ជាដំណឹងមួយគួរឱ្យភ្ញាក់ផ្អើល ដោយនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ គណនីហ្វេសប៊ុកផេកផ្លូវការ BarBQ PLAZA Cambodia បានចេញសេចក្តីជូនដំណឹងមួយ ពីការបិទទ្វាជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ នេះតទៅ ជាមួយការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និង ភាពស្មោះត្រង់ ពីអតិថិជនរបស់ខ្លួនកន្លងមក។

ហាង Bar BQ Plaza ដែលមានដើមកំណើតនៅប្រទេសថៃនេះ បានចូលមកក្នុងទីផ្សារកម្ពុជាអស់រយៈពេល ៨ ឆ្នាំមកហើយ ដោយបានដំណើរការអាជីវកម្មដំបូងគេបង្អស់ក្នុងអំឡុងឆ្នាំ ២០១៧ ដោយមានលក់សាច់អាំងបែបម៉ុងហ្គោលី និង ជប៉ុន ដ៏ល្បីល្បាញ។

គួរឱ្យុដឹងដែរថា យីហោ Bar BQ Plaza នេះ បង្កើតឡើងដោយជនជាតិថៃ គឺលោក Choopong Choopojcharoen និង លោកស្រី Nipanan Choopojcharoen នៅក្នុងឆ្នាំ ១៩៨៧ ដែលបានបើកលក់សាច់អាំងបែបជប៉ុន និង បានបើកសាខាទីមួយដំបូងនៅក្នុងប្រទេសថៃ ក្នុងផ្សារទំនើប central plaza ហើយបានពង្រីកសាខារហូតមកដល់ក្នុងប្រទេសកម្ពុជា៕
