ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

Share This

ឈានដល់សប្តាហ៍ទី ១០ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ កម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​ ពិតជាធ្វើឱ្យប្រិយមិត្តទស្សនាជក់ចិត្ត និង ផើតពោះមិនស្ទើរ ដោយសារក្នុងវគ្គនោះគឺជាវគ្គដ៏ពិសេស ដែលកម្មវិធីបានផ្តល់ឱកាសដល់បេក្ខជនធ្លាក់កាលពីសប្តាហ៍ទី ៩ ចំនួន ៦ នាក់ ប្រកួតជាមួយបេក្ខជន ៨ នាក់ទៀត ដែលធ្លាក់កាលពីវគ្គមុនៗ។ ចុងក្រោយ មានតែបេក្ខជនមានសមត្ថភាពខ្លាំងពិតប្រាកដតែ ២ នាក់ប៉ុណ្ណោះ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី។

ពិតប្រាកដណាស់ ក្នុងវគ្គនោះនៅលើទីលានប្រកួត Red Bull Arena មានបេក្ខជនធ្លាក់កាលពីសប្តាហ៍ទី ៩ និង ធ្លាក់ពីវគ្គមុនៗ សរុបទាំងអស់ចំនួន ១៤ នាក់។ ពួកគេបានប្រកួតជាមួយវិញ្ញាសាពិបាកៗដល់ទៅ ៣ ដែលតម្រូវប្រើកម្លាំង បញ្ញា ស្មារតី និង យុទ្ធសាស្ត្រឱ្យអស់ពីលទ្ធភាព។ ​

ជាក់ស្តែង នៅក្នុងវិញ្ញាទី ១ គឺ «របារដែកផ្តាច់និស្ស័យ» ពួកគេត្រូវប្រកួតជាឯកតោភាគី ដោយជម្រុះមកនៅត្រឹម ៨ នាក់។ បន្ទាប់មកត្រូវប្រកួតវិញ្ញាសាទី ២ គឺ «ល្បែងខួង» ដែលត្រូវចែកគ្នាជាពីរក្រុម ដោយក្នុងមួយក្រុមមានគ្នា ៤ នាក់។ ជាលទ្ធផល ក្រុម ៤ នាក់ ដែលមានបេក្ខជន សំណាង, សុខមី, រីហ្វីន, និង ដេវីត បានទទួលជ័យជម្នះ ប៉ុន្តែពួកគេត្រូវប្រឈមគ្នានៅវិញ្ញាសាទី ៣ គឺ «មហាកម្លាំង Red Bull» ដែលជាការទាញព្រ័ត្រមុខ ៤ ដើម្បីយកឈ្នះរៀងខ្លួន រើសយកអ្នកឈ្នះតែ ២ នាក់ប៉ុណ្ណោះ។

មុនប្រកួតវគ្គចុងក្រោយ បេក្ខជន រីហ្វីន និង ដេវីត ក៏ត្រូវបានបេក្ខជន ពន្លឺ ដែលកំពុងនៅទីសុវត្ថិភាព បានប្រើពាក្យសម្តីបំបាក់ទឹកចិត្ត ចង់ឱ្យចាញ់ត្រលប់ទៅផ្ទះផងដែរ តែផ្ទុយទៅវិញ ពាក្យនេះបានធ្វើឱ្យពួកគេកាន់តែមានកម្លាំងចិត្ត ដាក់ចិត្តត្រូវតែឈ្នះ ហើយឡើងទៅទម្លាក់អ្នកដែលនៅទីសុវត្ថិភាពវិញ។

លទ្ធផលបានដូចការតាំងចិត្តពិតមែន បេក្ខជន រីហ្វីន និង ដេវីត បានប្រឹងប្រែងរហូតយកឈ្នះ​ ក្លាយជាបេក្ខជនពីររូប ដែលមានសិទ្ធិប្រកួតនៅវគ្គបន្ត។ ជាពិសេស​ ពួកគេក៏ត្រូវជួបជាមួយបេក្ខជន ពន្លឺ ដែលបានបោះពាក្យសម្តីឌឺដងផងដែរ។ អីចឹង! សម្រាប់ប្រិយមិត្តវិញ គិតថា តើវគ្គបន្ទាប់ រីហ្វីន និង ដេវីត នឹងអាចទម្លាក់ ពន្លឺ បានដែរឬទេ?

កុំភ្លេចតាមដានកម្មវិធី «កម្លាំងគោជល់ – Red Bull Power» មានចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦:៣០ នាទី ល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ និង ផេកផ្លូវការ​ CTN TV ព្រមទាំងផេក RedBull Power – កម្លាំងគោជល់៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ធ្លាក់ខ្យល់រងា ផ្លែឈើ ៣៦ មុខជួយបាន ញុំាហើយសុខភាពល្អ ស្បែកភ្លឺថា្ល អារម្មណ៍កក់ក្តៅ

ក្រុមចម្រៀងបុរស 4T ត្រលប់ជាថ្មី ទាំងស្ទីលរាំ និង ការតែងខ្លួនបែប K-pop យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍

ជ្រកក្រោមផលិតកម្មថ្មី ១ ឆ្នាំ រ៉េត ស៊ូហ្សាណា ក្តោបបានឱកាសទៅសម្តែងនៅក្រៅប្រទេសផ្ទួនៗ

(វីដេអូ) ខ្ញីចាស់កាន់តែហឹរ! អ្នកគាំទ្រសរសើរ តារាចម្រៀងរៀមច្បង ម៉ៅ ស៊ីណាត ម្ចាស់បទ «ទឹកភ្នែកជីដូនកាកី» សម្រស់មិនប្រែតាមវ័យសោះ

ប៉ាម៉ាក់អាចសាកបាន! តាមហុងស៊ុយ បើកូនរៀនមិនសូវពូកែ អ្នកគ្រូ ណាលី ណែនាំឱ្យដាក់រុក្ខជាតិម្យ៉ាងនេះ នៅលើតុរៀនកូន

ព័ត៌មានបន្ថែម

ប៉ាម៉ាក់អាចសាកបាន! តាមហុងស៊ុយ បើកូនរៀនមិនសូវពូកែ អ្នកគ្រូ ណាលី ណែនាំឱ្យដាក់រុក្ខជាតិម្យ៉ាងនេះ នៅលើតុរៀនកូន

នៅស្វាយរៀង! យុវតីសិស្សសាលា ៣ នាក់ ជិះម៉ូតូជ្រេចុះជ្រេឡើងលើដងផ្លូវ ត្រូវសមត្ថកិច្ចហៅអប់រំឱ្យលុតជង្គង់សុំទោសឪពុកម្ដាយនៅប៉ុស្ដិ៍

ថៃ ប្រើធម៌ក្ដៅព្រមានកងទ័ពមីយ៉ាន់ម៉ា ក្រោយកង​ទ័ព​មី​យ៉ាន់​ម៉ា​ប៉ះគ្នានឹងក្រុមឧទ្ទាម ហើយគ្រា./ប់ប្លោងចូលដីថៃ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ដំណឹងសំខាន់! អាករលើមុខទំនិញផលិតក្នុងស្រុកច្រើនមុខ ត្រូវចាត់ជាបន្ទុករបស់រដ្ឋ ចាប់ពីថ្ងៃ ១ ធ្នូ ដល់ដាច់ឆ្នាំ ២០២៨

ក្ដៅៗ! បើករកស៊ីបាន ៨ ឆ្នាំនៅកម្ពុជា ពេលនេះយីហោសាច់អាំង BarB​Q Plaza ថៃ បានប្រកាសបិទទ្វារទាំងស្រុងហើយ

សូមសុវត្ថិភាពទាំងម្ដាយ និងកូន! នៅបាត់ដំបង ស្ត្រីទម្ងន់ជិតគ្រប់ខែ ត្រូវឡានបើកប៉ះពីក្រោយ កំពុងសង្គ្រោះបន្ទាន់នៅសៀមរាប

អ្នកខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុន បង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗ ម៉ាស៊ីននឹងជួយសម្អាតឱ្យគ្រប់កន្លុកកន្លៀត ឯតម្លៃក៏សមរម្យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ