ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

Share This

លោក Takuma Tani អាយុ ៤៧ ឆ្នាំ ផ្ទុះប្រជាប្រិយភាពខ្លាំងជាមួយនឹងសំឡេងដ៏ពីរោះ រួមជាមួយនឹងការតុបតែងខ្លួនជាមនុស្សស្រីក្នុងម៉ូដ Lolita ដែលស័ក្ដិសមខ្លាំងបំផុត រហូតអ្នកដែលមិនស្គាល់លោកអាចលង់ស្រឡាញ់ដកចិត្តមិនរួច ព្រោះតែរូបសម្រស់ពេលតុបតែងគឺស្រស់ស្អាតខ្លាំងដូចកូនក្រមុំតុក្កតា។

រៀបរាប់ពីប្រវត្តិរបស់លោក Tani កាលចម្រើនវ័យបាន ៣ ឆ្នាំ លោកបានចាប់ផ្ដើមរៀនលេងព្យាណូ ដោយក្រោយមកក៏ចាប់សិក្សាផ្នែកបង្ហើរសំឡេងនៅក្រុង Liverpool ប្រទេសអង់គ្លេស បន្ទាប់មកក៏វិលត្រឡប់មកប្រទេសជប៉ុនវិញ ក្លាយខ្លួនជាគ្រូបង្វឹកផ្នែកសំឡេង។ ក្នុងឆ្នាំ ២០០៥ ក្រុមតន្ត្រីមួយឈ្មោះ Jikkendai Marmot ក៏ត្រូវបានបង្កើតឡើងក្នុងទីក្រុងតូក្យូ ដោយលោក Tani គឺជា lead singer ជាអ្នកសរសេរចម្រៀង និងជាអ្នកនិពន្ធទំនុកច្រៀង។

លោក Tani បានចាប់ផ្ដើមលេងស្ទីលតុបតែងខ្លួនក្នុងម៉ូដ Lolita ដំបូងនៅវ័យ ៣៤ ឆ្នាំ ខណៈពេលធ្វើការជាម៉ូដែលក្រៅម៉ោង។ នៅពេលនោះ មានពេលមួយ ម៉ូដែលស្រីម្នាក់បាន cancel ការងារ ហើយខាងបុគ្គលិកក៏បានសុំឱ្យលោក Tani ចូលមកជំនួសដោយស្លៀកឈុត Lolita។ ដំបូង លោករៀងស្ទាក់ស្ទើរដែរដោយគិតថាវាមិនស័ក្ដិសមសម្រាប់មនុស្សប្រុស និង ថែមទាំងជាឪពុកគេផង មកស្លៀកពាក់ធ្វើជាមនុស្សស្រីបែបនេះ ប៉ុន្តែចុងក្រោយលោកក៏យល់ព្រមធ្វើ។

យ៉ាងណាមិញ ការតុបតែងខ្លួនរបស់លោក Tani បានធ្វើឱ្យខាងបុគ្គលិកភ្ញាក់ផ្អើលជាខ្លាំងរហូតលាន់មាត់ថា រូបលោកគឺស៊ីកាមេរ៉ាខ្លាំងជាងម៉ូដែលស្រីទៅទៀត។ យូរៗទៅ លោក Tani ក៏កាន់តែមានភាពជឿជាក់ក្នុងការស្លៀកពាក់ឈុត Lolita នេះ ហើយការតុបតែងខ្លួនរបស់លោកនេះហើយបានជួយឱ្យលោកទទួលបានប្រជាប្រិយភាពខ្លាំងជាងមុន។

មនុស្សជាច្រើនបានកោតសរសើរចំពោះសំឡេង និង ការតុបតែងខ្លួនដ៏ស្រស់ស្អាតខ្លាំងរបស់លោក រហូតមានអ្នកខ្លះច្រណែនកូនៗរបស់លោកថែមទៀតដែលមានឪពុក Lolita ដ៏ខ្យូតជាងគេបំផុតលើពិភពលោកបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏មានមនុស្សមួយចំនួនមិនពេញចិត្តផងដែរ ដោយពួកគេរិះគន់លោកថា មានរូបរាងមិនស័ក្ដិសមនឹងធ្វើជាឪពុកគេសោះ និង ថែមនិយាយថាបែបនេះកូនៗលោកនឹងត្រូវគេ bully យ៉ាងណាទេ៕

ប្រភព៖ SCMP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

លោក​ អ៊ិន សុភិន ទទួលស្គាល់រឿងជំពាក់បុលគេ តែរឿងគ្រប់គ្រងកម្មវិធីបរវកញ្ញាមិនធ្លាប់មានបញ្ហារកាំរកូសទេ

ចំណងគ្រួសារគ្មានរឿងល្អក់កករទេ តែ យាយយ៉យ និង ស្វាមី រស់នៅឆ្ងាយគ្នា ព្រោះហេតុផលនេះ

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ធ្វើចិត្តមិនទាន់បាន! កែវ សុបញ្ញា បង្ហោះដំណឹងបាត់បង់កូនស្រីទាំងខ្លោចផ្សា បួងសួងឱ្យកូនត្រឡប់មកវិញម្ដងទៀត

ព័ត៌មានបន្ថែម

ឃើញទឹកផុសចេញពីក្រោមដី ផ្អើលអ្នកស្រុកទៅដងផឹកលាន់ ព្រោះជឿថាជាទឹកស័ក្តិសិទ្ធិ តាមពិតទឹកទុយោបែកសោះ

ម្តាយភ័យបុកពោះ សុខៗកូនស្រីអង្គុយសើចផងយំផងដូចមនុស្សឆ្កួ/ត ក្រោយខំធ្វើកិច្ចការសាលាមួយយប់ទល់ភ្លឺ

ចម្លែក! ពេទ្យស្រី ១០ នាក់ ធ្វើការផ្នែកសម្ភពក្នុងមន្ទីរពេទ្យមួយនៅអាមេរិក កើតជំងឺដុះសាច់ក្នុងខួរក្បាលដូចគ្នា តែរកមូលហេតុមិនឃើញ

ឆាប់រកពេទ្យ! បើនៅសុខៗតែងខ្លួនប្លែកៗ និយាយមួយៗ ដឹងរឿងផ្លូវក្នុង មិនមែនញាណទី ៦ ប្រាប់ទេ គឺអ្នកអាចកំពុងបែកសតិ

មិនចង់ឱ្យជីវិតមានសម្ពាធ បុរសជប៉ុនម្នាក់សុខចិត្តលាឈប់ពីការងារ ប្រមូលទ្រព្យលក់ ហើយដើរធ្វើជនអនាថាវិញ

ឈឺខ្នងមិនបាត់ ជឿក្បួនបុរាណលេបកង្កែបរស់ ៨ ក្បាល ចុងក្រោយកូនដឹកទៅពេទ្យសឹងមិនទាន់ ព្រោះកង្កែបលោតពេញពោះ

ថ្មីទៀតហើយ! ខឹងទូរស័ព្ទទៅសង្សារមិនចូល ស្ទុះឡើងបង្គោលភ្លើងកាត់ផ្ដាច់ចរន្តធ្វើឱ្យដាច់ភ្លើងប្រើពេញមួយភូមិ

ករណីកម្រ! បុរសម្នាក់រស់នៅធម្មតាជាង ៤០ ឆ្នាំហើយ ទើបដឹងខ្លួនឯងអត់មានខួរក្បាល ៩០%

ស្វែងរកព័ត៌មាន​ ឬវីដេអូ