ជាការពិតណាស់ មហាជននិយមតាមដានពីជីវិតឯកជនរបស់ លោកយាយ យ៉យ និង ឯកឧត្ដមកត្ដិឧទ្ទេសបណ្ឌិត ព្រហ្ម ម៉ាញ ច្បាស់ជាបានជ្រាបហើយ ពីទំនាក់ទំនងយ៉ាងស្អិតល្មួត រវាងវីរសិល្បករអាយ៉ៃជើងចាស់ ២ រូបនេះ ដោយមិនត្រឹមតែជាដៃគូចម្រៀងអាយ៉ៃជើងចាស់ដ៏ល្អឥតខ្ចោះនោះទេ តែក៏ជាដន្លងនឹងគ្នាដែរ។

ក្នុងនោះ កូនស្រីរបស់លោក យាយយ៉យ ដែលត្រូវជាបងស្រីបង្កើតរបស់ នាយព្រែក បានរៀបការនឹងកូនប្រុសរបស់ ឯកឧត្តម ព្រហ្ម ម៉ាញ។ ចាប់តាំងពីរៀបការរហូតមកដល់បច្ចុប្បន្ន កូនស្រីរបស់ យាយយ៉យ និង ស្វាមី ដែលជាកូនប្រុសឯកឧត្តម ព្រហ្ម ម៉ាញ ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ និង រស់នៅឯសហរដ្ឋអាមេរិក។

យ៉ាងណមិញ នៅសល់ប៉ុន្មានថ្ងៃទៀតជាថ្ងៃមង្គលការរបស់ នាយព្រែក គេបានឃើញបងស្រីបង្កើត និង បងប្រុសថ្លៃរបស់លោកបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីត្រៀមចូលរួមថ្ងៃពិសេសរបស់ប្អូនប្រុស។ ក្នុងនោះដែរ នាយព្រែក បានធ្វើវីដេអូបង្ហាញមុខបងថ្លៃជាលើកដំបូង ខណៈបងថ្លៃមិនសូវបង្ហាញមុខ និង ជាអ្នកមិនចូលចិត្តថតរូបប៉ុន្មានឡើយ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖



