ពិតណាស់ កាលពីមួយរយៈមុន កក្កដា សុភ័ណ្ឌ បានប្រកាសលើហ្វេសប៊ុកថាខ្លួនត្រូវជ្រើសរើសជាម្ចាស់មកុដថ្មី Miss Trans Star Cambodia 2025 ដែលនឹងតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ នៅប្រទេសព័រតូរីកូ។

ក្រោយទទួលតំណែងជា Miss Trans Star Cambodia 2025 មកដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ កក្កដា សុភ័ណ្ឌ ក៏បានចេញដំណើរទៅតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Trans Star International នៅឯប្រទេសព័រតូរីកូហើយ ដែលពេលនេះ កក្កដា សុភ័ណ្ឌ កំពុងស្ថិតក្នុងកងប្រកួតជាមួយនឹងបេក្ខភាពបវរកញ្ញាមកពីប្រទេសផ្សេងៗ។


ស្របពេលកំពុងស្ថិតក្នុងកងប្រកួតលើឆាកអន្តរជាតិនេះ កក្កដា សុភ័ណ្ឌ បានបង្ហោះពីសកម្មភាពលើទឹកដីព័រតូរីកូជាបន្តបន្ទាប់ ដែលនាង និង បេក្ខភាពបវរកញ្ញាមកពីប្រទេសដទៃ កំពុងបង្ហាញការជួបជុំ ដើរទស្សនកិច្ច និង ចូលរួមកម្មវិធីផ្សេងៗក្នុងកម្មវិធីប្រកួតអន្តរជាតិនេះ។


ដោយឡែក ចំពោះសកម្មភាពជួបជុំរវាងបេក្ខភាពបវរកញ្ញាមកពីប្រទេសផ្សេងក្នុងកម្មវិធី Miss Trans Star International ជាពិសេសមួយរូបសន្លឹក ដែល កក្កដា សុភ័ណ្ឌ និង Miss Trans Star ថៃ ឈរថតជិតគ្នាក្នុងឈុតប៊ីគីនី កំពុងធ្វើឱ្យមហាជនអ្នកលេងហ្វេសប៊ុកកម្ពុជា ផ្ទុះបញ្ចេញមតិវែកញែកយ៉ាងខ្លាំង៕





