ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

Share This

មរណភាពរបស់តារាសម្តែងដ៏ល្បី លោក អ៊ុន សិទ្ធា បានធ្វើឱ្យមហាជន ជាពិសេស អ្នកក្នុងចង្កោមសិល្បៈ ហាក់មានការតក់ស្លុតជាខ្លាំង ដោយហេតុ លោកបានចាកចេញទៅលឿនរហ័ស ទាំងមិនមានពាក្យលា។

ជាដំណឹងទទួលយកសឹងមិនបាន​ លោកជំទាវ នៅ សុនិតា ដែលជាតារាសម្តែងរួមគ្នាយូរឆ្នំាំ ស្រលាញ់រាប់អានដូចបងប្អូន ក៏បានបង្ហោះសាររៀបរាប់ទាំងទឹកភ្នែក នូវរបស់សំខាន់មួយដែល លោក អ៊ុន សិទ្ធា បានឱ្យផ្ញើទុកនឹងលោកជំទាវ តែគួរឱ្យសោកស្តាយ មិនទាន់បានយកជូនលោកផង លោកបែរជាមានដំណឹងអកុសលទៅវិញ។

តាមការបង្ហោះរូបភាព និង វីដេអូរបស់ លោកជំទាវ នៅ សុនិតា លិខិតដែល លោក អ៊ុន សិទ្ធា ផ្ញើទុកនឹងលោកជំទាវ គឺជាលិខិត ថ្លែងអំណរគុណពីឧបនាយករដ្ឋមន្ត្រី មន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ចំពោះ លោក អ៊ុន សិទ្ធា ដែលបានចូលរួមផ្សព្វផ្សាយយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រោមប្រធានបទ៖ «សុខភាពកុមារ និង ជាតិដែក» ដើម្បីរួមគ្នាកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែកលើកុមារ។​

នៅក្នុងវីដេអូ លោកជំទាវ ក៏បានបង្ហាញរូបភាពយកលិខិតនេះទៅដល់កន្លែងពិធីបុណ្យសពផងដែរ។ ភ្ជាប់គ្នានេះ លោកជំទាវបានសរសេររៀបរាប់យ៉ាងស្រងោចចិត្តថា៖ «លិខិតថ្លែងអំណរគុណបង ខ្ញុំយកមកជូនបង ថ្ងៃដែលបងលែងបើកភ្នែករហូតហើយ។ បងថាទុកសិនទៅចាំជួបចាំឱ្យបង ពេលនេះបានជួបបងហើយ គឺខ្ញុំជួបបងក្នុងសភាពបែបនេះ។

អង្គុយកាត់វីដេអូបណ្តើរយំបណ្តើរ អនុស្សាវរីយ៍ជាមួយបងច្រើនណាស់ «មីអូនមានកម្មវិធីជាតិអញ្ជើញបងផង បងស្រលាញ់សិល្បៈវប្បធម៌ខ្មែរណាស់ បងចង់ដើរតួស្វា បងចង់ដើរតួមេទ័ព»។ ប្អូនបំពេញតាមបំណងបងហើយ ម៉េចបងមិនរស់នៅឱ្យយូរជាងនេះ»៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ