បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាង ១ ឆ្នាំ មកហើយ ដែលតារាចម្រៀងស្រី កញ្ញា រ៉េត ស៊ូហ្សាណា បានជ្រកក្រោមទ្រនំផលិតកម្មថ្មី គឺផលិតកម្មបារមី ក្រោយបានចាកចេញពីផលិតកម្មរស្មីហង្សមាស។

កាលនោះ គេចាំបានថា កញ្ញា រ៉េត ស៊ូហ្សាណា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្ងាត់ៗ កញ្ញាបានបង្ហាញវត្តមានក្លាយជាតារាចម្រៀងស្រី នៅក្នុងផលិតកម្មបារមីកាលពីអំឡុងខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ក្រោយស្ងប់ស្ងាត់មួយរយៈក្នុងការផលិតបទចម្រៀងថ្មី។

ងាកមកកាន់ដំណើរក្នុងទ្រនំថ្មីរយៈពេលប្រមាណជាង ១ ឆ្នាំ នេះ កញ្ញា រ៉េត ស៊ូហ្សាណា បានផលិតបទចម្រៀងថ្មី និង បង្ហាញវត្តមានក្នុងការប្រគំតន្ត្រីរួមជាមួយនឹងតារាចម្រៀងរួមទ្រនំជារឿយៗ។ លើសពីនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ កញ្ញា រ៉េត ស៊ូហ្សាណា បានក្តោបឱកាសបង្ហាញខ្លួនលើឆាកតន្ត្រីនៅក្រៅប្រទេសដល់ទៅ ២ ធំៗ មកហើយ រួមមានការសម្តែងនៅឯសហរដ្ឋអាមេរិក និង ការប្រគំតន្ត្រីនៅប្រទេសបារាំង ដើមខែធ្នូ ឆ្នាំ ២០២៥ នេះ៕








