រយៈពេល ៥ ថ្ងៃហើយ ដែលបវរកញ្ញាកម្ពុជា ដេត ស្រីនាឌ បានចេញទៅប្រទេសវៀតណាម ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីអន្តរជាតិ Miss charm 2025។

ស្របពេលកំពុងស្ថិតក្នុងកងប្រកួត Miss charm 2025 ប៉ុន្មានថ្ងៃនេះដែរ បវរកញ្ញា ដេត ស្រីនាឌ ត្រូវបានមហាជនចាប់អារម្មណ៍សរសើរពីភាពស្វាហាប់ជឿជាក់របស់នាង ដែលបានរៀបចំខ្លួនយ៉ាងស្រស់ស្អាតពោរពេញដោយភាពមោះមុតក្នុងដំណើការប្រកួតនេះ។


លើសពីនេះ ដេត ស្រីនាឌ ក៏កំពុងបង្ហាញសកម្មភាពជួបជុំជាមួយបេក្ខភាពបវរកញ្ញាមកពីប្រទេសផ្សេងៗយ៉ាងសកម្ម ដែលទាំងការទំនាក់ទំនង ប្រើប្រាស់ភាសា និង ការតុបតែងខ្លួនមានភាពលេចធ្លោមិនឱ្យចាញ់បវរកញ្ញាដទៃឡើយ។



ដោយឡែក អ្វីកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍សរសើរចំពោះសកម្មភាពនៃដំណើរការប្រកួតរបស់បវរកញ្ញា ដេត ស្រីនាឌ ក្រោយឃើញនាងបង្ហាញវីដេអូជាមួយនឹងក្រុមការងារជនជាតិវៀតណាមរបស់កម្មវិធីអន្តរជាតិនេះ ខណៈទទួលបានការស្វាគមន៍ និង យកចិត្តទុកដាក់យ៉ាងកក់ក្ដៅពីក្រុមការងារ រីឯរូបនាងក៏ចូលចិត្តនាំក្រុមការងារវៀតណាម ថតរាំលេងចម្រៀងចង្វាក់ខ្មែរសប្បាយៗ បង្ហោះលើហ្វេសប៊ុកជាហូរហែទៀតផង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖








