ក្រោយផ្ទុះការរិះគន់លើ N.Jonh ម្ដងទៀត ផេក PSV family ផុសឆ្លើយតបលើកហេតុផល ៤ ចំណុចជុំវិញស្ថានភាពការងារ N.Jonh នៅអាមេរិក

Share This

មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមច្បាស់ជាបានចាប់អារម្មណ៍ហើយ ជុំវិញរឿងរ៉ាវផ្ទុះការវែកញែករិះគន់ម្ដងហើយម្ដងទៀត លើកូនប្រុសទី ២ របស់កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីនាគ ដែលមានឈ្មោះថ្មីបែបបរទេសហៅថា N.Jonh។

ពិតណាស់ ស្របពេលលោក N.Jonh កំពុងហ្វឹកហាត់ផ្នែកចម្រៀងបរទេសក្នុងស្ថាប័នមួយនៅឯសហរដ្ឋអារិក និង ត្រៀមចេញចម្រៀងថ្មីៗនោះ N.Jonh ក៏ត្រូវបានមហាជនលើបណ្ដាញសង្គមផ្ទុះបញ្ចេញមតិវែកញែក ដោយភាគច្រើនរិះគន់មិនពេញចិត្តខ្លាំង ក្រោយឃើញហ្វេសប៊ុកផេករបស់លោកបញ្ចេញវីដេអូចម្រៀងខ្លីៗ ខុសពេលវេលា ខណៈប្រទេសជាតិកំពុងមានបញ្ហាសង្គ្រាមដោយសារការឈ្លានពានរបស់ថៃ។

ស្របគ្នានោះដែរ ក៏ឃើញមានអ្នកសិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រមួយចំនួន បានចែករំលែកជាមតិលើកជាហេតុផលមួយឡើង ដើម្បីឱ្យមហាជនជួយយោគយល់ដល់តារាចម្រៀងប្រុសរូបនេះដែរ។

ដោយឡែក មកដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ ស្របពេលប្រទេសជាតិកំពុងរងការវាយប្រហារជាថ្មីពីយោធាថៃ ស្រាប់តែបានឃើញលើហ្វេសប៊ុកផេករបស់តារាចម្រៀង N.Jonh ក៏បានចេញវីដេអូចម្រៀងថ្មីរបស់លោកចំថ្ងៃតែមួយនេះទៀត ដែលជាហេតុធ្វើឱ្យមហាជនលើបណ្ដាញសង្គមផ្ទុះមតិរិះគន់ខ្លាំងជាថ្មីលើរូបលោក។

ក្រោយឃើញតារាចម្រៀង N.Jonh រងការវែកញែករិះគន់ម្ដងហើយម្ដងទៀតនេះដែរ ក៏បានឃើញហ្វេសប៊ុកផេកឈ្មោះ PSV Family បានបង្ហោះសារឆ្លើយតបទៅកាន់អ្នកវែកញែករិះគន់លើលោក N.Jonh ដោយលើកហេតុផល ៤ ចំណុចជុំវិញស្ថានភាពការងាររបស់តារាចម្រៀងប្រុសរូបនេះ ក្នុងស្ថាប័ននៅសហរដ្ឋអាមេរិកឱ្យមហាជនបានដឹងផងដែរ។

ក្នុងនោះ PSV Family បានបង្ហោះរៀបរាប់ថា ៖ «ចរិត N.John មិនមែនជាមនុស្សឈ្លើយ មិនដឹងខុសត្រូវ ក៏មិនមែនជាមនុស្សបំពុលសង្គម រឹតតែមិនមែនប្រភេទមនុស្សឆ្លៀតឱកាស បាន View ក្នុងពេលប្រទេសមានបញ្ហា។ តែមនុស្សមួយចំនួនតូចទេដែលមិនយល់ពីស្ថានភាពរបស់គាត់ ហើយក៏មិនយល់ហេតុផល ៖

– N.John កំពុងបន្តការសិក្សាផ្នែកសិល្បៈនៅអាមេរិក តើគាត់គួរតែបោះបង់ចោលការងារ និង ការសិក្សា ហើយត្រឡប់មកខ្មែរវិញ ឬយ៉ាងណា?
– N.John មិនមែនជាសិល្បករឯករាជ្យទេ គាត់ម៉េចនឹងអាចលុប អាចផ្លាស់ប្តូរស្រេចតែចិត្តបាន?
– N.John កំពុងនៅក្រោមផលិតកម្មអាមេរិក គ្រប់យ៉ាងត្រូវគោរពតាមការរៀបចំរបស់ផលិតកម្ម ប្រុងឱ្យគាត់លាលែងពីផលិតកម្ម ឬយ៉ាងណា?
– N.John ឆ្លៀតឱកាសពេលមានបញ្ហា? បើអ្នកតាមដានគាត់ទើបដឹង មិនមែនជារឿងចៃដន្យទេ ព្រោះគាត់ផុសសឹងរាល់ថ្ងៃជាធម្មតា តើគាត់ត្រូវផុសគេចរបៀបម៉េចទើបមិនចំថ្ងៃមានបញ្ហា? មនុស្សមួយចំនួនទៅវិញទេដែលចំថ្ងៃមានបញ្ហាទាញ N.John ចូលថាឆ្លៀតឱកាស ថាមានបំណង… អ៊ីចឹងសូមអ្នកទាំងអស់គ្នា សូមចិត្តកុំចាប់កំហុសគ្នាឯងអី»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

ជាបវរកញ្ញាជួបឧបសគ្គច្រើនជាងគេ! អ្នកគ្រប់គ្រង MUC តែងចាំគាំទ្រ ហ្វីយ៉ាតា ពីក្រោយយ៉ាងកក់ក្ដៅ សឹងគ្រប់សកម្មភាព

តារាចម្រៀងស្រីជួរមុខ ២ រូប ប្រកាសលុបចោលការសម្តែងនៅ Pub ភ្លាមៗ ព្រោះគិតដល់សុខទុក្ខបងប្អូនខ្មែរនៅព្រំដែន

ពលរដ្ឋនៅតាមព្រំដែនកំពុងជួបទុក្ខ នាង ដាវីន ថាលើកនេះនឹងចូលរួមជួយតាមលទ្ធភាព មិនហ៊ានបង្កើតមូលនិធិដូចមុនទេ

ជាតិកំពុងតានតឹង ហ្វីយ៉ាតា នៅស្រុកគេក៏មិនស្រណុកចិត្ត តែត្រូវកាន់ទង់ជាតិខ្មែរបញ្ចប់បេសកកម្ម មិនរត់ចោលជួរកណ្ដាលទីដាច់ខាត

សម្រុកធ្វើជំនួញទាន់វ័យនៅក្មេង! គង់ ចាន់ស្រីមុំ ទើបបើកហាងថ្មីដល់ទៅ ២ បន្ថែមទៀត

ឌីជេ ក្តិប បង្ហើបឱ្យអ្នកគាំទ្រលួចញញឹម បន្ទាប់ពីបានរួមការងារនឹង វណ្ណដា ព្រមទាំងសិស្សប្អូនជំនាន់ក្រោយមួយរយៈ

(វីដេអូ) មិត្តភាពជ្រាលជ្រៅ! ទេព បូព្រឹក្ស ឡើងច្រៀងរួមគ្នានឹង ពេជ្រ សូលីកា ទាំងទឹកភ្នែក ធ្វើឱ្យអ្នកគាំទ្រជាច្រើនក្ដុកក្ដួលតាម

ស្វែងរកព័ត៌មាន​ ឬវីដេអូ