បើគិតចាប់តាំងពីថ្ងៃមរណភាពរបស់តារាចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណា កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅមកដល់ពេលនេះ អ្នកគាំទ្រ មិត្តភក្តិ និង ក្រុមគ្រួសារនៅតែទទួលយកមិនទាន់បានពីការចាកចេញរបស់លោកភ្លាមៗទាំងមិនបានលា។

ក្នុងនោះដែរ ការទទួលមរណភាព ដោយគាំងបេះដូងរបស់លោក ម៉ារ៉ា ប៊ុណ្ណា បានធ្វើឱ្យអ្នកគាំទ្រ មិត្តភក្តិ និង ក្រុមគ្រួសារមានការសោកស្តាយ និង អាឡោះអាល័យជាពន់ពេកនៃការបាត់បង់ធនធានមនុស្សដ៏សំខាន់ក្នុងសង្គម និង ក្នុងវិស័យសិល្បៈរូបនេះ។

យ៉ាងណាមិញ ក្រោយពិធីបូជាសពបានរៀបចំទៅតាមប្រពៃណីហើយនោះ បើតាមការជូនដំណឹងពីប្អូនប្រុស ប្អូនស្រីរបស់លោក ម៉ារ៉ា ប៊ុណ្ណា បានជម្រាបថា ពិធីបុណ្យ ៧ ថ្ងៃបងប្រុស នឹងរៀបចំនៅរសៀលថ្ងៃទី ០៣ និង ព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ នៅឯគេហដ្ឋាន។ ក្នុងនោះ ក្រុមគ្រួសាររបស់លោក ម៉ារ៉ា ប៊ុណ្ណា ក៏ជូនដំណឹង និង គោរពអញ្ជើញដល់អ្នកស្គាល់បងប្រុសចូលរួម ដោយក្តីអនុគ្រោះផងដែរ៕



