ប្រិមប្រិយណាស់! នៅក្រចេះ ប្រទះឃើញកូនផ្សោតថ្មី អាយុប្រហែល ១ ថ្ងៃ អើតក្បាលប៉ឹមៗលើផ្ទៃទឹក ជាមួយមេ និងផ្សោតធំៗ

Share This

នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានជូនដំណឹងឱ្យបានដឹងថា កូនផ្សោតដែលទើបកើតថ្មីចំនួន ១ ក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវ និង ល្បាតនៃរដ្ឋបាលជលផល និង ​អង្គការ WWF កម្ពុជា បានប្រទះឃើញ នៅវេលាម៉ោង ១៥ និង ៤០ នាទីរសៀល ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ទាក់ទិនទៅនឹងផ្សោតដ៏គួរឱ្យស្រឡាញ់នេះ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា កូនផ្សោតថ្មីទី ៨ នេះ មានអាយុប្រហែល ១ ថ្ងៃ មានសុខភាពល្អ និង កំពុងបណ្តើរដោយមេដែលមានលេខកូដសម្គាល់ ១៣៨ រួមជាមួយក្រុមសត្វផ្សោតធំៗ ចំនួន ៤ ក្បាលផ្សេងទៀត។ គួរបញ្ជាក់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី ១ របស់កម្ពុជា ដែលពុំមានករណីសត្វផ្សោតស្លាប់រយៈពេលពេញមួយឆ្នាំ និង ១៨ ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥។ តាមរយៈកូនផ្សោតកើតថ្មីនេះទៀតសោត ចំនួនសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិ មានចំនួនសរុបកើនដល់ ១១២ ក្បាល។

ក្នុងឱកាសនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក៏បានថ្លែងអំណរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និង ការពារធនធានជលផលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទន្ទឹមនេះ ប្រសិនបងប្អូនប្រជានេសាទបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧៩៤៣, ០១១ ៣៥៥៨៨៣, ០៩៩ ៧៩១៩១៩, ០៩២ ៩១៨១៤៤ និង ០១៧ ៨១៨៣៨២៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

បើអ្នកជិតខាងជាប់ផ្ទះ ដំស្វាន ជួសជុល ហើយខ្លាចចំទិសឆុងដល់ផ្ទះយើង គ្រូចិនសែ ម៉ុង ណែនាំវិធីងាយៗនេះ អាចជួយបង្ការឆុងបាន

(វីដេអូ) មានឈ្មោះជា Idol អ្នកគាំទ្រកន្លះប្រទេស តែ Sophai Keo យកតារាចម្រៀងប្រុសរូបនេះជាតារាក្នុងដួងចិត្ត

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ដល់-ក! នៅឥណ្ឌា រដ្ឋរៀបចំមង្គលការឱ្យគូស្នេហ៍ជិត ៤០០ គូ បែរកើតជាចលាចលវឹកវរ ដណ្ដើមម្ហូបគ្នាពេញទឹកពេញដី

កូនខ្មែរចងចាំមិនភ្លេច! ថ្ងៃនេះ ១០ ឆ្នាំមុន ប្រជាជនខ្មែរទះដៃអបអរដោយមោទកភាព ដែលល្បែងប្រជាប្រិយខ្មែរមួយនេះ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានបន្ថែម

បើអ្នកជិតខាងជាប់ផ្ទះ ដំស្វាន ជួសជុល ហើយខ្លាចចំទិសឆុងដល់ផ្ទះយើង គ្រូចិនសែ ម៉ុង ណែនាំវិធីងាយៗនេះ អាចជួយបង្ការឆុងបាន

ដល់-ក! នៅឥណ្ឌា រដ្ឋរៀបចំមង្គលការឱ្យគូស្នេហ៍ជិត ៤០០ គូ បែរកើតជាចលាចលវឹកវរ ដណ្ដើមម្ហូបគ្នាពេញទឹកពេញដី

កូនខ្មែរចងចាំមិនភ្លេច! ថ្ងៃនេះ ១០ ឆ្នាំមុន ប្រជាជនខ្មែរទះដៃអបអរដោយមោទកភាព ដែលល្បែងប្រជាប្រិយខ្មែរមួយនេះ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ទីបំផុត! ម្ចាស់ឱសថស្ថាន ប៊ីយូឃែរ ចេញលិខិតសូមទោសជាសាធារណៈករណីអតិថិជនខ្វះលុយ ៥០០៛ ថែមទាំងសន្យាកែប្រែឥរិយាបថជាថ្មី

រៀបការរួច ៤ ថ្ងៃ CEO រូបសង្ហា ព្រះស្វាមីរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្ស់សូរិយា ហៅឈ្មោះឧត្តមភរិយាយ៉ាងស្រទន់ ពីរោះណាស់

មិនទាន់ផុតគ្រោះទេ! ថ្ងៃនេះ ខ្យល់ពុល PM2.5 នៅបាងកក ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន គ្រាន់តែអ្នកធ្លាក់ខ្លួនឈឺ សរុបជិត ៣ ពាន់នាក់

ប្រជាជននៅហាតយ៉ៃជិត ៤ ម៉ឺននាក់ នាំគ្នាទៅជួបពេទ្យផ្លូវចិត្ត អ្នកខ្លះបាក់ស្បាតនឹងទឹកជំនន់ខ្លាំង អាចប្រឈមការបញ្ច.ប់ជី-វិ-តខ្លួនឯង

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

ស្វែងរកព័ត៌មាន​ ឬវីដេអូ