មហាជនអ្នកតាមដានជីវិតគ្រួសាររបស់តារាស្រី ផន សុផារី និង ស្វាមី សុទ្ធតែបានឃើញហើយពីជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរ ដែលតែងតែបង្ហាញភាពផ្អែមល្ហែមពេញដោយក្ដីសុខសុភមង្គល ជាមួយកូនស្រីដ៏គួរឱ្យស្រឡាញ់ទាំងពីរ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកធ្វើឱ្យមហាជនលួចសរសើរ។

បច្ចុប្បន្ន ជីវិតគ្រួសាររបស់អ្នកនាង ផន សុផារី និង ស្វាមី កាន់តែរស់នៅក្នុងជីវិតបែបអភិជន មានទ្រព្យសម្បត្តិស្ដុកស្តម្ភ ប្រើប្រាស់របស់ទំនើបៗ រស់នៅក្នុងវីឡាដ៏ធំស្កឹមស្កៃបន្តបន្ទាប់ ហើយវីឡាថ្មីក្រោយនេះ ពួកគេទើបចូលរស់នៅជាង ១ ឆ្នាំប៉ុណ្ណោះ រីឯមុខជំនួញការរកស៊ីកាន់តែកាក់កបពង្រីកបន្ថែមបន្តបន្ទាប់។


លើសពីនេះ អ្វីកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រស្ងើចសរសើរពីជីវិតប្ដីប្រពន្ធរបស់អតីតតារាកំប្លែងស្រី ផន សុផារី និង ស្វាមី ខ្លាំងថែមទៀត ស្របពេលខួបចំណងស្នេហ៍រយៈពេល ១១ ឆ្នាំ ក្នុងឆ្នាំ ២០២៥ នេះ អ្នកទាំងពីរបានបើកបង្ហាញផ្ទះវីឡាថ្មីដ៏ធំប្រណីតមួយទៀត ដែលជាប្រភេទផ្ទះក្នុងក្ដីស្រមៃរបស់ពួកគេ សាងសង់ឡើងនៅឯទឹកដីខេត្តសៀមរាប។

មកដល់ថ្មីៗនេះ ចំពោះវីឡាថ្មីដែលសង់ឡើងលើទឹកដីខេត្តសៀមរាបនោះ បានសាង់សង់រួចរាល់ហើយ ដែលអ្នកនាង ផន សុផារី និង ស្វាមី បង្ហាញសកម្មភាពនាំកូនៗចូលរស់នៅ ព្រមទាំងបានរៀបចំកម្មវិធីឡើងផ្ទះវីឡាថ្មីនេះហើយដែរ។ ក្នុងនោះ ក្រឡេកមើលទិដ្ឋភាពនៃផ្ទះវីឡាថ្មីនេះ បានសង់ឡើងយ៉ាងប្រណីតស្កឹមស្កៃ និង មានលក្ខណៈទំនើប អ្វីកាន់តែពិសេស គឺអ្នកនាង និង ស្វាមី បានដាក់ឈ្មោះវីឡា ជាឈ្មោះរបស់កូនស្រីទាំងពីរ គឺ Bella Ellie’s Villa គ្រប់កន្លែងទៀតផង៕












