អាហារធម្មជាតិ តែងតែល្អចំពោះសុខភាព ជាក់ស្តែង ផ្លែឈើជាប្រភពសម្បូរទៅដោយ វីតាមីន ជាតិទឹក និង សារធាតុចិញ្ចឹមល្អៗ មានប្រយោជន៍ជួយសុខភាពផ្លូវកាយ ផ្លូវចិត្ត រួមទាំងធ្វើឱ្យសម្រស់ក្មេងវ័យផងដែរ។ ខាងក្រោមនេះ ជាផ្លែឈើ ៣៦ មុខ ដែលអ្នកគួរតែបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទទួលបានប្រយោជន៍ទាំងនោះ។

- ពពួកផ្លែឈើជួយឱ្យស្បែកភ្លឺរលោង
១. ប្ល៊ូបឺរី៖ ប្រឆាំងភាពចាស់ និង ជំរុញខូឡាជិន។
២. ស្ត្រូបឺរី៖ សម្បូរវីតាមីន c ជួយឱ្យស្បែកភ្លឺថ្លា។
៣. ទទឹម៖ ជួយឱ្យស្បែកស និង ប្រឆាំងភាពជ្រីវជ្រួញ។
៤. ល្ហុង៖ ញុំា ឬ ធ្វើម៉ាសលាបលើស្បែក ល្អសម្រាប់បញ្ហាមុន។
៥. ស្វាយ៖ សម្បូរវីតាមីន A ជួយឱ្យស្បែកម៉ដ្តរលោង។
៦. គីវី៖ ជំរុញភាពយឺតនៃស្បែក ទប់ស្កាត់ភាពជ្រីវជ្រួញ។
៧. ស្រកានាគ៖ ផ្តល់ជាតិទឹក និង សម្អាតស្បែកល្អ។
៨. ឈើរី៖ មានអុកស៊ីតកម្មប្រឆាំងភាពចាស់។
៩. ផ្លែប៉េស៖ ផ្តល់សំណើមដល់ស្បែក។
១០. ផ្លែប័រ៖ សម្បូរខ្លាញ់ល្អ ជួយឱ្យស្បែកទន់ ក្មេងជាងវ័យ។

- ពពួកផ្លែឈើជួយសុខភាពល្អ និង ថាមពលរាងកាយ
១១. ប៉ោម៖ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និង សុខភាពបេះដូង។
១២. ចេក៖ ជំរុញអារម្មណ៍ល្អ និង ថាមពលរាងកាយ។
១៣. ក្រូច៖ ជំរុញប្រព័ន្ធការពាររាងកាយខ្លាំង។
១៤. ក្រូចថ្លុង៖ ជួយគ្រប់គ្រងទម្ងន់។
១៥. ម្នាស់៖ កាត់បន្ថយការហើមរលាក។
១៦. ឪឡឹក៖ ផ្តល់ជាតិទឹក និង ស្បែកតឹងណែន។
១៧. ត្រសក់ស្រូវ៖ សក់ និង ក្រចករឹងមាំ។
១៨. ក្រូចឆ្មារ៖ បញ្ចុះជាតិពុល និង ស្បែកស្រស់ថ្លា។
១៩. ក្រូចឆ្មារលឿង៖ លាងសម្អាតខាងក្នុងរាងកាយ និង ធ្វើឱ្យស្បែភ្លឺ។
២០. ទំពាំងបាយជូរ៖ ល្អសម្រាប់លំហូរឈាម។

- ពពួកផ្លែឈើល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និង បញ្ចុះជាតិពុល
២១. ត្របែក៖ សម្បូរវីតាមីន c និង ហ្វៃប័រ។
២២. សារី៖ សម្រួលការរំលាយអាហារ។
២៣. ផ្លែផ្លាំ៖ បញ្ចុះជាតិពុល។
២៤. ផ្លែអាព្រីខូត (Apricot)៖ សម្បូរវីតាមីន A។
២៥. ល្វា៖ ល្អសម្រាប់សុខភាពពោះវៀន។
២៦. ផ្លែព្រូន៖ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។
២៧. ដូង៖ ផ្តល់ជាតិទឹក និង ខ្លាញ់ល្អ។
២៨. ផាសិន៖ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។
២៩. អំពិលទុំ៖ បញ្ចុះជាតិពុល និង រំលាយអាហារ។
៣០. ស្ពឺ៖ សម្បូរវីតាមីន C ។

- ពពួកផ្លែឈើជួយផ្លូវអារម្មណ៍ សុខុមាលភាព និង សម្រស់ពីក្នុងមកក្រៅ
៣១. រ៉ាស់បឺរី៖ ស្បែកម៉ដ្តល្អ។
៣២. Blackberry៖ ការពារកោសិកាពីភាពចាស់។
៣៣. គូលែន៖ ជំរុញផលិតខូឡាជិន។
៣៤. មង្ឃុត៖ កាត់បន្ថយការហើមរលាក និង មុន។
៣៥. មៀន៖ ជួយអារម្មណ៍សម្រាក និង ល្អសម្រាប់ដំណេក។
៣៦. ខ្នុរ៖ ផ្តល់ថាមពល និង ចិញ្ចឹមស្បែក៕
