និយាយពីមិត្តភាពរវាងតារាចម្រៀងស្រីរូបស្រស់អ្នកនាង ពេជ្រ សូលីកា និង អ្នកនាង ទេព បូព្រឹក្ស ប៉ុន្មានឆ្នាំក្រោយនេះ តែងឃើញអ្នកទាំងពីរស្ដែងពីក្ដីស្រឡាញ់នៃមិត្តភាពដ៏ជ្រាលជ្រៅរបស់អ្នកទាំងពីរ ក្រោយធ្លាប់មានរឿងរ៉ាវរកាំរកូសច្រើនដង ប៉ុន្តែអ្នកទាំងពីរក៏បានវិលរកគ្នាវិញ មិនចោលគ្នាកាន់តែស្រឡាញ់រាប់អានគ្នាលើសពីមុនទៀត។

លើសពីនេះ ពេជ្រ សូលីកា និង ទេព បូព្រឹក្ស ក៏តែងបង្ហាញសកម្មភាពរួមគ្នា និង ភាពស្និទ្ធស្នាលក្នុងកម្មវិធីផ្សេងៗពេញដោយការយកចិត្តទុកដាក់ ព្រមទាំងចាំមើលគាំទ្រលើកទឹកចិត្តគ្នារាល់ភាពជោគជ័យផ្សេងៗ ធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញក្ដីរំភើបជំនួសអ្នកទាំងពីរផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និង រំភើបចំពោះមិត្តភាពរវាងតារាចម្រៀងស្រីទាំងពីរ ខណៈបានឃើញអ្នកនាង ទេព បូព្រឹក្ស ចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី Fan-Meeting របស់អ្នកនាង ពេជ្រ សូលីកា ដែលក្នុងនោះ អ្នកនាងក៏បានរៀបចំកាដូយ៉ាងពិសេសសម្រាប់អបអរថ្ងៃកំណើតរបស់មិត្តសម្លាញ់ ពេជ្រ សូលីកា ផងដែរ។ លើសពីនេះ អ្នកនាង ទេព បូព្រឹក្ស និង ពេជ្រ សូលីកា ក៏បានច្រៀងរួមគ្នាមួយបទ ជាចម្រៀងបង្ហាញក្ដីស្រឡាញ់នៃមិត្តភាពដ៏យូរអង្វែងរបស់អ្នកទាំងពីរ ពេញដោយក្ដីរំភើប និង ស្រក់ទឹកភ្នែករៀងខ្លួនទៀតផង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖









