រយៈពេលជិត ១ ឆ្នាំហើយ ដែលលោក សំអន បានសម្រេចក្ដីស្រមៃដ៏ធំក្លាយជាម្ចាស់ពានរង្វាន់កម្មវិធីប្រកួតថ្វីដៃចម្អិនម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ យ៉ាងអស្ចារ្យ។

ក្រោយក្លាយជាម្ចាស់ពាននេះដែរ សំអន បានកែប្រែជីវិតរបស់ខ្លួនខ្លាំង ដោយធ្លាប់តែមានជីវិតតស៊ូលំបាកច្រើន ពីមុនត្រឹមជាក្មេងស្នាក់នៅក្នុងវត្តតស៊ូរៀនសូត្រ តែពេលនេះលោកក៏ទទួលបានជោគជ័យមួយកម្រិត មានទាំងស្នាដៃ ទាំងកេរ្តិ៍ឈ្មោះ ក្នុងអាជីពជាចុងភៅឯកមួយរូប ដែលតែងឃើញលោកបង្ហាញពីការសម្រេចក្ដីស្រមៃតូចៗរបស់ខ្លួនបន្តបន្ទាប់។



ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ សំអន ក៏បានបង្ហាញក្ដីស្រមៃមួយទៀត ដែលធ្លាប់ចង់បានតាំងពីក្មេង គឺផ្ទះដ៏ប្រណីតមួយរៀបចំឡើងសម្រាប់រូបលោក និង ក្រុមគ្រួសារ ដោយបានឃើញលោកបង្ហាញសកម្មភាពសាងសង់ផ្ទះថ្មីមួយនៅឯស្រុកកំណើតខេត្តបន្ទាយមានជ័យ រចនាឡើងស្រស់ស្អាតព័ទ្ធជុំវិញដោយធម្មជាតិ មានផ្ទះបាយចម្អិនម្ហូបស្អាតៗ និង កន្លែងញ៉ាំអាហារជុំគ្រួសារយ៉ាងមានក្ដីសុខ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖








