​ប្រាសាទ បាកាណ ​(​ព្រះ​ខ័​ន្ធ​កំពង់ស្វាយ​) ​នៅ​ខេត្តព្រះវិហារ ហើយ​ពួក​អ្នកជំនាញ​បាន​កាយ​ចេញ​នូវ...

កម្សាន្ត5 hours ago

មាស សុខសោភា អួតរាងស្រឡូនក្នុងឈុតហែលទឹក សិចស៊ីកប់ !

កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បីល្បាញ មាស សុខ​សោភា បាន​បង្អួតរាង​យ៉ាង​ស៊ី​អារម្មណ៍ ជាមួយ​ឈុត​ប៊ី​គី​នី​យ៉ាង​សិច​ស៊ីក្នុង​អាងទឹក បង្ក​ឱ្យ​អ្នកគាំទ្រ​ជាច្រើន ពិសេស​បុរសៗ​ជ្រួលច្របល់​មិន​ស្ទើរ​ឡើយ ។​​ភាព​សិច​ស៊ី​របស់​កំពូល​តារាចម្រៀង មាស សុខ​សោភា បាន​ប្រទាក់​ក្រសែភ្នែក​មហាជន​ជាច្រើន​តាម​សន្លឹង​មើល​នាង ។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ តារា​ស្រី​ដួង​នេះ ហាក់​លែង​ញញើត​នឹង​ការ​ស្លៀកពាក់​បែប​បញ្ចេញ​សាច់​បង្ហាញ​ដល់​អ្នកគាំទ្រ ។​​យ៉ាងណា​ក៏មាន​ការលើកសរសើរ​ពី​បណ្ដា​អ្នកគាំទ្រ​ថា ម្ចាស់​បទ «​ម្នាក់ឯង​មិន​ស្លាប់​ទេ​» រូបនេះ ពិត​ជាមាន​រូបរាង​ស្រ​ឡូ​ន​ស្អាត​គួរឱ្យ​ក្នាញ់​មែនទែន...

ពេញនិយម