កម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់អន្តរជាតិ Miss Universe 2025 លើកទី ៧៤ នេះ បានប្រកាសជាផ្លូវការនូវដំណើរការប្រកួត ដែលនឹងរៀបចំធ្វើឡើងនៅឯប្រទេសថៃ ចាប់ពីថ្ងៃ ២ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។

មកដល់ពេលនេះ សល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធី Miss Universe 2025 នឹងចាប់ផ្ដើមដំណើរការប្រកួតហើយ ដែលក្រឡេកមើលបេក្ខភាព Miss Universe តំណាងប្រទេសនីមួយៗជុំវិញពិភពលោក ក៏បាន និង កំពុងចេញដំណើរទៅកាន់ប្រទេសថៃ ដើម្បីជួបជុំគ្នាចូលកងប្រកួតផងដែរ។ បើងាកទៅមើលបេក្ខភាព Miss Universe ប្រចាំតំបន់អាស៊ានវិញ ដែលមកពី ៩ ប្រទេស សុទ្ធសឹងតែស្រីស្អាតកំពូលសម្រស់ មានទាំងសមត្ថភាព ចំណេះដឹងពេញដោយបទពិសោធរៀងៗខ្លួន។

១. Miss Universe Cambodia 2025 អ្នកនាង Neary Socheata ហៅ Fiyata


២. Miss Universe Indonesia 2025 នាង Sanly Liuu


៣. Miss Universe Laos 2025 នាង Daeng Lattana


៤. Miss Universe Malaysia 2025 នាង Chloe Lim


៥. Miss Universe Myanmar 2025 នាង Myat Yadanar Moe


៦. Miss Universe Philippines 2025 នាង Ma Ahtisa Manalo


៧. Miss Universe Singapore 2025 នាង Annika Xue Sager


៨. Miss Universe Thailand 2025 នាង Veena Praveenar Singh


៩. Miss Universe Vietnam 2025 នាង Nguyễn Hương Giang

