ជារឿងរ៉ាវមួយដែលកំពុងបង្កការភ្ញាក់ផ្អើលនៅតាមបណ្តាញសង្គមក្នុងប្រទេសចិន ដោយមានបុរសជាកូនមហាសេដ្ឋីម្នាក់ សម្រេចចិត្តរៀបការជាមួយនឹងម៉ែដោះខ្លួនឯង បើទោះជាមានអាយុឃ្លាតគ្នាដល់ទៅជាង ២០ ឆ្នាំ។

តាមរយៈសារព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះមានវ័យ ២៥ ឆ្នាំ គេត្រូវស្រ្តីជាម៉ែដោះមើលថែតាំងពីអាយុ ១០ ឆ្នាំមកម្ល៉េះ ដោយសារតែម្តាយបង្កើតរវល់នឹងមុខជំនួញ និង គ្មានពេលវេលានៅជាមួយ។ ទំនាក់ទំនងរវាងគេជាមួយនឹងម៉ែដោះក៏កាន់តែជ្រៅទៅៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់គេពេញវ័យ វាក៏បានក្លាយទៅជាចំណងស្នេហា ហើយគេក៏បានសុំម៉ែដោះរៀបការ។ ដោយឡែក ស្រ្តីជាម្តាយបង្កើតបានប្រកែកមិនទទួលយកឡើយ ព្រោះជារឿងបាក់មុខ តែកូនប្រុសស្រាប់តែបោះសម្តីឱ្យម្តាយថា នៅពីតូចមិនដែលមើលថែគេឡើយ តែគេធំហើយនៅតែចង់គ្រប់គ្រងជីវិតគេទៀត ដែលធ្វើឱ្យស្រ្តីជាម្តាយនិយាយលែងចេញ ហើយក៏ព្រមទទួលយកគ្រប់យ៉ាង។

យ៉ាងណាមិញ ចុងក្រោយអ្នកទាំងពីរក៏បានរៀបការជាមួយគ្នា និងរស់នៅយ៉ាងមានសុភមង្គល ដោយខាងប្រុសមិនដែលមានភាពអៀនខ្មាស ឬអាក់អន់ចិត្តដែលមានភរិយាជាមនុស្សស្រីអាយុច្រើនឡើយ គឺស្រឡាញ់ និងយកចិត្តទុកដាក់មិនឱ្យចាញ់គូស្វាមីភរិយាដទៃនោះទេ៕

ប្រភព៖ Sanook