និយាយពីជីវិតស្នេហារបស់តារាចម្រៀងស្រី រ៉ាប៊ី ក្រោយពីត្រូវបានគូស្នេហ៍ Surprise សុំរៀបការបានជាង ១ ខែ ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបអបអរចំពោះតារាចម្រៀងស្រីរូបនេះទៀត ខណៈបានឃើញនាងប្រកាសដំណឹងល្អកំណត់ថ្ងៃរៀបការហើយ ថែមទាំងបានរៀបចំធៀបការអញ្ជើញភ្ញៀវចូលរួមថ្ងៃមង្គលរបស់អ្នកទាំងពីរហើយដែរ។


ក្នុងនោះ តាមរយៈការបង្ហោះលើហ្វេសប៊ុកផេករបស់តារាចម្រៀងស្រី រ៉ាប៊ី បង្ហាញរូបភាពធៀបការបានឱ្យដឹងថានាង និង លោក Nick Taylor ត្រៀមរៀបចំកម្មវិធីមង្គលការយ៉ាងធំដុំមួយនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

ស្របពេលប្រកាសថ្ងៃរៀបការនេះដែរ កញ្ញា រ៉ាប៊ី និង លោក Nick Taylor ក៏បានដឹកដៃគ្នាទៅថត Pre-Wedding នៅលើទឹកដីអង្គរយ៉ាងផ្អែមល្ហែម សម្រាប់ថ្ងៃពិសេសរបស់អ្នកទាំងពីរ។ ចំពោះរូបភាព Pre-Wedding របស់គូស្នេហ៍មួយនេះដែរ កំពុងទទួលបានការសរសើរពីមហាជនអ្នកគាំទ្រ ដែលឈុតសម្លៀកបំពាក់ថត Pre-Wedding សុទ្ធតែជាឈុតប្រពៃណីខ្មែរស្អាតប្រណីតៗ ស័ក្តិសមស្រស់ស្អាតស្រស់សង្ហាទាំងគូផងដែរ៕












រូបភាពពីហ្វេសប៊ុក៖ Nick Tayler