រៀបការរួច ៤ ថ្ងៃ CEO រូបសង្ហា ព្រះស្វាមីរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្ស់សូរិយា ហៅឈ្មោះឧត្តមភរិយាយ៉ាងស្រទន់ ពីរោះណាស់

Share This

មហាជននិយមតាមដានបណ្តាញសង្គមនានា ច្បាស់ជាបានជ្រាបមកហើយនូវការចែករំលែកនូវទិដ្ឋភាពនៃព្រះពិធីអាវាហវិវាហមង្គលរបស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង ព្រះសា្វមី អ៊ឹង ស៊ីវឈន់ ដែលបានរៀបចំរយៈពេល ២ ថ្ងៃ ពោលគឺនៅថ្ងៃទី ២៦ និង ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ។

ក្នុងនោះដែរ ព្រះពិធីអាវាហវិវាហមង្គលរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង ព្រះសា្វមី អ៊ឹង ស៊ីវឈន់ បានរៀបចំឡើងតាមកម្មពិធីប្រពៃណីផ្សេងៗ យ៉ាងខ្ជាប់ខ្ជួន ជាមួយនឹងការតុបតែងពិធីយ៉ាងប្រណីត ព្រមទាំងឈុតនីមួយៗ សុទ្ធសឹងតែជាឈុតប្រពៃណីបុរាណខ្មែរដ៏ល្អឯក សម្រិតសម្រាំងយ៉ាងពិសេសពីទឹកដីជាងចំណាន ដោយមានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន។

យ៉ាងណាមិញ ក្រោយពីពិធីអាវាហវិវាហមង្គលរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង ព្រះសា្វមី អ៊ឹង ស៊ីវឈន់ បានបញ្ចប់រយៈពេល ៤ ថ្ងៃហើយនោះ ពោលគឺនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ លោក អ៊ឹង ស៊ីវឈន់ បានបង្ហោះសាររៀបរាប់ឱ្យដឹងថា ពិធីអាវាហវិវាហមង្គលរបស់ខ្លួនទាំងមូល គឺស្ទើរតែគ្រប់ផ្នែកសុទ្ធសឹងតែជាគំនិតរបស់ភរិយា​ គឺ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា។

ក្នុងនោះលោក អ៊ឹង ស៊ីវឈន់ បានរៀបរាប់ធ្វើឱ្យមហាជនលើបណ្ដាញសង្គមជាច្រើនរំភើបថា៖ «ខ្ញុំពិតជាភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ជាខ្លាំងនៅក្នុងថ្ងៃពិធីមង្គលការរបស់ខ្ញុំ គឺភាពអស្ចារ្យនៃរោងពិធីទាំងមូល ទាំងការតុបតែងឆាក ទាំងសម្លៀកបំពាក់ ព្រមទាំងការរៀបចំផ្សេងៗទៀត ទទួលការពេញចិត្តពីសំណាក់ភ្ញៀវកិត្តិយសទាំងអស់ ព្រមទាំងមហាជនក្នុងបណ្តាញសង្គមផងដែរ។ លោកអ្នកនាងដឹងទេ? ទាំងអស់នេះ កើតឡើងពីគំនិតចាត់ចែងរៀបចំស្ទើរតែគ្រប់ផ្នែកពីអូនសូរិយា ភរិយាខ្ញុំ ហើយសូម្បីតែម៉ូដរោងពិធី ម៉ូដឆាក ម៉ូដសួនផ្កា ក្រុមតន្រ្តីក្លាស៊ិក ទស្សនីយភាពហនុមាន ហើយបូករួមទាំងម៉ូដ និង ពណ៌សម្លៀកបំពាក់ទៀតផង។ ខ្ញុំពិតជាមានមោទកភាពណាស់ ដែលបាន អូនសូរិយា ជាភរិយាដ៏ល្អចំណាន និង ពូកែពោរពេញដោយសមត្ថភាពចំណេះដឹង ជាពន្លឺអនាគតដ៏ភ្លឺស្វាងនៃគ្រួសារយើង»

រូបភាពពី One Memory

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

(វីដេអូ) កក្រើកប៉ារីស! ការប្រគំតន្ត្រីសប្បុរសធម៌របស់ វណ្ណដា និង មិត្តរួមទ្រនំ មានអ្នកគាំទ្រណែនក្ដន់

ទីបំផុត! ម្ចាស់ឱសថស្ថាន ប៊ីយូឃែរ ចេញលិខិតសូមទោសជាសាធារណៈករណីអតិថិជនខ្វះលុយ ៥០០៛ ថែមទាំងសន្យាកែប្រែឥរិយាបថជាថ្មី

មិនទាន់ផុតគ្រោះទេ! ថ្ងៃនេះ ខ្យល់ពុល PM2.5 នៅបាងកក ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន គ្រាន់តែអ្នកធ្លាក់ខ្លួនឈឺ សរុបជិត ៣ ពាន់នាក់

ប្រជាជននៅហាតយ៉ៃជិត ៤ ម៉ឺននាក់ នាំគ្នាទៅជួបពេទ្យផ្លូវចិត្ត អ្នកខ្លះបាក់ស្បាតនឹងទឹកជំនន់ខ្លាំង អាចប្រឈមការបញ្ច.ប់ជី-វិ-តខ្លួនឯង

ច្បាស់ថ្ងៃហើយ! រ៉េត សារីតា និង ស្វាមី នឹងរៀបចំមង្គលការ ៣ ថ្ងៃ នៅទីតាំងផ្សេងៗគ្នាលើទឹកដីសៀមរាប ក្នុងគោលបំណងធំមួយ

ព័ត៌មានបន្ថែម

ទីបំផុត! ម្ចាស់ឱសថស្ថាន ប៊ីយូឃែរ ចេញលិខិតសូមទោសជាសាធារណៈករណីអតិថិជនខ្វះលុយ ៥០០៛ ថែមទាំងសន្យាកែប្រែឥរិយាបថជាថ្មី

មិនទាន់ផុតគ្រោះទេ! ថ្ងៃនេះ ខ្យល់ពុល PM2.5 នៅបាងកក ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន គ្រាន់តែអ្នកធ្លាក់ខ្លួនឈឺ សរុបជិត ៣ ពាន់នាក់

ប្រជាជននៅហាតយ៉ៃជិត ៤ ម៉ឺននាក់ នាំគ្នាទៅជួបពេទ្យផ្លូវចិត្ត អ្នកខ្លះបាក់ស្បាតនឹងទឹកជំនន់ខ្លាំង អាចប្រឈមការបញ្ច.ប់ជី-វិ-តខ្លួនឯង

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

ប៉ាម៉ាក់អាចសាកបាន! តាមហុងស៊ុយ បើកូនរៀនមិនសូវពូកែ អ្នកគ្រូ ណាលី ណែនាំឱ្យដាក់រុក្ខជាតិម្យ៉ាងនេះ នៅលើតុរៀនកូន

នៅស្វាយរៀង! យុវតីសិស្សសាលា ៣ នាក់ ជិះម៉ូតូជ្រេចុះជ្រេឡើងលើដងផ្លូវ ត្រូវសមត្ថកិច្ចហៅអប់រំឱ្យលុតជង្គង់សុំទោសឪពុកម្ដាយនៅប៉ុស្ដិ៍

ថៃ ប្រើធម៌ក្ដៅព្រមានកងទ័ពមីយ៉ាន់ម៉ា ក្រោយកង​ទ័ព​មី​យ៉ាន់​ម៉ា​ប៉ះគ្នានឹងក្រុមឧទ្ទាម ហើយគ្រា./ប់ប្លោងចូលដីថៃ

ដំណឹងសំខាន់! អាករលើមុខទំនិញផលិតក្នុងស្រុកច្រើនមុខ ត្រូវចាត់ជាបន្ទុករបស់រដ្ឋ ចាប់ពីថ្ងៃ ១ ធ្នូ ដល់ដាច់ឆ្នាំ ២០២៨

ស្វែងរកព័ត៌មាន​ ឬវីដេអូ