នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកគាំទ្រ Miss Universe Cambodia 2020 រ៉េត សារីតា បាន និង កំពុងចាប់អារម្មណ៍នឹងសំណេរមួយរបស់នាង ដែលបានបង្ហោះឡើយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។

សំណេរនោះដែរ អ្នកនាង រ៉េត សារីតា បានបង្ហាញអារម្មណ៍ពិត ខណៈមានបុគ្គលមួយចំនួន បានប្រមាថមកលើរូបនាង ខណៈប្រទេសជាតិកំពុងតែជួបទុក្ខលំបាក កាលៈទេសៈផុយស្រួយ តែសម្បូរអ្នកតែស្ករ អ្នកឆ្លៀតឱកាស យកលេសយកឈ្មោះជាអ្នកស្នេហាជាតិមកជាន់ពន្លិចខ្មែរគ្នាឯង។

ក្នុងនោះ រ៉េត សារីតា បានរៀបរាប់ថា៖ «ថ្ងៃនេះសូមបញ្ចេញមតិមួយទាន់ទំនេរ។ ប្រទេសជាតិកំពុងតែជួបទុក្ខលំបាក កាលៈទេសៈផុយស្រួយ តែសម្បូរណាស់អ្នកតែស្ករ អ្នកឆ្លៀតឱកាស យកលេសយកឈ្មោះ ជាអ្នកស្នេហាជាតិមកជាន់ពន្លិចខ្មែរគ្នាឯង។ ចាកប្រធានខ្លាំងណាស់ ឯណាទៅ critical thinking? បើទំនេរណាស់ មកនេះមក ចុះទៅបេសកកម្មផ្ទាល់ជាមួយខ្ញុំ។ ខ្ញុំមិនចេះហូបជោរទេ។ ដរាបណា ខ្ញុំនៅមានឈាមជ័រជាកូនខ្មែរ សីលធម៌ខ្ញុំនៅប្រកាន់ខ្ជាប់ជានិច្ច ទៅកាន់អស់លោកអ្នក ដែលប្រមាថមកលើខ្ញុំ។ ខ្ញុំមិនខឹងទេ តែខ្ញុំពិតជាអាណិតទៅវិញ។ បើមានខ្លួន ស្រូបយកឱ្យអស់ចុះ យុគ ៩ នេះ។ ខ្ញុំទុកចិត្តទាំងស្រុងលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កាលៈទេសៈដ៏ពិបាកមួយនេះ។
ជាចុងក្រោយ ខ្ញុំមានតែសូមបួងសួងដល់ទេវតា វត្ថុស័ក្តិសិទ្ធិ ជួយការពារថែរក្សាដល់ប្រជាជនខ្ញុំ ប្រទេសដ៏ស្លូតត្រង់របស់ខ្ញុំ ឱ្យរួចផុតទុក្ខពីប្រទេសជិតខាង ដែលគ្មានសណ្តាប់ធ្នាប់ គ្មានអ្នកដឹកនាំច្បាស់លាស់មួយនេះ។ សូមកម្ពុជា មានពិភពលោកធ្វើជាសាក្សី និង ទទួលបាននូវសុខសន្តិភាពពេញលេញ ១០០% មកវិញ ឆាប់ៗខាងមុខនេះ»៕



