សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

Share This

កើតជាជនជាតិស្បែកខ្មៅ ស្ត្រីរូបនេះមិនចាញ់អ្នកស្បែកសឡើយ ពោលនាងបានក្លាយជាតារាម៉ូឌែលដ៏មានប្រជាប្រិយភាព និង មានទីផ្សារមិនធម្មតា។ Anok Yai នាងត្រូវបានគេស្គាល់ថា ជាម៉ូឌែលហ្វេហ្សិនស្បែកខ្មៅ មានសញ្ជាតិអាមេរិក កម្ពស់ដល់ទៅ ១,៧៨ ម៉ែត្រ និង​ អាយុ ២៨ ឆ្នាំ។

ប្រឡូកវិស័យម៉ូឌែលប្រមាណ ៨ ឆ្នាំ ​ក្រៅពីលេចធ្លោនៅក្នុងអាជីព នាងក៏ដើរតួលើកកម្ពស់ដល់ស្ត្រីស្បែកខ្មៅផងដែរ។ ជាក់ស្តែង ជាសមទ្ធិផលសម្រាប់អាជីព ថ្មីៗនេះ នាងបានឈ្នះជាម៉ូឌែលស្រីឆ្នើមប្រចាំឆ្នាំ ឬ​ Model of the Year នៅក្នុងកម្មវិធី 2025 British Fashion Awards ឬ ពានរង្វាន់ហ្វេហ្សិនអង់គ្លេសប្រចាំឆ្នាំ ២០២៥ ដែលធ្វើឡើងនៅក្នុងសាល Royal Albert Hall ស្ថិតនៅទីក្រុងឡុងដ៍ កាលពីរាត្រីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥។ ពិតណាស់! នេះជាមោទកភាពមួយសម្រាប់នាង ក៏ដូចជាជនជាតិស្បែកខ្មៅ ដែលត្រូវបានគេលើកតម្កើង។

តារាម៉ូឌែលស្បែកខ្មៅ Anok Yai នាងបានចាប់ផ្តើមល្បីល្បាញនៅក្នុងឆ្នាំ ២០១៧ នៅពេលដែលរូបថតរបស់នាងក្នុងពិធីជប់លៀងនៅ Howard University បានផ្ទុះខ្លាំងលើបណ្តាញសង្គម Twitter។ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ នាងត្រូវបានខាងភ្នាក់ងារម៉ូឌែលជាច្រើនទាក់ទង មុនពេលដែលនាងចុះកុងត្រាជាមួយភ្នាក់ងារ Next Model Management។

មកដល់ឆ្នាំ ២០១៨ នាងបានបង្កើតប្រវត្តិសាស្ត្រនៅម៉ាក Prada ក្លាយជាម៉ូឌែលស្ត្រីស្បែកខ្មៅទី ២ ដែលដើរបើកកម្មវិធីបង្ហាញម៉ូដ បន្ទាប់ពីតារាស្រីស្បែកខ្មៅទី ១ គឺ Naomi Campbell នៅឆ្នាំ ១៩៩៧។

ចាប់ពីពេលនោះមក នាងមានទីផ្សារខ្ពស់ទាំងក្នុងវិស័យហ្វេហ្សិន និង សម្រស់ ដូចជា ចុះកុងត្រាជាមួយផលិតផល Estée Lauder, ថតឡើងទំព័រមុខទស្សនាវដ្តី Vogue និង Elle រួមទាំង ដើរបង្ហាញម៉ូដឱ្យម៉ាកល្បីៗដូចជា៖ Saint Laurent, Mugler និង Versace ជាដើម៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ព័ត៌មានបន្ថែម

៥ ឈុតច្នៃពីហូលផាមួងខ្មែរ ដែលលោកជំទាវ យឹម ឆៃលីន បានគ្រងស្រស់ស្អាតគ្មានទាស់ ថ្លៃថ្នូរសមជាកុលស្ត្រីខ្មែរ

ខ្សែកម៉ាកដ៏ល្បី មានតែ ៣ លើលោក ក្នុងនោះស្ត្រីខ្មែរ លោកជំទាវ យឹម ឆៃលីន ជាម្ចាស់មួយ ស្រោបពេជ្រ ១៧៧១ គ្រាប់

រឿងរ៉ាវដ៏សោកសៅ នៅពីក្រោយប្រ៊េនសម្លៀកបំពាក់កូនខ្មែរ ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើឆាកអន្តរជាតិ​

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ