ស្ទើរមិនគួរឱ្យជឿ ព្រះសង្ឃសាវលីន ប្រើវេទមន្តយកម្ជុលគប់បំបែកកញ្ចក់ (មានវីដេអូ)
តើយើងដឹងអ្វីខ្លះអំពីព្រះសង្ឃសាវលីន (Shaolin) ? ព្រះសង្ឃទាំងនេះគង់នៅក្នុងវត្តសាវលីន អស់រយៈពេល ១៦ សតវត្សរ៍រួចទៅហើយ ។ ព្រះសង្ឃសាវលីនបានសិក្សាអំពីព្រះពុទ្ធសាសនា ហើយមានលក្ខណៈល្អក្នុងសិល្បៈក្បាច់គុន ។
មានមនុស្សជាច្រើនបានមកទស្សនាការសម្តែង «ល្បិចវេទមន្ត» របស់ព្រះសង្ឃសាវលីន ដែលល្បិចវេទមន្តទាំងនោះដែលមានដូចជា ការដើរលើអំបែងកញ្ចក់ និង ការលោតចូលក្នុងភ្លើងជាដើម ។
មានវីដេអូថ្មីបំផុតមួយដែលលេចធ្លាយលើអ៊ីនធឺរណេតបានធ្វើឱ្យមានការផ្ទុះឡើង ដែលអ្នកនឹងបានឃើញព្រះសង្ឃមួយអង្គមានសមត្ថ ភាពអាចបំបែកកញ្ចក់ដោយគ្រាន់តែប្រើម្ជុលតូចមួយ ។ វាជាម្ជុលដេរធម្មតាដែលមើលទៅហាក់ដូចជាតូចពេកដែលមិនអាចទម្លុះកញ្ចក់បាន ។ តែទោះជាយ៉ាងណាក៏ដោយព្រះសង្ឃសាវលីន ធ្វើបានយ៉ាងងាយបំផុត និង ហាក់ដូចជាមិនមានបញ្ហាអ្វីនោះទេ ។
វីដេអូនេះផងដែរបានបង្ហាញពីព្រះសង្ឃមួយអង្គកាន់កញ្ចក់បង្អួចមួយដោយមានអ្នកកាន់ប៉េងប៉ោងដាក់នៅជាប់ខាងក្រោយនៃកញ្ចក់នោះ ។ មានព្រះសង្ឃដ៏អស្ចារ្យមួយអង្គទៀតបានប្រើពេលតិចជាងមួយវិនាទីដោយបានគប់ម្ជុលទៅកាន់កញ្ចក់នោះធ្វើឱ្យកញ្ចក់បែកធ្លុះហើយបានធ្វើឱ្យប៉េងប៉ោងផ្ទុះបែកតែម្តង ។
តាមរយៈសមត្ថភាពបែបនេះវាពិតជាអស្ចារ្យខ្លាំងណាស់ ហើយតើវាជាអាថ៌កំបាំង ឬ ជាវេទមន្ត ? វាហាក់ដូចជាមិនគួរឱ្យជឿសម្រាប់ខួរក្បាលរបស់យើង ប៉ុន្តែអ្នកវិទ្យាសាស្ត្រជឿជាក់ថាវាគ្មានអ្វីក្រៅពីរូបវិទ្យា និង កម្លាំងសុទ្ធសាធនៅក្នុងដៃរបស់ព្រះសង្ឃនោះទេ ៕
សូមទស្សនាវីដេអូនៃកាសម្តែងវេទមន្តដ៏អស្ចារ្យរបស់ព្រះសង្ឃវត្តសាវលីន ក្នុងការប្រើម្ជុលតូចមួយដើម្បីទម្លុះ និង បំបែកកញ្ចក់ ៖
ដោយ៖ យ៉ានុ ប្រភព៖ topbanger