ថ្មីៗនេះ ក្រុមហ៊ុនតិចណូឡូជីមួយនៅជប៉ុនឈ្មោះ Science បានបង្កើតម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិ ដោយគ្រាន់តែដេកស្ងៀមៗ ម៉ាស៊ីននឹងសម្អាតឱ្យតាំងពីក្បាលដល់ចុងជើង ដោយមិនចាំបាច់ហត់ងូតខ្លួនឯង។

ក្រុមហ៊ុន Science បានបើកបង្ហាញតិចណូឡូជីថ្មីរបស់ខ្លួន ដែលជាម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិម្យ៉ាងឈ្មោះ Mirai Ningen Sentakki ដែលជាម៉ាស៊ីនមានប្រវែង ២.៣ ម៉ែត្រ អាចឱ្យមនុស្សចូលទៅដេក ហើយបិទគម្រប នោះម៉ាស៊ីននឹងធ្វើការសម្អាតរាងកាយឱ្យគ្រប់កន្លុកកន្លៀតដោយប្រើពេលប្រមាណជា ១៥ នាទីប៉ុណ្ណោះ។ លើសពីនេះទៅទៀត ក្នុងម៉ាស៊ីននោះមានទាំងការម៉ាស្សា ព្រមទាំងការត្រួតពិនិត្យរាងកាយឱ្យថែមទៀតផង។

ការច្នៃប្រឌិតដ៏ប្លែកភ្នែកនេះ ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅឯពិព័រណ៍ Expo 2025 នៅទីក្រុងអូសាកា ដែលមានបង្កឱ្យមានការភ្ញាក់ផ្អើល និងគាំទ្រខ្លាំងណាស់ពីសំណាក់មហាជន ហើយក្រុមហ៊ុនក៏បានប្រកាសថា វានឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមសណ្ឋាគារមួយចំនួនក្នុងប្រទេសជប៉ុនឆាប់ៗនេះ។ ជាពិសេស ក្រុមហ៊ុនក៏នឹងត្រៀមដាក់លក់ក្នុងហាងលក់សម្ភារៈប្រើប្រាស់អគ្គិសនីដ៏ធំក្នុងប្រទេសដែរ ដោយតម្លៃត្រូវបានប៉ានស្មានចំនួន ៦០ លានយ៉េន ឬប្រមាណ ៣៨ ០០០ ដុល្លារឯណោះ៕
