ជារឿងដ៏ហួសចិត្តខ្លាំងណាស់ ចំពោះប្រទេសថៃ ដែលតែងតែវង្វេងប្រវត្តិសាស្រ្ត និងព្យាយាមទាមទារអះអាងម្តងហើយម្តងទៀតថាព្រះមហាក្សត្រខ្មែរជំនាន់អង្គរ គឺជាស្តេចរបស់ខ្លួនទៅវិញ។

ជាក់ស្តែង ថ្មីៗនេះផេក Thai Culture to the World បានទម្លាយរូបភាពប៉ុន្មានសន្លឹក នៅក្នុងអំឡុងបុណ្យភីម៉ៃ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ដែលរូបភាពទាំងនោះ បានបង្ហាញឱ្យឃើញពីស្រ្តី និងបុរសមួយគូ ស្លៀកពាក់បែបបុរាណស្រដៀងទៅនឹងជំនាន់សម័យអង្គរ ព្រមទាំងមាន Caption បញ្ជាក់ថា នេះគឺជាព្រះនាងឥន្ទ្រទេវី ដែលជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី ៧ ជាព្រះមហាក្សត្រនៃរាជវង្សមហិទ្ធិរបុរៈ មានដើមកំណើតមកពីភីម៉ៃ ប្រទេសថៃ។

យ៉ាងណាមិញ មានមហាជនច្រើនណាស់បានប្រតិកម្មចំពោះផុសមួយនេះ ដោយម្នាក់ៗបានចូលទៅចោទសួរជាសំណួរផ្សេងៗ អ្នកខ្លះទៀតក៏មានការហួសចិត្ត ដែលជាប្រជាជនថៃមិនស្គាល់សូម្បីតែប្រវត្តិ និងដើមកំណើតខ្លួនឯងពិតប្រាកដ បានត្រឹមតែដើរនិយាយថាស្តេចរបស់ខ្មែរ គឺជាដូនតារបស់ខ្លួន៕



