លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

Share This

កម្មវិធី Miss Universe លើកទី ៧៤ ដែលធ្វើឡើងនៅប្រទេសថៃ បានបញ្ចប់ទៅដោយរលូន កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥។ អំឡុងប្រកួត បវរកញ្ញាតំណាងឱ្យប្រទេសនីមួយៗ បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងតាមរយៈការស្លៀកពាក់ ក៏ដូចជាស្ទីលរៀបចំខ្លួនរបស់ពួកគេរៀងៗខ្លួន។

តាមការកត់សម្គាល់ផងនោះ ក្រៅពីបវរកញ្ញាកម្ពុជាពាក់ឈុត ដែលច្នៃឡើងដោយអ្នកច្នៃម៉ូដក្នុងស្រុក ក្នុងនោះក៏ឃើញមានបវរកញ្ញាមកពីប្រទេសចំនួន ២ ក៏បានជ្រើសរើសសម្លៀកបំពាក់ប្រ៊េនខ្មែរ ALmée បង្ហាញខ្លួននៅលើឆាកអន្តរជាតិផងដែរ។

ជាក់ស្តែង បវរកញ្ញាមកពីប្រទេស​ស៊ែប Miss Universe Serbia 2025 នាងបានជ្រើសរើសឈុតរបស់ម៉ាក ALmée សម្រាប់បង្ហាញនៅក្នុងវគ្គឈុតតំណាងជាតិ។ ពីម៉ាក ឈុតនេះមានឈ្មោះថា Time Voyage ជាខូឡិកហ្សិន Spirit Of The Forgotten ដែលរ៉ូបមានលក្ខណៈឌិនស្រោចទៅដោយត្បូងចម្រុះពណ៌។

ចំណែក បវរកញ្ញា វេណេស៊ុយអេឡា Miss Universe Venezuela 2025 នាងបានជ្រើសរើសរ៉ូបរបស់ម៉ាក ALmée សម្រាប់គ្រងនៅក្នុងកម្មវិធីជប់លៀង Coronation Party ក្រោយនាងជាប់តំណែងជា 2nd Runner-Up ឬ តំណែងរងទី ២ នៃកម្មវិធី Miss Universe 2025 និង ទទួលបានតំណែងពិសេសជា Miss Universe Americas ផងដែរ។

គួរឱ្យដឹងដែរថា ប្រ៊េន ALmée  ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ដែលមានស្ថាបនិកជាស្ត្រីវ័យក្មេងគឺ កញ្ញា Sokhong Taing។ ម៉ាកសម្លៀកបំពាក់នេះ ផ្តោតលើឈុតបែប Couture ឬ ឈុតប្រណីតខ្លាំងផ្តាច់មុខ ដែលបង្ហាញពីសិល្បៈ និង វប្បធម៌ ដ៏មានកិត្យានុភាព។​ សម្លៀកបំពាក់ម៉ាកនេះ ត្រូវបានពាក់ដោយតារាអន្តរជាតិល្បីៗ ហើយកន្លងទៅថ្មីៗ ស្ថាបនិកក៏បាននាំយកខូឡិកហ្សិនទៅបង្ហាញក្នុងកម្មវិធីបង្ហាញម៉ូដអន្តរជាតិដ៏ធំគឺ New York Fashion Week 2025 នៅឯសហរដ្ឋអាមេរិកផងដែរ៕​

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ធ្លាក់ខ្យល់រងា ផ្លែឈើ ៣៦ មុខជួយបាន ញុំាហើយសុខភាពល្អ ស្បែកភ្លឺថា្ល អារម្មណ៍កក់ក្តៅ

ក្រុមចម្រៀងបុរស 4T ត្រលប់ជាថ្មី ទាំងស្ទីលរាំ និង ការតែងខ្លួនបែប K-pop យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍

ជ្រកក្រោមផលិតកម្មថ្មី ១ ឆ្នាំ រ៉េត ស៊ូហ្សាណា ក្តោបបានឱកាសទៅសម្តែងនៅក្រៅប្រទេសផ្ទួនៗ

(វីដេអូ) ខ្ញីចាស់កាន់តែហឹរ! អ្នកគាំទ្រសរសើរ តារាចម្រៀងរៀមច្បង ម៉ៅ ស៊ីណាត ម្ចាស់បទ «ទឹកភ្នែកជីដូនកាកី» សម្រស់មិនប្រែតាមវ័យសោះ

ប៉ាម៉ាក់អាចសាកបាន! តាមហុងស៊ុយ បើកូនរៀនមិនសូវពូកែ អ្នកគ្រូ ណាលី ណែនាំឱ្យដាក់រុក្ខជាតិម្យ៉ាងនេះ នៅលើតុរៀនកូន

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្នាដៃកូនខ្មែរកាន់តែល្បី! អ្នកច្នៃម៉ូដ Tifanny ត្រូវបានទស្សនាវដ្តី Vogue ហ្វីលីពីន ចុះផ្សាយក្នុងចំណោមអ្នកច្នៃម៉ូដ ៧ នាក់នៅអាស៊ីអាគ្នេយ៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ